18/09/2020 00:01 GMT+7 Email Print Like 0

ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)

ជិតមួយខែហើយ​ ចាប់តាំងពីការរកឃើញករណីឆ្លងមេរោគ Covid-19 លើកដំបូងនៅក្នុងរលកទីពីរនៃការ​រីករាលដាលជំងឺរាតត្បាតកូវីដ​១៩​ ខេត្តដាណាំង (Da Nang) បាន​ឈាន​ចូល​ក្នុង​ការ​ប្រ​យុ​ទ្ធ​ថ្មី​​ ​ដោយ​​ការប្តេជ្ញាចិត្ត​ខ្ពស់​ “គ្មាននរណាម្នាក់នឹងត្រូ​វ​បោះ​ប​ង់​​​ចោលនៅខា​​ង​​ក្រោ​យឡើយ” ​។ ​ប្រ​ទេ​ស​ទាំង​មូ​ល​បាន​ឆ្ពោះ​ទៅ​ខេត្ត​ដា​​ណាំ​ង (Da Nang)ហើយបេ្តជ្ញាចិត្តទប់ស្កាត់​ឲ្យ​បាន​ការ​រីក​រាល​ដាល​នៃកូវីដ​១៩​។

នៅថ្ងៃទី ២៥ ខែកក្កដា ទីក្រុងដាណាំង (Da Nang) បានរកឃើញករណីដំបូងវិជ្ជមានវីរុស SARS-CoV-2 (អ្នកជំងឺលេខ ៤១៦) នៅក្នុងប្រទេស បន្ទាប់ពី ៩៩ ថ្ងៃដោយគ្មានករណីឆ្លងនៅក្នុងសហគមន៍។ ព័ត៌មាននោះបានធ្វើឱ្យមនុស្សជាច្រើនមានការព្រួយបារម្ភចំពោះសញ្ញាព្រមានថា រលកទី ២ នៃការរីករាល ដាលនៃជំងឺ Covid-19 ចាប់ផ្តើមលេចឡើងនៅទីក្រុងដាណាំង។ នៅថ្ងៃបន្ទាប់ ស្ថានភាពរីករាលដាលនៃជំងឺនេះកាន់តែស្មុគស្មាញនៅពេលរកឃើញករណីថ្មីៗជាច្រើនទៀត។ ជាពិសេស នៅថ្ងៃទី ៣១ ខែកក្កដា អ្នកជំងឺលេខ ៤២៨ (ត្រូវបានរកឃើញថាមានវិជ្ជមាន SARS-CoV-2 នៅមន្ទីរពេទ្យដាណាំង(Da Nang)) ដែលកំពុងត្រូវបានព្យាបាលនៅទីក្រុងហ្វេ (Hue) បានស្លាប់ ដោយសារប្រវត្តិជំងឺធ្ងន់ធ្ងរ និងជំងឺ Covid -19 ដែលជាករណីដំបូងស្លាប់ដោយទាក់ទងនឹង Covid-19 នៅប្រទេសវៀតណាម។

ប្រឈមនឹងការវិវឌ្ឍន៍ដែលមិនអាចប៉ាន់ស្មានជាមុនបានទ ចាប់តាំងពីថ្ងៃទី ២៨ ខែកក្កដា ទីក្រុងដាណាំង (Da Nang)បានអនុវត្តការរក្សាគម្លាតសង្គមនៅទូទាំងទីក្រុង តាបសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តី។ មន្ទីរពេទ្យខ្លះ ផ្លូវថ្នល់ និងតំបន់លំនៅដ្ឋានជាច្រើនត្រូវបានបិទ។ មន្ទីរពេទ្យបណ្តោះអាសន្នចំនួនពីរនៅស្រុកហ័វវ៉ាង (Hoang Vang) និងកីឡាដ្ឋានធានទៀនសើនដាណាំង (Tien Son Da Nang) ត្រូវបានបង្កើតឡើង ដើម្បីទទួលយកការព្យាបាលសម្រាប់អ្នកជំងឺដែលឆ្លងជំងឺ Covid-19 ។

 


ផ្លូវជាច្រើនត្រូវបានបិទ។ រូបថត៖ ថាញ់ហ័រ


មន្ទីរពេទ្យខ្លះក៏ត្រូវបានបិទផងដែរ។ រូបថត៖ ថាញ់ហ័រ


ការរាយការណ៍ពីស្ថានភាពសុខភាពជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋទាំងអស់។ រូបថត៖ ថាញ់ហ័រ


កម្លាំងយោធាត្រូវបានប្រមូលផ្តុំ ដើម្បីដឹកជញ្ជូនសម្ភារ ឧបករណ៍ពេទ្យទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត។
រូបថត៖ ថាញ់ហ័រ



ក្រុមកងទ័ពការពារជាតិគីមីបានធ្វើការបាញ់ថ្នាំកំចាត់មេរោគនៅតាមទីកន្លែងជាច្រើនក្នុងទីក្រុង។ រូបថត៖ ថាញ់ហ័រ


មធ្យោបាយធ្វើដំណើរទាំងអស់ដែលចូលរួមក្នុងការប្រឆាំងនឹងរោគរាតត្បាតត្រូវបានបាញ់ថ្នាំកំចាត់មេរោគជាប្រចាំ។ រូបថត៖ ថាញ់ហ័រ


ការធ្វើតេស្តត្រូវបានធ្វើឡើងសម្រាប់ប្រជាជនគ្រប់វ័យ។ រូបថត៖ ថាញ់ហ័រ


គំរូតេស្តត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង។ រូបថត៖ ថាញ់ហ័រ


មន្ទីរពេទ្យបណ្តោះអាសន្នត្រូវបានបង្កើតឡើងនៅកីឡាដ្ឋានទៀនសើន (Tien Son) ដែលត្រៀមទទួលអ្នកផ្ទុកវីរុស Covid-19 ។ រូបថត៖ ថាញ់ហ័រ


កន្លែងធ្វើតេស្តដ៏ទំនើបត្រូវបានប្រើនៅមន្ទីរពេទ្យបណ្តោះអាសន្នទៀនសើន (Tien Son) ។ រូបថត៖ ថាញ់ហ័រ


អ្នកជំនាញសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាចម៉ាយ - ហាណូយ (Bach Mai -Ha Noi) ណែនាំពីជំនាញថែទាំអ្នកជំងឺ នៅមន្ទីរពេទ្យបណ្តោះអាសន្នទៀនសើន (Tien Son) ។
រូបថត៖ ថាញ់ហ័រ



បុគ្គលិកពេទ្យត្រៀមប្រយុទ្ធនៅក្នុងសមរភូមិថ្មី។ រូបថត៖ ថាញ់ហ័រ


ប្រតិបត្ដិការទាំងអស់នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ តាមរយៈវិទ្យុឆ្លើយឆ្លង។ រូបថត៖ ថាញ់ហ័រ



ចូលរួមក្នុងការប្រយុទ្ធប្រឆាំង។ រូបថត៖ ថាញ់ហ័រ


គ្រូពេទ្យត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពរបស់អ្នកជម្ងឺជាប្រចាំ។ រូបថត៖ ថាញ់ហ័រ


សេចក្តីសប្បាយរីករាយរបស់ក្រុមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ C ដាណាំង (Da Nang) ក្នុងពេលដែលការបិទត្រូវបានលុបចោលទៅហើយ បន្ទាប់ពីរយៈពេល ១៥ ថ្ងៃដ៏លំបាកដោយការដាក់ឲ្យនៅដាច់ដោយឡែក។ រូបថត៖ ថាញ់ហ័រ
 


រដ្ឋាភិបាល និងក្រសួងសុខាភិបាលបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រ និងឧបករណ៍ទំនើប ៗ ទៅជួយដល់ទីក្រុងដាណាំង (Da Nang) ជាបន្ទាន់។ ទន្ទឹមនឹងនោះ ខេត្ត ហាយផុង (Hai Phong) ខេត្តប៊ិញឌីញ(Binh Dinh)  ទីក្រុងហ្វេ (Hue) ខេត្ត ងេអាន( Nghe An) ក៏បានបញ្ជូនក្រុមគ្រូពេទ្យទៅជួយគាំទ្រដល់ទីក្រុង ដាណាំង (Da Nang) ផងដែរ។ ប្រជាជនទូទាំងប្រទេសឆ្ពោះទៅដាណាំង(Da Nang)  តាមរយៈការបរិច្ចាគប្រាក់ និងការដឹកជញ្ជូនទំនិញសំខាន់ៗដូចជាគ្រឿងឧបភោគបរិភោគ ម៉ាស់ និងឧបករណ៍សម្រាប់ការពារការរាលដាលជាដើម។

អស់រយៈពេលជិតមួយខែហើយដែលទីក្រុងដាណាំង (Da Nang)  បានប្រណាំងប្រជែងនឹងពេលវេលា និងអនុវត្តវិធានការតឹងរឹងជាច្រើន ដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាត ក្នុងនោះការធ្វើតេស្ត ការរកឃើញករណីដែលអាចកើតមានហានិភ័យនៃការឆ្លង  និងការកំណត់តំបន់ដើម្បីកំចាត់ការរាតត្បាតយ៉ាងឆាប់រហ័ស ជាភារកិច្ចសំខាន់បំផុត។ យើងត្រូវធ្វើការលឿនជាងល្បឿងនៃការរីករាលដាលនៃជំងឺនេះ។ ការធ្វើតេស្ត៍កាន់តែលឿន ដូច្នេះនឹងទទួលបានលទ្ធផលកាន់តែលឿនដែលនឹងរារាំងទប់ស្កាត់ក្នុងសហគមន៍។ ព្យាយាមធ្វើតេស្តបាន ២០,០០០ គំរូ / ថ្ងៃ និងពង្រីកតំបន់ធ្វើតេសត្តនៅក្នុងសហគមន៍។ ” នេះបើយោងការប្រសាន៍របស់លោក ហ្វ៊ុញ ឌឹកធើ (Huynh Duc Tho) ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងដាណាំង (Da Nang) ។

យោងតាមតារាងនៃស្ថានភាពរាតត្បាត Covid-19 នៃដាណាំង (Da Nang)  ដែលប្រកាស ដោយមន្ទីរសុខាភិបាលដាណាំង (Da Nang)  ឲ្យដឹងថា ថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី ៥ ខែសីហាគឺជារយៈពេលពីរថ្ងៃដែលមានចំនួនករណីឆ្លង Covid-19 ខ្ពស់បំផុត ដោយមានចំនួនអ្នកឆ្លងចំនួន ៤៥ នាក់ និង ៣៤ នាក់ ហើយនៅថ្ងៃបន្ទាប់ចំនួនករណីឆ្លងបានថយចុះ។ យើងអាចនិយាយបានថា ដោយសារការអនុវត្តវិធានការណ៍ឱ្យបានទាន់ពេលវេលា និងខ្លាំងក្លានោះ ការរាតត្បាតនៃជំងឺ Covid-19 នៅដាណាំង (Da Nang)  រហូតមកដល់ពេលនេះត្រូវបានគ្រប់គ្រងជាមូលដ្ឋានហើយ  ចំនួនករណីឆ្លងជំងឺ Covid-19 នេះ បានថយចុះគួរឱ្យកត់សម្គាល់ ដែលវាជាការគួសសញ្ញានៃជំហានសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ដែលកំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញ និងមិនអាចប៉ាន់ស្មានជាមុនបានទេ។


ចាប់ពីថ្ងៃទី ២៥ ខែកក្កដាដល់ថ្ងៃទី ១៩ ខែសីហា ទីក្រុងដាណាំង(Da Nang)  មានករណីឆ្លងចំនួន ៣៥៦ ករណី ជាសេះស្បើយ ៨៦ ករណី ស្លាប់ ២២ ករណី និងកំពុងព្យាបាល ២៤៨ ករណី។ ទាក់ទងនឹងការតា មដាន និងការដាក់ឲ្យនៅដាច់ដោយឡែក៖  F1 ចំនួន ១១.០១១ ករណី ត្រូវបានរកឃើញដែលក្នុងនោះមាន ៧៩៥ ករណីត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅក្នុងមណ្ឌលសុខភាព ហើយ ២,២០៤ ករណីដែលដាច់ដាច់ដោយឡែកនៅក្នុងតំបន់ប្រមូលផ្តុំ។ មនុស្ស ចំនួន ១៥៧.៣៥៩ នាក់ត្រូវបានធ្វើតេស្ត ដែលក្នុងនោះ ១៥៧.០០៣ នាក់អវិជ្ជមាន ហើយមនុស្សចំនួន ៣៥៦ នាក់វិជ្ជមាននឹងវីរុស SARS-CoV-2។

(ប្រភព៖ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលដាណាំង) (Da Nang)

 

អត្ថបទ និងរូបថត៖ ថាញ់ហ័រ

 
បណ្តាអត្ថបទបានផ្សាយ