13/02/2019 13:30 GMT+7 Email Print Like 0

ឆាកល្ខោនក្រោមភ្លើងពណ៌

សាល​ចម្រៀង​​​ល្ខោន​វៀតណាម​ បាន​ចាត់តាំង​កម្មវិធី​ស្វែង​យល់អំពី​សិល្បៈ​ល្ខោន​ប្រពៃណី​ នា​ម៉ោង​សម្តែង​​នៅ​សាល​ហុង​ហា (Hong Ha)​ ហណូយ​។ ​សាល​ល្ខោន​ហុង​ហា​ (Hong Ha) ក្រោម​ភ្លើង​ពណ៌​​ សម្តែង​​នៅ​ថ្ងៃចន្ទ​ និង ថ្ងៃ​ព្រហស្បតិ៍​ជា​​រៀង​រាល់​​សប្តាហ៍​។ នេះ​ជា​ភាពផ្លាស់​ប្តូរ​ថ្មី​នៃ​សាល​ចម្រៀង​​ ដើម្បី​​នាំ​យក​សិល្បៈ​ល្ខោន​​ ខិត​ជិតជាមួយនឹង​​មហាជន​ក្នុងស្រុក​និង​បរទេសជាង​ទៀត​​។​

មក​ដល់​សាល​ចម្រៀង​ ទស្សនិក​ជន​អាច​ឡើង​លើ​ឆាក​ល្ខោន​ពិសោធន៍​ធ្វើជា​តួអង្គ​សម្តែង​ល្ខោន​​ រួម​ប្រាស្រ័យ​នឹង​សិល្បករ​ សិល្បការិនី​​ ចែក​រំលែក​ចំណេះ​វិជ្ជា​អំពីឈុត​សម្តែង​ខ្លី​​​​ល្បី​ ដែល​ធ្លាប់​ធ្វើដំណើរ​​ចូល​ប្រវត្តិសាស្រ្ត​វប្បធម៌​សិល្បៈ​វៀត​ណាម​​។​

កម្មវិធី​ស្វែង​យល់​សិល្បៈ​ល្ខោន​រួម​មាន​ពី​រវគ្គ​​។ វគ្គទី​មួយ​ ជា​អន្តរសកម្ម​​ស្វែង​យល់​សិល្បៈ​តុប​តែង​​​ល្ខោន​។ មុន​ម៉ោង​សម្តែង​ ទស្សនិកជន​នឹង​បាន​ចូល​បន្ទប់​តុបតែង​ មើល​តួ​សម្តែង​គូស​វៀស​ គូរ​មុខតួល្ខោន​​។ នៅ​ទី​នោះ​មាន​ការ​ណែ​នាំ​វិភាគ​អត្ថន័យ​លើ​ស្នាម​គំនូស​ ពណ៌​ ទៅ​តាម​​ចរិត​លក្ខណៈ​​តួ​អង្គ​​នីមួយ​ៗ​ សិល្បករ​ សិល្បការិនី​ម្នាក់​ៗ​ អញ្ជើញ​មក​ចូល​រួមសម្តែង​​ ​អង្គុយ​តុប​តែង​ជូន​ទស្សនិក​ជនទស្សនា​​។ ការ​អន្តរសកម្ម​នេះ ​នាំ​មក​ជូន​ទស្សនិកជន​នូវ​ចំណេះដឹង​សារវន្ត​ អំពី​ការតុប​តែង​សម្រាប់តួ​សម្តែង​​​ល្ខោន​។ ចាប់តាំង​ពី​គូស​ចិញ្ចើម​ គូរ​ភ្នែក​​រហូត​​ដល់​តុបតែង​ពេញ​ផ្ទៃ​មុខ​ ដើម្បី​បង្ហាញ​ពី​ឯកត្ត​ភាព​នៃ​តួអង្គនៅ​​ក្នុងឈុត​​សម្តែងខ្លី​​នីមួយ​ៗ​​។
 
 


រូបារម្មណ៍​ស្នាម​គំនូស​​របាំង​មុខ​ ក្នុង​សិល្បៈ​ល្ខោន​ប្រពៃណី​។
រូបថត៖ ខាញ​ឡុង​



 ឈុត​សម្លៀក​បំពាក់​សម្តែង​នៃ​ឈុត​ឆាក​​នីមួយៗ បាន​តាំង​បង្ហាញ​សម្រាប់​ទស្សនិកជន​អាច​​ជ្រើស​
តុ​បតែង​ក្លាយ​ជា​តួ​អង្គ​ដោយ​សេរី​។​ រូបថត៖ ខាញ​ឡុង​



 សិល្បករ សិល្បការិនី​តុប​តែង​ និង អន្តរសកម្ម​​នឹង​ភ្ញៀវ​ទេសចរណ៍​អំពី​ស្នាម​គំនូស​
ក៏ដូចជា​រូប​គូរ​នៅ​លើ​ផ្ទៃមុខ​នៃ​តួ​​សម្តែង​ក្នុង​សិល្បៈ​ល្ខោន​។ រូបថត៖ ខាញ​ឡុង​



សិល្បករ​ សិល្បការិនី​ វិភាគ​អំពីរូបារម្មណ៍​នៅ​ក្នុង​តួ​អង្គ​នីមួយ​ៗ ក្នុង​ឈុត​សម្តែង​នីមួយ​ៗ
សម្រាប់ទស្សនិកជន​​អាច​​ស្វែង​យល់​នូវ​​ខ្លឹម​សារ ​ដែល​ល្ខោន​​​បាន​ផ្តល់​ជូន​​។​ រូបថត៖ ខាញ​ឡុង​



 ភ្ញៀវ​ទេសចរ​​ស្វែង​យល់​បទពិសោធន៍​​ជាមួយនឹង​ឧបករណ៍សិល្បៈ​ល្ខោន​។​
រូបថត៖ ខាញ​ឡុង​

 

វគ្គទី​ពីរ ជា​កម្មវិធី​សម្តែង​ចម្រុះ​នឹង​ឧទ្ទេសនាម​លម្អិត​ពិសេស​ដោ​យឡែក​​ក្នុង​សិល្បៈ​ល្ខោន​។ ឈុត​សម្តែង​បាន​បង្ហាញ​លើ​ឆាក​ ជា​​ឈុតសម្តែង​​ខ្លី​ល្បី​ក្នុង​​​​រឿង​ល្ខោន​មួយ​ចំនួន​ដូចជា៖ លោក​តាអៀវ​​ករ​ប្រពន្ធ​ក្មេង​ទៅ​លេ​ង​បុណ្យ​​ ភ្លេង​រាជវាំង​ហ្វេ (បទ​ធំ)​ លោត​ម៉ុង​សាយ​ម្តាយប្រសូត​​ម៉ុ​សាយ​កូន ហូ​ង្វៀត​កូ (Ho Nguyet Co)​​ ក្លែង​​ជាសត្វ​​ចចក​ ភ្លេង​រាជវាំង​ហ្វេ​ (បទតូច​) ពិធីកិច្ច​បូជា​ព្រះម៉ែ​។​
 

បន្ទាប់ពី​សម្រង់​ភាគ​​​នេះ ទស្សនិកជន​បាន​ឧទ្ទេសនាម​អំពី​សិល្បៈ​​​រៀប​ចំ ​នៃ​​ឈុត​​សម្តែង​​ខ្លី​ ភ្ញៀវទេសចរ​​អាច​រួម​ប្រាស្រ័យ​ជាមួយ​នឹង​អ្នក​​​សម្តែ​ង​ ចែក​រំលែក​ចំណាប់​​​អារម្មណ៍​ ហើយ​បានអ្នក​​សម្តែង​​ឧទ្ទេសនាម​លម្អិត​នូវ​លក្ខណៈ​ពិសេស​ពេល​​តុប​តែង​ខ្លួន​ ចូល​ជា​តួ​អង្គ​នីមួយៗ​ ចាប់តាំងពីរបៀប​​ច្រៀង​ របៀប​ធ្វើ​ដំណើរ​ របៀប​រាំ និង របៀប​បង្ហាញ​ពី​មនោសញ្ចេតនា​នៃ​តួ​អង្គនីមួយ​ៗ​​ ក្នុង​ស​​ភាព​ដូចជា៖ យំ សើច ទុក្ខ​ព្រួយ​ សប្បាយ​រីក​រាយ​ជាដើម​​។

​ជាមួយ​​របៀ​បច្នៃប្រឌិត​ សិល្បៈ​ កម្មវិធី​ស្វែង​យល់​​សិល្បៈ​ល្ខោន​ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាង​កុះករ​ ហើយ​ពិសេស​​គឺ​យុវវ័យ​វៀតណាម​។ បង​ស្រី​ ង្វៀន​ង៉ុក​ហឹន (Nguyen Ngoc Han) ទទួល​បន្ទុក​ទំនាក់ទំនង​ការទូត​ បន្ទប់​រៀប​ចំសម្តែង​ សាលចម្រៀង​​ល្ខោន​មជ្ឈិម​​ឱ្យ​ដឹង​ថា៖ "សាល​ល្ខោន​នឹង​ជំរុញ​សកម្មភាព​នេះជាង​ទៀត  ដើម្បី​ល្ខោន​មិន​ត្រឹម​តែ​សម្តែង​ក្នុង​សាល​ចម្រៀង​ នៅ​ទាំង​ទៅ​សម្តែង​ផ្ទាល់​​ក្នុងកម្ម​​ពិធី​បុណ្យ​ទាន​សហគមន៍​ ​ហើយ​​នឹ​ង​ទៅ​ដល់​​សាលាបង្រៀ​ន​ទាំង​អស់ផង​ដែរ​​​”។​

 


សាលចម្រៀង​​​ល្ខោន​វៀតណាម​ បាន​រៀប​ចំ​កម្មវិធី​សិល្បៈ​ល្ខោន​​​ប្រពៃណី​នា​ម៉ោង​សម្តែង​នៅ​​សាល​​
ហុង​ហា (Hong Ha) ហាណូយ​។ ​រូបថត៖ ខាញ​ឡុង



 សម្រង់ភាគ​នៃ​ឈុត​សម្តែងខ្លី​ ​”តាចាស់​អៀវ​ករ​ប្រពន្ធ​ក្មេង​ទៅ​បុណ្យ​” សិល្បករ សិល្បការិនី​
នៃ​សាល​ចម្រៀ​ងល្ខោន​វៀតណាម​។ រូបថត៖ ខាញ​ឡុង​



 ក្រៅពី​ការ​បើក​កម្មវិធីសម្រាប់​​ភ្ញៀវទេសចរ​ស្វែង​យល់ ​នៅ​សាល​ចម្រៀង​ ​សាលចម្រៀង​​ល្ខោន​វៀតណាម​ នៅ​ទាំង​
រៀប​ចំ​ម៉ោង​ក្រៅ​ឆាក​តូច ​​នៅ​មណ្ឌល​វិថី​បុរាណ​នា​ចុង​សប្តាហ៍​ និង​​​ វិថី​ថ្មើរ​ជើង​សម្រាប់​ភ្ញៀវទេសចរផងដែរ​​។

 

ដើម្បី​ឧទ្ទេសនាម​សិល្បៈ​ល្ខោន​ មក​ជិត​ជាមួយ​នឹង​ភ្ញៀវទេសចរ​ថែម​ទៀត​ សាល​ចម្រៀង​ល្ខោន​​មជ្ឈិម​ បាន​រៀប​ចំ​រាត្រី​សម្តែង​ឧទ្ទេសនាម​សិល្បៈ​ល្ខោន​ប្រពៃណី​រួមប្រាស្រ័យ​នឹង​ឯកអគ្គ​រដ្ឋ​ទូត​ សេនាធិការ​ លោក​ជំទាវ​ ឯក​ឧត្តម​នៃ​ស្ថាន​ទូត​ទាំង​៣៤​​នៅ​ហាណូយ​ នា​ខែ​កញ្ញា​ ឆ្នាំ​២០១៨។ លោក​ស្រី Cáit Moran ឯកអគ្គ​រដ្ឋទូតវិសាមញ្ញ​និង​​ពេញ​សមត្ថភាពនៃ​​​ប្រទេស​សាធារដ្ឋអៀរឡង់​​​ ចែក​រំលែក​អារម្មណ៍​នៅ​រាត្រី​សម្តែង​៖  “នេះ​ជា​លើក​ដំបូង​ ខ្ញុំ​បាន​ទស្សនា​ប្រភេទ​ល្ខោន​ប្រជាប្រិយ​​ពិសេស​របស់​វៀតណាម​។ សិល្បករ សិល្បការិនី​ បាន​នាំមក​ជូន​​យើង​ខ្ញុំ​នូវ​​​​អារម្មណ៍ពី​ជាន់​មួយ​ទៅ​ជាន់​មួយ​ ​ពិត​ជា​អស្ចារ្យ​ណាស់​ ហើយ​​​ដឹងបន្ថែម​​នូវ​លក្ខណៈ​​វប្បធម៌​ដោយ​ឡែក​នីមួយ​ៗ​ នៃ​សិល្បៈ​វៀតណាម​./.
 

អត្ថបទ​ និង​ រូបថត៖​ ប៊ិច​វឹន​ ខាញឡុង​ 


 
បណ្តាអត្ថបទបានផ្សាយ