• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ទម្រង់រូបភាពសិប្បកម្មវិសេសពីឈើសំណល់

ភូមិរបរសិប្បកម្មឈើនៅឃុំប៊ិញមិញ ស្រុក​ត្រាងបម ខេត្ត​ដុងណាយ ជា​ទី​កន្លែង​ល្បី​ឈ្មោះ​កែ​ច្នៃ​នូវ​ឈើសំណល់ ដើម្បី​​បង្កើត​ជា​ទម្រង់​រូបភាពសិប្បកម្មឈើ ពិសេសជិត៤០ឆ្នាំ និង​នាំ​ចេញ​ទៅ​ប្រទេស​នានា លើពិភពលោក​នៅប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។

កកើតឡើងជាងពាក់កណ្តាល​ទសវត្សរ៍ របរសិប្បកម្មប្រពៃណី​នៅឃុំប៊ិញ​មិញ មាន​ប្រភព​ពីភូមិ​របរឈើ​ប្រ​ពៃណី​​នៃភាគ​ខាង​ជើង ដោយប្រជាជនធ្វើទេសន្តរ​ប្រវេសន៍នាំទៅតាម។ នោះគឺភូមិរបរល្បីឈ្មោះដូច​ជា ដុង​គី (បាក់​និញ) ឡាស្វៀន (ណាមឌិញ)ល​។ល។ ទោះបី​ការច្នៃ​ឈើសំណល់​ឲ្យក្លាយ​ជាគ្រឿង​សិប្បកម្ម​វិចិត្រ ចាប់​ផ្តើមពីទស​វត្សរ៍៨០តែប៉ុណ្ណោះ។

រឿងរ៉ាវចាប់ផ្តើមដោយជាង​ឈើម្នាក់ឈ្មោះគីវឹន នៅភូមិត្រាកោ ឃុំប៊ិញមិញ មានដើមខ្នុរងាប់​ក្នុងចំការ​។ បោះ​ចោល​គឺស្តាយ ដូចនេះ​លោក​តាវឹនបានរិះរក​វិធីធ្វើឈើ​ខ្នុរ បង្កើត​ជាកូន​ទូក​មួយ​គ្រឿង​មាន​ក្បូរ​ក្បាច់​រចនា​វិចិត្រ​។ កូនទូកនេះបានលោក​តាវឹន​នាំយក​ទៅលក់នៅ​ទីក្រុង​ហូជីមិញ ហើយ​បាន​ភ្ញៀវទេស​ចរណ៍​ជន​ជាតិ​រុស្ស៊ី​ចូល​ចិត្ត ទិញយកទៅប្រទេស​ខ្លួនធ្វើជាវត្ថុ​អនុស្សាវរីយ៍។ នេះចាត់ទុកជា​ហេតុការ​ផ្តើមដំ​បូង ឲ្យការ​កកើត​របរ​ផលិត​សិប្បកម្ម​គ្រឿងឈើ  គឺទម្រង់រូបភាពជូនភ្ញៀវទេសចរណ៍​មកវៀតណាម​នៅឃុំប៊ិញ​មិញ។

ផលិតផល​ជាច្រើនធ្វើតាមទម្រង់​រូបភាពយ៉ាង​សម្បូរបែបដូចជា ស៊ីក្លូ ឡាន រថក្រោះ យន្តហោះ ឧទ្ធម្ភាគចក្រ ទូក នាវាចម្បាំង មកដល់ទម្រង់រូបភាពអាវុធ គ្រឿងប្រើប្រាស់។ល។ មានតម្លៃ ពីរាប់​សិប​ម៉ឹន​ដល់រាប់​សិប​លាន​ដុងក្នុង​ផលិតផលនីមួយៗ ដែលបានសិប្បករនៅភូមិរបរសិប្បកម្ម​ឈើប៊ិញមិញ កែច្នៃ​ទៅតាម​តម្រូវ​ការ​របស់​អតិថិ​ជន។



មូលដ្ឋានផលិតមួយ នៅភូមិរបរសិប្បកម្មឈើឃុំប៊ិញមិញ ស្រុកត្រាងបម ខេត្តដុងណាយ។.

សព្វថ្ងៃរបរសិប្បកម្មឈើប៊ិញមិញ រីកចម្រើនយ៉ាងឆាប់រហ័សដោយសារចំនួនឈើសេសសល់ច្រើន
អំពីរោងចក្រច្នៃឈើ នៅលើភូមិសាស្រ្តខេត្តដុងណាយ។


ផលិតផលទម្រង់រូបភាពរបស់ភូមិសិប្បកម្មឈើប៊ិញមិញ បានអតិថិជនអន្តរជាតិពេញចិត្ត។.

ទម្រង់រូបភាពឡាន ជាផលិតផលមួយក្នុងចំណោមផលិតផល ដែលបានផលិតច្រើននៅភូមិរបរសិប្បកម្មប៊ិញមិញ។

ដំណាក់កាលស្វានធ្វើកង់រថយន្តគំរូ។

ដំណាក់កាលបិទកាវភ្ជាប់បង្កើតជាផលិតផល។

ខាត់ដោយក្រដាស់ខាត់បង្កើតមានភាពរលោងឲ្យផលិតផល។

ផលិតផលសិប្បកម្មឈើទាមទារភាពផ្ចត់ផ្ចង់ ប្រុងប្រយ័ត្នក្នុងរាល់ដំណាក់កាលដើម្បីធ្វើចេញទម្រង់រូបភាពប្រណិត។

ដំណាក់កាលផ្លុំពណ៌ PUលើផលិតផល។

ចាប់តាំងពី រោងចក្រ​កែច្នៃឈើមាននៅលើភូមិសាស្រ្ត​ ខេត្តដុងណាយ របរ​សិប្បកម្ម​ឈើប៊ិញ​មិញ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស ដោយសារមានឈើសំណល់សល់​ចោល​មួយចំនួន​ធំ។ យើងខ្ញុំ​ទៅដល់​មូលដ្ឋាន​ផលិ​ត​សិប្បកម្ម​គ្រឿង​ឈើថាញញ៉ឹន(ភូមិតឹនបាក់ ឃុំប៊ិញមិញ) ជាមូលដ្ឋានផលិតសិប្បកម្ម​ឈើធំ​បំផុត ដោយ​មានរាប់​សិបម៉ូដ​គ្រឿងឈើតុបតែង​ក្នុងផ្ទះ និងផលិតផលនាំចេញ​ស្រូបយកជាង៩០% នៃ​បរិមាណ​ផល​សិប្បកម្ម​ឈើស្រុក​ត្រាង​បម។ ផលិតផលទម្រង់​រូបភាពនីមួយៗ របស់​ថាញ​ញ៉ឹន​សុទ្ធ​តែបាន​សិប្បករ​ធ្វើហ្មត់​ចត់​ទាំង​ពីស្លាកស្នា​មតូច​មួយ ធ្វើឲ្យអតិថិជនមានទំនុកចិត្តពី​គុណភាពពេល​កក់​ទំនិញ។ ក្រៅ​ពីការ​ងារ​ផលិត​នៅក្នុង​រោង​ចក្រ ផលិតផលរូបភាពបាន​នាំចេញទៅ​ធ្វើខាង​ក្រៅ ភាគច្រើន​អ្នក​ចេះរបរ​នៅឃុំ​ប៊ិញ​មិញ​ធ្វើនៅ​នឹង​ផ្ទះ តាម​នោះអាចទាញយកពលករ ដែលសេសសល់​ជាមនុស្សចាស់​និងកុមារក្នុងគ្រួសារ។

គ្រឿងឈើវៀតណាមបាន និងកំពុងពេញនិយមនៅទីផ្សារធំៗលើពិភព​លោក ដោយ​ហេតុ​មាន​គុណភាព​ល្អនិង​តម្លៃ​ប្រជែង។ សព្វថ្ងៃតម្រូវការប្រើប្រាស់ឈើ គ្រឿងឈើសិប្បកម្មបង្កើន​ទាំងក្នុង និងក្រៅប្រទេស ក៏ជា​ឱកាស​ជូនផ្នែក​កែច្នៃគ្រឿង​ឈើក្នុងប្រទេស​រីកចម្រើន ក្នុងនោះ មានភូមិរបរសិប្បកម្មឈើប៊ិញមិញ។ តាម​លោក ង្វៀន​ថាញញ៉ឹន ម្ចាស់មូលដ្ឋានសិប្បកម្ម​ឈើថាញញ៉ឹន ទំនិញសិប្បកម្មឈើរបស់​មូលដ្ឋានថាញ​ញ៉ឹន តែង​តែនៅក្នុង​ស្ថានភាពផលិតផល មិនគ្រប់នាំចេញទៅទីផ្សារ​សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់​និង​ប្រទេស​មួយ​ចំនួន​។

មានពេលខ្លះ មូលដ្ឋានថាញ​ញ៉ឹនត្រូវធ្វើផលិតផលផ្គត់ផ្គង់ឲ្យសម្ពន្ធក្រុមហ៊ុន Wal Mart (សម្ពន្ធ​ក្រុម​ហ៊ុន​លក់​រាយ​ធំបំផុត លើពិភពលោករបស់អាមេរិក) ឡើងដល់ចំនួនពីរ container។ ពលករជិត​៣០នាក់​នៅក្នុង​រោងចក្រ​របស់​បងត្រូវធ្វើ​បន្ថែម​ម៉ោង​ជាបន្តបន្ទាប់ ឲ្យទាន់ពេលប្រគល់​ទំនិញ។ បរិមាណ​ផល​ផលិត​ផល​ក្រោយ​ពេលធ្វើ​សម្រេចបាន​អតិថិជន​សរសើរ ដោយសារមាន​តម្លៃទាប ផលិតផល​មាន​ម៉ូដ​ស្អាត និង​គុណភាព​ល្អស្មើរ​គ្នា។ ក្រោយមក អ្នកតំណាងរបស់ Wal Mart បានទាក់ទងផ្ទាល់ជា​មួយ​បងថាញញ៉ឹន កក់​ទំនិញ​មួយ​ចំនួន​ធំ ជាមធ្យម៥០០០ផលិត​ផល​ ក្នុងមួយ​ខែ ក្នុង​ពេល​លទ្ធភាព​របស់​មូលដ្ឋាន​ផលិត​បាន​ត្រឹម​តែ​២០០០ផលិត​ផលក្នុងមួយខែ នៅទាំងត្រូវបែងចែកស្មើ​រគ្នា ជូន​អតិថិជន​ក្នុង​ប្រទេស​និង​ប្រទេស​មួយ​ចំនួន​។​

ស​ព្វថ្ងៃ មូលដ្ឋានថាញញ៉ឹន មានជាង៥០០មុខទំនិញសិប្បកម្មឈើ គ្រប់​ប្រភេទ សម្រាប់​មុខ​ទំនិញ​តុបតែង​តាំង​ពីធម្មតា​ដល់ជាន់ខ្ពស់។ តាមបងង្វៀនថាញញ៉ឹន ជាម្ចាស់មូលដ្ឋាន គឺក្រៅពីធានា​គុណភាព មូលដ្ឋាន​របស់​បងក៏ដូចជាមូល​ដ្ឋានផ្សេងៗឯទៀត នៅក្នុងភូមិរបរសិប្បកម្មឈើប៊ិញមិញ ត្រូវរចនាម៉ូដ​ថ្មី​ជា និច្ច​ជាកាល​ដើម្បី​អតិថិជន​ជ្រើសរើស។

នៅចំពោះមុខយើងខ្ញុំ សំឡឹងមើលគំនរឈើដែល​សេសសល់ ដូចជាមិន​ប្រើអ្វីបាន​សោះ គ្មាន​នរណា​ស្មាន​ដល់ ដៃទាំង​គូដ៏ប៉ិនប្រសបរបស់សិប្បករ អាចប្រែក្លាយជាទម្រង់​រូបភាពសិប្បកម្ម​ឈើពិសេស បម្រើ​ភ្ញៀវ​ទេសច​រណ៍ គ្រប់​ទិសទី​លើពិភព​លោក៕​

ផលិតផលទម្រង់រូបភាពស្អាតនិងវិសេសរបស់មុខរបរសិប្បកម្មឈើប៊ិញមិញ៖


















 

អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ថុងហាយ

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top