01/03/2019 01:48 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងវៀតណាម - ឡាវ វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និង គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​មិត្តភាព​នៅប្រទេសឡាវ (ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥ ខែកុម្ភៈ ​ឆ្នាំ២០១៩) និងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា (ចាប់ពីថ្ងៃទី២៥ ដល់​ថ្ងៃ​​ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩) រួមចំណែកពួនជ្រំទំនាក់ទំនង រវាងប្រទេសទាំងបីនៅឥណ្ឌូចិន ឲ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព។

 ជានិច្ច​ពួន​ជ្រំ​ទំនាក់ទំនង​​ពិសេស​រវាង​វៀតណាម​ - ឡាវ​​

ជា​ដំណើរ​បំពេញទស្សនកិច្ច​បរទេស​មុន​ដំបូងបង្អស់​ ​របស់​សមមិត្ត​ង្វៀន​ភូត្រុង​ (Nguyen Phu Trong) ក្នុងតួនាទី​ជា​អគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​ ដំណើរ​បំពេញទស្សនកិច្ច​​មាន​បំណង​ពង្រឹក​ និង​ពង្រីក​ បង្កើន​ទំនាក់ទំនង​មិត្ត​ភាព​អស្ចារ្យ សាមគ្គីពិសេស ផ្សារភ្ជាប់​ទំនុក​ចិត្ត​ និង សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​បក្ស​ រដ្ឋ​ ទាំងពីរ​។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ទំនាក់ទំនង​វៀតណាម​ - ឡាវ​ បន្ត​ពង្រឹក​ពង្រីក​ និង​អភិវឌ្ឍន៍​​មួយថ្ងៃកាន់តែ​ស៊ី​ជម្រៅ​ ជាក់​ស្តែង​ ប្រសិទ្ធភាព​ នៅ​លើ​គ្រប់​វិស័យ​ទាំងអស់​។ មកដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ វៀតណាម​មាន​គម្រោង​​៤០៩ ​វិនិយោគ​​នៅ​ប្រទេស​ឡាវ​ ជាមួយ​សរុប​ដើមទុន​ពី​៤,១​ពាន់​លាន​ដូល្លាអាមេរិក ចម្បង​ខាង​វិស័យ​វារី​អគ្គសនី​ អាជីវកម្ម​អណ្តូង​រ៉ែ ដឹក​ជញ្ជូន ដាំ​ដើម​ឈើ​ឧស្សាហកម្ម​ និង​សេវាកម្ម​។ គម្រោង​ការធំមួយ​ចំនួន ​​បាន​ធ្វើ​សម្រេច​​បន្ត​ដំណើរ​ការ​អាជីវកម្ម​ល្អ​ដូចជា៖ វារី​អគ្គិសនី​​សេកាម៉ាន​មួយ​ សណ្ឋាគារ​មឿង​ថាញ​ (Muong Thanh) វៀង​ចន្ទ​ Crown Plaza គម្រោង​ការ​នៃ​សម្ពន្ធ​ទូរគមនាគមន៍​យោធា​ Viettel ជាដើម​។​

ភាគីទាំងពីរ​ពង្រាយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​ទ្វេភាគី​ថ្មី កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ព្រំដែន​ អនុក្រិត្យ​​កែ​ប្រែ​កិច្ច​ព្រមព្រៀង​ឆ្លង​ដែន​ទំនិញ​វៀតណាម​ - ឡាវ។ ពង្រាយ​យន្តការ​ “​ច្រក​មួយ​​ ចំណត​មួយ​” នៅ​តាម​ច្រកព្រំដែន​​អន្តរជាតិ​ឡាវ​បាវ (Lao Bao) ​​- Densavanh រៀប​ចំ​ជំរុញ​ពាណិជ្ជកម្ម​ ផ្សារណាត់​​សិក្ខាសាលា។ ចុះហត្ថលេខា​លើអនុក្រិត្យ​​​កែប្រែ​ បន្ថែម​​កិច្ច​ព្រមព្រៀង​​ឆ្លង​ដែន​ទំនិញ​វៀតណាម​ - ឡា​វ។

 


លោកអគ្គ​លេខា​ធិការ​ ប្រធាន​រដ្ឋ​ឡាវ​ Bounnhang Vorachith និង លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong) ត្រួត​កង​ពលកិត្តិយស​​កងទ័ព​ប្រជាជន​ឡាវ ​នៅ​ពិធី​ទទួល​ស្វាគមន៍​ជាផ្លូវការ​។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ជួប​ពិភាក្សា​ជាមួយនឹង​ លោកអគ្គ​លេខា​ធិការ​ ប្រធាន​រដ្ឋ​ឡាវ​ Bounnhang Vorachith ។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម



 ប្រមុខ​រដ្ឋ​ទាំង​ពីរ​អញ្ជើញ​ធ្វើ​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​ លើកិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំងពីរ​វៀតណាម និង​ រដ្ឋាភិបាល​ឡាវ​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​​ហិរញ្ញវត្ថុ​។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


ប្រមុខ​រដ្ឋ​ទាំង​ពីរ​អញ្ជើញ​ធ្វើ​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​ លើកិច្ច​ព្រមព្រៀង រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ឡាវ​ស្តីពី​ការសាងសង់​ និង​ ពង្រាយ​ដង​ផ្លូវ​ដែក ​វូង​អាន (Vung Ang) - វៀង​ចន្ទ​។ ​រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 ប្រមុខ​រដ្ឋ​ទាំង​ពីរ​អញ្ជើញ​ធ្វើ​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​ លើអនុស្សារណៈ​យោគ​យល់​គ្នា​ ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ខាង​វិស័យ​​ទប់​ទាល់​បម្រែ​បម្រួល​​អាកាសធាតុ​ និង​ អភិរក្ស​ពិពិធ​ជីវសាស្រ្ត​ ជាមួយ​នឹង​ក្រសួង​ធនធាន​​ និង​បរិស្ថាន​ឡាវ​។  រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ឡាវ Bounnhang Vorachith លើកពែង​​ជូន​ពរ​លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ នៅពិធី​ជប់​លៀង​ដ៏​មហោឡារិក​។​ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម



 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ជួប​សវនាការ​​នឹង​លោក​នាយករដ្ឋមន្រ្តីឡាវ​ Thongloun Sisoulith។​រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ជួបសវនាការ​នឹង​លោក​នាយករដ្ឋមន្រ្តី ឡាវ​ Thongloun Sisoulith។រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម



 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ជួបសវនាការ​នឹង​លោក​នាយករដ្ឋមន្រ្តី ឡាវ​ Thongloun Sisoulith។រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 

  លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ អញ្ជើញទៅ​ទស្សនា​សំណង់​កសាង​អគាររដ្ឋសភា​ឡាវ​។ នេះ​ជា​សំណង់​អំណោយ​របស់បក្ស រដ្ឋ រដ្ឋាភិបាល​ និង​ប្រជាជន​វៀតណាម​។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
 



 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ដាក់​​កម្រង​ផ្កា​​នៅ​ស្តូប​​​វិរជនពលី​ឡាវ​។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ទទួល​ជួប​លោក​ប្រធាន​គណៈ​កម្មការ​មជ្ឈិម​​រណសិរ្ស​ឡាវ​ កសាង​ទឹក​ដី​​ Saysomphone Phomvihane។​រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong)​ ថតរូប​អនុស្សាវរីយ៍​នឹង​កម្មាភិបាល​ បុគ្គលិក​​ស្ថានទូត​ តំណាង​សហគមន៍​ សិស្ស​អន្តេវាសិក​ និង​ សហគ្រាស​វៀតណាម​នៅ​ឡាវ​។​ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 

 ឆ្នាំ​២០១៨ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ សម្រេច​បានជិត​១​ពាន់លាន​ដូល្លាអាមេរិក​។ មុខទំនិញ​ចម្បង​ឡាវ​នាំចេញ​ទៅ​កាន់​វៀតណាម​ គឺជា​ទឹក​សុទ្ធ ផលិតផល​ឈើ និង ជាតិ​រ៉ែ​ ផលិតផល​កសិកម្ម​ដូចជា៖ កៅស៊ូ កាហ្វេ​ ពោត ដំឡូង​​មី​ អង្ករ បសុសត្វ​។ មុខ​ទំនិញ​ឡាវ​នាំចូលមក​​ពី​វៀតណាម​ ប្រមូល​ផ្តុំ​​ខាង​​ក្រុម​ចម្បង​ដូចជា៖​​ ប្រេង​ឥន្ទនៈ​ ជីគីមី​ ដែក​ថែប​ ម៉ាស៊ីន សម្ភារឥឡិកត្រូនិក​ សម្ភារ​សាងសង់​ និង គ្រឿង​បន្លាស់​។

អនុវត្តន៍​​​អនុស្សរណៈ​យោគ​យល់​គ្នា ស្តីពី​យុទ្ធសាស្រ្តសហប្រតិបត្តិការ​គមនាគមន៍​ដឹក​ជញ្ជូន​វៀតណាម​ - ឡាវ​ ក្រសួង​​គមនាគមន៍​ដឹកជញ្ជូន​​​ប្រទេសទាំងពីរ​ បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​អំពី​ផែនការ​ប្រាំ​ឆ្នាំ​ (២០១៦ - ២០២០)។​ ភាគីទាំងពីរ​ជំរុញ​ពង្រាយ​គម្រោង​ការ​តភ្ជាប់ ​អំពី​គមនាគមន៍​ដឹក​ជញ្ជូន​ក្នុង​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​​ទ្វេភាគី​ និង អនុតំបន់​។ បន្ត​សហប្រតិបត្តិការ​ពង្រាយ​​គម្រោង​ការ​សំខាន់​​​ មាន​លក្ខណៈ​​យុទ្ធសាស្រ្ត​ ក្នុងនោះ​មាន​គម្រោង​ការ​ធំ​ពីរ​៖ ដង​ផ្លូវ​ល្បឿន​លឿន​​ហាណូយ​ - វៀងចន្ទ មាន​ប្រវែង​ប្រហែល​៧២៥ ​ម៉ែត្រ​គីឡូម៉ែត្រ​ និង​ដង​ផ្លូវ​ដែក​​វូង​អាង (Vung Ang) - តឹន​អឹប​ (Tan Ap) - មូយ៉ា - ថាកែត​ - វៀងចន្ទ​ជាដើម​។​

ក្រសួង​គមនាគមន៍​ទាំងពីរ​ បាន​ចុះហត្ថលេខា​​លើ​អនុស្សារណៈ​យោគ​យល់គ្នា អំពី​ការ​អភិវឌ្ឍ​កំពង់​ផែ​វូង​អាង​ (Vung Ang)។ ឯកភាព​ផ្លាស់​ឈ្មោះ​ក្រុមហ៊ុន​ភាគ​ហ៊ុន​​កំពង់​ផែ​វូង​អាន​ (Vung Ang) វៀត - ឡាវ​ ក្លាយជា​ក្រុមហ៊ុន​ភាគហ៊ុន​កំពង់​ផែ​អន្តរជាតិ​ឡាវ​-​វៀតណាម​​ ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ និង អភិវឌ្ឍន៍​កំពង់​ផែ​វូង​អាង (Vung Ang) (ចំណត់​ ១, ២, ៣)។ ជំរុញ​ធ្វើ​សម្រេច​គម្រោង​ការ​កសាង​ព្រលានយន្តហោះ​ ​​ណុង​​ខាន​នៅ​ខេត្ត​ហូផាំង​ ត្រូវតាម​ដំណើរការ​ដែលបាន​សន្យា​នៅ​ចុង​​ឆ្នាំ​២០១៩។​

ឆ្នាំ​២០១៨ វៀតណាម​បន្ត​​ផ្តល់​​អាហារូបករណ៍​ចំនួន​១.២៧១​ជូន​កម្មាភិបាល​ សិស្សឡាវ​។ មកដល់​សព្វថ្ងៃ​ ១៤.៦៨៦ ​សិស្សអន្តេវាសិក​ឡាវ ​កំពុង​សិក្សា​នៅ​វៀតណាម និង សិស្សអន្តេវាសិក​វៀតណាម​២៦០​នាក់ កំពុង​​សិក្សា​នៅ​ឡាវ​។ វៀតណាម​បាន​បើក​​ថ្នាក់​បំប៉ន​រយៈ​ពេល​ខ្លី​ចំនួន​២៤​ថ្នាក់​ សម្រាប់​កម្មាភិបាល​គ្រប់​គ្រង​ មុខ​ជំនាញ​​គ្រប់​កម្រិត​ ​៤៩៧នាក់ របស់​ឡាវ​លើគ្រប់​វិស័យ​។

ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​ក្រៅ​ផ្លូវការ​​វៀតណាម​ និង ឡាវ​ ពង្រាយ​អនុវត្ត​ន៍​​សេចក្តី​សម្រេចចិត្ត​​មហាសន្និបាត​​​របស់​បក្ស​នីមួយៗ ដំណើរ​បំពេញទស្សនកិច្ច​របស់​លោក​​អគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូត្រុង​ (Nguyen Phu Trong) នៅ​អះអាង​ថា ​ការ​គាំទ្រ​គ្រប់​វិស័យ​របស់​វៀតណាម​ ចំពោះ​បុព្វហេតុ​ផ្លាស់ប្តូរ​ថ្មី ការពារ​​ និង ​កសាង​ទឹក​ដី​ឡាវ​ បំផុត​គឺ​ការ​អនុវត្ត​យក​​ជំនះ​​​គោល​ដៅ​មហាសន្និបាត​លើកទី​១០ របស់​បក្ស​ប្រជាជនបដីវត្តន៍​ឡាវ​។​.


 ជំរុញ​ទំនាក់ទំនង​វៀតណាម​ - កម្ពុជា ឱ្យកាន់តែ​​ស៊ី​ជម្រៅ​ និង និរន្តរភាព

ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ របស់​លោកអគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​ ង្វៀន ភូត្រុង (Nguyen Phu Trong) បាន​អះអាងថា វៀតណាម​តែងយក​ចិត្ត​ទុកដាក់​ និង ផ្តល់អាទិភាព​ខ្ពស់​ លើកការ​ងារ​​ពង្រឹង​ពង្រីក​​ បង្កើន​ទំនាក់ទំនង​មិត្ត​ភាព​ សហប្រតិបត្តិការ​​គ្រប់​វិស័យ​ រវាង​វៀតណាម​ និង​ កម្ពុជា ឱ្យកាន់តែ​​ស៊ី​ជម្រៅ និងនិរន្តរភាព​​​។

ទំនាក់ទំនង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ - ពាណិជ្ជកម្ម វៀតណាម​ - កម្ពុជា​ អភិវឌ្ឍន៍​ឆាប់​រហ័ស​​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​វៀតណាម​សព្វថ្ងៃ​មាន​គម្រោង​ការ​ចំនួន​២១០ ​វិយោគ​​នៅ​កម្ពុជា​ ជាមួយ​​នឹង​​សរុបដើម​​ទុនចុះបញ្ជី​​ជាង​​​៣​ពាន់​លាន​ដូល្លាអាមេរិក​ នាំមុខ​ក្នុង​ចំណោម​ប្រទេស​ទាំងប្រាំ ដែលបាន​វិនិយោគ​ធំ​បំផុត​ នៅកម្ពុជា​ ប្រមូល​ផ្តុំ​គ្រប់​វិស័យ​៖ កសិកម្ម​ ធនាគារ ទូរគមនាគមន៍ - ព័ត៌មានវិទ្យា​ ផលិត​ឧស្សាហកម្ម ច្នៃ​ - ច្នៃ​ប្រឌិត​​ អាជីវកម្ម​ពាណិជ្ជកម្ម​ សុខាភិបាល​ជាដើម​។​

ឆ្នាំ​២០១៨ វៀតណាម​មាន​ ៨គម្រោង​ការ​បាន​ផ្តល់ជា​ថ្មី និង​ ៤​គ​ម្រោងការ​កែ​សម្រួល​​​បង្កើនដើម​​​ទុន​​​ ដោយ​មាន​សរុប​ដើម​ទុន​ចុះបញ្ជី​​​ផ្តល់ជា​ថ្មី​ និងកែសម្រួល​ គឺ​​៣៣,៨​​លាន​ដូល្លាអាមេរិក​។ កម្ពុជា​មាន​គម្រោងការ​​១៩គម្រោង​វិនិយោគ​នៅវៀតណាម​ ដោយ​មាន​សរុប​​ដើមទុន​ គឺ​៦៣,៤២​លាន​ដូល្លាអាមេរិក​។ ប្រមូល​ផ្តុំ​ចម្បង​ខាងវិស័យ​កសិកម្ម ព្រៃ​ឈើ ជល​ផល​ អាជីវកម្ម​ពាណិជ្ជកម្ម​។​

តម្លៃពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេសទាំង​ពីរ​សម្រេច​បាន​ ៤,៦៨ពាន់លាន​ដូល្លាអាមេរិក​ឆ្នាំ​២០១៨ កើន​ឡើង​ជាង​២៣,៧៦% បើប្រៀប​នឹង​ឆ្នាំ​២០១៧។ ក្នុង​នោះ​ វៀតណាម​នាំចេ​ញ​៣,៧៤​ពាន់លាន​ដូល្លាអាមេរិក កើន​ ៣៤,៩៨%។​ នាំចូល​សម្រេច​បានប្រហែល​ ៩៦៣​លាន​ដូល្លាអាមេរិក​ ថយ​ចុះ​៦,៤៦%​ បើប្រៀប​នឹ​ងឆ្នាំ​២០១៧។ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ នៃប្រទេសទាំងពីរ​ សង្ឃឹម​ឆាប់សម្រេចបាន​ និង លើស​គោល​ដៅ​៥​ពាន់​លាន​ដូល្លាអាមេរិក​ មុន​ឆ្នាំ​២០២០។​ 


 ក្រុមប្រតិភូ និងប្រជាជន​រាជរដ្ឋ​ធានី​ភ្នំពេញ​ទទួល​លោកអគ្គលេខាធិការបក្ស​ និងជាប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)   នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិ​ពោធិ៍​ចិនតុ​ង។ រូបថត៖ មិញ​ហឹង/ អ្នក​យក​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​



 ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ និង​លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong) ត្រួត​កង​ពល​កិត្តយស​។  រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កក់ដៅទទួល​​លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)  គាល់​ពិភាក្សា​នឹង​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បើ​សាយ​ភោជន៍​ទទួល​​លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​លើក​កែវ​​ជូនពរ​​ លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong) ក្នុងពិធី​សាយភោជន៍។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)  ​ជួប​សវនាការ​​នឹង​លោក​នាយករដ្ឋមន្រ្តី ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គសេនាបតី​តេជោហ៊ុន សែន។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)  ​ជួប​សវនាការ​ជា​មួយ​​នឹងនាយក​រដ្ឋមន្រ្ត​រាជរដ្ឋាភិបាល​ ​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



  លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)  ជួប​សវនាការ​ជាមួយនឹង​​​សម្ដេច​អគ្គមហាពញា​ចក្រី​ ហេ​ង សំរិន។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)  គាល់​សួរ​សុខទុក្ខ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 លោកអគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន ភូ​ត្រុង (Nguyen Phu Trong)  ចូល​សួរ​សុខទុក្ខ​ព្រះ​សង្ឃរាជ​ ទេព​វង នៅ​វត្ត​ឧណាឡោម​ នៅ​រាជរដ្ឋធានី​ភ្នំពេញ​។ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 វៀតណាម​ជា​ប្រទេស​មាន​ភ្ញៀវទេសចរណ៍​ អញ្ជើញទៅ​កម្ពុជា​ច្រើនលំដាប់​​ថ្នាក់​លេខ​ពីរ​ ខែ​តុលា​ ឆ្នាំ​២០១៨ បាន​មាន​ភ្ញៀវទេសចរ​វៀតណាម​ប្រហែល​​៥០០.០០០លើក ធ្វើ​ដំណើរ​មកកាន់​​កម្ពុជា​។ នៅ​ទិស​ផ្ទុយ​​​មក​វិញ​ ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​កម្ពុជា​ ​អញ្ជើញ​មក​វៀតណាម​​សម្រេច​បាន​២២២.០០០លើក​។​

រៀង​រាល់​ឆ្នាំ វៀតណាម​បាន​ផ្តល់​ជូន​កម្ពុជា​ រាប់​រយ​​​អាហារូបករណ៍​​បណ្តុះបណ្តាល​រយៈ​ពេល​វែង​ និង ​ខ្លី ខាង​វិស័យ​សេដ្ឋកិច្ច​ វប្បធម៌​ វិទ្យាសាស្រ្ត​បច្ចេកទេស​។ កម្ពុជា​ក៏​បាន​ផ្តល់​ជូន​វៀតណាម ​៣៥​អាហារូបករណ៍​ រួមមាន​១៥​អាហារូបករណ៍​សម្រាប់​មហាវិទ្យាល័យ និង ក្រោយ​មហាវិទ្យាល័យ​ ២០​អាហារូបករណ៍​រយៈ​ពេល​ខ្លី​ បណ្តុះបណ្តាល​ភាសា វប្បធម៌​ខ្មែរ​។ ក្រៅ​ពី​នោះ​ ភាគីទាំង​ពីរ​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ ខាង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​រៀប​ចំ​សកម្មភាព​អភិវឌ្ឍន៍​​ធនធានមនុស្ស​។​

កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​កសិ-ព្រៃ​ឈើ នេសាទត្រី​ ភាគីទាំង​ពីរ​បាន​ផ្តោត​​សហប្រតិបត្តិការ​​ល្អ ​ក្នុង​​វិស័យ​ចម្បង​មួយ​ចំនួន​​ដូចជា ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ល្បៀង​​អាហារ​ ដាំដើមឈើ​ឧស្សាហកម្ម​ ផែន​ការ​ និង​ការពារ​ព្រៃឈើ ចិញ្ចឹម​ជល​ផល​​​​ ពិនិត្យ​អាសន្នរោគ​សត្វ-​រុក្ខាជាតិ​ជាដើម​។

ភាគីទាំងពីរ​បាន​សហប្រតិបត្តិការ​អាជីវកម្ម​ ប្រើប្រាស់​មាន​ប្រសិទ្ធភាព​នូវ​ផ្លូវ​អាកាស​ ផ្លូវ​ទឹក​ សហប្រតិបត្តិការ​លើកម្ពស់​​​ និង កសាង​គមនាគមន៍​ផ្លូវ​គោកមួយ​ចំនួន​តភ្ជាប់​ប្រទេសទាំងពីរ​ បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​នាំចេញ​ចូល​ទំនិញ​ រួមប្រាស្រ័យ​ទៅ​វិញ​ទៅ​មក ​រវាង​ប្រទេស​ទាំង​ពីរ​។ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​យុទ្ធសាស្រ្ត​សហប្រតិបត្តិការ​​គមនាគមន៍​ដឹក​ជញ្ជូន (២០១៨ - ២០២៥) ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣០ ដើម្បី​ជាក់​ស្តែង​រួម​ចំណែក​ជំរុញ​ ចែក​រំលែក​​​ពាណិជ្ជកម្ម​ និង តភ្ជាប់​ខឿន​​សេដ្ឋកិច្ច​ទាំងពីរ​។

វៀតណាម​ និង​ កម្ពុជា​ កំពុង​សកម្ម​ពង្រាយ​គម្រោង​ការ​តភ្ជាប់​ប្រព័ន្ធ​អគ្គិសនី រវាង​ប្រទេស​ទាំងពីរ​ ទន្ទឹមនោះ​រក្សាកិច្ច​សហប្រតិបត្តិការ​​ស្រាវ​ជ្រាវ​ស្វែង​រក អាជីវ​កម្ម​រ៉ែ​។​

 ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ ទំនាក់​ទំនង​សហប្រតិបត្តិការ​វៀតណាម​ - កម្ពុជា​ពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​ស៊ី​ជម្រៅ​ រួម​ចំណែក​សកម្ម​ ប្រសិទ្ធភាព​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នៃ​ប្រទេស​នីមួយៗ នាំមក​ផលប្រយោជន៍​ជាក់ស្តែង​ជូន​ប្រជាជន​ទាំងពីរ​ប្រទេស​។ ដំណើរ​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​លោក​អគ្គលេខាធិបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) អញ្ជើញមកកាន់​​កម្ពុជា​​លើកនេះ ជា​ឱកាស​សំខាន់​​​សម្រាប់​ភាគីទាំង​ពីរ ចែក​រំលែក​​កំណត់​​ទិស​ដៅ​ វិធីសាស្រ្ត​​​ធំ ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ​រវាង​ប្រទេស​ទាំង​ពីរ​ បន្ត​ការ​អភិវឌ្ឍ​​ក្នុង​ដំណាក់កាល​ថ្មី​៕​

 

អត្ថបទ​កាសែត​រូបភាព​បូក​សរុប​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ