12/04/2020 11:01 GMT+7 Email Print Like 0

តំបន់ដីសណ្ដរគីវឡុង (Cuu Long) បន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ

ស្ថានភាពគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃនៅរដូវប្រាំងឆ្នាំ ២០២០ នៅតំបន់ដីសណ្តរគីវឡុង (Cuu Long) កំពុងមានភាពតានតឹង បណ្តាខេត្តក្នុងតំបន់នេះបានបង្កើតផែនការ សេណារីយ៉ូ ព្រមទាំងមានសកម្មភាពនិងដំណោះស្រាយដ៏បន្ទាន់ ដើម្បីបង្ការនិងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅធ្វើឱ្យជីវិតរបស់ប្រជាជនមានស្ថេរភាព។

គ្រោះរាំងស្ងួតហួសកម្រិតកំណត់ត្រាក្នុងឆ្នាំ ២០១៦
 

ខេត្តចំនួន ១១ ក្នុងតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long) រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះរាំងស្ងួតនិងការឈ្លានពានដោយទឹកប្រៃ ដែលក្នុងនោះមានខេត្តចំនួន ៥ គឺជាខេត្តបេនត្រែ (Ben Tre) ទៀនយ៉ាង (Tien Giang) គៀនយ៉ាង(Kien Giang) កាម៉ៅ (Ca Mau) និងឡុងអាន (Long An) ត្រូវប្រកាសភាពអាសន្នជាបន្ទាន់។

យោង​តាមអ្នកជំនាញបានឱ្យដឹងថា នៅឆ្នាំនេះភាពរាំងស្ងួតនិងការឈ្លានពានដោយទឹកប្រៃត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រដែលជាជង្រុកស្រូវធំជាងគេបង្អស់ នៅក្នុងប្រទេសកំពុងប្រឈមនឹងបញ្ហាធំ។


បច្ចុប្បន្នខេត្តបេនត្រែ (Ben Tre) មានផ្ទៃដីដាំស្រូវជាខូចជាង ៥.២០០ ហិកតា ផ្ទៃដាំដំណាំផ្លែឈើប្រហែល ២ ម៉ឺនហិកតា ដូង ៧២.០០០ ហិកតា និងកូនឈើនិងដើមរុក្ខជាតិលំអជាង ១.០០០ ហិកតា ដែលកំពុងប្រឈមនឹងផលប៉ះពាល់។ នៅខេត្តឡុងអាន (Long An) គេប៉ាន់ស្មានថា ផ្ទៃដីស្រូវដែលរងផលប៉ះពាល់នៅរដូវប្រាំងមានប្រមាណ ១៣.៥០០ ហិកតា។ ខេត្តសុកត្រាំង (Soc Trang) ក៏មានស្រូវរងផលប៉ះពាល់ ប្រហែល ៤.០០០ ហិកតាផងដែរ ដោយសារតែការឈ្លានពានពីជាតិប្រៃ។ ទន្ទឹមនឹងនេះ នៅខេត្តទៀនយ៉ាង (Tien Giang)  ទឹកប្រៃបានជះឥទ្ធិពលដល់ស្រុក ទីរួមខេត្តនិងក្រុងទាំងអស់ក្នុងភូមិសាស្ត្រខេត្តនេះ។ ដំណាំរាប់ម៉ឺនហិកតានៅក្នុង “ តំបន់ដាំដើមផ្លែឈើ” ត្រូវបានខ្វះទឹកយ៉ាងធ្ងន់ធ្ងរ។


វាលស្រែស្ងួតប្រេះស្រាំដោយសារគ្រោះរាំងស្ងួត នៅឃុំមីញ៉ឹន (My Nhon) ស្រុកបាទ្រី (Ba Tri) ខេត្តបេនត្រែ (Ben Tre)។
រូបថត៖ ថុងហាយ



ទឹកប្រៃបានឈ្លានពានចូលក្នុងវាលស្រែ រួមជាមួយគ្រោះរាំងស្ងួតបណ្តាលឱ្យស្រូវ ២០.០០០ ហិកតា ដែលមិនមានផល នៅខេត្តបេនត្រែ (Ben Tre)។
រូបថត៖ ថុងហាយ



រងផ្លែឪឡឹកខូចដោយគ្រោះរាំងស្ងួត នៅឃុំធុយអាន (Thuy An) ស្រុកបាទ្រី (Ba Tri) ខេត្តបេនត្រែ (Ben Tre)។
រូបថត៖ថុងហាយ



ទំហំដីជាង ១០ កុង របស់លោកង្វៀន តឹនផុង (Nguyen Tan Phong) នៅឃុំធុអាន (Thuy An) ស្រុកបាទ្រី (Ba Tri) ខេត្តបេនត្រែ (Ben Tre) បានខូចអស់ហើយ ដោយសារគ្រោះរាំងស្ងួតនិងការឈ្លានពានដោយទឹកប្រៃ។ រូបថត៖ថុងហា


ស្រូវបានខូចដោយសារការឈ្លានពានដោយជាតិប្រៃ នៅក្នុងឃុំមីញ៉ឹន( My Nhon)  ស្រុកបាទ្រី (Ba Tri) ខេត្តបេនត្រែ (Ben Tre)។ រូបថត៖ ថុងហាយ


យោងតាមបទរាយការណ៍របស់វិស័យកសិកម្ម ការឈ្លានពានដោយជាតិប្រៃបានវិវត្តនៅក្នុងដែនដីសណ្តរគីវឡុង (Cuu Long) គឺស្ថិតនៅក្នុងកំរិតមួយដ៏ធ្ងន់ធ្ងរហើយនឹងបន្តកើនឡើងខ្ពស់ ក្នុងរយៈពេលសេសសល់នៃរដូវប្រាំង។ ការឈ្លានពានដោយជាតិប្រៃធ្វើឱ្យបាត់បង់ផ្ទៃដីដាំស្រូវជិត ៣៩.០០០ ហិកតា។ រូបថត៖ថុងហាយ


មិនត្រឹមតែបង្កការខូចខាតចំពោះផលិតកម្មប៉ុណ្ណោះទេ គ្រោះរាំងស្ងួតនិងការឈ្លានពានដោយទឹកប្រៃក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែរ។ ជាជាក់ស្តែង គ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃដ៏ធ្ងន់ធ្ងរបានបង្កឱ្យមានកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ នៅតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long)។ បច្ចុប្បន្ននេះមានគ្រួសារចំនួន ៩៦.០០០ គ្រួសារដែលគ្មានទឹកប្រើប្រាស់ជាគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ស្ថានភាពនេះបានបន្តអស់រយៈពេលជាច្រើនឆ្នាំហើយ រដូវប្រាំងក្រោយកាន់តែធ្ងន់ធ្ងរជាងរដូវប្រាំងមុនដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅរបស់ប្រជាជន។

ដូចដែលបានបទរាយការណ៍របស់វិស័យកសិកម្ម ការឈ្លានពានជាតិប្រៃនៅក្នុងដែនដីសណ្តរទន្លេគីវឡុង (Cuu Long) គឺស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ ហើយនឹងបន្តកើនឡើងខ្ពស់ ក្នុងរយៈពេលសេសសល់នៃរដូវប្រាំង។ ជាតិប្រៃនៅក្នុងមាត់ទន្លេគីវឡុង (Cuu Long) ត្រូវបានគេពាក្យរណ៍ថា នឹងនៅតែកំរិតខ្ពស់ រហូតដល់ចុងខែមីនា ទន្លេ វ៉ានកូ (Vam Co) ទន្លេ កាយឡឹន (Cai Lon) និង តំបន់ កាម៉ៅ (Ca Mau) នឹងនៅតែកំរិតខ្ពស់រហូតដល់ចុងខែមេសាឆ្នាំ ២០២០ ។

សកម្មសម្រាប់ការបន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ ក្នុងរយៈពេលវែង

ក្នុងរយៈពេលកន្លងមក ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលលេខ ១២០ / NQ-CP របស់រដ្ឋាភិបាលស្តីពី តំបន់ដីសណ្តរទន្លេគីវឡុង (Cuu Long) បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព តំបន់ទាំងមូលបានពង្រឹងច្រាំងទំនប់ប្រវែងជាង ៥៨០ គីឡូម៉ែត្រនិងទំនប់ចំនួនន ២០៧  ដើម្បីរាំងទឹកជំនន់; តំបន់នានាក៏មានគំនិតផ្តួចផ្តើមក្នុងការបង្ហូរទឹកជំនន់ដើម្បីយកទឹកចូលក្នុងវាលស្រែ ដើម្បីយកដីល្បប់និងសម្អាតវាលស្រែដែលមានផ្ទៃដីជាង ១៤១.៣៥១ ហិកតា។ នៅឆ្នាំ ២០២០ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងបន្តត្រៀមថវិកាចំនួន ៥.១៥៧ ពាន់លានដុង ដើម្បីអនុវត្តគម្រោងចំនួន ២០ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជាតិប្រៃនៅក្នុងតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long)។

តាមការព្យាករណ៍អំពីគ្រោះរាំងស្ងួតឆ្នាំនេះនឹងមានភាពស្មុគស្មាញជាងឆ្នាំ ២០១៦ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានស្នើឱ្យអនុវត្តដំណោះស្រាយបន្ទាន់ ដើម្បីបន្សាំទៅនឹងគ្រោះរាំងស្ងួតនិងជាតិប្រៃ។ អាស្រ័យទៅលើការព្យាករណ៍និងការព្រមានមុន ៗ ទោះបីជារហូតមកដល់បច្ចុប្បន្នកម្រិតនៃគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃបានឈានដល់កម្រិតខ្ពស់ ប៉ុន្តែការខូចខាតត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ជាង ៩០% នៃផ្ទៃដីស្រូវក្នុងរដូវច្រូតកាត់ស្រូវប្រាំង នៅតំបន់ដីសណ្ដារគីវឡុង (Cuu Long) បានជៀសផុតពីគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃប្រកបដោយជោគជ័យ ដោយសារតែការណែនាំអំពីការស្ទួងមុនកាលកំណត់។

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានត្រួតពិនិត្យផលប៉ះពាល់នៃគ្រោះរាំងស្ងួតនិងការឈ្លានពានជាតិប្រៃ នៅតំបន់ កុង អានហៀប (Cong An Hiep) ស្រុក ចូវថាញ (Chau Thanh) ខេត្ត បេនត្រែ (Ben Tre) ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ការវាស់ជាតិប្រៃនៅក្នុងប្រឡាយទឹកមួយ ស្ថិតក្នុងឃុំអានប៊ិញតៃ (Binh Tay) ស្រុកបាទ្រី (Ba Tri) ខេត្តបេនត្រែ (Ben Tre)។ រូបថត៖ ថុងហាយ


ប្រជាជនតម្រង់ជួរ ដើម្បីសុំទឹកស្អាត នៅក្រុងបេនត្រែ(Ben Tre)។ រូបថត៖ថុងហាយ


ប្រជាជននៅស្រុកបាទ្រី (Ba Tri ) ខេត្តបេនត្រែ (Ben Tre) ទិញទឹកស្អាត ដែលមានតំលៃ ១២០,០០០ ដុង / ម៉ែត្រគូប។
រូបថត៖ ថុងហាយ



សាងសង់លូទឹកទប់ទល់នឹងទឹកប្រៃដែលប្រើថវិកាជិត ១០ ពាន់លានដុងលើប្រឡាយអ័ក្ស ៤១៨ នៃប្រព័ន្ធធារាសាស្ត្រកូវសាប (Cau Sap) ស្រុកបាទ្រី (Ba Tri) ខេត្តបេនត្រែ (Ben Tre)។ រូបថត៖ ថុងហាយ
 

បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុត រហូតមកដល់ពេលនេះគឺការធានាទឹកស្អាតសម្រាប់ការរស់នៅក្នុងតំបន់មួយចំនួន។ បច្ចុប្បន្ននេះមានតំបន់ជាច្រើននៃតំបន់ដីសណ្តរនៃទន្លេគីវឡុង (Cuu Long) កំពុងខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីនាំទឹកសាបមកឱ្យប្រជាជនវិញ។ ក្នុងបេសកកម្មមួយ នៅតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ក៏បានស្នើដល់បណ្តាមូលដ្ឋាននានា យកចិត្តទុកដាក់លើការដោះស្រាយនូវការកង្វះខាតទឹកក្នុងស្រុក។ លោកនាយករដ្ឋមន្រ្តីក៏បានយល់ព្រមចំណាយ ៧០ ពាន់លានដុង សម្រាប់ខេត្តមួយនិមួយៗ (រួមមាន ខេត្តបេនត្រែ (Ben Tre) ទៀនយ៉ាង (Tien Giang) គៀនយ៉ាង (Kien Giang) កាម៉ៅ (Ca Mau) និងឡុងអាន (Long An) ) ដែលបានប្រកាសភាពអាសន្នបន្ទាន់ ដើម្បីបន្សាំទៅនឹងគ្រោះរាំងស្ងួតនិងជាតិប្រៃ។
 

“ ផលិតកសិកម្មនៅតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long) កំពុងអនុវត្ត“ ការផ្លាស់ប្តូរចំនួន ៣” គឺការផ្លាស់ប្តូរពេលវេលាច្រូតកាត់ស្រូវ ដើម្បីចៀសវាង “ គ្រោះរាំងស្ងួត ជាតិប្រៃ” ដោយប្រើពូជសមស្របនឹងគ្រោះរាំងស្ងួតនិងជាតិប្រៃ។ ផ្លាស់ប្តូប្រភេទដំណាំនិងសត្វចិញ្ចឹម ដែលផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់ជាង”។

យោងតាមប្រសាសន៍របស់លោកបណ្ឌិត ត្រឹន ហ៊ឹវហៀប (Tran Huu Hiep) សេដ្ឋវិទូនៃតំបន់ដីសណ្ដគីវឡុង (Cuu Long)

ក្នុងរយៈពេលវែង ក្រសួងធនធាននិងបរិស្ថានបាននិយាយឲ្យដឹងថា នឹងជំរុញការអភិវឌ្ឍផែនការធនធានទឹក ស្ថាបនាអាងទន្លេអន្តរខេត្តឡើង ដើម្បីធ្វើឱ្យមានតុល្យភាពប្រភពទឹក គ្រប់គ្រងនិងបែងចែកធនធានទឹក ប្រកបដោយសមហេតុផល ផ្អែកទៅទីស្ថាននិងពេលវេលា។ ជាពិសេសគឺត្រូវបញ្ជាក់ពីផែនការបែងចែកទឹកក្នុងករណីគ្រោះរាំងស្ងួតនិងកង្វះទឹកសម្រាប់គោលបំណងប្រើប្រាស់ច្រើនបំផុត ប៉ុន្តែអាទិភាពដំបូងគឺការធានាប្រភពទឹកសម្រាប់ប្រជាជន។
 

អត្ថបទ៖ ផុងធូ - រូបថត៖ ថុងហាយ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាអត្ថបទបានផ្សាយ