• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

អណ្តាត់ភ្លើងរក្សាមុខរបរផ្លុំកែវប្រពៃណី

ចាប់ពីឧបករណ៍សាមញ្ញ អ្នក​ភូមិនៅឃុំថុង​ញ៉ឹត (ថឿងទីន ហាណូយ) បាម​ផលិត​គ្រឿង​ប្រើប្រាស់​ធ្វើអំពី​កែវ ធម្មតា​ដូច​ជា គ្រប​ចង្កៀង ដប ក្រ​ឡ គម្រប​ប៉ាន់ មក​ដល់​វត្ថុមាន​លក្ខណៈ​ពិបាក​ យោង​តាម​តម្រូវ​ការ​របស់​អតិថិជន​។

ចាប់តាំងពីឆ្នាំ១៩៦០ ការផ្លុំកែវបានចាត់ទុក​ជាមុខ​របរចម្បង របស់ប្រជាជន​ទាំងអស់​នៅឃុំថុង​ញ៉ឹត។ ក្នុង​រយៈ​ពេល​នេះ ភូមិយ៉ាបឡុង​ជាទីកន្លែង​អភិវឌ្ឍន៍​ខ្លាំង​បំផុត ប្រមូល​ផ្តុំជាងមាន​ថ្វីដៃខ្ពស់​យ៉ាង​ច្រើន អាច​ធ្វើចេញ​ផលិត​ផលសំអិត​សំអាង និ​ង​ប្រណិតៗ។

តាមបងឡេស្វឹនតៀន អ្នកដែលមានបទពិសោធន៍​ខាងមុខ​របរកែច្នៃកែ​វ ២០​ឆ្នាំនៅឃុំថុង​ញ៉ឹត​គឺ “ជាង​ដប់​ឆ្នាំមុ​ន​ ស្ទើ​តែអ្នកឃុំ​ទាំងអស់​ប្រកបមុខ​របរ​ស្លកែវ ផ្លុំ​កែវ។ គ្រឿង​ប្រើប្រាស់​ក្នុងគ្រួសារ​តាំង​ពីគម្រប ដប ក្រឡ សុទ្ធតែ​ធ្វើដោយ​ដៃទាំង​អស់​”។


ធ្វើគ្រឿងប្រើប្រាស់អំពីកែវជាមុខរបរមានតាំងពីយូរយារណាស់មកហើយនៅឃុំថុងញ៉ឹត (ស្រុកថឿងទីន ហាណូយ)។

តាមពេលវេលា ទោះបីមានការបាត់បង់ទៅខ្លះហើយ ប៉ុន្តែសព្វថ្ងៃនេះ ឃុំថុងញ៉ឹត នៅតែរក្សាបានមុខរបរប្រពៃណីនេះ។

ក្រោយពេលស្ល  ជាងចាប់ផ្តើមផ្លុំកែវនិងគាបបង្កើតរូប។ល។

។ល។ការងារនេះទាមទារភាពផ្ចត់ផ្ចង់ហ្មត់ចត់របស់ជាង។

តុបតែងក្បូរក្បាច់និងខ្សែរវណ្ឌ ឲ្យផលិតផល។

ពេលផលិតផលធ្វើសម្រេចនឹងដាក់ចូលក្នុងអង្កាមដើម្បីរក្សាភាពស្វិតមាំ ។

ដោយថ្វីដៃរបស់ខ្លួន ជាងផ្លុំកែវសិប្បកម្មនៅឃុំថុងញ៉ឹត រាល់ថ្ងៃអាចផលិតបានផលិតផលរាប់រយគ្រឿង។.

ផលិតផលគម្របចង្កៀង គឺមួយក្នុងចំណោមទំនិញចម្បងរបស់ភូមិរបរនេះ។

ក្រឡសម្រប់ដាក់ចំណីឲ្យបក្សីស៊ី ធ្វើអំពីកែវ បាមសម្រេចនិងត្រៀមផ្តល់ជូនឲ្យអតិថិជន។

បងតៀនឲ្យដឹងបន្ថែមថា ដើម្បីធ្វើបានជាផលិត​ផលដូចបំណង ជាងត្រូវយល់ដឹង​បាន​កម្រិត “ឆ្អិន” របស់​កែវ​។ ពេល​ទើបដាក់កែវ​ចូលក្នុងភ្លើង កែវមាន​ពណ៌ខៀវ ពេលដុតដល់​កម្រិត​កែវប្រែជា​ពណ៌ស។ ពេល​នោះ គ្រាន់តែ​ផ្លុំស្រាល កែវ​អាចបោងឡើង​ធំតូច​តាម​ចិត្ត។

តាមតម្រូវការ​ខ្ពស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃរបស់​អតិថិជន ឃុំថុងញ៉ឹត សព្វថ្ងៃ​មិន​ត្រឹម​តែផលិ​តគ្រឿង​កែវ​ប្រើ​ប្រាស់​​តាមរបៀប​ប្រពៃណី​ទេ មានគ្រួសារជា​ច្រើននៅក្នុង​ឃុំមានទំនុក​ចិត្ត​វិនិយោគ ម៉ាស៊ីន​ផលិត​ចេញ​គ្រឿង​ប្រើ​ប្រាស់ សម្ភារៈ​ប្រើប្រាស់ក្នុង​វិស័យ​សុខាភិបាល​ដូច​ជាបំ​ពង់ Philatop មាន​ចំនួន​ច្រើន។

បងង្វៀនវ៉ាន់ហ្វេ ម្ចាស់រោងចក្រផលិតបំពង់ Philatop នៅភូមិយ៉ា​បឡុង ឲ្យដឹងថា យល់ឃើញ​សក្តានុភាព​អាច​បើទូលាយ និង​រីកចម្រើនពី​មុខរបរ​ធ្វើគ្រឿងកែវ ដែលដូនតាទុក​មក ចាប់ពី​ឆ្នាំ២០១០ គ្រួសារ​បាន​វិនិយោគ​ម៉ាស៊ីនផ​លិត បំពង់Philatop មួយ​គ្រឿង ដោយមានកម្លាំងផលិត១០០​គីឡូក្រាម​គ្រីស្តាល់ក្នុង​មួយថ្ងៃ​ (ប្រហែលមួ​យម៉ឺន​បំព​ង់ Philatop)។



ក្រៅពីគ្រួសារនៅរក្សាបានមុខរបរសិប្បកម្មក្នុងភូមិ គ្រួសារផ្សេងៗបានវិនិយោគម៉ាស៊ីនផលិតកែវដោយបរិមាណផលច្រើន សម្រាប់ផ្គត់ផ្គង់ចេញទៅទីផ្សា។

មុនពេលដាក់ចូលក្នុងម៉ា់ស៊ីន អ្នកភូមិនៅទីនេះត្រូវធ្វើតាមវិធីសិប្បកម្មដើម្បីបង្កើតបានបំពង់កែវមិនទាន់ច្នៃជាមុនសិន។

ក្រោយមក បំពង់កែវនេះ បាននាំឆ្លងបទដ្ឋានដុតនៅកម្រិតកំដៅខ្ពស់និងបង្កើតរូបដោយស្វ័យប្រវត្តិទាំងអស់។

ម្ចាស់មូលដ្ឋានផលិតម្នាក់នៅឃុំថុងញឹតឲ្យដឹងថា ម៉ាស៊ីនផ្លុំកែវនិមួយៗនេះ អាចជំនួសជាងធ្វើសិប្បកម្មពី២០ដល់៣០នាក់ ។

ចំនួនលិខិតកក់ទំនិញរៀងរាល់​ថ្ងៃកើនឡើង​ខ្ពស់ ដើមឆ្នាំ​២០១៤  គ្រួសារ​បង​ហ្វេបាន​វិនិយោគ​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ផលិត​ទ្វេដងបើប្រៀប​នឹង​ម៉ាស៊ីន​ចាស់ ដើម្បី​ផលិត​ឲ្យទាន់​បរិមាណ​ផល​ដែល​ក្រុម​ហ៊ុន​ឧសថ​ ក្នុង​និង​ក្រៅប្រទេស​មកកក់​ទំនិញ។ “មកដល់សព្វថ្ងៃ​បីភូមិ​(ហ្វាងសា ថឿងយ៉ាប់ យ៉ាប់ឡុង) ក្នុងចំនួន​៥ភូមិ​របស់​ឃុំថុង​ញ៉ឹត សុទ្ធតែ​បានវិនិយោគ​ម៉ាស៊ីន​ទំនើប​ ដើម្បីផលិតឧបករណ៍​ក្នុងផ្នែក​សុខាភិបាល” បង​ហ្វេ​ចែក​រំលែក​​។

មានកា​រលំបាក តែទទួលបានប្រាក់​ចំណូលមិនខ្ពស់ បើប្រៀបនឹងផ្នែក​មុខ​របរប្រ​ពៃណី​ផ្សេង ប៉ុន្តែ​រៀង​រាល់​ថ្ងៃនៅ​​រោង​ផលិតគ្រឿង​កែវ នៅឃុំ​ថុង​ញ៉ឹត​​នៅ​មាន​ពន្លឺ​​ភ្លើង រក្សា​​មុខ​​របរ​​ដែរ៕

អត្ថបទ៖ ក្វិញអាញ រូបថត៖ កុងដាត
 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top