08/01/2022 00:01 GMT+7 Email Print Like 0

គំនូរទឹបមាស LEOPARD

នៅទីផ្សារតុបតែងគ្រឿងសង្ហារិម នៅវ័យក្មេងខ្ចី​របស់វៀតណាម ពាណិជ្ជសញ្ញាគំនូរទឹបមាស Leopard លូតលាស់ មានកេរ្ត៍ឈ្មោះ បានមជ្ឈដ្ឋានស្ថាបត្យករ និងអ្នកគាំទ្រតែងដឹងឮនៅប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយមានកត្តាលេចធ្លោលើសលុបនិងខុសប្លែក គំនូរទឹបមាស Leopard មួយថ្ងៃកាន់តែ បានវាយតម្លៃខ្ពស់ នៅវិស័យថ្មីមួយនេះ។

បទដ្ឋានធ្វើគំនូរ Leopard បានអនុវត្តតាមជំហានលំដាប់លំដោយ យោងតាមគំនូរគម្រូនីមួយៗ ត្រូវបង្កើនឬបន្ថែមប្រតិផល សម្រាប់ជំហាននីមួយៗ។ គំនូរទឹបមាស Leopard មានពីរបែប។ បែបទីមួយ និពន្ធផ្តាច់មុខដោយមានកំណត់គ្មានកំណែថ្មី ពោលគឺគំនូរបានសាងដោយវិចិត្រករ Leopard ដែលមានទទួលស្គាល់ពីអ្នកនិពន្ធ ហើយមានតម្លៃចំនួន៣៥ - ៥៥លានដុង តាមទំហំខ្នាត។ បែបទីពីរ ជាស្នាដៃគ្មានកំណត់កំណែថ្មី គំនូរមួយចំនួនរបស់វិចិត្រករបរទេស អាចបានបង្កើតឡើងវិញ កែលម្អប្រតិផល និងបំពេញបន្ថែមដោយស្នាមគំនូស ដែលមានតម្លៃចំនួន១០ - ៣០លានដុង តាមទំហំខ្នាត។



វិចិត្រករបញ្ចេញគំនិតលើក្រដាស់ មុនពេលទឹបមាសនៅលើគំនូរ។

 

ខឿនគំនូរបានទឹបមាស បន្ទាប់មកវិចិត្រករប្រើជក់គូរលើស្រទាប់មាសនោះ។

 

មាសបានកិនម៉ដ្ឋជាកម្ទេចល្អិត រាយស្មើរនៅលើគំនូរ។

 

វិចិត្រករគូរនូវគំនូសចុងក្រោយ ឱ្យសុក្រិតសម្រាប់ស្នាដៃ។

 

ផ្សេងនឹងគំនូរ ដែលបានផលិតចេញជាសកលនៅលើទីផ្សារ ផ្ទាំងគំនូរ Leopard នីមួយៗ បានវិចិត្រករផ្ចិតផ្ចង់ ប្រុងប្រយ័ត្ន តាំងពីទម្រង់ ពណ៌ រហូតដល់ស្នាមគំនូស។ ក្រោមថ្វីដៃរបស់សិល្បករ ផ្ទាំងគំនូរនីមួយៗ គឺជាការរកឃើញមួយ ខាងរូបភាព និងការស្វែងយល់អំពីខ្លឹមសារ ដោយរបៀបសុក្រិតភាព ដែលបានបង្កើតមានចំនួនកំណត់ ធានាតម្លៃពេញលេញសម្រាប់ស្នាដៃសិល្បៈ។

ផ្សេងនឹងចរន្តគំនូរសាមញ្ញនិងមធ្យម គំនូរទឹបមាស Leopard បង្កចំណាប់អារម្មណ៍ចំពោះអតិថិជន ត្រង់នៅលើតម្លៃវត្ថុធាតុ។ គំនូរបានគូរដោយតុងពណ៌កណ្តាល ផ្សំនឹងស្នាមគំនូសពណ៌មាសនិងប្រាក់ ផ្តិចជ្រើសដោយភាពហ្មត់ចត់ កាត់បន្ថយកម្រិតពណ៌ បង្កើតបានជារូបភាពសុក្រិតមួយ។

 

Gallery: ជាន់ទី៧ លេខ១៦៨ ផ្លូវឡាង (Lang) ខណ្ឌដុងដា (Dong Da) ក្រុងហាណូយ។
Hotline: ០៩៤ ៩៤៤ ៩០៦០
Website: www.leopardgallery.com

ទោះបី ជ្រើសរើសប្រធានបទ ដែលផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយវប្បធម៌វៀតណាម ប៉ុន្តែការសាងនូវផ្ទាំងគំនូរនីមួយៗ តែងបង្កប់លក្ខណៈសហសម័យ។ ស្នាមគំនូសនិងរាងគូប តែងតែរស់រវើក ច្បាស់ៗនឹងកែវភ្នែក បង្កើតបានជាសម្រស់ធម្មជាតិសមស្រប់ ព្រមទាំងបង្កើតបានចំណុចឆើតហ៊ឺហា ក្នុងបរិយាកាសរស់បែបសិល្បៈ។

ដោយចរិតលក្ខណៈហ្មត់ចត់ លម្អិត នៅលើផលិតផលនីមួយៗ ដូចនេះតាមធម្មតាមួយឆ្នាំ Leopard  សាងបានតែគំនូរមួយផ្ទាំងគត់។ ស្នាដៃនីមួយៗ នឹងបានធ្វើប្រព្រឹត្តិកម្មប្លែកៗ ដោយថ្វីដៃដ៏ប៉ិនប្រសប់ នៃក្រុមវិចិត្រករ រួមជាមួយនឹងការពិភាក្សានៃស្ថាបត្យករ ដែលមានបទពិសោធអាយុឆ្នាំ ខាងវិស័យគ្រឿងសង្ហារិមគុណភាពខ្ពស់៕



 

 

 

 

 

ស្នាដៃ​មួយចំនួន​នៃ​ពាណិជ្ជសញ្ញា​គំនូរ​ទឹប​មាស Leopard។

 

 

ស្នាដៃ​គំនូរទឹប​មាស​ Leopard បាន​តុប​តែង​នៅ​បន្ទប់ទទួល​ភ្ញៀវ​ដ៏ស្អាត​។

អត្ថបទនិងរូបថត៖ ខាញ់ឡុង កុងដាត
ប្រែសម្រួល៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ