06/09/2019 22:50 GMT+7 Email Print Like 0

ចម្លាក់ពន្លឺ

ដើមឡើយ​ជា​វិស្វករ​សំណង់​ម្នាក់ តែ​ដោយ​ភាព​ស្រឡាញ់​សិល្បៈ​ និង ចំណូល​ចិត្ត​ច្នៃ​ប្រឌិត​ បង ប៊ូយ ​វ៉ាន​ទឺ (Bui Van Tu) នាយក​ក្រុមហ៊ុន​ច្នៃប្រឌិត​នៃ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​តែមួយ​គត់​១១០២ បាន​រិះរក​ច្នៃចេញ​វិជ្ជា​សិល្បៈ​ថ្មី​ មាន​ឈ្មោះ​ថា​ចម្លាក់​ពន្លឺ​។​

សម័យ​កាល​នៅ​ជា​និស្សិត​ ត្រឡប់​មកពី​​ធ្វើការ​បន្ថែម​ បងរៀប​ចំតុប​តែង​ទេស​ភាព​ព្រៃភ្នំខ្នាត​​តូច​ ច្នៃដន្យ​ថ្ងៃ​មួយ បង​ឃើញ​ស្រមោល​ខ្លួន និង​​រូបភាពទេស​ភាព​ព្រៃភ្នំខ្នាត​​តូច ​ចាំង​ស្រមោល​នៅលើ​ជញ្ជាំង​ មាន​រូប​ដូច​សត្វ​​ខ្លា​ឃ្មុំ​ បន្ទាប់​មក​បង​រិះ​រក​ខ្លួន​ឯង​ បង្កើត​គំនិត​ផ្សំ​នឹង​ពន្លឺ​ សាង​បាន​ជា​រូបភាព​។​

ដំបូង​​​បងបង្កើត​​ស្នាដៃ​ “អ្នក​ម្តាយ​” ដោយ​វត្ថុធាតុ​ស៊ីម៉ង់​ សាង​រូប​បក្សី​មេ​ បញ្ចុក​ចំណី​ឱ្យ​បក្សី​កូន​ ដើម្បី​ពេល​មាន​ពន្លឺ​​ចង្កៀង​​ចែងចាំង​មក​លើ​​ នឹង​ក្លាយជា​រូបភាព​អ្នក​ម្តាយ​កំពុង​បី​​ត្រកង​កូន​។ ប៉ុន្តែ ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​ខុស​ឆ្ងាយ​ពី​ការ​ស្រមៃ​ ពេល​បង្កើត​ជា​រូបភាព​ដោយ​ប្រើ​ពន្លឺ​ ដើម្បី​ពណ៌នា​សារលិខិត​នៃ​ស្នាដៃ​។ បង​ត្រូវ​ធ្វើ​​សាចុះសាឡើង​ជាច្រើន​លើកច្រើន​សា​​ អំឡុង​ពេល​៤ខែ​ទើប​ធ្វើ​បាន​សម្រេច​។​

នា​​ឆ្នាំ​២០១៤ បង​ចូលរួម​កម្មវិធី​ស្វែងរក​ទេពកោសល្យ​វៀតណាម​ ​(Vietnam Got Talent) សម្តែង​សិល្បៈ​ចម្លាក់​ពន្លឺ​បាន​ទាក់ទាញ​មនុស្ស​យកចិត្តទុក​ដាក់​យ៉ាងច្រើន​។ ត្រូវ​ពេល​វេលា​នោះ បង​បញ្ចប់​ការសិក្សា​នៃ​សកលវិទ្យា​ល័យ​សំណង់ ហើយ​មាន​បំណងនាំយក​កម្មវិធី​អនុវត្ត​ចូល​ទៅ​ក្នុង​ការ​តុបតែង​សង្ហារិម​ ហេតុនោះហើយ​ បង​បាន​សិក្សា​បង្វែ​មកខាង​វត្ថុធាតុ​ឈើ​ រហូតដល់​ឆ្នាំ​២០១៦ អភិវឌ្ឍន៍​បន្ថែម​វត្ថុធាតុ​កុលាលភាជន៍​។ បង​ប៊ូយ​ វ៉ានទឺ (Bui Van Tu) នាយក​​ក្រុមហ៊ុន​ច្នៃប្រឌិត​​ នៃម្ឈមណ្ឌល​តាំងពិព័រណ៍​តែមួយ​គត់​១១០២ ជា​អ្នក​រិះរក​បង្កើតចេញ​សិល្បៈ​ចម្លាក់​ពន្លឺ​។​

 


 បង​ប៊ូយ​ វ៉ានទឺ (Bui Van Tu) នាយក​​ក្រុមហ៊ុន​ច្នៃប្រឌិត​​ នៃម្ឈមណ្ឌល​តាំងពិព័រណ៍​តែមួយ​គត់​១១០២ ជា​អ្នក​រិះរក​បង្កើតចេញ​សិល្បៈ​ចម្លាក់​ពន្លឺ​។​


ចម្លាក់ពន្លឺ​ជា​ផ្នែក​សិល្បៈ​មួយ​ ដែលបាន​បង្ហាញ​ដោយ​ការ​គួប​ផ្សំ​រវាង​ចម្លាក់ប្រពៃណី ​និង ប្រភព​ពន្លឺ​ថេរ​។


 ជំហាន​ដំបូង​ក្នុងការ​បង្ហាញ​ខ្លឹម​សារ​ នៃ​ស្នាដៃ​មួយ​ ស្តីពី​អរូបី​របស់​បង ប៊ូយ​វ៉ានទឺ (Bui Van Tu)។


ស្នាដៃ​សិល្បៈ​ចម្លាក់​ពន្លឺមួយ​ នឹង​ត្រូវបង់​ពេលវេលារាប់​ខែ​ ដើម្បី​ធ្វើ​សម្រេច​វា​។​


 ក្បាច់​រចនា​លើ​ស្នាដៃ​ ត្រូវ​រស់​រើក​ផង មាន​រឿង​រ៉ាវ​ដែល​នៅតែ​រក្សា​បាន​ខ្លឹម​សារ​បង្កប់​ខាងក្រោយ​ បន្ទាប់ពី​បញ្ចាំង​ពន្លឺ​។​


 ក្រៅពី​​វត្ថុធាតុ​លើ​កុលាលភាជន៍​ បងទឺ (Tu) នៅ​បង្កើត​​ស្នាដៃ​ពន្លឺរបស់​ខ្លួន​នៅលើ​វត្ថុធាតុ​ឈើ​ផង​ដែរ​។​


 តាម​បងទឺ (Tu) ដើម្បី​ធ្វើបាន​នៅលើ​វត្ថុធាតុ​ឈើ​ គឺស្មុគ​ស្មាញណាស់​​ ពីព្រោះ​គ្រាន់តែ​ភ្លាត់​តែបន្តិច​ អាច​ធ្វើ​ឱ្យ​ខូច​ស្នាដៃ​មួយ​ទាំង​មួល​។​


 សិល្បៈ​ចម្លាក់​ពន្លឺ​​ទាម​ទារ​អ្នក​ធ្វើ​ត្រូវ​មាន​គំនិត​អំពី​រូបភាព​ និង អារម្មណ៍​ស្រមើស្រមៃ​ល្អ​ ទើប​អាច​កាឡៃ​កំណាតឈើ​ឥតវិញ្ញាណ​ ឱ្យក្លាយជា​រូប​រាង​រស់​រវើកបាន​​។​

 

តាម​វិស្វករ​ ប៊ូយ​ វ៉ាន​ទឺ (Bui Van Tu) ចម្លាក់​ពន្លឺ​ជាផ្នែក​សិល្បៈ​មួយ ​បាន​បង្ហាញ​ដោយ​ភាពគួប​ផ្សំ ​រវាង​ចម្លាក់ប្រពៃណី និង​ ប្រភព​ពន្លឺ​ថេរ​។ តាម​រយៈ​នោះ​ បង្កើត​បាន​រូបភាព​ពិសេស​ដោយ​ស្រមោល​នៃ​វត្ថុ​ ដែល​បាន​ចម្លាក់​។ ដើម្បី​បង្ហាញ​បាន​ស្នាដៃ​ចម្លាក់​​ពន្លឺ​ ត្រូវ​ឡើង​គំនិត​អំពី​រូបស្រមោល​ ដែល​ខ្លួន​ចង់​ធ្វើ​ កំណត់បាន​​រចនាសម្ពន្ធ​​ និង អត្រា​ជាក់​ច្បាស់​ ដើម្បីពេល​ធ្វើ​សម្រេច​ ស្នាដៃ​មិនត្រូវ​ខូច​ ឬ​ វៀច

ការ​បង្កើត​ស្នាដៃ​លើ​វត្ថុធាតុ​ឈើ​ និង កុលាលភាជន៍​ សុទ្ធតែ​មាន​ភាព​លំបាក​ដោយឡែក​ពីគ្នា​។ ឈើ​ជា​វត្ថុធាតុ​ជាប់​រាប​នឹងគ្នា​ មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ ក្នុង​ដំណើរការ​ធ្វើ​គ្រាន់តែ​ភ្លាត់​ដៃ​ ធ្វើ​បាក់​នៅ​ចំណិត​ណាមួយ​ គឺត្រូវ​បង្ខំ​រំលាយ​ចោលទាំង​អស់​។ រីឯ​កុលាលភាជន៍​ ពេល​បង្កើត​រូបរាង​រឹត​តែ​ពិបាក​ជាង​ឈើ​ ពីព្រោះ​កម្រិត​វៀច​នៃ​កុលាលភាជន៍​ បន្ទាប់ពី​ដាក់​ចូរ​ឡដុត​គឺ​២០%​។ ហេតុនោះហើយ ពេលដែល​បង្កើត​រូបភាព​ត្រូវតែ​គិត​ដល់​កម្រិត​​វៀច​នៃ​កុលាលភាជន៍​ ដែល​ត្រូវ​ដុត​នៅ​កម្រិ​តសីតុណ្ហភាព​១២៥០​​អង្សា​សេ​។ ប្រការ​នេះ ទាមទារ​បងទឺ (Tu)​ ត្រូវ​​ស្រាវជ្រាវ​ និង ពិសោធន៍យ៉ាង​​ហ្មត់ចត់។​ ធម្មតា​ ស្មូន​រូប​បង់ពេល​វេលា​១​ខែ​ ហាល​មួយ​ខែ រួច​ទើប​យកទៅ​ដុត​ ក្នុង​បទដ្ឋាន​នោះ ត្រូវបន្ត​​ដំណាល​គ្នា​ យក​ចិត្ត​ទុកដាក់​ និង កែ​សម្រួល​ស្នាម​លម្អិត​លើ​ស្នាដៃ​ ធ្វើ​ដូចម្តេច​សមល្មមបំផុត​។​

មក​ដល់​សព្វថ្ងៃ​ បន្ទាប់​ពី​៤ឆ្នាំ ព្យាយាម​ខិត​ខំស្រាវ​ជ្រាវ​ផង​ បង្កើត​ស្នាដៃ​ផង​​ បង ប៊ូយ ​វ៉ាន​ទឺ (Bui Van Tu) ​សាង​បាន​​ស្នាដៃ​លើ​ឈើ​ និង កុលាលភាជន៍​ចំនួន​១៥​។ ស្នាដៃ​នីមួយ​ៗ​ យោង​តាម​តម្រូវ​ការ​នៃ​អតិថិជន ​នឹង​ត្រូវ​​ធ្វើ​ក្នុង​អំ​ឡុង​ពេល​ពី​២ទៅដល់​៤ខែ​ ដោយ​តម្លៃ​ចុះឡើង​ ពី​៣០​ទៅដល់​៨០​​លានដុង​។ ស្នាដៃនីមួយ​ៗ​ សុទ្ធតែ​បាន​បង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​សរសេរដាក់ចំណង​ជើង​ សរសេរខ្លឹម​​សារ​លិខិត​បង្កប់ទៅ​ជាមួយ​៕​​

 


 ស្នាដៃ​គាប់​ចិត្ត​បំផុត​របស់​បង​ទឺ (Tu) ដែល​បាន​ចម្លាក់​នៅ​លើ​ឈើ​​​ គឺ​​រូបភាព​លោក​ប្រធាន​ហូជីមិញ​។​


 ស្នាដៃ​រូបលោក​ប្រធាន​ហូជីមិញ​។


 ស្នាដៃ​រូប​លោក​នាយក​ឧត្តមសេនីយ៍​ វ៉ ង្វៀន​យ៉ាប (Vo Nguyen Giap)​។​


 ស្នាដៃ​អរូបី​របស់​បង​ ប៊ូយ ​វ៉ាន​ទឺ (Bui Van Tu)។

 

  អត្ថបទ៖ ង៉ឹន​ហា  រូបថត៖ ខាញ់​​ឡុង​


បណ្តាអត្ថបទបានផ្សាយ