15/03/2019 15:07 GMT+7 Email Print Like 0

ង្វៀន ហ្វាងឡិញ (Nguyen Hoang Linh) - អ្នកឆ្មាំផ្កាយមេឃា

“ចំពោះខ្ញុំថតរូបទេសភាពមិនត្រឹមតែថតពេលអរុណរះ ថ្ងៃអស្តង្គត វាអាចរួមទាំងពេលវេលាក្នុងថ្ងៃ គ្រប់យ៉ាងនៅជុំវិញមិត្ត ហើយការងាររបស់ខ្ញុំ គឺពាំនាំយកវាចូលមកស៊ុមរូបត្រូវចំពេល”។ គ្រាន់​តែ​ជាមួយ​ទ្រឹស្តីនាំ​ស៊ុមរូបត្រូវចំពេល បង្កើតបានផ្ទាំងរូបថតដ៏ចំណាប់អារម្មណ៍ របស់​អ្នក​ថត​រូប​វ័យ​ក្មេង៩X​  បង​ង្វៀន ហ្វាង​ឡិញ​ (Nguyen Hoang Linh)។

 ខែកក្កដា​ឆ្នាំ​នេះ នៅពេលដែលមានអារម្មណ៍ថា​​គ្រប់​គ្រាន់​​​ និង ធុញទ្រាន់ ជាមួយ​នឹង​រូបថត​ស្រែ​​កាំ​ជណ្តើរ​​រាប់​រយ​​​សន្លឹក​ ពិសេស គឺ​រង្វង់​ក្រចក​សេះ​សាន​ញូ (San Nhu) ជាមួយ​ motif បីនាក់​ធ្លាប់​ធ្វើ​ដំណើរ​​កម្សាន្ត​ ខ្ញុំ​បង្អង​ឈប់​​នៅ​ចំពោះ​មុខ​ផ្ទាំង​រូបភាព​ស្រែកាំ​ជណ្តើរ​ មាន​វិធី​​​​បង្ហាញ​ផ្សេង​ដោយ​ឡែក​ទាំង​ស្រុង​ គ្មាន​ស្រមោល​មនុស្ស​ម្នាក់​ គ្មាន​ថ្ងៃ​​​អស្តង្គត​ ពណ៌​សម្បុរ​លេច​ឡើង​ជក់​ចិត្ត​ មានតែ​រង្វង់​ស្រទន់​បាន​គូរ​ដោយ​ចុង​ដើម​ស្រូវ​​ពណ៌​មាស​ ក្រោម​​លំហ​មេឃា​ពេញ​ទៅ​ដោយ​ផ្កាយ​ កំពុង​គ្រប​ដណ្តប់​ទី​រួម​ស្រុក​មូ​កាង​ចាយ​ (Mu Cang Chai) មើលទៅ​ផ្លេក​ៗ​លន្លង់​លន្លោច​។​ បង្កើត​ចម្ងល់​ ខ្ញុំ​ចូល​ gallery នេះ ហើយ​ខ្ញុំ​ពិត​ជា​ចាប់អារម្មណ៍​លើ​របៀប​ទាញ​យក​រូប​ទេសភាព​របស់​អ្នក​ថតរូប​ កាន់តែ​ភ្ញាក់​ផ្អើល​ជាង​នេះ គឺ​​អ្នក​ថតរូប​វ័យ​ក្មេង​ មិន​ជំនាញ ទើប​តែ​កាន់​ម៉ាស៊ីន​ថត​៣ ឬ៤​ឆ្នាំ​មកនេះ​។​



 សាយ​ហ្គន​​ក្រោម​ពន្លឺ​អំពូល​ភ្លើង​។


 បឹង​ខាងលិច (Ho Tay) (ហាណូយ​)​​។


 ចរាចរណ៍​ហាណូយ​។​


 សាយ​ហ្គន​ភ្លឺ​ផ្លេក​ក្រោម​ស្បៃរាត្រី​​។


 ហូ​ ឡិញ​ដាម​ (Ho Linh Dam) (ហាណូយ​)។​

 

 បង​ង្វៀន ​ហ្វាង​ឡិញ (Nguyen Hoang Linh) ​(១៩៩៤) មាន​កំណើត​​និង​ធំពេញ​វ័យ​ នៅ​ទីរួម​ស្រុក​​តូច​​មួ​យ​​មាត់​សមុទ្រ​ថៃ​ប៊ិញ (Thai Binh) បញ្ចប់​បរិញ្ញាបត្រ​​មហាវិទ្យាល័យ​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​ ខាង​ទូរគមនាគមន៍​នៅ​ហាណូយ​។ កាល​នៅ​តូច​ បង​ឡិញ (Linh) ​បង្ហាញ​ពី​ទេពកោសល្យ​​វិចិត្រ​សិល្បៈ​តាម​រយៈ​ផ្ទាំង​រូប​គំនូរ​​ស្រងេម​ស្រងាំ ​រហូតដល់​ចុង​ឆ្នាំ​សិក្សា​មហាវិទ្យាល័យ​ ម៉ាស៊ីន​​ថតរូប​ DSLR ដំបូង​ បាន​នាំ​បង​ឡិញ (Linh)​ចូល​ផ្លូវ​អ្នក​ថតរូប។​

ធ្វើដំណើរ​ទៅ​ទី​ណា​ក៏ដោយ​ ថតអ្វី​ដែល​ខ្លួនពេញ​ចិត្ត​ ចាប់ពី​សកម្ម​ភាព​រស់នៅ​​ប្រចាំថ្ងៃ​ ស្ថាបត្យាកម្ម​ក្រុង​ ឬ អាច​ជាពន្លឺ​រស្មី​ថ្ងៃ​អស្តង្គត​។ ចូល​ចិត្ត​ធ្វើ​ពេល​ណា​ក៏មិនដឹង​ បង​ឡិញ (Linh)​ រៀន​ដោយខ្លួន​ឯង​នូវ​​របៀប​ផ្លាស់​ប្តូរ​ទី​ជំហ​ថត​ ប្លង់​ និង​ស្វែង​យល់​បច្ចេកទេស​ជាដើម​។​

បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​លើកដំបូង​ ជាមួយនឹង​ការ​ភ្ញាក់​មិន​ដេក​ពេញ​មួយ​យប់ ​នៅ​លើស្រុក​​បាក់​សើន​ (Bac Son) គយ​គន់​មេឃផ្កាយ​ព្រៃ​ភ្នំ​ រហូត​ដល់​អរុណ​រះ​ បង​ឡិញ ​(Linh)​ យល់​ឃើញ​ថា​រូបថត​ទេសភាព​ ជា​ប្រភេទ​រូបថត​ដែល​​ខ្លួន​​ចូល​ចិត្ត​ និង​ប្តេជ្ញា​​ដើ​រតាមវា​​។


 មូកាង​ចាយ​ (Mu Cang Chai) (ខេត្ត​​អៀន​បាយ - Yen Bai​)​។


 ដុង​ចូវ​ (Dong Chau) (ខេត្ត​​ថៃ​ប៊ិញ - Thai Binh)។​


 ហាង​រ៉ាយ​ (Hang Rai) (ខេត្តភូ​អៀន - Phu Yen​)​។​


 បាក់​សើន (Bac Son)​ (ខេត្តឡាន​សើន - Lan Son​)។​


 ម៉ា​ភី​ឡែង (Ma Pi Leng  (ខេត្តហាយ៉ាង - Ha Giang​)​។​

 

 របរ​​បង្រៀន​​របរ​ ជំនា​ញ​ទន់​បន្សាំ​ល្អ យល់​ដឹង​អំពី​ភូមិសាស្រ្ត​ អាកាស​ធាតុ​ របៀប​មើល​ជលសាស្រ្ត​ និង តារាសាស្រ្ត​ អត្រា​ជោគ​ជ័យ​បន្ទាប់​ពីការ​ធ្វើ​ដំណើរ​កាន់តែ​ខ្ពស់ជាង​ បង​ឡិញ​ ​(Linh) សំណេះសំណាលថា​​៖ “​ខ្ញុំ​ប្រើផ្ទៃ​ខាង​មុខ​ បង្វែ​អ្នក​ទស្សនា​មើល​រូបភាព​ខាងក្នុង​ស៊ុម​រូបថត​។​ ផ្ទៃខាង​មុខ​ ជ្រើ​សរើស​ល្អ ​អាច​បង្កើត​បាន​ផ្ទាំង​រូបថត​ផ្សេង​ទាំង​ស្រុង​ នៅត្រង់ទីកន្លែង​ល្បី​ឈ្មោះ​ មិត្ត​អាច​ធ្លាប់​មើល​​ឃើញ​រាប់​ពាន់​លើក​ នៅ​លើ​អីនធើណែត​។ ខ្ញុំ​ប្រឹង​ប្រែង​ថ្លឹងថ្លែង​​​ផ្ទៃ​ខាង​មុខ​ ​ផ្ទៃ​កណ្តាល​ និ​ង ផ្ទៃ​ខាង​ចុង​នៃ​ផ្ទាំង​រូបភាព​ ដើម្បី​បង្ហាញពី​លក្ខណៈ​ពិសេស​នៅ​តំបន់ភូមិភាគ​ ​ឬ​ទ្រង់​ទ្រាយ​នៃ​​កំពូល​ភ្នំ​នៅ​ឆ្ងាយៗ​”​។​

តាម​យថា​ កម្រង​ទេសភាព​តំបន់​ភូមិភាគ​ របស់​​បងឡិញ ​(Linh) ​មួយ​ថ្ងៃកាន់តែ​ច្រើន​ សម្បូរបែប​ តែ​ជា​និច្ច​រក្សា​លំនឹង​​រចនាបទ​មួយ​ មិន​លាយ​ចម្រុះ​ទៅ​ណាបាន​៖ ជំហ​ម៉ាស៊ីន​ បច្ចេកទេស​ល្អ កម្រិត​ភាព​ប្រណិត និង កែ​សម្រួល​ទឹក​ចុង​​​ក្រោយ​ហ្មត់​ចត់​ ខ្ញុំ​ជឿ​ថា​ បង​ង្វៀន ​ហ្វាងឡិញ (Nguyen Hoang Linh) នឹង​ជា​កក្តា​ថ្មី​ឥទ្ធិពល​មិនតិច​ដល់​ជំនាន់​អ្នក​កាន់ម៉ាស៊ីន​ថត​៩​X ៕

 

អត្ថបទ៖ ឡិ​ហ្វាង​ឡុង​ រូបថត៖ ង្វៀន​ហ្វាង​ឡិញ​

បណ្តាអត្ថបទបានផ្សាយ