03/03/2019 10:06 GMT+7 Email Print Like 0

ចុះហត្ថលេខាលើឯកសារទាំង៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិក

នាឱកាសធ្វើដំណើរអញ្ជើញមកប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាង​ជើង​លើក​ទី​ពីរ​ លោកប្រធានាធិបតីអាមេរិក Donald Trump បានមាន​កិច្ច​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​អគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong) ជួប​សវនាការ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង អញ្ជើញធ្វើ​អធិបតីភាព​នៃកិច្ច​ចុះហត្ថ​លេខា លើ​ឯកសារទាំង​៤ ស្តីពីសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ ដោយសរុបតម្លៃជាង​២១លានដូល្លា​អាមេរិក។

 វៀត​ណាម ​និង អាមេរិកបង្កើត​ទំនាក់ទំនង​​ការបរទេស​នៅ​​ឆ្នាំ​១៩៩៥ ហើយ​បង្កើត​ទំនាក់ទំនង​​​ដៃ​គូគ្រប់​​ជ្រុ​ងជ្រោយ​នៅ​ឆ្នាំ​២០១៣។ ក្នុង​២៥ឆ្នាំ​កន្លង​ទៅ​ ប្រទេសទាំងពីរ​បាន​បង្កើន​ និង បើកទូលាយ​សហប្រតិបត្តិការ​​លើគ្រប់​វិស័យ​​ តាំង​ពីរ​គោលនយោបាយ​ ការទូត​ សេដ្ឋកិច្ច​ វិនិយោគ​ រហូតដល់​ការពារ​ជាតិ សន្តិសុខ វប្បធម៌ សិក្សា​អប់រំ​ វិទ្យាសាស្រ្ត​ - ​បច្ចេកវិទ្យា ​ជំនះ​ផល​វិបាក​សង្រ្គាម​​ និង រួម​ប្រាស្រ័យ​ប្រជាជន​។​

តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​វៀតណាម​ និង អាមេរិក កើន​ឡើង​ជិត​១២០​លើក តាំងពី​​៤៥០​​លាន​ដូល្លាអាមេរិកនៅ​​​ឆ្នាំ​១៩៩៤ ឡើង​រហូត​ដល់​​៦០​ពាន់លាន​​ដូល្លាអាមេរិក​​នៅ​ឆ្នាំ​២០១៨​។ ក្នុង​ប៉ុន្មានឆ្នាំ​បន្តបន្ទាប់​ អាមេរិក​តែង​ជា​ទីផ្សារ​នាំចេញ​ធំ​​​បំផុត​​របស់​វៀតណាម​​ ​ហើយ​​វៀត​ណាម​​ជា​ទីផ្សារមួយ​ក្នុង​ចំណោមទីផ្សារ​​នាំចេញ​ មាន​កម្រិត​កំណើន​​ខ្ពស់​របស់​អាមេរិក​។​

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​រវាង​​អគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​ ង្វៀន ភូត្រុង (Nguyen Phu Trong) និង លោកប្រធានា​ធិបតីអាមេរិក Donald Trump ថ្នាក់ដឹក​នាំ​​ទាំងពីរ​​បាន​ឯកភាព​បន្ត​បើក​​​ទីផ្សារ​​ ស្វែង​រក​នូវ​មុខ​ទំនិញ​នាំ​ចេញ​ថ្មី​។​ ក្នុង​វិស័យ​ការពារជាតិ​ - សន្តិសុខ​ លើ​មូលដ្ឋាន​កិច្ច​​ព្រម​ព្រៀង​​ដែល​សម្រេច​​បាន​ ប្រទេសទាំងពីរ​​មួយ​ជំហានទៅ​មួយ​ជំហាន​​​បើក​ទូលាយ​សហប្រតិបត្តិការ​ ហើយ​សម្រេច​បាន​​ភាព​លូត​លាស់​សំខាន់​​ បំផុត​​គឺ​​ការ​ស្វែង​រក​សង្គ្រោះ​​ ឧបត្ថម្ភ​​មនុស្សធម៌​ កាត់​បន្ថយ​គ្រោះ​​ហន្តរាយ​ធម្មជាតិ​ រក្សា​​សន្តិភាព​​ បណ្តុះបណ្តាល​ និង សន្តិសុខ​ផ្លូវ​ទឹក​៕​

 

 ប្អូន​ៗ​កុមារ​​​​ទទួលស្វាគមន៍​ ​លោក​ប្រធានាធិបតី​​អាមេរិក Donald Trump ​អញ្ជើញ​មក​ដល់​​វិមាន​ប្រធាន​រដ្ឋ​។ រូបថត៖ ទ្រីយុង/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោកអគ្គលេខាធិកាបក្ស ប្រធានរដ្ឋ​ ង្វៀន ភូត្រុង (Nguyen Phu Trong) ទទួល​ជួប​​ និង​ពិភាក្សា​​ជាមួយនឹង​​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ​នាឱកាស​​អញ្ជើញ​​មកកាន់​ប្រទេស​​​វៀតណាម ​ចូលរួម​កិច្ច​ប្រជុំកំពូលអាមេរិក​ - ​កូរ៉េខាង​​ជើង​​លើក​ទី​ពី​រ​។ រូបថត៖ ទ្រីយុង/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោកអគ្គលេខាធិការបក្ស ប្រធាន​រដ្ឋ​ ង្វៀន ភូត្រុង (Nguyen Phu Trong) ជួប​ពិភាក្សា​​​ជាមួយ​​នឹង​​លោក​ប្រធានាធិបតី​អាមេរិក Donald Trump។ រូបថត៖ ទ្រីយុង/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ថ្នាក់ដឹកនាំ​ទាំងពីរ​​ អញ្ជើញ​ធ្វើ​អធិបតីភាព​​​​ក្នុងពិធី​ចុះហត្ថលេខា​ លើ​កិច្ច​សន្យា​លក់​ទិញ​យន្តហោះ Boeing MAX 737 ​១០០​​គ្រឿង​ ​រវាង​ Vietjet Air និង Boeing តម្លៃ​១២,៧​ពាន់​លាន​ដូល្លា​អាមេរិក​​។ រូបថត៖ ផឿង​ហ្វា/ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​


ថ្នាក់ដឹក​នាំ​ទាំងពីរ អញ្ជើញ​ធ្វើ​អាធិបតី​ភាព​ក្នុង​ពិធី​​ចុះហត្ថលេខា ​លើ​កិច្ច​សន្យា​លក់​ទិញ​យន្តហោះ Boeing 787-9 Dreamliner ​​២០​គ្រឿង ​រវាង​​ Bamboo Airways និង Boeing ​ដោយ​តម្លៃ​​៣ពាន់លាន​ដូល្លាអាមេរិក​​។ រូបថត៖ ទ្រី​យុង/​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


 ថ្នាក់ដឹក​នាំ​ទាំងពីរ អញ្ជើញ​ធ្វើ​អាធិបតី​ភាព​​ក្នុង​ពិធី​ចុះហត្ថលេខា ​លើ​អនុស្ស​រណៈ​យោគ​យល់គ្នា​ ស្តីពី​ការ​ផ្តល់​បច្ចេកវិទ្យា​ និង សេវាកម្ម​​កម្មវិធី​​អនុវត្ត​​គ្រប់គ្រង​​​អា​កាសចរណ៍​​រវាង​​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ និង ក្រុម​ហ៊ុន Sabre ​ (អាមេរិក)។ រូបថត៖ ទ្រីយុង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​​នាយក​រដ្ឋ​មន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ​ទទួល​ស្វាគមន៍​​លោក ប្រធានាធិបតី​អាមេរិក Donald Trump ​នៅ​វិមាន​​នាយករដ្ឋមន្រ្តី​​។ រូបថត៖ ថុង​ញ៉ឹត​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) ​ទទួល​ជួប​សវនាការ​នឹង​លោក​​ប្រធានាធិបតីអាមេរិក Donald Trump​។ រូបថត៖ យ័ន​តឹន​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


លោកនាយករដ្ឋមន្រ្តី​ ង្វៀន​ ស្វឹនភុក (Nguyen Xuan Phuc) ​ពិសា​​អាហារ​​ថ្ងៃត្រង់​ និង​ធ្វើការ​ជាមួយ​នឹង​​លោក​ប្រធានាធិបតី​អាមេរិក Donald Trump​។ រូបថត​៖ ថុង​ញ៉ឹត​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) ថតរូប​រួម​នឹង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump សមាជិក​ក្រុម​ប្រតិភូ​អាមេរិក៖​ លោក​រដ្ឋមន្រ្តី Mike Pompeo John Bolton លោក​អតីត​​ទីប្រឹក្សា​​សន្តិសុខ​​ជាតិ John Bolton ​ និង ​គណៈ​ប្រតិភូ​វៀតណាម​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

 ឯកសារ​​សហប្រតិបត្តិការ​បាន​ចុះហត្ថលេខា​រួម​មាន​៖
 

+ កិច្ចសន្យា​លក់ទិញ​យន្តហោះ​ Boeing MAX 737 ​១០០​គ្រឿង​ រវាង Vietjet Air ​និង Boeing (តម្លៃ​១២,៧​ពាន់លាន​ដូល្លាអាមេរិក)​។
+ កិច្ច​​ព្រម​ព្រៀង​​​លក់​ទិញ​​ម៉ាស៊ីន​យន្ត​ហោះ​ និង សេវាកម្ម​ថៃ​ទាំជួសជុល​​គ្រប់ជ្រុង​ជ្រោយ​​ ក្នុងរង្វង់​​១២​ឆ្នាំ ​រវាង​ Vietjet Air និង GE Aviation (តម្លៃ​៥,៣ពាន់​លាន​ដូល្លាអាមេរិក​)។
+ កិច្ចសន្យា​លក់ទិញ​​យន្តហោះ Boeing 787-9 Dreamliner ​១០​គ្រឿង​ រវាង Bamboo Airways ​និង Boeing តម្លៃ​ជិត​៣​ពាន់លាន​ដូល្លាអាមេរិក​។​
+ អនុស្ស​រណៈ​យោគ​យល់​គ្នា ស្តីពី​កា​រផ្តល់​បច្ចេកវិទ្យា​​​ និង​ សេវាកម្ម​កម្មវិធី​អនុវត្ត​គ្រប់​គ្រង​​អាកាសចរណ៍​ រវាង​ក្រុមហ៊ុន​អាកាសយាន​ចរ​​វៀតណាម និង ​ក្រុម Sabre ​ (អាមេរិក)។

 

 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​បូក​សរុប​  រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាអត្ថបទបានផ្សាយ