08/05/2019 15:16 GMT+7 Email Print Like 0

ប្រឡងទាញព្រ័ត្រអង្គុយ ភូមិង៉ុកទ្រី (Ngoc Tri)

កំលោះ​មាំ​ពូកែ​រាប់​រយ​នាក់ ​នៅ​ក្នុងភូមិង៉ុក​ទ្រី (Ngoc Tri) (ឃុំ​ថាច់​បាន - Thach Ban ខណ្ឌឡុង​បៀន - Long Bien ​ក្រុង​ហាណូយ​) រួម​គ្នា​ចូលរួម​ប្រឡង​ទាញ​ព្រ័ត្រ​អង្គុយ​​ដើម្បី​បួង​ស្រួង​សូម​ឆ្នាំថ្មី​ ភ្លៀង​ខ្យល់​អំណោយ​ផល​ ដំណាំ​លូត​លាស់​ល្អ​។​

តាម​រឿង​ដំណាល​ កាលពី​ដើម​ភូមិ​ង៉ុក​ទ្រី (Ngoc Tri) ​ជួបភាព​​រាំង​ស្ងួត​ ទូទាំង​ភូមិ​មាន​អណ្តូង​​​១២​​ តែ​​​មាន​អណ្តូង​​​​មួយ​គត់​នៅ​ចំណុះ​​​ភូមិ​ឌៀ (Dia) ដែល​​នៅ​មាន​ទឹក​ហូប​។ កំលោះ​ភូមិដឿង​​ (Duong)​ តូច ភូមិ​ចើ (Cho)តូច​ ​ធ្វើ​ដំណើរ​ទៅកាន់​​អណ្តូង​​ទឹក​​ភូមិ​ឌៀ (Dia) តូច ​​យកទឹក​ ត្រូវ​កំលោះភូមិ​​ឌៀ​ (Dia) តូច រាលរាំង​មិនឱ្យ​យក​។ សម័យ​​កាល​នោះ ​រែកទឹក​ដោយធុងផ្តៅ​​​។ ​នៅពេល​ដណ្តើម​​​ធុង​​ប្រទាញ់គ្នា​​ ខ្លាច​ទឹក​ខ្ចាយ ​​ទើប​អង្គុយ​ចុះ​ឱប​ធុង​​ទឹក​។ រាំង​ស្ងួត​ក្រៃលែង​ នឹក​ដល់​រឿង​កាលនោះ ចាស់​ព្រឹទ្ធាចារ្យ​បង្កើត​​ចេញ​ល្បែង​ទាញ​ព្រ័ត្រ​អង្គុយ​ ទុក​សម្តែង​​នា​បុណ្យ​ភូមិ​ ដោយ​បំណង​​សូមទឹក​​ភ្លៀង​ និង​ ខ្យល់​អំណោយ​ផល​។​ ​



 កិច្ច​​បូជា​ពិធី​មុនពេល​ប្រព្រឹត្តទៅ​ការទាញ​ព្រ័ត្រ​អង្គុយ​។​


 ដើម​ខ្សែ​ផ្តៅ​វែង​៤០​ម៉ែត្រ​ ធ្វើជា​ខ្សែ​ទាញ​ក្នុងការ​ប្រឡង​។​


 កំលោះ​មាំពូកែ​ក្នុងភូមិ​ង៉ុក​ទ្រី (Ngoc Tri) យក​ខ្សែ​ផ្តៅ​ទៅ​ប្រឡង។


 មុនពេល​ទាញ​ ខ្សែ​ផ្តៅ​បានសៀត​ដោយ​​ស្នៀត​​​ជាប់​នឹង​បង្គោល​ស​សរ​។ កំលោះ​ទាញ​ព្រ័ត្រ​​អង្គុយ​ជើង​ត្រង់​​ ជើងបត់​​កែង​។ ក្រុម​នីមួយ​ៗ​ អង្គុយ​ចម្រុះ​គ្នា​ អ្នក​បែរ​មុខទៅ​ខាង​នេះ​ អ្នក​បែរ​មុខទៅ​ខាង​នោះ នៃ​ខ្សែ​ផ្តៅ​។​


 ម្នាក់ៗ​ដៃ​មួយ​សន្តោង​​​ត្រង់ ដៃ​មួយ​ទៀត​បត់​កែង​ដាក់ពី​មុខ​ទ្រូង​ ខ្សែផ្តៅ​បាន​គាប​ជាប់​ក្រោម​ក្លៀក​​ដៃបត់កែង​​។ បន្ទាប់ពី​ មាន​សញ្ញា​​ដោយ​សំឡេ​ង​​ស្គរ​បី​អន្លូង​ ស្នៀត​​បាន​ដោះ​ចេញ​​​ មេក្រុម​​សងខាង​លើទង​ស្រែក​​ហូ៖ “​ទាញៗ​​"។


 បេក្ខជន​ប្រឡង​អស់ពី​កម្លាំង​កាយ​ចិត្ត​ នៅ​ចំពោះមុខ​​សំឡេ​ង​ទ្រហោ​​ស្រែក​គាំទ្រ​នៃ​ទស្សនិកជន​។​


 ភាគី​នីមួយ​ៗតំណាង​ឱ្យ​ភូមិ​តូច​​មួយ​ ម្នាក់​ៗ​សុទ្ធ​តែខិត​​ខំអស់​ពី​ចិត្ត ​ដើម្បី​ដំណ្តើម​ជ័យ​ជំនះ​មកជូន​ភូមិ​កំណើត​។​

 

មុនពិធីបុណ្យ​ អ្នក​ភូមិ​ង៉ុក​ទ្រី​ (Ngoc Tri) បាន​ត្រៀម​ជម្រើស​អ្នក​ទាញ​ព្រ័ត្រ​។ តម្រូវ​ការដំបូង ​​គឺ​គ្រួសារ​មាន​ប្រាំ​ជំនាន់ឡើង​ទៅ ដែល​​​រស់​នៅ​ក្នុង​ភូមិ​។ បន្ទាប់​មក​ ត្រូវ​ជា​គ្រួសារ​មាន​សណ្តាប់​ធ្នាប់ សីល​ធម៌​ល្អ។ ភូមិ​ ង៉ុក​ទ្រី (Ngoc Tri)  មាន​ភូមិ​តូច​បី​​ គឺ​ភូមិ​ដឿង (Duong) ភូមិឌៀ (Dia) ភូមិចើ (Cho)។ ភូមិ​នីមួយ​ៗ​​មាន​ក្រុមទាញ​​ព្រ័ត្រ​មួយជា​តំណាង​។ ពេល​ទាញ​ព្រ័ត្រ​មានពី​រភូមិ​ចូល​រួម​។ កំលោះ​ទាញ​ព្រ័ត្រ​ត្រូ​វមាន​គ្រប់​២៤​នាក់​ និង មេក្រុម​ម្នាក់​។ ខ្សែផ្តៅ​​បាន​ច្រកទៅ​តាម​ប្រហោង​នៃ​សសរ​មួយ​ ក៏ជា​បង្គោល​ទី​នៃ​ក្រុម​ទាំង​ពីរ​។ សសរ​កណ្តាល​ច្រើនជា​សសរ​ឈើ​ច្រេស​ធំស្មើ​នឹង​សសរ​ទីសក្ការបូជា​ បាន​ដាំ​កប់​ជាប់​នឹង​ដី។ សសរ​បាន​ដាប់ទម្លុះ​ជា​​ប្រហោង​មួយ​ ប៉ិនក្បាល​ជង្គង់​មនុស្ស​ធំ ទុក​សម្រាប់​ច្រក​ខ្សែ​ផ្តៅ​។ អ្នកភូមិ​លេង​មិន​សំខាន់​ការ​ចាញ់​ឈ្នះ​។ ក្រុមឈ្នះ​ក៏សប្បាយ​ ក្រុមចាញ់​ក៏សប្បាយ​ រំភើប​​រួម​គ្នា​ជប់លៀង​។​


 ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​ ស្តីពី​ការ​ពារ​បេតិកភណ្ឌ​វប្បធម៌អ​រូបីពិភពលោក ​​នៃ​អង្គការ​ UNESCO បាន​កត់ត្រា​​ពិធី​ និង ​ល្បែង​​ទាញ​ព្រ័ត្រ​នៅ​វៀតណាម​ (ក្នុង​នោះ​មាន​ទាញ​ព្រ័ត្រ​អង្គុយ​នៅ​ភូមិ ង៉ុក​ទ្រី -​Ngoc Tri) កម្ពុជា កូរ៉េ ហ្វីលីពិន​ ចូល​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​​អរូបី​​តំណាង​នៃ​មនុស្ស​លោក​។​

ចំណុច​ពិសេស​ គឺ​ទោះបី​ភូមិ​នីមួយៗ​មាន​ក្រុម​ទាញ​ព្រ័ត្រ​មួយ​ក្រុម​ ដំណាល​ទោះជា​អ្នកភូមិ​នៅ​ភូមិ​ណាក៏ដោយ​ សុទ្ធតែ​ចង់​ឱ្យ​ក្រុម​ភូមិ​ដឿង​ (Duong) តូច​ ​ឈ្នះទាំងអស់​។ ពីព្រោះ​ពួកគាត់​មាន​ទស្សនទាន​ថា​​ ភូមិ​ដឿង​ (Duong) តូច​ (សហគមន៍​ស្នូល​ខាង​ដាំដុះ​) ឈ្នះ​ មានន័យ​ថា​ឆ្នាំ​នោះ អ្នកភូមិ​រក​ស៊ី​​កាក់​កប់​ ដំណាំ​អំណោយ​ផល​ អ្នក​ភូមិ​សុខសប្បាយ​។​

ពិធី​ទាញ​ព្រ័ត្រ​បាន​អ្នកភូមិ​ថាច់​បាន (Thach Ban) ​រក្សារឹង​មាំ​អំឡុង​ឆ្នាំ​កន្លងមកនេះ​​​។ ទាំង​សហគមន៍​ស្មគ្រ​ចិត្ត​ចូល​រួម​ មិន​ដើម្បី​​ប្រយោជន៍​ ឬស្មារតី​ចាញ់​ឈ្នះ​។ ដោយ​ឡែក​ ពិធី​​ទាញ​ព្រ័ត្រ​​ក៏ដូចជា​ពិធី​ជាច្រើន​ ទម្លាប់សង្គម​ផ្សេងៗ របស់​អ្នកភូមិ បាន​រួម​ចំណែក​សំខាន់​ក្នុងការ​ជំរុញ​ភាព​សាមគ្គី​ ព្រមព្រៀង​នៃ​សហគមន៍​៕​

 

 អត្ថបទ​ និង រូបថត៖ កុង​ដាត
 

បណ្តាអត្ថបទបានផ្សាយ