• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

បទពិសោធន៍ “ទេសចរណ៍កសិកម្ម” នៅកសិដ្ឋានស្រ្តបេរី

ដំណាំស្រ្តបេរីសព្វថ្ងៃជាកសិផលមួយក្នុងចំណោមកសិផល បានអ្នកក្រុងដាឡាត (ខេត្ត​ឡឹម​ដុង​)​ ដាំ​ក្នុងកសិដ្ឋាន​ជាច្រើនឆ្នាំមក​ហើយ​។ ដោយ​សារអនុវត្ត​វិធីសាស្រ្ត​​បច្ចេកទេស​​ដាំស្រ្តបេរី ស្រស់​ល្អនិង​មាន​សុវត្ថិភាព រាល់ម្ចាស់​ចំការដំណាំ​ស្រ្តបេរីនៅ​ដាឡាត មិន​ត្រឹម​តែឆ្លើយ​តប​នូវ​តម្រូវ​ការ​នៃអ្នក​ប្រើប្រាស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់​តែខ្ពស់ នៅ​ទាំង​បាន​ធ្វើឲ្យ​ចំកា​រ​ស្រ្តបេរី​របស់​​ខ្លួន​ទៅជា​ទីកន្លែង “ទេសចរណ៍​កសិកម្ម”ពិសេស។

ដាឡាតមានអាកាសធាតុល្អ ត្រជាក់​ពេញ​ឆ្នាំ ជាទីកន្លែង​សម​ស្រប​ដាំនិង​ភាព​លូត​លាស់​រីក​ចម្រើន​របស់​ដំណាំ​​ស្រ្តបេរី​។ សព្វថ្ងៃ​ដាឡាត​មានដីដាំ​ស្រ្តបេរី​សរុបប្រហែល​៣៥០ហិកតា​នៅសង្កាត់​ទី៧ សង្កាត់​ទី៩ សង្កាត់​ទី១០​ របស់ទីក្រុងដាឡាត ដោយមានពូជស្ត្រ​បេរីបួន​ប្រភេទ ដែលនិយម​ចូលចិត្ត​បំផុត​គឺ៖ ស្ត្របេរី​បារាំង ស្រ្តបេរី​អាមេរិក ស្រ្តបេរី New Zealand និង​ស្ត្របេរីជប៉ុន។

មានពីរវិធីសាស្រ្ត​ដាំស្ត្របេរីនៅដា​ឡាត ក្នុងនោះវិធីសាស្រ្តប្រពៃណីដាំដំណាំស្រ្ត​បេរីលើ​ដី ដើម្បី​ទាញ​យក​នូវ​អាកាស​ធាតុធម្ម​ជាតិ​ និងអនុវត្តវិធីសាស្រ្តថៃទាំ តាមស្តង់ដា  នៅមាន​គ្រួសារ​កសិករដាំច្រើន។ របៀប​ដាំនេះ​ជួយ​ដំណាំស្រ្ត​បេរីលូត​លាស់ និងរីកចម្រើនលឿន  ហើយនៅតែរក្សាបានគុណភាព​ដូចដើម​ នៃផ្លៃ​ឈើ ទោះបី​ជាពេល​វេលាចាប់​ពី​ដាំរហូតដល់​ប្រមូល​ផល​ គឺមានរយៈពេលយ៉ាង​យូរ។


ដាឡាតសព្វថ្ងៃមានដំណាំស្រ្តបេរីចំនួន៣៥០ហិកតា ដែលបាន​ដាំក្នុងកសិដ្ឋាន​ធំៗជាមួយ​ពូជស្រ្ត​បេរី​និយម​ចូល​របស់​បារាំង​ អាមេរិក ​
New Zealand និងជប៉ុន។


វិធីសាស្រ្តថៃទាំតាមស្តង់ដាបរិសុទ្ធនៅមានកសិករអនុវត្តដាំច្រើន។

ដំណាំស្រ្តបេរីកំពុងចេញផ្លែក្នុងចំការដំណាំនៅដាឡាត។

ស្រ្តបេរីសព្វថ្ងៃ ជាកសិផលក្នុងចំណោមកសិផល ដែលប្រមូលផលចម្បងរបស់អ្នកក្រុងដាឡាត។

ផ្លែស្រ្តបេរីបានប្រមូលផលក្រោយពេលដាំនិងថែទាំបានពី៤ខែកន្លះទៅដល់៥ខែក្នុងកសិដ្ឋាន។

ភ្ញៀវទេសចរណ៍មកដល់ដាឡាតពិសោធន៍ “ទេសចរណ៍កសិកម្ម” ពិសេសនៅមូលដ្ឋាន។

ផ្លែស្រ្តបេរីទុំបានភ្ញៀវទេសចរណ៍ជ្រើសរើសទិញនៅដាឡាត។

របៀបដាំដំណាំស្ត្របេរីតាមស្តង់ដាជួយដំណាំស្រ្តបេរីលូតលាស់និងរីកចម្រើន តាមធម្មតា ហើយនៅតែរក្សាបានគុណភាពផ្លែឈើ។

តាមលោកត្រឹនអាញសើន ម្ចាស់ចំការ​ដំណាំស្រ្តបេរីខាញ​ង៉ុក (សង្កាត់ទី៧) ដាំនិង​ថែទាំពី៤​ទៅដល់​៥ខែទើប​ស្រ្តបេរី​ចេញ​ផ្លែ។ ក្នុង​ដំណើរការដាក់​ជីត្រូវ​ធ្វើតាម​បែប​បទ​នៃវិធីសាស្រ្តដា​ក់​ជី ប្រើថ្នាំ​ការពា​ររុក្ខ​ជាតិ វិធាន​ការ​ការ​ពារ​ជម្ងឺ​ផ្លែស្រ្តបេរី គឺផ្លែស្រ្តបេរីទើបសម្រេចបានស្តង់​ដា ធានា​តម្លៃជាតិបំប៉ន់​និងពណ៌​សម្បុរ រសជាតិ​ពិសេស​ មិន​អាចលាយលំ​និងទី​កន្លែង​ណា។​

ចំការដំណាំស្រ្តបេរីរបស់​លោកសើន​មានទំហំ​មួយហិក​តា ដាំភាគ​ច្រើនគឺពូជ​ស្រ្តបេរីអាមេរិក បារាំង និង​ជប៉ុន​។ ក្រោយប្រាំ​ខែថែ​ទាំ ចំការ​ដំណាំ​ស្រ្តបេរីក​ចេញ​ផ្លែ​ពេញ​ឆ្នាំ។ ដោយ​មានតម្លៃពី៨០.០០០ទៅ​ដល់​១២០.០០០ដុង ទៅ​តាមប្រភេទ​និមួយៗ រៀង​រាល់ឆ្នាំលោក​សើន​ទទួល បានប្រាក់ចំណេញប្រហែល២០០លានដុង។

វិធីសាស្រ្តដាំស្រ្តបេរីសព្វថ្ងៃនេះ កំពុងបានអនុវត្តគឺវិធីសាស្រ្តវប្បកម្មលើទឹក អនុវត្ត​បច្ចេក​ទេស​កសិកម្ម​ខ្ពស់​ចូល​ក្នុង​ការ​ផលិតកម្ម​។ ដំណាំ​ស្រ្តបេ​រី​បានដាំក្នុង​ផើងដាក់លើរាន​ខ្ពស់ ពីដីប្រ​ហែលមួយម៉ែត្រ និង​ដាក់ក្នុ​ង​រោង​ឬផ្ទះកញ្ចក់​ ដើម្បីងាយស្រួល​ថែទាំនិង​ការពារ។ របៀប​ដាំនេះទាម​ទារ​ទុន​វិនិយោគ​និង​បង់​កម្លាំង​ថែទាំ​ច្រើន ប៉ុន្តែរយៈ​ពេលថែបានកាត់​បន្ថយចុះនិង​គុណភាព ផ្លែស្រ្តបេរីនៅតែល្អជាង​ពេលដាំ​លើដី ដូច្នេះ​តម្លៃល​ក់​ប្រភេទ​នេះខ្ពស់ពី៤​ដល់ទៅ៥​ដង បើប្រៀប​នឹងប្រភេទ​ធម្មតា។ កសិកម្ម Bio Fresh (សង្កាត់ទី៧) ចំការ​ដំណាំ​ស្រ្តបេរី ហេបឡឹក (សង្កាត់ទី៨) ចំការ​ដំណាំ​ស្រ្តបេរី ង្វៀនថាញត្រុង (សង្កាត់​ទី១០)​។ល។ អនុវត្ត​វិធីសាស្រ្ត​វប្បកម្ម​លើទឹក​កំពុងនាំ​មកប្រសិទ្ធភាព​វិជ្ជមាន​។

ថ្មីៗនេះ ភ្ញៀវទេសចរណ៍ពេល​មកទេសចរណ៍​នៅដាឡាត ចូលចិត្ត​ស្វែង​រក​ទស្សនា​​និង​ទិញ​ផ្លែ​ស្រ្តបេរី​​នៅ​នឹង​ចំការ បង្កើត​​បា​ន​ប្រភេទ​ “ទេសចរណ៍​កសិកម្ម” ពិសេសនៅ​មូល​ដ្ឋាន។ ពេល​​មក​ដល់​ចំការ​​ដំណាំ​ស្រ្តបេរី​​ភ្ញៀវ​ទេស​ចរណ៍ ​នឹងបានទស្សនា​នូវ​ថ្នាលស្រ្តបេរី​​ខៀ​វ​ស្រស់ ថតរូប​ក្បែរថ្នាល​ស្រ្តបេរីដ៏​ស្រស់​​និង​​ទុំ បាន​​ជ្រើស​​រើស​បេះផ្លែ​​ស្រ្តបេរីញ៉ាំ​ដោយ​​ដៃឯង​​នៅ​​នឹង​ចំការ ហើយ​ទិញ​យកទៅធ្វើអំណោយ​ជូន​​សាច់​ញា​​តិ។

ការរិះរកប្រភេទធ្វើកសិកម្មបច្ចេកវិទ្យាខ្ពស់ នាំមកនូវប្រសិទ្ធភាពខ្ពស់និងរីកចម្រើន​ទេសចរណ៍​ដូច​ជា៖ ដាំ​ដំណាំ​ស្រ្តបេរីកំ​ពុងជាទិស​ដៅរបស់​ខេត្ត​ឡឹម​ដុង​និយាយ​រួមនៃ​ទីក្រុង​ដាឡាត​និយាយ​ដោយ​ឡែកក្នុង​ពេល​ខាង​មុខ​៕


ស្រ្តបេរីដាឡាតមានពណ៌សម្បុរ​​ស្រស់ល្អដិត​ជាប់ក្នុង​កែវភ្នែក សាច់​ស្រួយ មាន​រសជាតិ​ផ្អែម ជូរ និង​ពិសេសគឺរាល់​ប្រភេទ​ស្រ្តបេរី​ សុទ្ធតែមានក្លិន​ក្រអូបពិសេស​ដោយ​ឡែក មាន​រស​ជាតិ​បំប៉ន់​ច្រើន ជាងប្រភេទដើម​ឈើហូបផ្លែ​ផ្សេង។ ស្រ្តបេរី​ដា​ឡាត​ជា​ផ្លែនិយម​ចូល​ចិត្ត​នៅទី​ក្រុងធំដូ​ច​ជា៖ ទីក្រុង​ហូជីមិញ ហា​ណូយ កឹន​ធើ។ល។​


អត្ថបទ៖ សើនងៀ រូបថត៖ ដាំងគីមផឿង

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top