05/06/2020 16:11 GMT+7 Email Print Like 0

គ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ធ្វើពីឈើប្រណិតៗនៅឃុំវ៉ិនហា (Van Ha)

ស្រុក​ដុងអាញ (Dong Anh) គឺជាកន្លែងលេច​ធ្លោ​​មួយក្នុង​ការអនុវត្តកម្មវិធី​ឃុំ​នី​មួយ​ៗ​​មាន​ផលិតផលរៀងៗខ្លួន​ OCOP ​របស់​ទីក្រុងហាណូយ (Ha Noi)។ ហើយសិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហារឹមនិងគ្រឿងចម្លាក់​ធ្វើពីឈើប្រ​ណីតៗ​រប​ស់ឃុំវ៉ិនហា (Van Ha)​គឺ​ជាសិប្បកម្ម​​មួយ​​ដែល​មាន​ផលិត​ផលជាច្រើន​ត្រូវ​បាន​ទីក្រុង​ហាណូយ​ (Ha Noi)​ទទួល​ស្គាល់ជា​​ផលិត​ផល OCOP ​ផ្កាយ ៣  និងទទួល​បាន​​ពាន​រង្វាន់​ជា​ជន​បទគំរូ​។

យើងខ្ញុំបានជួបលោក ដូយ៉ាញណាម ( Do Danh Nam) ជាសិប្បករម្នាក់នៃភូមិសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ ឃុំវ៉ិនហា (Van Ha) ដែលគាត់បានប្រកបមុខរបរនេះ ក្នុងរយៈពេលជាង៣០ឆ្នាំ និងបណ្តុះបណ្តាលឲ្យមនុស្សជាច្រើននៅឃុំវ៉ិនហា (Van Ha) ក៏ដូចជាខេត្តដទៃទៀតដែលមករៀនពីសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ពីឈើ។ លោកណាម (Nam) បាននិយាយថា ឃុំវ៉ិនហា (Van Ha) មានភូមិសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ចំនួន ៥ រួមមាន ភូមិធៀងអ៊ឹង (Thiet Ung) ហាខេ (Ha Khe) កូចូវ (Co Chau) ធីប៊ិញ (Thi Binh) និងវ៉ិនឌាម (Van Diem)។ គ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់មានច្រើនប្រភេទ និងសំបូរបែប រួមមានរូបគំនូរ រូបចម្លាក់ តុ កៅអី និងវត្ថុអនុស្សាវរីយ៍ ... គ្រឿងសង្ហារឹមនេះត្រូវបានធ្វើឡើងតាមគំនិតរបស់សិក្បករផ្ទាល់ផង ឬតាមគំនិតអតិថិជនផង។


រោងសិប្បកម្មកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ឈើ នៅឃុំវ៉ិនហា (Van Ha) ស្រុកដុងអាញ (Dong Anh) ទីក្រុងហាណូយ (Ha Noi)។


ដំណាក់កាលកែច្នៃឈើដោយគ្រឿងម៉ាស៊ីននៅក្នុងរោងសិប្បកម្មកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនៅឃុំវ៉ិនហា (Van Ha)។


គ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ពីឈើមានច្រើនប្រភេទ និងសំបូរបែបរួមមានគំនូរ រូបចម្លាក់ តុ និងកៅអី គ្រឿងតុបតែង ...


ការដុសខាត់លើគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ពីឈើ។


ប្រជាជននៅឃុំវ៉ិនហា (Van Ha) នៅតែថែរក្សា និងអភិវឌ្ឍសិប្បកម្មកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនិងគ្រឿងចម្លាក់ពីឈើ។


កន្លែងតូចៗនេះតម្រូវឱ្យមានភាពបប៉ិនប្រសប់របស់សិប្បករ។


ការលាបថ្នាំ។


ជាមធ្យម សិប្បករម្នាក់ៗនឹងធ្វើបាន ៣-៤ គ្រឿងក្នុងមួយថ្ងៃ អាស្រ័យលើជំនាញរបស់សិបករម្នាក់ៗ។
 


ដោយដឹងអំពីតួនាទី និងអត្ថន័យរបស់កម្មវិធី OCOP ឃុំនិមួយៗមានផលិតផលរៀងៗខ្លួន ដែលត្រូវបានអនុវត្តដោយគណៈកម្មាធិការប្រជាជនស្រុកដុងអាញនោះ គ្រួសារដែលប្រកបរបកែច្នៃឈើធ្វើគ្រឿងសង្ហារឹមជាច្រើននៃឃុំវ៉ិនអានបានចូលរួមកម្មវិធីនេះ និងមានផលិតផលជាច្រើនត្រូវបានទទួលស្គាល់ជាផលិតផល OCOP ។

 

ផលិតផលស្អាតៗមួយចំនួន៖










 

ការចូលរួមក្នុងកម្មវិធី OCOP នៃស្រុកដុងអាញ (Dong Anh) បានជួយឲ្យគ្រួសារដែលប្រកបរបកែច្នៃឈើធ្វើគ្រឿងសង្ហារឹមនៅឃុំវ៉ិនហា (Van Ha) ទទួលបានការជួយគាំទ្រក្នុងការផ្សព្វផ្សាយ ការរចនាម៉ាកសម្រាប់ផលិតផល ក៏ដូចជាការដាក់លេខកូដស្គែនលើផលិតផល ដើម្បីអតិថិជនជាច្រើននៅតាមខេត្តក្រុងនានាក្នុងប្រទេស និងភ្ញៀវបរទេសដូចជាចិន និងជប៉ុនបានដឹងហើយរកទិញ។

លោកង្វៀន ស្វឹន លីញ (Nguyen Xuan Linh) អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកដុងអាញ (Dong Anh) បានមានប្រសាសន៍ថា៖ “ភ្លាមៗបន្ទាប់ពីទទួលបានផែនការអនុវត្តកម្មវិធីឃុំនីមួយៗមានផលិតផលរៀងៗខ្លួនរបស់ទីក្រុង ស្រុកដុងអាញ (Dong Anh) ក៏មានផែនការអនុវត្តដល់ឆ្នាំ ២០២០ ហើយដែរ។ ព្រមទាំងបានផ្សព្វផ្សាយដល់ប្រព័ន្ធនយោបាយទាំងមូលចាប់ ពីស្រុក រហូតដល់ឃុំ និងដល់ប្រជាជនទាំងអស់។ សង្ឃឹមថា ជាមួយផលិតផល OCOP ដែលបានឈ្នះរង្វាន់របស់ទីក្រុង ស្រុកនឹងបន្តមានផលិតផល OCOP ថ្មីៗបន្ថែមទៀត រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ស្រុក ។/ ។

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង

បណ្តាអត្ថបទបានផ្សាយ