13/03/2020 00:01 GMT+7 Email Print Like 0

ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោកង្វៀន ភូត្រុង (Nguyen Phu Trong) នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី​៩០ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្ត

នា​ព្រឹកថ្ងៃទី​៣ ខែ​កុម្ភៈ​ នៅទីក្រុង​ហាណូយ គណៈ​ប្រតិបត្តិការ​មជ្ឈិម​បក្ស រដ្ឋសភា ប្រធាន​រដ្ឋ​ រដ្ឋាភិបាល​ គណៈ​កម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម​ និង​ទីក្រុង​ហាណូយ​ បាន​រៀប​ចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៩០​ឆ្នាំ​ទិវា​បង្កើត​បក្ស​កុម្មុយនិស្ត​វៀតណាម​ (៣/២/១៩៣០ - ៣/២/២០២០​)​។ កាសែតរូបភាពវៀតណាម​ គោរព​ឧទ្ទេសនាម​ខ្លឹមសារ​អត្ថបទ​ថ្លែងការ​ទាំង​ស្រុង​នៃ​អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ​ លោក ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) នា​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​។​

អង្គប្រជុំ​ជា​ទី​គោ​រព
សមមិត្ត និង​ជន​រួម​ជាតិ​ជា​ទី​គោរព និង​ជា​ទី​មេ​ត្រី​

នៅក្នុង​បរិយា​កាស​ដែល​ប្រ​ទេស​ទាំង​មូល​រីក​រាយ​ចំ​ពោះ​សមិទ្ធិ​ផល​សំ​ខាន់ៗ ជា​ច្រើន​នៃ​ឆ្នាំ​២០១៩​ និង​ស្វា​គមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​ជូត​២០២០ ហើយ​ថ្ងៃនេះ​នៅ​រដ្ឋ​ធា​នី​ហា​ណូយ​ “អរិ​យ​ធម៌​ដ៏​រាប់​ពាន់​ឆ្នាំ​ និង​វីរៈក្រុង​” ទី​ក្រុង​ដើម្បី​សន្តិភាព” យើង​រៀប​ចំ​យ៉ាង​ឧឡា​រិ​ក​នូវ​ការ​រំ​លឹក​ខួប​អនុស្សាវរីយ៍​លើកទី ៩០​នៃ ទិ​វា​បង្កើត​បក្សកុម្មុយនិស្ត​វៀត​ណាម​រុង​រឿង​ ( ៣ កម្ភៈ ១៩៩០ - ៣ កម្ភៈ ២០២០)

តាង​នាម​គណៈកម្មាធិ​ការ​មជ្ឈិម​បក្ស​ ខ្ញុំ​សូម​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ និង​ផ្ញើ​ជូ​ន​ដល់​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ រណសិរ្ស​មាតុភូមិ​វៀត​ណាម​ អតីតយុទ្ធ​ជន​បដិ​វត្ត​ និង​អ្នក​ម្តាយ​​ជា​វីរជន​វៀត​ណាម​ បណ្តា​ភ្ញៀវ​កិត្តិយស សមមិត្តទាំងអស់​ ជន​រួម​ជាតិ​ទូ​ទាំង​ប្រ​ទេស​ និង​ជន​ជាតិ​វៀត​ណាម​នៅ​ក្រៅ​ប្រទេស ការសាក​សួរ​សុខទុក្ខ និង​សព្វ​សាធុ​ការ​ពជ័យ​ដ៏​មហា​ប្រ​សើរ​បំផុត​។​

សមមិត្ត និង​ជន​រួម​ជាតិ​ជា​ទី​គោរព និង​ជា​ទី​មេ​ត្រី​

ប្រ​វត្តិ​សាស្រ្ត​រាប់​ពាន់​ឆ្នាំ​នៃ​ប្រ​ជា​ជាតិ​យើង​បាន​បង្ហាញ​ថា​ស្នាហា​ជាតិ​ និង​ការ​ពារ​ប្រ​ទេស​ ការ​តស៊ូប្រ​យុទ្ធ​ប្រ​ឆាំង​ប្តូ​ផ្តាច់​និង​ពួក​ឈ្លាន​ពាន ការពារ​ឯករាជ្យ អធិបតេយ្យ​ភាព​ និងឯកភាព​ប្រ​ទេសគឺ​ជា​ប្រ​ពៃណី​ដ៏​មាន​តំ​លៃ​របស់​ប្រ​ជា​ជន​យើង។

​បន្ត​ប្រពៃ​ណី​នោះ ចាប់​ពី​ពាក់​កណ្តាល​សតវត្ត​រ៍​ទី ​១៩ នៅ​ពេល​ដែល​ពួក​អាណា​​និ​គម​និ​យម​បារាំង​ចូល​ឈ្លាន​ពាន​ប្រទេស​យើង ដោយ​ខុស​ចិត្ត​ភាព​ជាទាសករ ប្រជា​ជន​យើង​បន្ត​បន្ទាប់​ និង​ខ្លាំង​ក្លា​តាម​មធ្យោយ​បាយ​ជា​ច្រើន​ដែល​មាន​មាគ៌ា​ និង​និន្នា​ការ​ខុស​គ្នា​ជា​ច្រើន​។ ពីមាគ៌ា​សង្គ្រោះ​ប្រ​ទេស​ជាតិ​របស់​​បណ្តា​អ្នក​ប្រាជ្ញ​ស្នេ​ហា​ជាតិ​រហូត​ដល់​បណ្តា​ការ​ក្រោក​ឈរ​ឡើង​របស់​កសិករ​ និង​មាគ៌ា​បដិ​វត្ត​មូល​ធន។

ថ្វី​ត្បិត​បាន​តស៊ូ​យ៉ាង​អង់ះអាច​មនសិការ និង​ទទួល​រង​ការ​លះ​បង់​ជា​ច្រើន​ ប៉ុន្តែ​ដោយ​សារ​កំ​ណត់​ប្រ​វត្តិសាស្រ្ត​ ជា​ពិសេស​កង្វះ​មាគ៌ា​ដឹក​នាំ​ត្រឹម​ត្រូវ​ បណ្តា​ចល​នា​ទាំង​នោះ​មិន​ទទួល​ជោគ​ជ័យ​ឡើយ។ ប្រវត្តិ​សាស្ត្រ​តម្រូវ​ឲ្យ​ស្វែង​​រក​ផ្លួវ​ថ្មី​។​

​ក្នុង​ឆ្នាំ​១៩១១ យុវជន​ស្នាហា​ជាតិ ង្វៀ​ន​​ ទឹក ថាញ់ (គឹលោក​ប្រ​ធាន​ហូ​ជិ​មិញ​ជា​ទី​គោ​រព​ស្រាឡាញ់​របស់​យើង)​បាន​ចាក​ចេញ​ ដើម្បី​ស្វែង​រក​ផ្លូវ​ថ្មី​សម្រាប់​បុព្វ​ហេតុ​នៃ​ការ​សង្គ្រោះ​ជាតិ​ និង​តស៊ូ​ដើម្បី​ដណ្តើម​ឯករាជ្យ​ជាតិ។

​ដោយ​ក្នុង​ចិត្ត​មាន​បំ​ណង​ប្រាថ្នា​មហិច្ឆ​តារ្យ​យ៉ាង​ធំ​ធេង និង​កក់​ក្តៅ លោក​ប្រ​ធាន​ហូ​ជី​មិញបាន​សិក្សា​​លទ្ធិ​ម៉ាក្ស-លេនីន​ដែល​បាន​រក​ឃើងញ​នៅ​ក្នុង​ទ្រឹស្តី​បដិ​វត្ត​នេះនូវ​ផ្លួវ​សង្គ្រោះ​ប្រ​ទេស​ជាតិ​ត្រឹម​ត្រូវ​ ផ្លួវ​បដិ​វត្ត​អធន។

បន្ទាប់​ពី​​បាន​ធ្វើ​សកម្ម​ភាព​នៅ​ក្រៅ​ប្រ​ទេស​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ លោក​ប្រ​ធាន​​ហូជីមិញ​បាន​ព្យាយាម​សិក្សា​សា្រវជ្រាវ​អនុវត្ត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​ និង​ផ្សព្វ​ផ្សាយ​បន្តិច​​ម្តងៗ​​នូវ​លទ្ធិ​ម៉ាក្ស​ - លេ​នីន​ដល់​ប្រ​ទេស​វៀត​ណាម​ ហើយ​ខិត​ខំធ្វើ​ការ​រៀប​ចំ​លក្ខខណ្ឌ​ចាំ​ចាច់​សម្រាប់​ការ​បង្កើត​បក្ស​កុម្មុ​និស្ត​មួយ​។ នៅ​ថ្ងៃ​ទី​៣ ខែ​កម្ពៈ ឆ្នាំ​១៩៣០ សន្និ​សីទ​​នៃ​ការ​បង្រួប​បង្រួម​បណ្តា​អង្គការ​កុម្មុយនិស្ត​​ប្រជុំ​នៅ​ឧបទ្វីប កូលូន នៅ​ហុង​កុង (ប្រទេស​ចិន​)​ក្រោម​ការ​ដឹកនាំរបស់​លោក​ប្រធាន​ហូ​ជី​មិញ​ (មគ្គទេស ង្វៀន​អាយ​ហ្គួក)​ បានសម្រេចចិត្ត​បង្រួប​​បង្រួម​ប​ណ្តា​អង្គការ​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស​របស់​យើង​ឲ្យ​ក្លា​យទៅ​ជា​បក្ស​តែ​មួយ​ដែ​ល​មាន​ឈ្មោះ​ថា​​បក្ស​កុម្មុយ​​និស្ត​វៀ​ត​ណាម​។ នេះ​ជា​របត់​ប្រ​វត្ត​សាស្ត្រ​ដ៏​សំខាន់​មួយ​ បញ្ចប់​វិបត្តិ​អូស​បន្លាយ​អំ​ពី​ការ​រៀប​ចំ​ និង​មាំ​គ៌ា​ដឹក​នាំ​នៃបដិ​វត្ត​វៀត​ណាម។

ការ​បង្កើត​បក្ស​កម្មុយនិស្ត​វៀត​ណាម​គឺ​ជា​លទ្ធផល​នៃការ​គួប​ផ្សំ​ចល​នា​ម៉ាក្ស​ - លេ​និន និង​ចល​នា​កម្ម​ករ​ ​និង​ចលនា​ស្នេហា​ជាតិ​។ បង្ហាញ​ថា​វណ្ណៈកម្ម​ករ​នៃ​ប្រទេស​វៀត​ណម​បាន​ធំធាត់​ ហើយ​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​បំ​ពេញ​បេសកកម្ម​ជា​​ប្រ​វត្តិ​សាស្រ្ត​​ដឹក​នាំ​បដិ​វត្ត។​

កម្មវិធី​នយោបាយ​ដំបូង​របស់​បក្ស​បាន​អនុម័ត​នៅ​​ក្នុង​សន្និ​សីទ​បង្កើត​បក្ស​បានកំ​ណត់​មាគ៌ា​មូលដ្ឋាន​នៃប​ដិ​វត្ត​វៀត​ណាម​​ដោយ​ឆ្លើយ​តប​តម្រូវ​ការ​ចាំ​ចាច់​របស់​ប្រទេស​ជាតិ និង​សេចក្តី​ប្រា​ថ្នា​របស់​ប្រជា​ជន។



 អគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) និងគណៈ​ប្រតិភូ​នៅ​ពិធីអបអរសាទរ​​ខួប​អនុស្សាវរីយ៍​។ រូបថត៖ ទ្រីយុង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 សមមិត្ត​ថ្នាក់​ដឹកនាំ​ អតីត​ថ្នាក់ដឹក​នាំ​បក្ស រដ្ឋ និងគណៈ​ប្រតិភូ​ប្រព្រឹត្តទៅ​ពិធី​គោរព​ទង់ នាពិធីអបអរសាទរ​​ខួប​អនុស្សាវរីយ៍​៩០​ ទិវា​បង្កើត​បក្សកុម្មុយ​និស្ត​វៀតណាម​។ រូបថត៖ ថុង​ញឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ ង្វៀន​ ភូត្រុង (Nguyen Phu Trong) ថ្លែង​​សុន្ទរកថា​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៩០​ឆ្នាំ​ ទិវា​បង្កើត​បក្ស​កុម្មុយនិស្ត​វៀតណាម​។ រូបថត៖ ផឿង​ហ្វ័រ​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​


អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ​ លោក​ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) ថ្លែង​សុន្ទរកថា​ នា​ពិធី​អបអរសាទរខួបអនុស្សាវរីយ៍​៩០ឆ្នាំ ទិវា​បង្កើត​បក្សកុម្មុយនិស្ត​វៀតណាម​។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 គណៈ​ប្រតិភូ​អន្តរជាតិ​ អញ្ជើញ​ចូលរួ​មពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ ទិវាបង្កើត​បក្ស​កុម្មុយនិស្ត​វៀតណាម​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 គណៈ​ប្រតិភូ​អញ្ជើញ​មកចូលរួម​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​៩០ឆ្នាំ​ ទិវា​បង្កើត​បក្សកុម្មុយនិស្ត​វៀតណាម​។ រូបថត៖ ថុង​ញឹត​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

​ក្រោយ​ពី​កើត​មក​ដោយ​ផ្សា​ភ្ជាប់​សាច់​ឈាម​នឹង​ប្រជាជន ត្រូវ​បាន​ប្រជា​ជន​គាំ​ទ្រ​ និង​ជឿ​ជាក់​ជា​ដាច់​ខាត់​មាន​​តែ​ក្នុង​រយៈ​ពេល​ ១៥  ឆ្នាំ​បក្ស​របស់​យើង​បាន​ដឹក​នាំ​ការ​តស៊ូ​ដើម្បី​រំ​ដោះ​​ប្រ​ទេស​ជាតិ និង​អនុវត្ត​ចល​នា​សូ​វៀត​ - ងេ​ទីញ បដិ​វត្ត​​ទាម​ទា​រ​ការ​រស់​នៅ​ប្រជា​ជន និង​ប្រ​ជា​ធិ​ប​តេយ្យ​ (១៨៣៦ - ១៩៣៩) រហូត​ដល់​ឆ្នាំ​១៩៥៤ នៅ ពេល​ដែល​ឱកាស​បដិវត្ត​ចាស់​ទំ បក្ស​កម្មុយនិស្ត​វៀត​ណាម​បាន​ដឹក​នាំ​ប្រជា​ជន​វៀត​ណាម​ទាំង​មូល​ធ្វើ​សម្រេច​​ជ័យ​ជំ​នះ​​នៃ​បដិ​វត្ត​ខែ​សី​ហា​ ឆ្នាំ​១៩៤៥ “ភ្លូកទឹក​ភ្លូក​ដី​” បង្កើត​ឡើង​សាធា​រណ​រដ្ឋ​ប្រ​ជា​ធិ​ប​តេយ្យ​វៀត​ណាម​ នៅថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​១៩៩៥ (ឆ្នាំ​នេះ យើង​ប្រារព្វ​ខួប​លើក​ទី​៧៥ ឆ្នាំ​)​។

ក្រោយ​​ពេល​សាធា​រណរដ្ឋ​ប្រ​ជា​ធិ​បតេយ្យ​វៀត​ណាម​បាន​បង្កើត បដិ​វ​ត្ត​ត្រូវ​បាន​ប្រឈម​មុន​នឹង​ការ​លំ​បាក​ និង​ឧបសគ្គ​​ជា​ច្រើន ហើយ​ក្នុង​ពេល​តែ​មួយ​ត្រូវ​ប្រឈម​មុខ​នឹង “សត្រូវ​អត់​ឃ្លាន សត្រូវ​អនក្ខរកម្ម និង​សត្រូវ​ឈ្លាន​ពាន​​ពី​ខាង​ក្រៅ​”។

ក្នុង​កាលៈ​ទេសៈគ្រោះ​អា​សន្ន​បែប​នេះ បក្ស​ដឹក​នាំ​ប្រជា​ជន​យើង​ឆ្លង​កាត់​ជំ​នះ​ស្ថានការណ៍ “ធ្ងន់​ធ្ងរ​បំ​ផុត​” ការពារ និងកសាង​រដ្ឋ​អំ​ណាច​ក្មេង​ខ្ចី​ដោយ​ម៉ឹង​ម៉ាត់ និង​រៀប​ចំ​យ៉ាង​សកម្ម​នូវ​គ្រប់​រូប​ភាព​ ដើម្បី​ឈាន​ទៅ​រក​ការ​តស៊ូ​ប្រឆាំង​នឹង​ពួក​អា​ណា​និគម​បាំ​រាំង។​

ដោយ​ឈរ​លើ​មាគ៌ា “ប្រជាជនទាំងមូល​”​ “លើគ្រប់វិស័យ” “យូរ​អង្វែង” “ពឹង​ផ្អែក​លើ​កម្លាំ​ង​ខ្លួន​ផ្ទាល់​ជា​សំ​ខាន់​” ពង្រីក​ភាព​ប្រពៃណី​សាមគ្គីស្នេហាជាតិរបស់​ប្រ​ជាជាតិ​ទាំង​មូល​ បក្ស​ដឹក​នាំប្រជា​ជន​ធ្វើ​ឲ្យ​បរាជ័យ​រាល់​ឧបាល​កល់ ផែន​ការឈ្លានពាន​របស់​សត្រូវ​ ជា​ពិ​សេស​ជ័យ​ជំ​នះ​កំពូល​នៅដៀន​បៀន​ភូជា​ប្រ​វត្តិសាស្រ្ត​ “ល្បី​ល្បាញ​នៅទ្វីប​ទាំង​៥ និង​រញ្ជួយ​ផែន​ដី” បង្ខំ​ឲ្យ​ពួក​អា​ណា​និគម​បា​រាំង​ត្រូវ​ចុះ​ហេត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ហ្សឺ​ណែវ​ (ឆ្នាំ​១៩៥៤)​ បញ្ចប់​សង្គ្រាម​ឈ្លាន​ពាន​វៀត​ណាម។

ចាប់​ពីឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៧៥ ប្រទេស​យើង​ត្រូវ​បាន​បែង​ចែក​ជា​ពី​រភូមិភាគ​។​ ក្រោម​ការ​ដឹក​នាំរបស់​បក្ស ភាគ​ខាង​ជើង​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​សង្គម​និ​យម ទន្ទឹម​នឹង​នោះ​បំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ចំ​ពោះ​សមរភូមិ​ខាង​មុខ​ ហើយ​ប្រ​ជា​ជន​ភាគ​ខាង​ត្បូង​បាន​បន្ត​ការ​តស៊ូ​ប្តេជ្ញា​ចិត្ត​ដើម្បី​ដណ្តើម​ឯករាជ្យ​ជាតិ​​ និងឯកភាព​ទឹក​ដី។

​ឈរ​លើ​ស្មារតី “លះបង់​អ្វីៗ​ទាំង​អស់ប្រសើ​រជាជាង​ការបាត់​​បង់​ប្រ​ទេស​ និង​មិន​ព្រម​ធ្វើ​ជា​ទាសករ” “គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាងឯករាជ្យភាព​ និង​សេរី​ភាព​” និង​ឈរ​លើ​មា​គ៌ា​ត្រឹម​ត្រូវ​ និង​ប្រក​បដោយ​ការ​ច្នៃ​ប្រ​ឌិត​របស់​បក្ស​ជា​មួយ​កម្លាំង​រួម​របស់​ប្រ​ជា​ជាតិ​ទាំង​មូល​ ហើយ​កង​ទ័ព​ ​និង​ប្រ​ជា​ជន​របស់​យើង​បាន​ធ្វើ​បរជ័យ​រាល់​យុទ្ធ​សាស្រ្ត​សង្គ្រាម​របស់​ចក្រ​ពត្តិ​​និយម​អា​មេ​រិក​ រំដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង និង​បង្រួប​បង្រួម​ជាតិ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​១៩៧៥។​

ជ័យ​ជំ​នះ​នោះ “ត្រូវ​បាន​កត់​ត្រា​ជា​រៀង​រហូត​​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ជាតិរបស់​យើង​ថា ជា​ទំ​ព័រ​មួយ​ដ៏អស្ចា​រ្យ​បំ​ផុត​ដែល​ជា​និមិត្ត​រូប​នៃ​ជ័យ​ជំ​នះ​របស់​លទ្ធិ​​វីរៈភាព​បដិ​វត្ត និង​ភាព​វៃ​ឆ្លាត​របស់​មនុស្ស ហើយ​បាន​កត់​ត្រា​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ពិភព​លោក​គឺ​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​សតវត្ស​រ៍​ទី ​២០ ព្រឹត្តិ​ការ​ណ៍​មួយ​ដ៏​មាន​សារៈសំ​ខាន់​ជា​អន្តរជាតិ​ ​និង​មាន​អត្ថន័យ​សម័យ​យ៉ាង​ជ្រាល​ជ្រៅ”​ (ឆ្នាំ​នេះ​យើង​ប្រារព្វ​ខួប​លើក​ទី​៤៥​ឆ្នាំ)​

ខណៈ​ពេល​ដែល​ត្រូវ​ប្រញាប់​ជំ​នះ​ពុះ​ពារ​រាល់​ផល​វិ​បាក​ដ៏​ធ្ងន់​ធ្ងរ​បំ​ផុត​ដោយ​សង្រ្គាម​បន្សល់​ទុក ប្រ​ជា​ជន​វៀត​ណាម​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​សង្គ្រាម​ថ្មី​។ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស កង​ទ័ព និង​ប្រជា​ជន យើង​ត្រូវ​ស្តារ​សេដ្ឋកិច្ច -សង្គម​ផង និង​​តស៊ូ​ប្រយុទ្ធ​ការ​ពារ​ព្រំ​ដែន ការ​ពារ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ភាព​ទឹក​ដី​ដ៏​ពិ​សិដ្ឋ​របស់​មាតុភូមិ ទន្ទឹម​នឹង​នេះបំ​ពេញ​កាតព្វ​កិច្ច​អន្តរ​ជាតិ​ដែល​ជួយ​ប្រ​ជា​ជន​កម្ពុជា​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជសាស៍ និង​អនុវត្ត​ដំ​ណើរ​រស់​រាន​មាន​ជី​វិត​ឡើង​វិញប្រទេស​ជាតិ​។

ចំ​ពោះ​នឹង​តម្រូវ​ការ​ថ្មី​នៃការ​អភិវឌ្ឍ​​របស់​ប្រទេស ដើម្បី​ជំនះ​ភាព​មិន​គ្រប់​គ្រាន់នៃយន្តការ ផែន​ការ​កម្ម​ប្រ​មូល​ផ្តុំ​នៃ​ការិយានិយម អោបក្រសូប​និ​យមបាន​នាំ​ឲ្យ​មាន​វិ​បត្តិ​សេដ្ឋ​កិច្ច​សង្គម​ក្នុង​បណ្តា​ឆ្នាំ​ក្រោយ​សង្គ្រាម​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ បូក​សរុប​​ការ​ច្នៃ​ប្រឌិត ​និង​កាលានុវត្តភាព​​​​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​របស់​ប្រ​ជា​ជន បក្ស​យើង​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ថ្មី​ផ្នែក​កសិកម្ម​ និង​ឧស្សា​ហកម្ម​បណ្តើរៗ និង​មុន​បង្អស់​គឺ​ការ​ផ្លាស់​ប្តូរ​ថ្មី​​ការ​ទ្រិៈ​រិៈ​ពិចា​រណា​ទ្រឹស្តី​ស្តី​អំ​ពី​សង្គម​និ​យម​និង​បង្កើត​ជា​មាគ៌ា​ផ្លាស់​ប្តូរ​ប្រ​ទេស​ជា​បណ្តើរ​ៗ។

មហា​សន្តិ​បាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​៦​របស់​បក្ស (ខែ​ធ្នូ ឆ្នាំ​១៩៨៦) ដោយ​ផ្អែក​លើ​ការ​វិ​ភាគ​ស៊ី​ជ្រៅ​អំ​ពី​ស្ថាន​ភាព​របស់​​ប្រ​ទេស​ និង​តាម​រយៈ​ដំ​ណើរ​ការ​នៃ​ការ​រុក​រក និង​ធ្វើ​ពិ​សោធន៍​ជាក់​ស្តែង​ដោយ​ស្មារតី ស​ម្លឹង​មើល​ចំ​ការ​ពិត​ និង​វាយ​តំ​លៃ​ចំ​នការ​ពិត ការ​រៀប​រាប់​ចំការ​ពិត​ ‘បាន​ដាក់​ចេញ​នូវ​មាគ៌ា​ផ្លាស់​ប្តូរ​ថ្មី​សម្រាប់​ប្រ​ទេសដែល​ជា​ចំ​ណុច​របត់​សំ​ខាន់​មួយ​លើ​ផ្លូវ​ទោ​កាន់​សង្គមនិយមនៅ​វៀត​ណាម​’។

មាគ៌ា​ផ្លាស់​ប្តូរ​ថ្មី​បង្កើត​ឡើង​បាន​ឆ្លើយ​តប​ជា​មួយ​តម្រូវ​ការ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ប្រវត្តិសាស្រ្ត​ បង្ហាញ​ភាព​ក្លា​ហាន​ និង​ការ​គិត​ច្នៃ​ប្រ​ឌិត​របស់​បក្សកុម្មុយនិស្ត​វៀត​ណាម​ និង​បើក​យុគ្គ​សម័យ​ថ្មីសម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។

បន្ទាប់​ពីមហ​សន្និបាត​លើក​ទី​ ៦ ​របស់​បក្ស​កម្មុយនិស្ត​វៀត​ណម​បាន​បំ​ពេញ​បន្ថែម​ និង​អនុវ​ត្ត​ជាក់​ស្តែង​ជា​បណ្តើៗ នៃ​មាគ៌ា​ផ្លាស់​ប្តូរ​ថ្មី ជា​មួយ​នឹង​ខ្លឹម​សារ​មូល​ដ្ឋាន និង​ខ្លឹម​សារ​សំ​ខាន់​ៗ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កម្មាវិធី​នយោ​បាយសម្រាប់​ការ​កសាង​​ប្រទេសជាតិ​ក្នុង​ដំ​ណាក់​កាល​អន្ត​រ​កាល​ឆ្ពោះ​ទៅ​រក​សង្គម​និយម (កម្មវិធី​នយោបាយ​នៅ​ឆ្នាំ​១៩៩១ និង​កម្មវិធី​នយោបាយ​បំ​ពេញ​បន្ថែម​ និង​អភិវឌ្ឍ​នៅ​ឆ្នាំ​២០១១)​ និង​បណ្តា​ឯកសារ​សំ​ខាន់ៗ​របស់​បក្ស​តាម​រយៈ​បណ្តា​សម័យ​សមាជ។

ក្នុង​ទសវត្សរ៍​ទី​៩០ នៃសតវត្ស​ទី​២០ ឆ្លងការ​ការ​ប្រឈម​ពី​ការ​ដួល​រលំ​នៃគំរូ​សង្គម​និ​យម​ពិត​ប្រាកដ​នៅ​សហភាព​សូ​វៀត និង​បណ្តា​ប្រទេស​អឺ​រ៉ុប​ខាងកើត បក្ស​កុម្មុយ​និស្ត​វៀត​ណាម ប្រជាជន​វៀត​ណាម​បាន​ប្តេជ្ញាចិត្ត​បន្ត​ប្រកាន់​ខ្ជាប់​ដំ​ណើរ​ និង​ច្នៃ​ប្រ​ឌិត​នៅលើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​សង្គម​និ​យម​ស្រប​តាម​ល័ក្ខ​ខ័ណ្ឌ និង​លក្ខណៈជាក់​លាក់​របស់​វៀត​ណាម។

គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនិស្ត​វៀត​ណាម​​ចាប់​ពី​អាណត្តិ​ទី​៦ ដល់​អាណត្តិ​ទី​១២ បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ជា​ច្រើន​លើ​បណ្តា​បញ្ហា​ជា​មូលដ្ឋាន​ និង​សំខាន់ៗ​របស់​បក្ស និង​ការអភិវឌ្ឍរបស់ប្រទេសជាតិ។​ រដ្ឋ​សភា​វៀត​ណាម បាន​រៀបចំ​កសាងប្រព័ន្ធច្បាប់ និង​ច្បាប់​បង្កើតមូលដ្ឋាន​ច្បាប់​មួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់​តែ​បាន​ព្រមៗ​​ ជាមួយគ្នា និងសមស្របសម្រាប់ដំណើរការផ្លាស់ប្តូរថ្មី។

រដ្ឋាភិបាលអនុវត្ត​ជាក់ស្តែង ជាបណ្តាយន្តការ គោលនយោបាយ និងដំណោះស្រាយជាក់លាក់ ដើម្បីគ្រប់គ្រង​អភិបាល​ និងចាត់ចែក​ការ​កសាង និងអភិវឌ្ឍ​ប្រទេសជាតិ​។ ក្នុង​ការ​កំណត់ និង​ដាក់ចេញ​មាគ៌ាផ្លាស់​ប្តូរថ្មី បក្ស​កុម្មុយនិស្ត​​វៀតណាម តែងតែកាន់ខ្ជាប់និងអនុ​វត្តជាច្នៃប្រឌិត​គោលការណ៍ គ្រឹះវិធាន​ការ​វិចាវិទ្បា​នៃ​ទស្សនៈ​​ ម៉ា​ក្ស - លេនីន និងសតិអារម្មណ៍ហូជីមិញ។ និង​បទពិសោន៍ជាក់ស្តែងទាំងក្នុងនិងក្រៅប្រទេស ដោះស្រាយ​​ដ៏ល្អ ជាមួយបណ្តាចំណងទំនាក់ទំនងជាមូលដ្ឋាន ដូចជាការអភិវឌ្ឍខឿន​សេដ្ឋកិច្ច​ទីផ្សារ​តាម​ទិស​សង្គម​​និយម កសាងរដ្ឋនិតីរដ្ឋសង្គមនិយម ” របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន” រួមបញ្ចូល​​ភ្ជាប់ជាមួយគ្នានូវការផ្លាស់ប្តូរថ្មីសេដ្ឋកិច្ច ជាមួយនឹងការផ្លាស់ប្តូរថ្មីនយោបាយ រវាង​កំណើន​សេដ្ឋកិច្ច​ជាមួយ​ការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គម។ គួបផ្សំប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាមួយ​វិស័យការពារជាតិនិងសន្តិសុខ រវាងការកសាងជាមួយការការពារជាតិ រវាងឯករាជ្យភាព ស្វ័យភាព​និងម្ចាស់ការ សមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។ រវាងបក្សដឹកនាំ រដ្ឋគ្រប់គ្រង ប្រជាជន​ធ្វើជា​ម្ចាស់​។ ល។ គ្មានឯកទិស គ្មានជ្រុលនិយម គ្មានអតនោមត មិនលោតពីបង្គោលមួយទៅបង្គោលមួយនោះទេ។

ជាត់​ស្តែង បន្ទាប់ពីរយៈពេល​ជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ពីប្រទេស​ក្រីមួយដែលមានសម្ភារៈនិងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច -សង្គមដែល​ហួសសម័យ និង​កម្រិតទាប រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បាន​​កើនឡើងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែល​មាន​ប្រាក់ចំណូលមធ្យម វប្បធម៌ និង​សង្គម​បន្តមានការអភិវឌ្ឍជីវភាពខាងសម្ភារៈនិង​ខាងស្មារតីរបស់ប្រជាជនត្រូវបានធ្វើឲ្យប្រសើរឡើង។ ការ​ងារ​កសាង​បក្ស និង​ប្រព័ន្ធនយោបាយមានរបត់មួយ ប្លុកមហាសាមគ្គីភាព​របស់​ប្រជាជាតិ​ទាំងមូល​បាន​ពង្រឹង​ដោយ​ឥត​ឈប់ឈរ នយោបាយ សង្គមបានស្ថិរភាពសន្តិសុខជាតិ ការពារជាតិ ឯករាជ្យភាព អធិប​តេយ្យ​ភាពត្រូវ​បាន​រក្សារឹងមាំ ឋានៈនិង​កិត្យានុភាពរបស់ប្រទេសត្រូវ​បានពង្រឹង​កាន់តែខ្លាំង​ឡើងនៅ​លើឆាក​អន្តរជាតិ​។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបាន​ក្លាយទៅជាប្រទេសមួយដែល​មានប្រជាជនជិត ១០០ លាននាក់ ដែល​មានប្រាក់​ចំណូលមធ្យមចំនួន ២៨០០ ដុល្លារអាមេរិកលើមនុស្សម្នាក់ បានចូលរួម​នៅក្នុង​អង្គការអន្ត​រជាតិ​ជាច្រើន ក្លាយជាសមាជិកសកម្មនិងមានទំនូលខុសត្រូវក្នុងសកម្មភាពរបស់សហគមន៍អន្តរជាតិ។

​ថ្មី​នេះ​​ត្រុវ​បាន​​ជ្រើស​តាំង​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ដោយ​មាន​សម្លេង​គាំ​ទ្រ​ខ្ពស់​និង​ស្ទើរ​តែ​ដាក់​​ខាត​ ជា​លើកទី​ៗ​បាន​ក្លាយ​ជា​សមាជិក​មិនអចិន្រ្តៃយ៍​​នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​។​

ជាមួយ​​សមិទ្ធិផល​ដ៏​អស្ចារ្យ​ដែល​សម្រេច​បាន​ វៀតណាម​មាន​មូលដ្ឋាន​ ដើម្បី​បញ្ជាក់​ថា​ប្រទេស​វៀតណាម​ មិន​ដែល​មាន​​ឱកាស​មាន​សក្តានុពល​ ឋានៈ​និង​កិត្យានុភាព​នាពេល​បច្ចុប្បន្ន​នេះ​ទេ​។

សមិត្ត​​និង​ជនរួម​ជាតិ​​​ការអនុវត្ត​​ជាក់ស្តែង​ប្រកបដោយ​ភាព​សម្បូរ​បែប​ រស់​រវើក នៃបដិវត្ត​វៀតណាម​ក្នុងរយៈ​ពេល​៩០​ឆ្នាំ​កន្លង​មកនេះ បាន​បង្ហាញ​ថា​ការដឹកនាំ​ត្រឹម​ត្រូវ​ ភ្លឺ​ស្វាង​របស់​បក្ស​គឺ​ជា​កត្តា​ឈាន​មុខគេ​ ក្នុងការ​កំណត់​រាល់​ជោគជ័យ​នៃ​បដិវត្ត​ បង្កើត​ឡើង​សមិទ្ធិផល​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម​។​

ម្យ៉ាង​វិញ​ទៀត​ តាម​រយៈ​ដំណើរ​ការ​នៃ​ការ​ដឹក​នាំ​បដិវត្ត​បក្សកុម្មុយនីស្ត​វៀតណាម​ បាន​ហាត់ពត់​លត់​ដំ​ និង​មួយ​ទៅ​មួយ​ថ្ងៃ​កាន់តែមាន​ភាព​ចាស់ទុំ​ សម​នឹង​តួនាទី​ និង​បេសកកម្ម​ដឹក​នាំ​បដិវត្ត​ និង​ជំនឿ​ជឿទុក​ចិត្ត​ ការរំពឹង​ទុក​របស់​ប្រជាជន​។

ភាព​ជាក់​ស្តែង​នោះ​បញ្ចាក់​ការ​ពិត​៖ នៅ​វៀតណាម​មិនមាន​កម្លាំង​នយោបាយ​ណាមួយ​ទៀត​ ក្រៅ​ពី​បក្ស​កុម្មនិស្ត​វៀតណាម​ ដែល​មាន​ភាព​ក្លាហាន​ ប្រាជ្ញា​ បទ​ពិសោធន៍​ កិត្យានុភាព​ និង​សមត្ថភាព​ដឹក​នាំប្រទេស​ ឆ្លង​កាត់​រាល់​ការ​លំបាក​ និង​បញ្ហា​ប្រឈម​ នាំបដិវត្ត​របស់​ប្រជាជន​យើង​និង​បន្ត​ពី​ជ័យ​ជំនះ​នេះ ដល់​ជ័យ​ជំនះផ្សេង​ៗ​ទៀត​នោះទេ​។​

ហើយ​នៅ​ក្នុង​ដំណើរ​ការ​នេះដែរ​ បក្សបាន​ប្រមូល​និង​រៀន​មេរៀន​ដ៏មាន​តម្លៃ​ជាច្រើន​បង្កើត​ឡើង​ប្រពៃណី​ដ៏រុង​រឿង​ ដែល​សព្វថ្ងៃ​យើងមានទំនួល​ខុសត្រូវ​ថែរក្សា​ និងពង្រីក​។ វា​ជាប្រពៃណី​នៃភាព​ស្មោះត្រង់​គ្មានដែន​កំណត់​ ចំពោះ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​និង​វណ្ណៈ​ ប្រកាន់​ខ្ជាប់​ជាមួយ​ទិសដៅ​ ឧត្តមគតិ​នៃ​ឯករាជ្យ​ភាព​ភ្ជាប់​ជាមួយ​សង្គមនិយម​ផ្អែក​លើ​មូលដ្ឋាន​លទ្ធិ​ម៉ាក្ស​ លេ​នីន​និង​សតិអារម្មណ៍​ហូជីមិញ​។​​

វាជា​ប្រពៃណី​នៃ​ការ​ថែរក្សា​ឯករាជ្យ​ និង​ស្វ័យភាព​តា​ម​មាគ៌ា​ ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺង​មាត់​ អនុវត្ត​និង​អភិវឌ្ឍន៍​ភាព​ច្នៃប្រឌិត​លិទ្ធម៉ាក្ស​ លេនីន​ សំដៅ​ទៅ​លើ​បទ​ពិសោធន៍​អន្តរជាតិ​ដើម្បី​កំណត់​មាគ៌ា​ត្រឹម​ត្រូវ​ និង​រៀប​ចំ​ការ​អនុវត្ត​ការងារ​បដិវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។

វា​ជាប្រពៃណី​នៃការ​ផ្សារ​ភ្ជាប់​សាច់​ឈាម​ រវាង​បក្ស និង​ប្រជាជន ដែល​តែងតែ​ប្រកាន់យក​ការ​បម្រើ​ប្រជាពលរដ្ឋ​ គឺជា​រៀប​រស់​នៅ​ និង​គោលដៅ​ខិត​ខំ​ វា​ជា​ប្រពៃណី​នៃ​សាមគ្គី​ភាព ឯកភាព​មាន​អង្គការ​​ចាត់តាំង​ និង​វិស័យ​ហ្មឹង​មាត់​ដោយ​ផ្អែកលើ​គោលការណ៍​ប្រមូល​ផ្តុំ​ប្រជា​ធិបតេយ្យ​ទិទៀន​ និង​ស្វ័យ​ទិទៀន​ និង​ការ​ស្រឡាញ់​សមមិត្ត​។ វាជា​ប្រពៃណី​នៃ​សាមគ្គី​ភាពអន្តរជាតិ​​ភក្តិភាព ស្មោះសរ​ ផ្អែក​លើ​គោលការណ៍​និង​គោលដៅ​ថ្លៃ​ថ្នូរ​។​

ក្រឡេក​មក​មើល​ដំណើរ​៩០ឆ្នាំ នៃ​ការកសាង​ ការប្រយុទ្ធ​ និងភាព​ចាស់​ទុំ​របស់បក្ស​កុម្មុនិស្ត​វៀតណាម​ ហើយ​ក្នុ​ងឱកាស​ដ៏វិសេស​វិសាស​នេះ យើងសូម​ថ្លែង​ ការ​ដឹង​គុណ​ដ៏​ជ្រៀវ​ជ្រៅ​ជាទីបំផុត​ ចំពោះ​លោក​ប្រធាន​ហូជីមិញ​ អគ្គមគ្គុទេស​ក៍​មហាពូកែ​នៃបក្ស​និងប្រជាជន​វៀតណាម​ ជា​លោក​គ្រូ​ដ៏​ឆ្នើម​នៃ​បដិវត្ត​ន៍​វៀតណាម​ វិរបុរស​នៃ​ការ​រំដោះ​ជាតិ​និង​ឥស្សរជន​វប្បធម៌​ពិភពលោក​។

លោកប្រធាន​ហូជីមិញ​បាន​លះបង់​អស់​មួយ​ជីវិត​​របស់​លោក ដើម្បី​ប្រជាជន​ដើម្បី​ប្រទេសជាតិ ដឹក​នាំបក្ស និងប្រជាជន​របស់​យើង ដើម្បី​ទទួលបាន​ជ័យ​ជំនះ​ដ៏រុង​រឿង​និង​ធ្វើ​ឱ្យ​ប្រទេសជាតិ​យើង​ ប្រជាជន​ និង​ប្រទេស​ជាតិ​យើង​រុង​រឿង​”។​

ប្រទេសជាតិ​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែរីក​ចម្រើន​ ប្រជាជន​មួយ​ថ្ងៃកាន់តែ​សម្បូរ​សប្បាយ​រីក​រាយ​ បង្ហាញ​ថា​មនោគមវិជ្ជា​ បុព្វហេតុ​ សីលធម៌ ស្ទីល​របស់​លោក​ប្រធាន​ហូជីមិញ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដែល​មិនអាច​កាត់​ថ្លៃ​បាន​ និង​អំពូល​ភ្លើង​ដើម្បី​បំភ្លឺ​ភ្លូវ​សម្រាប់​ប្រជាជន​យើង​ បោះ​ជំហាន​ទៅ​ខាង​មុខ​ យ៉ាង​រឹងមាំ​ឆ្ពោះ​ទៅ​អនាគត​។​

យើង​ចង​ចាំ​និង​ដឹ​ងគុណ​ ចំពោះ​គុណ​បំណាច​ដ៏ធំធេង​ របស់​ថ្នាក់ដឹកនាំ​បុព្វបុរស​ព្រឹទ្ធាចារ​បដិវត្ត​ គ្រួសារ​មាន​យុទ្ធជន​ពលី​ជីវិត​ អ្នក​ម្តាយ​វីរជន យុទ្ធជន​ពិការ យុទ្ធជន​មាន​ជំងឺ​ គ្រួសារ​មាន​គុណចំពោះ​ជាតិ រួម​ទាំង​ជនរួមជាតិ​ យុទ្ធជន​ទូទាំង​ប្រទេស​ ដែល​បាន​លះបង់​ដោយ​អង់​អាច​ក្លាហាន​ ដើម្បី ឯករាជ្យ​សេរីភាព អធិបតេយ្យ​ភាព​ ឯកភា​ព​និង​បូរាណភាព​ទឹក​ដី​នៃមាតុភូមិ​ ដើម្បី​សង្គមនិយម​ និង​កាតព្វកិច្ច​អន្តរជាតិ​ថ្ងៃថ្នូរ​ និងធ្វើការ​ប្រយុទ្ធ​ ពលកម្មច្នៃប្រឌិត​និង​បាន​ចូល​វិភាគ​ទាន​យ៉ាង​ធំធេង​ ចំពោះ​បុព្វហេតុ​បដិវត្ត​ ដ៏រុង​រឿង​របស់​ប្រជាជាតិ​យើង​។​

ដោយ​ភាព​ថ្ងៃ​ថ្នូរ​របស់​អ្នក​បដិវត្ត​ទាំង​អស់​ យើង​នៅតែ​អាច​និយាយ​បានថា​ “បក្ស​របស់​យើងពិតជាមហា​អស្ចារ្យ​មែន​ៗ​! ប្រជាជន​របស់​យើង​ពិត​ជា​វីរបុរស!”​។

យើង​ចងចាំ​ជានិច្ច​ និង​ថ្លែង​អំណរគុណ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះការ​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​ដ៏សំខាន់​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​សង្គមនិយម​ កម្លាំង​រីក​ចម្រើន និង​មិត្តភក្តិ​នៅទូទាំង​ទ្វីប​ទាំង​៥ សម្រាប់​បុព្វហេតុ​និងការ​ប្រយុទ្ធ​ ដើម្បី​រំដោះ​ប្រទេសជាតិ និង​ឯកភាព​ជាតិ នាពេល​កន្លង​មក ក៏ដូចជា​ក្នុងការ​កសាង​ និង​ការពារ​មាតុភូមិ​នាពេល​បច្ចុប្បន្ន​នេះ​។​

សមមិត្ត​និងជនរួម​ជាតិ​

បច្ចុប្បន្ន​បក្សទាំងមូល​ ប្រជាជនទាំងមូល​ និង​កង​ទ័ព​ទាំងមូល​កំពុង​ខិតខំ​អនុវត្តកម្មវិធី​នយោបាយ​របស់​បក្ស​ រដ្ឋធម្មនុញ​រដ្ឋ ជំរុញ​លើគ្រប់​វិស័យ​ និង​ការធ្វើ​សមកាល​ផ្លាស់​ប្តូរ​ថ្មី​ធ្វើ​ឧ​ស្សាហូបនីយកម្ម ទំនើប​កម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ​ តាមបែប​សង្គមនិយម​បើក​ទ្វារ​ ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​អនុវត្ត​ភារកិច្ច​យុទ្ធសាស្រ្ត​​ពីរ​ នៃ​ការ​កសាង​ និង​ការពារ​មាតុភូមិ​ដើម្បី​ប្រជាជន​ សម្បូរ​រុង​រឿង​ប្រទេសរឹង​មាំ​ខ្លាំង​ក្លា​ ប្រជាធិបតេយ្យ​​យុត្តិធម៌​និង​អរិយធម៌​។​

នេះ​គឺ​ជាបុព្វហេតុ​​បដិវត្ត​ដ៏ធំធេង​មហាអស្ចារ្យ​ ជាការ​ប្រយុទ្ធ​ដ៏ធំមួយ​ ដូចដែល​លោក​ប្រធាន​ហូជីមិញ​ បាន​មាន​ប្រសាសន៍ថា​ ប៉ុន្តែ​វា​ក៏ពិបាក​និង​ស្មុគស្មាញផង​ដែរ​ បរិបទ​និង​ស្ថានភាព​អន្តរជាតិ​ និងនៅក្នុងប្រទេស​ ទន្ទឹមនឹង​ផ្នែក​ងាយស្រួល​ ឱកាស​វាក៏​មានការ​លំបាក​ និង​ការប្រឈម​ជាច្រើន​ផង​ដែរ​។ យើង​ប្រឈម​មុខនឹង​បញ្ហា​ថ្មីៗជាច្រើន ត្រូវ​ដោះស្រាយ ​រឿង​ស្មុគស្មាញ​ជាច្រើន​ត្រូវ​ដោះស្រាយ​។ ស្ថានភាព​នេះទាម​ទា​រ​ឱ្យ​បក្ស​ទាំងមូល​ប្រជាជនទាំងមូល​ កងទ័ព​ទាំងមូល​របស់​យើង​ជាងពេល​ណាទាំងអស់​ ត្រូវលើកកម្ពស់​ប្រពៃណី​ស្នេហាជាតិ​ និងបដិវត្ត​ស្មារតី​ភាព​ និង​ទំនួល​ខុសត្រូវ​ ខិតខំ​ដើម្បី​ជំនះ​រាល់​ការ​លំបាក​ និង​ឧបសគ្គ​ ដើម្បី​កសាង​មាតុភូមិ​កាន់តែ​ស្រស់​ស្អាត​ និង​ស្រស់​បំព្រងជាងនេះទៀត​។

ការតស៊ូ​និង​ភាព​ច្នៃប្រឌិត​របស់​ប្រជាជន​ទាំងមូល​ គ្រប់​ផ្នែក​និង​ថ្នាក់​មូលដ្ឋាន​ វិស័យ​សេដ្ឋកិច្ច​គឺ​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​។

បក្សយើង​ត្រូវតែ​ខិតខំ​ជំរុញ​ការកសាង​ និង​កែ​តម្រូវ​បក្ស​ធ្វើ​ឱ្យ​កាន់តែ​ស្អាត​ និង​ខ្លាំង​ក្លា​ រឹង​មាំ​ បំពេញ​ទំនួល​ខុសត្រូវ​ គឺជា​បុព្វហេតុ​បដិវត្ត​ឈាន​មុខគេ នៅ​ក្នុង​រយៈ​ពេលថ្មី​។

ចាប់​តាំង​ពី​សមាជ​បក្ស​លើកទី​១២ រហូត​ដល់​បច្ចុប្បន្ន​ បក្ស​យើង​បាន​លះបង់​ពេល​វេលា​ និង​ការខិតខំ​ប្រឹង​ប្រែង​ជាច្រើន​ក្នុង​ការកសាង​បក្ស ចាត់ទុក​ការ​កសាង​បក្ស​គឺជា​ការងារ​សំខាន់។ នាពេល​ថ្មីៗនេះ បក្សទាំង​មូល​ ​បាន​​អនុវត្ត​ការកសាង​និង​កែលំអរ​បក្ស​ក្នុង​ស្មារតី​នៃសេចក្តី​សម្រេច​ចិត្ត​ថ្នាក់កណ្តាល​៤​អាណត្តិ​ទី​១១ និង​ទី​១២ ទទួល​បាន​លទ្ធផល​​និង​បទពិសោធន៍​ដំបូង​មានសារសំខាន់​ណាស់ រួម​ចំណែក​ក្នុងការ​ការពារ​​និង​បណ្តេញ​រុញ​ចោល​ភាព​អវិជ្ជមាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ដឹក​នាំ​និង​កម្លាំង​ប្រយុទ្ធ​របស់​បក្ស​។​

ក៏ប៉ុន្តែ​ការ​កសាង​បក្ស​នៅតែ​មាន​ការងារ​ជាច្រើន​ដែលត្រូវ​ធ្វើ​ ជា​ពិសេស​​ក្នុង​ប្រយុទ្ធប្រឆាំង​និង​ការ​ធ្លាក់ចុះ​នៃ​មនោគមវិជ្ជា​នយោបាយ​ សីលធម៌​ របៀប​រស់​នៅ​ ការបង្ហាញ​ភាព​ “ប្រព្រឹត្ត​​ដោយ​ខ្លួន​ឯង​” “ការ​ប្រែធាតុ​ដោយ​ខ្លួន​ឯង​” អំពើ​ពុក​រលួយ​ខ្ជះខ្ជាយ​ ការយយានិយម​ ឃ្លៀត​ឆ្នាយ​ពី​ប្រជាជនជាដើម​។ល។

កម្លាំងអមិត្ត​នៅតែស្វែង​រក​មធ្យោបាយ​ដើម្បី​បំផ្លាញ​បុព្វហេតុ​បដិវត្ត​ របស់​ប្រជាជន​យើង។ ពួក​គេ​ព្យាយាម​និយាយ​បំភន់​មួល​បង្កាច់​និយាយ​អាក្រក់​ អំពី​បក្ស​យើង​និង​រដ្ឋ​យើង​វាយ​ប្រហារ​ដោយ​ផ្ទាល់​លើ​មនោគមវិជ្ជា​មាគ៌ា​កម្មវិធី​នយោបាយ​បក្ស​ ញុះ​ញង់ បំបែក​បំបាក​ផ្ទៃក្នុង​បក្ស ការបំបែង​បក្ស និង​រដ្ឋ​ពីប្រជាជន​ប៉ុន​ប៉ុង ធ្វើ​ឱ្យ​បែក​បាក​បក្ស​យើង របប​យើង​ពី​ឬស​​ពីខាងក្នុង គឺ​ពឹស​ពុល​និង​គ្រោះថ្នាក់​។​

ទិសដៅ​រួម​នៃ​ការ​ស្ថាបនា​ និង​កែ​តម្រូវ​បក្ស​គឺបន្ត​លើកកម្ពស់​ប្រពៃណី​ល្អលើក​ស្ទួយ​និង​ពង្រឹង​លក្ខណៈ​បដិវត្ត​និង​ភាព​ឈាន​មុខ​របស់​បក្ស។ កសាង​បក្ស​ពិត​ជា​ស្អាត​ស្អំ​រឹង​មាំ​ទាំង​ផ្នែក​នយោបាយ​ មនោគមវិជ្ជា​ សីលធម៌​ អង្គការ​ចាត់តាំង​កម្មាភិបាល​ ផ្លាស់​ប្តូរថ្មី​បែប​ផែន​ដឹក​នាំ​ពង្រឹង​​ទំនាក់ទំនង​សាច់​ឈាម​រវាង​បក្ស​និង​ប្រជាជន​​ ធានា​សម្រាប់​បក្ស​មាន​សមត្ថភាព​ដឹក​នាំ​បុព្វហេតុ​អភិវឌ្ឍន៍​ប្រទេ​ស​។​

ក្នុង​បរិបទ​​ដែល​បក្ស​យើង​ជា​បក្សកាន់​អំណាច​ធ្វើ​ប្រតិបត្តិការ​ក្នុង​បរិយាកាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទីផ្សារ​បើក​ចំហរ​សមាហរណកម្ម​ កម្មាភិបាល​ និង​សមាជិក​បក្សដែល​មាន​ភារកិច្ច​ជា​ច្រើន​ ប្រឈម​នឹង​ការ​ល្បូង​​លុយ​​ទ្រ​ព្យ​សម្បត្តិ​ការទិញ​ទឹក​ចិត្ត​ ញៀន​អំណាច​ផ្ទាល់​ខ្លួន​កាន់តែ​ច្រើន​ យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​រក្សា​លក្ខណៈ​និង​ចរិត​បដិវត្ត​ និង​ការ​ឈាន​មុខ​របស់​បក្ស​។​

បើ​មិន​បាន​យល់​ដឹង​រឿង​នេះ​ទេ ប្រសិនបើ​កម្មាភិបាល​និង​សមាជិក​បក្ស​មិន​សកម្ម​និង​តស៊ូ​លត់​ដំ​ក្នុង​ការ​បណ្តុះបណ្តាល​និង​សិក្សា​វា​ងាយ​នឹ​ងធ្លាក់​ចុះ​ខ្សោយ​និង​អន់​ថយ​ប្រែធាតុ។​ បញ្ហា​នៃ​ការ​ថែរក្សា​រឹង​មាំ​ចរិត​របស់​បក្ស​ បក្ស​កុម្មុយនិស្ត​មួយ​ជា​បក្សបដិវត្ត​សុចរិត​ សកម្មភា​ព​ដើម្បី​បុព្វហេតុ​វណ្ណៈ​កម្មករ​ របស់​ប្រជាជាតិ​ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជា​ជន ជា​បញ្ហា​មូលដ្ឋាន​និង​សំខាន់​។​

លោក​ប្រធាន​ហូជីមិញ​ធ្លាប់​ប្រសាសន៍​ព្រមាន​ថា៖ ប្រជា​ជាតិ​មួយ​បក្សមួយ​និង​មនុស្ស​មួយ​កាលពីម្សិល​មិញ​មហាអស្ចារ្យ​មាន​ប្រជាជន​ប្រាយ​ធំ​មាន​ការ​ទាក់ទាញ​ដ៏អស្ចារ្យ​ មិន​ប្រាកដ​ថា​ថ្ងៃ​នេះ​និង​ថ្ងៃស្អែក​នៅតែ​ និង​ត្រូវ​បាន​គេ​ស្រឡាញ់​និង​សរសើរ​នោះ​ទេ​ បើ​បេះដូង​លែង​មានភាព​បរិសុទ្ធ​ បើធ្លាក់​ចូលទៅ​ក្នុង​បុគ្គលនិយម​។​

សេចក្តី​សម្រេច​ចិត្ត​គណៈ​កម្មាធិការ​កណ្តាល​៤ អាណត្តិ​ទី​១១ និង​ទី​១២ អំពី​ការកសាង​​បក្ស​បាន​អះអាង​ថា​ ត្រូវតែ​កសាង​និង​កែតម្រូវ​បក្ស​ដោយ​ស្មារតី​វិជ្ជមាន​ប្តេជ្ញា​ចិត្ត​និង​រឹង​មាំ​ ដើម្បី​បង្កើត​ការ​ផ្លាស់​ប្តូរ​គួរឱ្យ​កត់​សម្គាល់​បន្ថែម​ទៀត​ នៅ​លើ​គ្រប់​ផ្នែក​ រារាំង និងរុញ​ថយ​ក្រោយ​ភា​ព​ប្រែ​ធាតុ​ រក្សា​ពង្រឹង​ភាព​ស្ថិត​ស្ថេរ​ខ្ជាប់​ខ្លួន​លើគោលដៅ​ ឧត្តមគតិ​បដិវត្ត បង្កើន​ឯកភាព​ឆន្ទៈ​និង​សកម្មភាព​។ ពង្រឹង​អង្គការ​ចាត់​តាំង​ជិត​ស្និទ្ធ​ បង្កើន​ទំនាក់ទំនង​ជិត​សិ្នទ្ធ​​ជាមួយ​ប្រជាជន​ លើកកម្ពស់​ភាព​ដឹក​នាំ​ និង​សមត្ថភាព​ប្រយុទ្ធ​របស់បក្ស​ ចាត់ទុក​នេះ​ជា​បញ្ហា​សំខាន់​ជា​លក្ខណៈ​អាយុជីវិត​របស់​បក្ស និង​របប​របស់​យើង​។​

បក្សបដិវត្ត​បរិសុទ្ធ​មានមាគ៌ា​ត្រឹម​ត្រូវ​មាន​អង្គការ​ចាត់តាំង​រឹង​មាំ​ហ្មឹង​ម៉ាត់​ បាន​រៀប​ចំ​យ៉ាង​ល្អ មាន​ជួរ​មន្រ្តី​ សមាជិក​បក្ស ស្អាត​ស្អំ​ គំរូ​ស្មោះ​ត្រង់​ ឧស្សា​ហ៍​ការ​ងារ​ភ្ជាប់​សាច់​ឈាម​ជាមួ​យប្រជាជន​ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជាជន​បក្ស​ នោះ​មាន​អំណាច​អបរាជ័យ​ គ្មាន​កម្លាំង​ណាអាច​ បញ្ឈប់​បាន​នៅ​លើ​ផ្លូវ​ដឹកនាំ​ប្រជា​ជន​វឌ្ឍនភាព​។​

សមមិត្ត​និង​ជនរួម​ជាតិ​ជាទីស្រឡាញ់​

ឆ្នាំ​នេះ​យើង​ប្រារព្វ​ពិធី​ថ្ងៃបង្កើត​បក្ស​នៅ​ពេល​មាន​អត្ថន័យ​ពិសេស​៖ ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​សមាជ​​លើកទី​១២ ឆ្នាំ​ធ្វើ​សមាជបក្ស​គ្រប់​ជាន់ថ្នាក់ រហូត​ដល់​សមាជ​ទូទាំង​ប្រទេស​លើកទី​១៣ របស់បក្ស​ ឆ្នាំ​ប្រារព្វ​ព្រឹតិ្តការណ៍​នយោបាយ​សំខាន់ៗជាច្រើន​ ឆ្នាំ​វៀតណាម​ដើរ​តួនាទី​ជាប្រធាន​អាស៊ាន​ និង​ជា​សមាជិក​មិនអចិន្រ្តៃ​យ៍​ នៃ​ក្រុម​ប្រឹក្សារសន្តិសុខ​អង្គការ​សហប្រជា​ជាតិ។​

ស្ថានភាព​អន្តរជាតិ​ និងក្នុង​ប្រទេស​បង្កើត​ឱកាស​ និង​អំណោយ​ផល​ជាច្រើន​ ក៏ប៉ុន្តែ​បង្ក​ការ​លំបាក​ និង​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ​ ទាមទារ​ឱ្យ​បក្ស​ទាំងមួល​ ប្រជាជនទាំងមូល​និង​កងទ័ព​ទាំងមូល​ ត្រូ​វខិតខំ​ប្រឹង​ប្រែង​ និង​ប្តេជ្ញាចិត្ត​ខ្ពស់ ខិត​ខំ​បំពេញ​ការងារ​ប្រកបដោយ​ជោគ​ជ័យ​ ភារកិច្ច​នៃ​ឆ្នាំ​២០២០ ដោយ​ផ្តោត​លើ​ការ​សម្រេច​ចិត្ត​បាន​នូវ​កម្រិត​ខ្ពស់​បំផុត​នេះ​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។ ពង្រឹង​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ជំរុញ​​ការ​អនុវត្ត​ន៍​នូវ​វាយ​សំរុក​ជា​យុទ្ធសាស្រ្ត​មាន​លក្ខណៈ​ទម្លុះ។

រៀប​ចំឡើង​វិញ​រចនា​សម្ពន្ធ​សេដ្ឋកិច្ច​ដែល​ផ្សារភ្ជាប់ជាមួយ​ការ​ផ្លាស់​ប្តូរ​ថ្មី​ រូបមន្ត​កំណើន​ ធានា​សន្តិសុខ​សុពល​ភាព​សង្គម​ និង​សុខមាល​ភាពសង្គម​ កែលម្អរ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។​

ថែ​រក្សា​ឯករាជ្យ​រឹង​មាំ​ អធិបតេយ្យភាព​និងបរិយាកាស​សន្តិភាព​ ស្ថេរភាព​សម្រាប់​ អភិវឌ្ឍន៍​ប្រទេស​ ជំរុញ​ទំនាក់ទំនង​បរទេស​។ ផ្តោត​លើ​ការ​រៀប​ចំ​សមាជ​បក្ស​គ្រប់​ជាន់ថ្នាក់​ដោយ​ជោគជ័យ​ឆ្ពោះ​ទៅ​សមាជ​ទូទាំង​ប្រទេស​​លើកទី​១៣ របស់​បក្ស​ ភ្ជាប់​ទៅ​នឹង​ការ​បន្ត​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤ អាណត្តិ​ទី​១០ អាណត្តិ​ទី​១២ ស្តីពី​​ការ​កសាង​បក្ស​ សារាចរលេខ​០៥ របស់​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ ស្តីពី​ការ​ជំរុញ​ការ​សិក្សា​និង​ការ​​អនុវត្ត​​ មនោគមវិជ្ជា​ សីលធម៌​ និង​ឥរិយាបថ​របស់​លោក​ប្រធាន​ហូជីមិញ​។​

ជាមួយ​ក្តី​សប្បាយ​រីក​រាយ​និង​មោទនភាព​យើង​ជឿ​ជាក់​យ៉ា​ង​មោះ​មាំ​ថា បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​សម្រេ​ច​ជោគ​ជ័យ​ភារកិច្ច​ដ៏សំខាន់​របស់​ខ្លួន​។ បក្សទាំង​មូល​ ប្រជាជនទាំងមូល​និង​កងទ័ព​ទាំងមូល​ បានរួម​គ្នា​ជា​ឯកច្ឆ័ន​​ចិត្ត​​តែមួយ​ឆន្ទៈ​តែ​មួយ​ និង​ខិត​ខំ​កសាង​ប្រទេស​វៀតណាម​សន្តិភាព​ ឯកភាព​ ឯករាជ្យ​ ប្រជា​ធិបតេយ្យ​ រុង​រឿង​ និង​វិបុលភាព​បោះ​ជំហាន​រឹង​មាំ​ឈាន​ទៅ​សង្គមនិយម​។​

រុង​រឿង​ជា​កម្មសិទ្ធិ​ជា​និច្ច​របស់​ប្រជាជាតិ​រៀតណាម​អរិយៈ និង​វីរភាព​!
ជយោបក្ស​កុម្មុយនិស្ត​វៀតណាម​រុង​រឿង​!
ជយោ​សាធារណ​សង្គមនិយម​វៀតណាម​!
លោក​ប្រធាន​ហូជីមិញ​ដ៏មហិមារ​នៅ​ជានិច្ច​ក្នុង​បុព្វហេតុ​របស់​យើង​!
សូម​អរគុណ!​
 

 


បណ្តាអត្ថបទបានផ្សាយ