25/10/2019 15:24 GMT+7 Email Print Like 0

តំបន់បឹង ណាហាង (Na Hang)

បឹងហាំងស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកចំនួនពីរគឺឡឹមប៊ិញ (Lam Binh) និងណាហាង (Na Hang) (ខេត្តទ្វៀនក្វាង) (Tuyen Quang) ដែលលេចចេញ ក្នុងរឿងព្រេង ដែលសត្វហង្សបានហោះត្រឡប់មកវិញ និង បង្កើតបានជាប្រជុំភ្នំចំនួន ៩៩ ។ នៅទីនេះអ្នកទេសចរបាន សម្រាកលម្ហែកាយក្នុងទីស្ថានដ៏ស្ងប់ស្ងាត់ប្រកបដោយសុខសាន្តនិងស្តាប់រឿងរ៉ាវ រឿងព្រេង។

បឹង ណាហាង (Na Hang) គឺជាតំបន់ប្រសព្វរវាងទន្លេ ហ្វឹម (Gam) និងទន្លេណាំង (Nang) ដែលបង្កើតបឹងណាហាង (Na Hang)  គឺជាតំបន់ទន្លេនិងភ្នំព្រៃដ៏ធំមហិមាដែលមានផ្ទៃដីប្រមាណ ៨០០០ ហិកតា។ បឹងណាហាង (Na Hang) នៅតែរក្សាស្ថានភាពធម្មជាតិ ទឹកបឹងស្រស់ថ្លាថ្លា នៅតាមបណ្តោយបឹងគឺជាព្រៃធម្មជាតិ។
 

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ស្រុកតំបន់ភ្នំឡាំប៊ិញ (Lam Binh) នៅខេត្ត ទៀនក្វាង (Tuyen Quang) បានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ២៣.០០០ នាក់។ 

ភាពសម្រស់ដ៏លេចធ្លោរបស់បឹងណាហាង (Na Hang) គឺភ្នំ “ បង្គោលវ៉ាយហ្វា (Va Pha)” ស្ថិតនៅកណ្តាលបឹង។ តាមភាសារបស់ជនជាតិតៃ (Tay) មានន័យថា បង្គោលចងក្របីនៅលើមេឃ។ បឹងណាហាង (Na Hang) ត្រូវបានគេស្គាល់ដូចជាតំ​បន់​អេកូឡូស៊ីធម្មជាតិ ដែលមានទេសភាពប្លែកៗ រួមមានជួរដើមកប្បព្រឹក្សនិងឆ្លុះបញ្ចាំងប្លប់នៅលើផ្ទៃទឹកបឹង។


ចំណតទូកនៅបឹងណាហាង (Na Hang) ទទួល ភ្ញៀវទេសចរមកទស្សនា។

ភ្នំ "“ បង្គោលវ៉ាយហ្វា (Va Pha)” ស្ថិតនៅកណ្តាលបឹង" នៅខាងលើនៃបឹងណាហាង (Na Hang) ក្នុងភូមិសាស្ត្រស្រុកឡឹមប៊ិញ (Lam Binh)។ រូបថត៖ ត្រុងដាត


ភ្នំថ្មកំបោរបង្កើតភាពស្រស់ស្អាតដូចជា ហាឡុង (Ha Long) តូច នៅណាហាង (Na Hang) ។

មកដល់ណាហាង (Na Hang) អ្នកទេសចរនឹង ភ្ញាក់ផ្អើលនូវតំបន់ទឹកទន្លេដែលមានភ្នំធំតូចរកេតរកូត នៃធម្មជាតិទេ។
រូបថតៈទ្រីញបូ



សម្រស់នៃបឹងណាហាង (Na Hang) ។

ផ្ទៃទឹកបឹងណាហាង (Na Hang) ។

ទឹកជ្រោះធម្មជាតិនៅជុំវិញបឹង។


សម្រស់នៃ ថាកម៉ឹ (Thac Mo) - និមិត្តរូបទេសចរណ៍នៅស្រុកណាហាង (Na Hang) ។ រូបថត៖ ត្រុងដាត

អ្នកទេសចរបានងូតទឹកត្រជាក់នៃបឹងណាហាង (Na Hang)។ រូបថតៈទ្រីញបូ
ម្ហូបប្រពៃណីរបស់ប្រជាជនដែលរស់នៅតំបន់បឹងណាហាង (Na Hang)។ 

មិនត្រឹមតែប៉ុណ្ណឹងទេ មានទីកន្លែងដ៏ស្រស់ស្អាតផ្សេងទៀតដូចជា៖ ភ្នំប៉ាកតា (Bac Ta)  (តាមភាសារបស់ជានជាតិតៃ (Tay) មានន័យថា ដើមទ្រូង នៃមេឃ)។ ។ នេះគឺជាភ្នំខ្ពស់បំផុតនៅស្រុកឡឹមប៊ិញ (Lam Binh) ដែលមានរាងដូចសត្វដំរីមួយក្បាលឈរក្បែរដបស្រាក្រឡេកមើលទៅឆ្ងាយពិតជាអស្ចារ្យ ជួនកាលលេចចេញ ជួនកាលលាក់ខ្លួនលេចក្នុងពពក។

"មកដល់ស្រុកឡឹមប៊ិញ (Lam Binh) អ្នកទេសចរនឹងស្វែងយល់នូវជីវភាពរស់នៅរបស់បណ្តាជនជាតិបងប្អូន ថែមទាំងទស្សនាទេសភាព​និងវត្តអារាមល្បីៗ ជាច្រើននៅទីនេះ"។ (លោកប្រធានគណៈកម្មាធិការប្រជាជន​​ស្រុក ឡឹមប៊ិញ (Lam Binh) ង្វៀន វ៉ាន់យុង (Nguyen Van Dung))។ 


អ្នកទេសចរមកតំបន់បឹងណាហាង (Na Hang) អាចជិះទូកនិងលេងកម្សាន្តតាមបណ្តោយបឹង។ លើសពីនេះតំបន់នេះមានទេសភាពមួយចំនួនទៀតគួរឱ្យចាប់អារម្មណ៍​ជាច្រើនដូចជា៖ ទឹកជ្រោះ ម៉ាំម៉ែ (Man Me)  ទឹកជ្រោះឃួយញ៉ី (Khuoi Nhi) ទឹកជ្រោះឃួយ សួង(Khuoi Sung)…

ទន្ទឹមនឹងនេះក៏មានរមណីយដ្ឋានអេកូទេសចរណ៍ព្រៃភ្នំភៀងប៊ូង (Phieng Bung) ដែលបង្កើតប្រព័ន្ធទេសចរណ៍ពេញលេញប្រកបដោយនិរន្តរភាព និងទាក់ទងយ៉ាង​ជិតស្និទ្ធនឹងព្រៃធម្មជាតិ។

នៅតំបន់បឹងណាហាង (Na Hang) អ្នកទេសចរក៏ធ្វើដំណើរទៅកាន់ទីរួមស្រុកតូចមួយដ៏ស្រស់ស្អាត។ នៅទីនោះ ភ្ញៀវនឹងងាយស្រួលរកផ្ទះសំណាក់ឬភោជនីយដ្ឋានដែលលក់ម្ហូបអាហារពិសេសនៃតំបន់និងមានតំលៃសមរម្យ។ ភ្ញៀវនឹងពិសាម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់ខេត្តទៀនក្វាង (Tuyen Quang) ដូចជា៖ ត្រីឆ្លាំង បាយដំណើបមានប្រាំពណ៌ និងសាច់មាន់បានលែងនិងចិញ្ចឹមនៅលើចង្កេះភ្នំតូច រួមផ្សំនឹងស្រាធ្វើពីពោតដែលធ្វើភ្ញៀវគួរឱ្យចង់ពិសាម្តង នៅពេលមកទេសចរណ៍ខេត្ត ទៀនក្វាង (Tuyen Quang) ៕


អត្ថបទនិងរូបថត៖ ទ្រីញបូ - ត្រុងដាត


បណ្តាអត្ថបទបានផ្សាយ