08/11/2019 00:01 GMT+7 Email Print Like 0

ជិះទូកនាគ សន្តាប់ចម្រៀងហ្វេបណ្តោយតាមដងទន្លេហឿង (Huong)

ទេសចរណ៍​ដោយធ្វើដំណើរ​​តាម​​ទូកនាគនៅ​​លើ​ដង​ទន្លេ​ហឿង​ (Huong) (ធឿ​ធៀន (Thua Thien) - ហ្វេ) កំពុង​ជា​រូបភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​និង​ក្រៅប្រទេស​ដ៏​កុះករ​ អញ្ជើញមក​ទស្សនា​។ ប្រការ​ពិសេស​នៃ​ការ​កម្សាន្ត​ដ៏ចំណាប់​អារម្មណ៍នេះ​​ គឺភ្ញៀវទេសចរ​ មិនត្រឹមតែ​បាន​គយគន់​នូវ​​​ស្ថាន​នាម​ល្បី​ៗ​នៃ​ទីក្រុង​បុរាណ​ នៅទាំង​បាន​​សម្រប់​​ខ្លួន​​តាម​ទំនុក​​ចម្រៀង​ហ្វេដ៏ពីរោះ​រណ្តំ​​។​

សម័យកាល​​បុរាណ​ ទូក​នាគ​​សម្រាប់តែ​ព្រះមហាក្សត្រ​ យាង​​ត្រាចចរ​តាម​ព្រែក​ទន្លេ​។ ឥឡូវ​ទូក​នេះ បាន​ក្លាយជា​មធ្យោបាយ​​ពិសេសមួយ ​សម្រាប់​បម្រើ​ភ្ញៀវទេសចរ​​ទៅ​ទស្សនា​​រម្មណីយដ្ឋាន​ល្បី​ៗនៅ​ទីក្រុង​​ហ្វេ​ ដូចជា​ វត្ត​ធៀន​មូ (Thien Mu) វិមាន​ហង​ចែន​ (Hon Chen) ​​ផ្នូរ​ស្តេច​ខាយ​ឌិញ (Khai Dinh) ផ្នូរ​ស្តេច​មិញ​​ម៉ាន (Minh Man) ​ជាដើម​ តម្លៃ​សំបុត្រ​មានពី​១០០​ - ​៧០០ដុង​ក្នុង​ម្នាក់​ យោង​តាម​​ពេល​វេលា​ និង សេវាកម្ម​បន្ថែម​ផ្សេង​ៗ​។​

ទេសចរណ៍​ដោយធ្វើ​ដំណើរ​តាម​​ទូក​នាគនៅ​​លើទន្លេ​​ហឿង (Huong)​ បាន​ភ្ញៀវទេសចរ​​វាយតម្លៃ​ ជា​រូបភាព​វប្បធម៌​ពិសោធន៍​​​ដ៏ចំណាប់​អារម្មណ៍​ និង ពោរពេញ​​លក្ខណៈ​ជនជាតិ​។​ ភ្ញៀវ​ទេសចរ​​អាច​គយគន់​ទេសភាព​ទូទៅ​នៃ​ព្រែក​ទន្លេ​​​ ​ដែល​ពោរពេញទៅដោយ​ភាព​មនោរម្យ​នេះ ពេល​រសាត់​បណ្តោយ​​​តាម​ដងទន្លេ​​ហឿង​ (Huong) ធ្វើ​ដំណើរ​ទៅទស្សនា​រម្មណីយដ្ឋាន​វត្ត​ធៀន​មូ​ (Thien Mu) ឬទៅ​ទស្សនា​ប្រព័ន្ធ​​ផ្នូរ​ស្តេច​​​នៃ​រាជវង្ស​ ​ង្វៀន (Nguyen)​។

មកជាមួយ​ដំណើរ​ទេសចរណ៍នៅ​លើ​ដងទន្លេ​​ហឿង (Huong)​ ប្រសិន​បើ នរណាម្នាក់​ដែល​ធ្លាប់​ពិសោធន៍មកទីនេះ​​ម្តង ប្រាកដ​ជា​​នឹងពិបាក​បំភ្លេច​បាននូវ​រូបភាព​​នៃ​កញ្ញា​​ហ្វេ​​​ស្រស់ប្រប្រឹម សុភាពរាបសារ​ ព្រមទាំង​​​មាន​សំនៀង​ច្រៀង​ពីរោះ​រណ្តំ​ចិត្ត​​។​ និយាយ​ដូច្នេះ ពីព្រោះ​ភ្ញៀវទេសចរ ​​​​ក្រៅពី​បាន​គយគន់​ទេសភាពទីនេះ​ដ៏​ស្រស់ត្រកាល​ ដោយ​ធ្វើ​ដំណើរ​តាម​​ទូក​កម្សាន្ត​​ពិសេស​ចំណាប់​​អារម្មណ៍ ភ្ញៀវទេសចរ​នៅទាំង​​មាន​ឱកាស​​រាយ​​រំសាយ​ចិត្ត​ ពេលបាន​​សន្តាប់នូវ​​ចម្រៀង​ហ្វេ​ដ៏​ពីរោះ​​រណ្តំ​។

 



 ទេសចរណ៍​ធ្វើដំណើរ​​តាម​ទូកនាគ​នៅ​​លើដងទន្លេ​ ​ហឿង (Huong) បាន​ភ្ញៀវទេសចរ​​វាយតម្លៃ ​ជា​រូបភាព​វប្បធម៌​ពិសោធន៍​​ដ៏ចំណាប់អារម្មណ៍​។


 សព្វថ្ងៃ ទេសចរណ៍​ធ្វើដំណើរ​តាម​ទូកនាគ​ នៅ​​លើ​ដងទន្លេ​​ហឿង (Huong) កំពុង​ជា​រូបភាព​ទាក់ទាញ​ភ្ញៀវទេសចរក្នុង​និ​ងក្រៅ​ប្រទេស​ ​អញ្ជើញមក​ទស្សនាយ៉ាង​កុះករ​។


 ទូក​កម្សាន្ត​រសាត់​បណ្តោយតាម​ដង​ទន្លេ​​ហឿង (Huong) ដើរ​ឆ្លង​កាត់​កេរដំណែល​ល្បី​ៗ​​នៅទីក្រុង​បុរាណ​ហ្វេ​។​


 ភ្ញៀវ​ទេសចរ ​អាច​ធ្វើ​ដំណើរ​រួម​គ្នា​តាម​ក្រុម​ ឬ​ជួល​ទូក​កម្សាន្ត​តូច​មួយ​ដោយ​ឡែក​។


 ចំណត់​ទូក​ស្ថិតនៅ​ដង​ផ្លូវ ​ឡេឡើយ (Le Loi) ជា​ទី​ប្រជុំ​ទីកន្លែង​​ទេសចរណ៍​។


រស្មី​ថ្ងៃ​អស្តង្គតបញ្រ្ជៀត​មកដល់​​ ភ្ញៀវទេសចរ​អង្គុយ​លើ​ទូកកម្សាន្ត​​នឹង​ទទួលបាន​នៅអារម្មណ៍​​​សុខសាន្ត​ ពេល​សំឡឹង​មើ​ល​ខ្សែទឹកស្ងប់​​រលក​។​


 ប្រសិនបើ​ ធ្វើដំណើរ​​​កម្សាន្ត​នៅ​ពេល​រាត្រី​ ភ្ញៀវទេសចរ​អាច​គយគន់​ស្ពាន​ ទ្រឿង​ទៀន (Truong Tien) មាន​រស្មី​ភ្លឺ​ផ្លេក​។


 ភ្ញៀវទេសចរ ​​ធ្វើដំណើរ​តាមទូក​នៅទាំង​​បាន​សម្រប់​ខ្លួន ​ចូល​បរិយាកាស​បទ​​ចម្រៀង​ហ្វេ​ពិសេស​។​


 បទ​ចម្រៀង​​ហ្វេ ​បម្រើ​សោតាភ្ញៀវទេសចរ​ នៅ​​លើ​ទូក​កម្សាន្ត​។​


 ភ្ញៀវ​ទេសចរ ​អាច​ជ្រើស​ទិញ​វត្ថុអនុស្សាវរីយ៍​ ដែល​មាន​ស្រាប​នៅលើ​ទូក​។​


បណ្តែត​ប្រទីប​ ជា​លក្ខណៈ​មួយ​ក្នុង​ចំណោម​​លក្ខណៈ​ពិសេស​​ទាក់ទាញ​ភ្ញៀវទេសចរ​​​នៅទីក្រុង​ហ្វេ​។​


 ភ្ញៀវទេសចរ​​ចំណូល​ចិត្ត​ពិសោធន៍​​លើ​ទូក​នៅ​តាមដងទន្លេ​​ហឿង (Huong)​។​

 

ពន្លឺ​រស្មី​អស្តង្គតបញ្រ្ជៀត​មកដល់​​ ភ្ញៀវ​ទេសចរ​អង្គុយលើ​ទូក​នឹង​​ក្រេប​យក​បាន​នូវ​អារម្មណ៍​​សុខសាន្ត​ ពេល​សំឡឹង​ចុះខ្សែទឹក​​ស្ងប់​រលក​។ ប្រសិន​បើ​ អ្នក​ធ្វើ​ដំណើរ​​នៅ​ពេល​រាត្រី​ រូបភាព​​ទីក្រុង​ក្រោម​តារា​​ពាន់ដូង​ បញ្ចេញ​ពន្លឺ​ភ្លឺ​ផ្លេក​ គ្រប់​គ្រាន់​ធ្វើឱ្យ​​​​​មនុស្សលង់​អារម្មណ៍​​។​​

ប្រជា​ជន​​ទីក្រុង​បុរាណ ​តែង​តែ​គោរព ​និង ថែ​រក្សា​លក្ខណៈ​ល្អ​ នៃ​ចម្រៀង​ហ្វេ​នៅ​លើដង​ទន្លេ​ ​ហឿង​ (Huong) ដូចជាសម្បត្តិ​វប្បធម៌​មិនអាចកាត់​ថ្លៃ​បាន ​នៃ​ដែន​ដី​នេះ​។ ទោះបី​ឆ្លង​កាត់​សម័យកាល​​​រុង​រឿង​និង​ដនដាប់​ ​​នៃ​ប្រវត្តិសាស្រ្ត​ ចម្រៀង​ហ្វេ​នៅតែរក្សា​បាន​រហូត​មកដល់​សព្វថ្ងៃ​ និង ​ទៅ​អនាគត​។ ស្តាប់​ចម្រៀង​ហ្វេ​ នៅ​លើ​ទូក​នាគ​​ហាក់ដូចជាការ​​ធ្វើ​ដំណើរ​​កម្សាន្ត​សាមញ្ញ​ ​ជា​ចំណី​អារម្មណ៍​​មួយ​ ទោះបី​ភ្ញៀវទេសចរ​ណាម្នាក់ ​ដែល​អញ្ជើញ​មក​ទីក្រុង​ហ្វេ​ ក៏តែង​​ទទួល​​បាននូវ​​អារម្មណ៍​ និង រសជាតិ​ពិសេសទាំង​នេះ​៕

 

ចម្រៀង​ហ្វេ​ ជា​ប្រភេទ​តន្រ្តី​មួយ​ មានលក្ខណៈ​ប្រពៃណី​ទីក្រុង​​​ហ្វេ​ រួម​មាន​ចម្រៀង​ និង ពិណ ដើម​កំណើត​​មកពី​ចរន្តពីរ​ ​តន្រ្តី​ប្រជាប្រិយ​ និង តន្រ្តី​រាជវាំង​។ ចម្រៀង​ហ្វេ ​មាន​ប្រព័ន្ធ​​ក្បួន​ខ្នាត​សម្បូរ​បែប​មួយ​ រួមមាន​​​ចម្រៀង​ប្រហែល​៦០​​បទ​ បែង​ចែក​ជា​​ចរន្ត​ទំនុក​ធំ​​ពីរ​ ​ទំនុក​ខាង​ជើង និង ទំនុក​ខាង​ត្បូង​។ ទំនុក​ខាង​ជើង គឺ​មាន​បទ​ចម្រៀង​បែប​ញាក់​សប្បាយ​ រីឯ​ទំនុក​ខាង​ត្បូង​ គឺ​មាន​បទចម្រៀង​បែប​មនោសញ្ចេតនា​ សង្វេគទុក្ខ​ព្រួយ​។​


 អត្ថបទ និង រូបថត៖ ង្វៀន ឡឹន​
 

បណ្តាអត្ថបទបានផ្សាយ