07/06/2021 13:01 GMT+7 Email Print Like 0

ទីក្រុងហាណូយ (Ha Noi) អភិវឌ្ឈប្រព័ន្ធកែច្នៃផលិតផលកសិកម្ម

 
វិស័យកសិកម្មរបស់ទីក្រុងហាណូយ (Ha Noi) កំពុងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ក្នុងទិសដៅតភ្ជាប់ជាមួយទីផ្សារ និងតំបន់វត្ថុធាតុដើម។

ការកែច្នៃផលិតផលកសិកម្មគឺជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផលិតកម្មនៃការផលិត - ការកែច្នៃ - ការប្រើប្រាស់ផលិតផល។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មកែច្នៃកសិផលរបស់ទីក្រុងហាណូយ (Ha Noi) មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ហាណូយ(Ha Noi) មានគ្រឹះស្ថានចំនួន ២៦៨៩ ដែលផលិត និងធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ព្រៃឈើ និងជលផល ដែលក្នុងនោះមានគ្រឹះស្ថានចំនួន ៤០០ កំពុងប្រតិបត្តិការក្នុងវិស័យកែច្នៃ។ ជារៀងរាល់ថ្ងៃ គ្រឹះស្ថានទាំងនេះផ្តល់នូវអាហារកែច្នៃមួយចំនួនធំដល់អ្នកប្រើប្រាស់។

ទន្ទឹមនឹងការវិនិយោគលើបច្ចេកវិទ្យាកែច្នៃយ៉ាងស៊ីជម្រៅ សហគ្រាសកែច្នៃផលិតផលកសិកម្មនៅតំបន់នេះបានផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួនលើការគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងដំណើរការផលិតកម្មទាំងមូល។ បច្ចុប្បន្ននេះ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មបាននិងកំពុងបង្កើតការងារជាចម្រើនសំរាប់កម្មកររាប់ពាន់នាក់ នៅតាមតំបន់ជនបទដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មកសិកម្មរបស់រដ្ឋធានីឡើងវិញ។

 


ដំណើរការផលិត និងវេចខ្ចប់ត្រូវបានអនុវត្តដោយក្រុមហ៊ុនអាហរ័ណនីហរ័ណ Kinoko Thanh  (ឃុំដុកគិញ (Doc Kinh) មីឌឹក (My Duc) ហាណូយ (Ha Noi)) អនុវត្តតាមបច្ចេកវិទ្យាជប៉ុន។ រូបថត៖ VNP






រដ្ឋធានីហាណូយ (Ha Noi) មានកន្លែងជាច្រើនដែលកែច្នៃអាហារដូចជា ត្រី ស៊ុត សាច់ជ្រូក ជាដើម ដោយធានាបាននូវនិតិវិធីសុវត្ថិភាពម្ហូបអាហារយ៉ាងត្រឹមត្រូវ។
រូបថត៖ VNP







កន្លែងផលិតបន្លែ និងផ្លែឈើនៅហាណូយ (Ha Noi) ត្រូវបានវិនិយោគក្នុងប្រព័ន្ធបែងចែក និងកែច្នៃដែលត្រូវនឹងស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ។
រូបថត៖ VNP


សមាជិកសហករណ៍ហ័ងឡុង (Hoang Long) (ភូមិជីឡេ (Chi Le) ឃុំតឹនអឹក (Tan Uoc) ស្រុកថាញអ័យ (Thanh Oai) ហាណូយ (Ha Noi) វេចខ្ចប់ផលិតផលធ្វើពីសាច់ជ្រូកស្អាត ដូចជាសាច់ក្រក ប៉ាតេ ... រូបថត៖ VNP

ផលិតផលកសិកម្មស្អាត តាមស្ដង់ដាររបស់ទីក្រុងហាណូយ (Ha Noi) ត្រូវបានលក់នៅតាមផ្សារទំនើបជាច្រើនក្នុងរដ្ឋធានី។ រូបថត៖ VNP

ម៉្យាងវិញទៀត ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម និងដោះស្រាយស្ថានភាពកសិផលដែលកំពុងជាប់គាំងនៅរដូវប្រមូលផល ទីក្រុងហាណូយ (Ha Noi) បានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម និងកែច្នៃ រកប្រភពដើមនៃផលិតផលកសិកម្ម ដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃផលិតផលកសិកម្មមួយ បម្រើទីផ្សារក្នុងស្រុក និងនាំចេញ។

នាពេលខាងមុខ ទីក្រុងហាណូយ (Ha Noi) នឹងរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មកែច្នៃផលិតផលកសិកម្មឡើងវិញក្នុងទិសដៅផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍តំបន់វត្ថុធាតុដើមប្រមូលផ្តុំ។ ព្រមទាំងប្រើប្រាស់ផលិតផលដោយផ្អែកលើការរៀបចំរចនាសម្ព័ន្ធនូវសត្វ និងដំណាំឡើងវិញ ... សហគ្រាសត្រូវការរៀបចំការផ្សារភ្ជាប់ផលិតកម្មនៅក្នុងខ្សែសង្វាក់តម្លៃផលិតកម្ម - កែច្នៃ - ការប្រើប្រាស់ផលិតផល ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់កែច្នៃ ធានាបរិមាណគ្រប់គ្រាន់, គុណភាព និងស្ថិរភាពនៃផលិតផល។ ស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យដំណើរការផលិតកម្ម ប្រមូលផល និងថែទាំ និងជ្រើសរើសសហគ្រាស "ឈានមុខគេ" ដែលមានសមត្ថភាពគ្រប់គ្រាន់អំពីទុន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទីផ្សារ ... ដើម្បីដឹកនាំខ្សែសង្វាក់តភ្ជាប់។

ពីជោគជ័យខាងលើ ទីក្រុងហាណូយ (Ha Noi) ខិតខំដល់ឆ្នាំ ២០២៥ ឱ្យមាន ៥០ ភាគរយនៃគ្រឹះស្ថានកែច្នៃបន្លែ មើម ផ្លែឈើ សាច់ ស៊ុត ទឹកដោះគោ ... ដោយប្រើគ្រឿងម៉ាស៊ីន និងឧបករណ៍ទំនើប អនុវត្តបច្ចេកវិទ្យាខ្ពស់ ថែទាំផលិតផលតាមដំណើរការគ្រប់គ្រងគុណភាពជឿនលឿន ... នៅឆ្នាំ ២០៣០ ទីក្រុងនឹងបង្កើតជាតំបន់កែច្នៃផលិតផលកសិកម្មចំនួន ១៥ កន្លែង ដែលផ្សាភ្ជាប់នឹងខ្សែសង្វាក់តម្លៃ អនុវត្តបច្ចេកវិទ្យាទំនើប មានសមត្ថភាពប្រកួតប្រជែង ឆ្លើយតបតម្រូវការទីផ្សារ និងនាំចេញ អភិវឌ្ឍកន្លែងប្រមូលផ្តុំមួយរួមទាំង ការកែច្នៃ ថែទាំ និងត្រួតពិនិត្យ ដើម្បីជួយគាំទ្រដល់ផលិតផលនាំចេញ៕


នាពេលខាងមុខទីក្រុងហាណូយ (Ha Noi) នឹងបន្តអភិវឌ្ឍន៍កសិកម្មតាមទិសដៅផលិតកម្មទំនិញ ការដាំដុះប្រមូលផ្តុំ តម្លៃខ្ពស់ និងនិរន្តរភាព។ ជាពិសេស ផ្តោតលើផលិតកម្មកសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ ជំរុញយន្តូបនីយកម្ម និងស្វ័យប្រវត្តិកម្មក្នុងផលិតកម្ម និងធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ”។

លោក ជូ ភូមី  (Chu Phu My) ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទហាណូយ
 

អត្ថបទនិងរូបថត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

បណ្តាអត្ថបទបានផ្សាយ