25/10/2020 21:38 GMT+7 Email Print Like 0

ខ្លឹមឈើ Lua Décor

ប្រសិនបើឈើស្ថិតនៅក្នុងព្រៃជ្រៅ ត្រូវភ្លៀងធ្វើឱ្យពុករលួយ ហាក់ដូចជានឹងត្រូវបោះបង់ចោលលែងត្រូវការទៀតហើយ តែក្រោមថ្វីដៃនៃជាង និងភាពច្នៃប្រឌិត របស់បងស្រី ង្វៀន ថាញហៀន (Nguyen Thanh Hien) បានក្លាយទៅជាផលិតផលសិល្បៈ មកពីធម្មជាតិ ពាក់ស្លាកពាណិជ្ជសញ្ញា Lua Décor។

បងស្រី ហៀន (Hien) ឱ្យដឹងថា៖ “ខ្ញុំចង់នាំយកជូនស្មារតីថ្មីមួយនៃខ្លឹមឈើ ដែលចម្រាញ់មកពីផលិតផលសិប្បករពិសេសរបស់ខ្លួន ដោយរចនាបែបសិល្បៈរៀបចំ ទំនើប និងគួបផ្សំ ជាមួយនឹងសិល្បៈសិប្បកម្ម ផ្កាស្លឹករុក្ខជាតិ និងវត្ថធាតុគុណភាពខ្ពស់គ្រប់ប្រភេទ។ ដើម្បីបរិយាយកាសរស់នៅនីមួយៗ មានកក្តាហ៊ុងស៊ុយ តុល្យភាពតម្លៃរស់ទៅជាធ្លុងមួយនៃម្ចាស់ផ្ទះ សាយភាយថាមពលសកម្ម សម្រាប់ជីវភាពរស់នៅសុខសន្តិភាព”។

ខ្លឹមឈើសម្រាប់ធ្វើជាផលិតផលរបស់ Lua Décor  ជាស្នូលខ្លឹមនៃឈើកម្រដែលងាប់ពុកយូរឆ្នាំ នៅក្នុងព្រៃជ្រៅ ត្រូវចំណាយពេលវេលាយ៉ាងច្រើន ដើម្បីស្វែងរក ជិកគាស់ សម្អាតធូលីដីខ្សាច់ និងដឹកជញ្ជូនដោយប្រុងប្រយត្ននូវរាល់ដុំខ្លឹមឈើ នាំយកទៅដើម្បីបង្កើតជាផលិតផល។

ដើម្បីបង្កើតបានផលិតផលមកពីខ្លឹមឈើ យើងត្រូវតែធ្វើសម្អាតផ្ទៃមុខខ្លឹមឈើនិងធ្វើប្រព្រឹត្តិកម្មកម្ចាត់សត្វខ្មូត។ បន្ទាប់មកបងស្រី ហៀន (Hien) នឹងពង្រាយគោលគំនិត រចនា រួចជូនដល់សហការីរបស់ខ្លួន បង្កើតជារូបរាង។ ការបង្កើតគម្រោងគំនិត រចនា ហើយបង្កើតជារូបរាង ជាដំណាក់កាលពិបាកបំផុត ពីព្រោះដុំឈើនីមួយៗ សុទ្ធតែមានរូបរាងដោយឡែក ដូចនេះត្រូវចំណាយពេលយ៉ាងច្រើន ដើម្បីរចនានិងបង្កើតជារូបរាង ឱ្យទៅជាផលិតផលប្រណីតមួយ ដែលមានលក្ខណៈសិល្បៈផង មានលក្ខណៈអនុវត្តខ្ពស់ក្នុងជីវភាពរស់នៅផងដែរ។



បងស្រី ង្វៀន ថាញហៀន (Nguyen Thanh Hien) ជាអ្នកនាំឈើកំពុកនៅសល់តែខ្លឹម ធ្វើទៅជាផលិតផលសិល្បៈមកពីធម្មជាតិ បំពាក់ស្លាកពាណិជ្ជសញ្ញា Lua Décor ។ រូបថត៖ ឯកសារ


ជាមួយនឹងគោលបំណងនាំយកជំនោរថ្មីមួយនៃខ្លឹមឈើពុក បញ្រ្ជាបចូលជីវភាពរស់នៅ បងស្រី ហៀន (Hien) បានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីពង្រាយគំនិតច្នៃប្រឌិត អាចច្នៃបង្កើតជាផលិតផលចំណាន និងមិនមានរូបរាងដូចគ្នាទៅថ្ងៃមុខ។ រូបថត៖ ឯកសារ


បន្ទាប់ពីធ្វើសម្អាតនិងធ្វើប្រព្រឹត្តិកម្មកម្ចាត់សត្វខ្មួត នឹងបាននាំយកទៅបង្កើតរូបដែលសមស្រប់ទៅតាមគំនិតខាងដើម។ រូបថត៖ ឯកសារ


ខ្លឹមឈើ បន្ទាប់ពីនាំយកមក នឹងបានពិនិត្យពង្រាយគំនិត ច្នៃឱ្យក្លាយជាផលិតផលដ៏ចំណានបំផុត។ រូបថត៖ ខាញឡុង


ផលិតផលខ្លឹមឈើសុទ្ធតែបានបងស្រី ហៀន (Hien) តាមដានសង្កេតមើលជាប្រចាំ នូវរាល់ដំណាក់កាលបទដ្នានអនុវត្ត រហូតដល់ធ្វើសម្រេចជាផលិតផល។ រូបថត៖ ខាញឡុង


ដំណាក់កាលលាបថ្នាំរលើបលើផលិតផល។ រូបថត៖ ខាញឡុង


Lua Décor តែងឆ្ពោះទៅកាន់ផលិតផលប្រណីត ដែលមានលក្ខណៈសិល្បៈ និងមានលក្ខណៈអនុវត្តខ្ពស់ក្នុងជីវភាពរស់នៅ។ រូបថត៖ ខាញឡុង


ពីឈើកំពុកនៅសល់តែខ្លឹម បងស្រី ហៀន (Hien) បានធ្វើចេញជាផលិតផលតុបតែងដ៏ចំណាប់អារម្មណ៍ សម្បូរបែបផ្សេងៗដូចជា៖ តុផឹកតែ ពីងផ្កា អំពូលភ្លើង គ្រឿងតុបតែងទិដ្ឋភាពខ្នាតតូចនៅក្នុងផ្ទះ ។ រូបថត៖ ឯកសារ
 

បងស្រី ង្វៀន ម៉ាញកឿង (Nguyen Manh Cuong) ជាសហការីរបស់បងស្រីហៀន (Hien) ហើយក៏ជាអ្នកទទួលបន្ទុកបង្កើតរូបរាង សម្រាប់ផលិតផលរបស់ Lua Décor ឱ្យដឹងថា៖ ផលិតផលរបស់ Lua Décor មិនត្រឹមតែជាផលិតផលខ្លឹមឈើធម្មតា នៅពាក់ព័ន្ធដល់កក្តាវប្បធម៌ ដូចនេះ បងប្រុសត្រូវបង់ពេលវេលាយ៉ាងច្រើន ដើម្បីស្រាវជ្រាវ ធ្វើដូចម្តេចរំលេចបានត្រូវនឹងដង្ហើមសាររបស់ផលិតផលនាំមកជូន។ ក្នុងនោះផលិតផលទិដ្ឋភាពស្ងប់បែបស្មាធិខ្នាតតូចធ្វើទៅពិបាកជាង ពីព្រោះធ្វើទៅតាមលំនាំព្រះគ្រូ ត្រឹន ញឹនតុង (Tran Nhan Tong) បង្ហាញពីកក្តាប្រវត្តិវៀតណាម។

បន្ទាប់ពីចំណាយពេលវេលាច្រើនថ្ងៃ ដើម្បីបង្កើតរូបរាងផលិតផល ជាងសិប្បកម្មនឹងត្រូវធ្វើប្រព្រឹត្តិកម្មផ្ទៃមុខ លាបក្រមួន បាញ់ថ្នាំពណ៌សម្រេចទៅជាផលិតផល។ តាមធម្មតានឹងត្រូវចំណាយពេលវេលាពីរបីថ្ងៃ ដើម្បីបង្កើតបានជាផលិតផលខ្លឹមឈើ Lua Décor ។

សព្វថ្ងៃ ផលិតផលរបស់ Lua Décor បានរចនាទៅតាមប្រធានបទ គ្រឿងសង្ហារិមគ្រួសារដូចជា៖ ពីងផ្កា ចាន់ធំ អំពូលភ្លើង តុកៅអី នាឡិការ ទិដ្ឋភាពស្ងប់ស្ងាត់បែបស្មាធិខ្នាតតូចជាដើម និងតាមប្រធានបទសិលធម៌ពិសាតែ ដូចជាចាន់ធំសម្រាប់ស្រោសប៉ាន់តែ ក្បាក់តែ បំពង់ដាក់តែ ទ្រនាប់ដាក់ពែងតែ។

អតិថិជនសព្វថ្ងៃរបស់ Lua Décor ចម្បងជាអ្នកចូលចិត្តសិល្បៈ ស្រឡាញ់ធម្មជាតិ ចូលចិត្តផលិតផលជិតស្និទ្ធនឹងបរិស្ថានជាដើម ផលិតផលរបស់ Lua Décor បានប្រើប្រាស់សមស្រប់នឹងបរិយាកាសគ្រួសារ ហាងលក់តែខ្នាតតូច ឬភោជនិយដ្ឋានធំ resort ជាដើម។


ផលិតផលតុបតែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ Lua Décor ។ រូបថត៖ ឯកសារ
















 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង

បណ្តាអត្ថបទបានផ្សាយ