ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ វៀតណាមនិងកម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការវិនិយោគនិងពាណិជ្ជកម្ម ដែលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៣,៨ ពាន់លានដុល្លាអាមេរិក កើនឡើង ២៥% បើសិនជាប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។
ក្នុងអំឡុងពេល ៧ ខែនៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ២,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើសិនជាប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងទទួលបានទំហំពាណិជ្ជកម្ម ៥ ពាន់លានដុល្លារអាមេរិក នៅពេលខាងមុខឆាប់ៗនេះ។
នាសព្វថ្ងៃនេះ វៀតណាមកំពុងវិនិយោគទៅកាន់កម្ពុជា ២០៦ គម្រោង ដែលមានដើមទុនវិនិយោគប្រហែល ៣,០៣ ពាន់លានដុល្លារអាមេរិក និងប្រមូលផ្តុំលើវិស័យកសិកម្ម ដូច្នេះវៀតណាមស្ថិតក្នុងចំណោម ៥ ប្រទេសដែលមានដើមទុនវិនិយោគទៅកាន់កម្ពុជាច្រើនបំផុត។ សកម្មភាពវិនិយោគនិងធ្វើអាជីវកម្មរបស់វៀតណាម នៅកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខ្ពស់កម្ពុជាវាយតំលៃខ្ពស់ រួមចំណែកយ៉ាងវិជ្ជមាន ក្នុងសុខមាលភាពសង្គមនិងវិបុលភាពរបស់កម្ពុជា។ រីឯការវិនិយោគពីកម្ពុជាទៅកាន់វៀតណាមវិញ កាន់តែរីកចំរើន រហូតដល់សព្វថ្ងៃនេះ មាន ១៨ គម្រោង និងដើមទុនវិនិយោគ ៥៨,១២៥ លានដុល្លារអាមេរិក។
![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ វ៉ាន់ឌៀប – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ពិភាក្សាយ៉ាងសំណេះសំណាលជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមផ្លូវទៅកាន់ទីស្តីការរដ្ឋាភិបាល ដើម្បីជួបពិភាក្សាទ្វេភាគី។ រូបថត៖ វ៉ាន់ឌៀប – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាទ្វេរភាគីជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបពិភាក្សា។ រូបថត៖ ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បាន ជួបសវនាការជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ ភឿងហ័រ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបសវនាការជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា អំពីធ្វើឲ្យសម្រេចការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមខ្សែព្រំដែន វៀតណាម –កម្ពុជា។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារអនុវត្តន៍គម្រោង នូវការប្រើប្រាស់ជំនួយឥតសំណង់របស់រដ្ឋាភិបាលវៀតណាម ដើម្បីវិនិយោគលើការសាងសង់សំណង់ មួយចំនួននៃមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារ នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម និងក្រសួង អប់រំ យុវជន និងកីឡាកម្ពុជា។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ក្នុងវេទិកាធុរកិច្ចវៀតណាម –កម្ពុជា។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថតរូបទុកជាអនុស្សាវរីយ៍ ជាមួយតំណាងនៃសមាគមន៍មិត្តភាពវៀតណាម – កម្ពុជា និងអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម នៅកម្ពុជា។ រូបថត៖ វ៉ាន់ឌៀប – ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្រៅពីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ កន្លងមកនេះ វិស័យទេសចរណ៍នៃប្រទេសទាំងពីរបានទាក់ទាញការវិនិយោគនិងធនធានមនុស្សជាច្រើន បានរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរយកចិត្តទុកដាក់ខ្លាំងណាស់។
វៀតណាមគឺជាប្រទេសមួយដែលមានបរិមាណភ្ញៀវទេសចរណ៍ជាច្រើនបំផុតមកទេសចរណ៍ នៅកម្ពុជា។ នាឆ្នាំ២០១៧ វៀតណាមមានបរិមាណភ្ញៀវប្រហែល ៨៣៥.០០០ នាក់។ វៀតណាមមានបរិមាណភ្ញៀវមកទេសចរណ៍កម្ពុជាជាច្រើនដែលកាន់លំដាប់លេខពីរ ក្រោយចិន។
នាសព្វថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កំពុងបើកជើងហោះហើរប្រហែលពី ៦ ដល់ ១០ ជើង ក្នុងមួយថ្ងៃ ពីរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញទៅកាន់រាជធានីភ្នំពេញនិងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគីទាំងពីរបានជំរុញការតភ្ជាប់សេដ្ឋកិច្ច គមនាគមន៍ សំដៅពង្រីកថែមទៀតនូវប្រៀបខ្លាំងនៃប្រទេសនិមួយៗ។ ជាគំរូគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលស្តីពីតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នាខែកក្កដា ឆ្នាំ២០១៧ ធ្វើឲ្យសម្រេចការចរចាអំពីអនុស្សារណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការគមនាគមន៍និងដឹកជញ្ជូនវៀតណាម - កម្ពុជា ក្នុងដំណាក់កាល ២០១៨ ២០២៥ ចក្ខុវិស័យរហូតដល់ឆ្នាំ២០៣០ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឡុងប៊ិញ (Long Binh) ខេត្ត អានយ៉ាង (An Giang) - ជ្រៃធំ (ខេត្តកណ្តាល) នាខែមេសា ឆ្នាំ២០១៧ និងសម្ពោធឲ្យចរាចរចក្រទ្វារព្រំដែនលេថាញ (Le Thanh) (ខេត្តយ៉ាឡាយ) (Gia Lai) - អូយាដាវ (ខេត្តរតនគិរី) នាខែកក្កដា ឆ្នាំ២០១៧។ ជារៀងរាល់ឆ្នាំ វៀតណាមបន្តបង្កើនអាហារូបករណ៍ក្នុងរយៈពេលច្រើនឆ្នាំសំរាប់និសិត្សកម្ពុជាដែលរៀនសូត្រ នៅវៀតណាម។
កិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង ផ្នែកនិងតំបន់នៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរគណៈប្រតិភូបន្តយកចិត្តទុកដាក់។ ថែមទាំង កិច្ចសហប្រតិបត្តិការខាងសន្តិសុខ ការពារប្រទេសបានបង្កើន ផងដែរ។
ការងារបោះបង្គោលខណ្ឌសីមាលើដីគោកនិងគ្រប់គ្រងខ្សែព្រំដែនកាន់តែវិវឌ្ឍន៍យ៉ាងវិជ្ជមាន។ អាស្រ័យទៅលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងការព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរនិងប្រជាជនរស់នៅបណ្តាតំបន់ជាប់ខ្សែព្រំដែនកំពុងសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ការងារបោះបង្គោលខណ្ឌសីមាលើដីគោក។ ប្រទេសទាំងពីបានបោះបង្គោលខណ្ឌសីមាសម្រេចបាន ៨៤ %នៃការងារនេះ សំដៅកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍យ៉ាងចីរភាព។
ដោយប្រវត្តិសាស្ត្រជាសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់ ទស្សនកិច្ចលើកនេះរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជាសកម្មភាពមួយដែលមានអត្ថន័យ សំដៅបង្កើតកម្លាំងជលករ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា ដើម្បីទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងប្រសិទ្ធភាពថែមទៀត./.
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម