21/06/2021 07:41 GMT+7 Email Print Like 0

គំរូនៃម្ហូបប្រពៃណីធ្វើពីដីឥដ្ឋ

សិល្បករគូរគំនូរ 3D Nguyen Tan Dat បានប្រើដីឥដ្ឋ ដើម្បីកែប្រែមុខម្ហូបពិសេសនៃតំបន់ខាងជើង - ភាគកណ្តាល - ខាងត្បូង ដូចជានំអន្សំ បាយដំណើប សាច់មាន់ស្ងោរ ណែម ត្រីផ្ទក់អាំង សម្លម្រះញាត់សាច់ជ្រូក ... គំរូនីមួយគឺល្អិតល្អន់ ចាប់ពីចំណុចលម្អិតតិចតួច នៅពេល​មើលឃើញដំបូងគ្មាននរណាម្នាក់គិតថាវាត្រូវបានធ្វើពីដីឥដ្ឋនោះទេ។

នៅក្នុងវប្បធម៌វៀតណាម ថាសបាយនៅថ្ងៃចុងឆ្នាំមានអត្ថន័យសំខាន់ណាស់ ទាំងការរំលឹកនឹកដល់បុព្វបុរសនិងទាំងការផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្តាសមាជិកក្នុងគ្រួសារ ដែលបានឃ្លាតឆ្ងាយពីគ្នា ។ គំនិតផ្តួចផ្តើមចាប់ផ្តើមចេញពីមិត្តភក្តិនៅឯបរទេសដែលមិនអាចវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ក្នុងអបអរបុណ្យតេត ។ គេចង់ស្នើឱ្យលោកដាត (Dat) ធ្វើគំរូម្ហូបប្រពៃណីវៀតណាម ហើយផ្ញើគំរូទាំងនោះទៅកាន់បរទេស ដើម្បីបង្រៀនកូន ៗ និងចៅ ៗ ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបុណ្យតេតប្រពៃណីរបស់វៀតណាម។  នៅបរទេស អាហាររហ័សត្រូវបានប្រើប្រាស់ជាពេញនិមយ ដូច្នេះការជួបជុំគ្រួសារទាំងមូលនៅជុំវិញថាសបាយ ក្នុងបុណ្យតេតនឹងកម្រមានណាស់។ លើសពីនេះទៅទៀត ក្នុងឆ្នាំកន្លងមកនេះ នៅពេលដែលរោគរាតត្បាត Covid ១៩ បានមានការវិវឌ្ឍយ៉ាងស្មុគស្មាញដែលពិបាកសម្រាប់ជនបរទេសវិលត្រឡប់ទៅស្រុកកំណើត ដើម្បីអបអរបុណ្យតេតដែលធ្វើឱ្យលោកដាត (Dat) មានកម្លាំងចិត្តក្នុងការបង្កើតគំរូនៃបណ្តាមូខម្ហូបក្នុងថាសបាយ ដើម្បីថែរក្សាតម្លៃប្រពៃណី។ ។

លោកដាត (Dat) ចំណាយពេលជាង ១ ខែ ដើម្បីធ្វើគំរូម្ហូបអាហារប្រពៃណីក្នុងថាសបាយចំនួន ៣ ក្នុងពេលជួបជុំគ្រួសារ។ លោកបានចំណាយពេល ដើម្បីស្រាវជ្រាវអំពីវប្បធម៌ ប្រវត្តិសាស្រ្តនិងមុខម្ហូបពិសេសរបស់តំបន់នីមួយៗ។ នៅភាគខាងជើងមានមុខម្ហូបពិសេសដូចជាគឺមាន់ស្ងោរនិងស្លឹកក្រូចឆ្មា នំអន្សំបួនជ្រុង ប៉ាតេ សាច់ជ្រូកកក (សាច់ជ្រូកហាន់ចំណិត ស្ងោរជាមួយផ្សិតនិងផ្សិតត្រចៀកកណ្តុរឲ្យឆ្អិននិងទុកឲ្យសាច់នេះកក) នៅភាគកណ្តាលមិនអាចខ្វះណែម នំអន្សំ រីឯនៅខាងត្បូងវិញ រួមមានសាច់ជ្រូកពងទា សម្លម្រះញាត់សាច់ជ្រូក ជ្រក់សណ្តែតបណ្តុះ …


អាហារប្រពៃណីរបស់គ្រួសារវៀតណាម។


សាច់មាន់ស្ងោរ។


នំបញ្ចុកគ្រឿងសមុទ្រ ។


នំបញ្ចុកខ្យង។


នំបាញ់កាញ់ក្តាមសះ។


នំអន្សំ។


នំបញ្ចុកដើមក្តាត។


សាច់ជ្រូកពងទា។


សម្លម្រះញាត់សាច់ជ្រូក។


សាច់ជ្រូកស្ងោរនិងទុកឲ្យកក។


នំបញ្ចុកក្តាមស្រែ។


ណែមប៊ិញឌីញ (Binh Dinh)។


ត្រីងៀតជាផលពិសេសនៃតំបន់នរតី។

ដើម្បីបង្កើតរូបរាងមុខម្ហូមធ្វើដីឥដ្ឋស្រដៀងបំផុតនឹងម្ហូបពិត លោកដេត (Dat) បានជ្រើសរើសយកដីឥដ្ឋរបស់វៀតណាមដែលសមស្របទាំងគុណភាពនិងតម្លៃ។ យោងទៅតាមលោក ការធ្វើម្ហូបពីដីឥដ្ឋ អ្វីដែលពិបាកបំផុតគឺធ្វើវត្ថុធាតុដើម សិល្បករត្រូវយល់ដឹងច្បាស់អំពីប្រភេទដីនីមួយៗ នៅពេលស្ងួតឬទន់បង្កើតផលច្នៃប្រឌិតផ្សេងៗគ្នា។

បន្ទាប់គឺរបៀបលាយពណ៌ឱ្យមើលដូចជាម្ហូបពិតប្រាកដ ពីព្រោះម្ហូបនីមួយៗមានពណ៌ពិសេសដែលពិបាកលាយ។ ហើយដំណាក់កាលចុងក្រោយបង្អស់គឺការជ្រើសរើសរូបភាពម្ហូប ដើម្បីនៅពេលមើលឃើញ ភ្ញៀវមានចំណាប់ចិត្តនិងចង់ហូប។ លោកដាត (Dat) បានមានប្រសាសន៍ថា“ ការងារនេះមិនមែនជាការលំបាកទេ ប៉ុន្តែវាទាមទារការយកចិត្តទុកដាក់និងភាពហ្មត់ចត់និងភាពប៉ិនប្រសប់” ។


ក្រៅពីមុខម្ហូបតេតប្រពៃណីរបស់ប្រជាជននៅតំបន់ទាំង ៣ នាពេលក្រោយមកទៀត លោកដាត (Dat) នឹងធ្វើគំរូជាច្រើនទៀតពីដីឥដ្ឋយោងតាមប្រធានបទដែលលោកជ្រើសរើសនិងរួមផ្សំនឹងផលិតផលសិប្បកម្មជាច្រើនទៀតដែលបង្កើតតំលៃថ្មីសម្រាប់ការច្នៃប្រឌិតជាមួយអត្តសញ្ញាណវប្បធម៌វៀតណាមនិងបានណែនាំដល់មិត្តអន្តរជាតិ ។/ ។


លោក ង្វៀនតឹនដាត (Nguyen Tan Dat) - សិល្បករគូរគំនូរ 3D ដោយប្រើដីឥដ្ឋដើម្បីធ្វើម្ហូបប្រពៃណីយ៉ាងរស់រវើក។


លោកង្វៀនតឹនដាត (Nguyen Tan Dat) កំពុងបង្កើតរូបរាងមុខម្ហូប។


វត្ថុធាតុដើមម្សៅដីឥដ្ឋ។


ប្រអប់ពណ៌ដែលមានពណ៌ចម្រុះដើម្បីគូរលើមុខម្ហូប។


សូនរូបភាពពីដីឥដ្ឋ ដើម្បីបង្កើតរូបរាងម្ហូប។


លាបពណ៌លើម្ហូបអាហារ។
 

អត្ថបទនិងរូបថត៖ ថុងហាយ
បកប្រែដោយង្វៀនយ៉ាង