• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ក្រូចត្លុងផ្អែមលើកោះតឹនទ្រីវ

មានចម្ងាយពី​ទីក្រុងបៀន​ហ្វាប្រហែល​ជាដប់​គីឡូ​ម៉ែត្រ កោះតឹន​ទ្រីវ នៅ​ឃុំតឹន​ប៊ិញ ស្រុក​វិញ​គឺវ ខេត្ត​ដុង​ណាយ សព្វ​ថ្ងៃជាតំបន់​ជំនាញ​ដាំតែ​ក្រូច​ត្លុង  ហើយ​ក្លាយ​ជា​ពាណិជ្ជ​សញ្ញា​ផ្លែ​ឈើល្បី​ឈ្មោះ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​ណាម​បូ​។​

កាលពីដើម តំបន់ដីតឹនទ្រីវដាំ​តែដើម​ស្លាហូប។ នៅឆ្នាំ១៨៦៩ លោក​ឪនៅ​វិហារ​តឹន​ទ្រីវ​បាន​នាំ​យក​ដើម​ក្រូច​ត្លុង​ពីរ​ដើម ពីប្រទេស​ប្រេស៊ីល​មក​ដាំ ពេលផ្លែ​ទុំ ពុះចេញឃើញ​អំពឹស​រីកស្មើ ពណ៌​លឿង​ទុំ ហូប​ទៅមាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​។ ចាប់​ពីពេល​នោះមក ប្រជា​កសិករ​បំបៅមែក​យក​ទៅដាំ ហើយ​ពង្រីកដាំ​ទូលាយ​នៅក្នុង​តំបន់។ មក​ដល់​សព្វ​ថ្ងៃ កោះនេះបាន​ក្លាយជាតំបន់​ជំនាញ​ដាំតែក្រូចត្លុង ​ពាណិជ្ជសញ្ញា​ក្រូច​ត្លុង​តឹន​ទ្រីវ គឺជា​ផ្លែឈើ​ពិសេស​ប្រចាំ​តំបន់​ល្បីឈ្មោះ​គ្រប់​ទីកន្លែ​ងនៅក្នុង​តំបន់​ណាម​បូ។

ពីឆ្នាំ២០០៦ មន្ទីរកម្មសិទ្ធ​បញ្ញានិង​ក្រសួងវិទ្យា​សាស្រ្ត-បច្ចេកទេស បានផ្តល់លិខិត​ចុះឈ្មោះណែនាំ​ភូមិសាស្រ្ត សម្រាប់​ផលិតផល​ក្រូចត្លុង​តឹន​ទ្រីវ។ ប្រការនេះ មានអត្ថន័យ​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​តម្លៃពាណិជ្ជ​សញ្ញា​ក្រូច​ត្លុង​តឹន​ទ្រីវ រួម​ចំណែក​លើកកម្ពស់ត​ម្លៃប្រ​ជែង​ ឲ្យប្រភេទកសិផលនេះ នៅលើទីផ្សារក្នុង​និង​ក្រៅប្រ​ទេស​។

ក្រៅពី​នេះ សហករណ៍​កសិកម្ម-សេវាកម្ម​តឹនទ្រីវ បានបង្កើតឡើង​ដើម្បីណែនាំ​បងប្អូន​កសិករ អនុវ​ត្តវិទ្យាសាស្រ្ត-បច្ចេក​ទេស​ជំនាញ​ខាង​ដំណាំ​ក្រូច​ត្លុង​ ដើម្បី​ផ្លែក្រូច​ចេញ​បាន​ស្មើ បរមាណ​ផល​ច្រើន និង​មានរស​ជាតិ​ពិសេស។ ផលិត​ផល​ក្រូច​ត្លុង​តឹនទ្រីវ បាន​ផលិតទៅតាម​ស្តង់​ដា Gap ដើម្បីផ្គត់​ផ្គង់ ស្ថេរភាព រឹង​មាំនូវ​មរិមាណ​ផល​ផ្លែឈើ​នេះ​។​


ក្រូចត្លុងតឹនទ្រីវសព្វថ្ងៃជាផ្លែឈើពិសេសល្បីឈ្មោះនៅក្នុងតំបន់ណាមបូ។

ពូជក្រូចត្លុងទាំងពីរប្រភេទ គឺក្រូចត្លុងស្លឹកលឿងនិងក្រូចត្លុងក្បាលលយ សមស្របជាមួយដីធ្លីនៃតំបន់កោះតឹនទ្រីវ។

ប្រព័ន្ធស្រោចទឹកស្វ័យប្រវត្តិ ជួយគ្រួសារកាត់បន្ថយបានប្រាក់ចំណាយជួលកម្មករ ក្នុងដំណើរការថែទាំដើមក្រូចត្លុង។

ប្រជាកសិករប្រមូលផលក្រូចត្លុងតឹនទ្រីវ។

ដោយសារអនុវត្តតាមវិទ្យាសាស្រ្តបច្ចេកទេសក្នុងការថែទាំ ទើបពូជក្រូចត្លុងតឹនទ្រីវចេញផ្លែសុះមែក។

បិទតែមការពារពាណិជ្ជសញ្ញា ឲ្យក្រូចត្លុងតឹនទ្រីវ។ 

ក្រូចត្លុងតឹនទ្រីវ បច្ចុប្បន្នជាពាណិជ្ជសញ្ញាល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស។

ផលិតផលក្រូចត្លុងតឹនទ្រីវ បានផលិតតាមស្តង់ដា Gap។

ក្រូចត្លុងតឹនទ្រីវមានកំពឹសផ្អែម សម្បកស្តើង និងមានទឹកដម។

ភ្ញៀវទេសចរណ៍មកទស្សនាចំការក្រូចត្លុងតឹនទ្រីវ។

ដាក់ទម្រង់រូបភាពក្រូចត្លុងតឹនទ្រីវ នៅស្រុកវិញគឺវ ជាមធ្យោបាយផ្សាយពាណិជ្ជកម្មទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនានូវចំការដំណាំក្រូចត្លុងនេះ។

សព្វថ្ងៃ តឹនទ្រីវ​មានផ្ទៃដីដាំដំណាំក្រូចត្លុង​ជាង៤០០​ហិកតា ចម្បង​ជាពូជ​ក្រូចត្លុងស្លឹក​លឿង ក្រូច​ត្លុង​សាច់​ក្រហម ក្រូច​ត្លុង​សម្បក​ខៀវ​សាច់​ពណ៌​ផ្កាឈូក ក្រូចត្លុង​ខ្ទឹម ក្រូច​ត្លុង​សម្បករ​លីង​។​ល។ តម្លៃក្រូច​ត្លុងតឹន​ទ្រីវប្រែប្រួល​តាម​ឆ្នាំ មធ្យម​តម្លៃ​ក្រូច​ត្លុង​ស្លឹក​លឿង ក្រូច​ត្លុង​ខ្ទឹម លក់​នៅនឹង​ចំការ​ក្រូច មានតម្លៃ​ប្រហែលពី​២៨០-៣០០ពាន់​ដុងក្នុង​១២ផ្លែ។ ជា​ពិសេស នៅរដូវបុណ្យ​ចូលឆ្នាំថ្មី​វៀត​ណាម តម្លៃ​អាច​ឡើង​ដល់ពី​១ដល់១,២​លាន​ដុង​ក្នុង១២​ផ្លែ។ ក្រូច​ត្លុង​តឹន​ទ្រីវ​មាន​ត្រឹម​តែលក់​នៅគ្រប់​ទីក​ន្លែង​ក្នុង​ខេត្ត​ក្រុង​ទូទាំង​ប្រទេស នៅបា​ន​​នាំ​ចូលចេញ​ទៅកាន់ ប្រទេសនៅទ្វីបអឺរ៉ុបដូចជា៖ ហូឡង់ អាល្លី​ម៉ង់​ជា​ដើម។

ខេត្ត​ដុង​ណាយ​មាន​ផែន​ការ​អភិវឌ្ឍន៍​ដាំ​ពូជ​ក្រូច​ត្លុង​តឹន​ទ្រីវ នៅ​តំបន់​ដីផ្សេង​ៗ ដែល​មាន​ដីធ្លី​សម​ស្រប​ដូច​៖ ឃុំប៊ិញ​ហ្វា ឃុំតឹន​ប៊ិញ ឃុំប៊ិញ​ឡើយ ឃុំថៀន​តឹន ឃុំ​តឹន​អាន ចំណុះ​ស្រុក​វិញ​គឺវ​មាន​ផ្ទៃដី​ឡើង​ដល់​រាប់​ពាន់​ហិក​តា។​


ក្រៅពីការ​នាំមកនូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ក្រូចត្លុងតឹនទ្រីវនៅលើកម្ពស់​ បាន​សក្តានុ​​ភាព​​ទេសចរណ៍ ទទួល​ភ្ញៀវ​ទេសច​រណ៍រាប់​ពាន់​លើកមក​ទស្សនា​ជា​រៀង​​រាល់​​ឆ្នាំ និង​ពិសានូវ​មុខ​ម្ហូបពិសេស​ដែល​បាន​ច្នៃពី​ផ្លែក្រូច​ត្លុង​ដូច​ជា៖​ ញាំ​ក្រូច​​ត្លុង ស្រា​ក្រូច​ត្លុង បង្អែម​ក្រូច​ត្លុង ទឹកក្រូចត្លុង​ច្របាច់ មាន់​អាំងផ្លែ​ក្រូច។ល។

មកដល់​កោះតឹន​ទ្រីវ ភ្ញៀវទេសចរណ៍នឹងបាន​សម្រាក​លំហែកា​យ ក្នុង​មណ្ឌល​ទេសចរណ៍​​អាកូឡូ​ស៊ី ភូមិ​ក្រូច​ត្លុង​តឹន​ទ្រីវ​របស់​លោក​តាណាំម​ហ្វេ អ្នកនាំ​មុខ​ខាង​ទម្រង់​​រូបភាព​ទេសច​រណ៍ភូមិ​តឹន​ទ្រីវ។ លោក​តាណាំម​ហ្វេនឹង​ឧទ្ទេស​នាម​ពីម្ហូប​អាហារ​​ដែល​មានរសជាតិ​ក្រូច ដើម្បី​ភ្ញៀវ​ទេសចរណ៍​អាចពិ​សា​ក្រេប​យក​នូវ​រស​ជាតិ​ដ៏ផ្អែម​​ត្រជាក់​នៃក្រូច​ជន​បទ​នេះ។

ឆ្ងាញ់និង​ពិសេសបំផុត នៅកោះតឹនទ្រីវត្រូវរំលឹក​ដល់ម្ហូបញាំក្រូច។ ក្រៅ​ពី​គ្រឿង​ផ្សំ​សំខាន់​​គឺកំពឹសក្រូច ញាំក្រូច​នៅមាន​សណ្តែក​ដី ល្ង​លីង បង្គា​ស្ងោរ សាច់ជ្រូក​បីស្រទាប់ ក្រអៅឈូក ការូតហាន់​បន្ទះ​ល្អិត។​ល។ ញាំក្រូច​ច្រើន​ហូបជា​មួយ​នំក្រៀប​ឬនំក្រៀប​ល្ងជ្រលក់​ នឹងទឹកត្រីហឹរយ៉ាងឆ្ងាញ់។

ក្រោម​ចំការ​មានម្លប់​ដ៏ត្រជាក់ និងផ្លែក្រូចទាំងកញ្ចុំៗទីង​ទោងនៅពី​លើក្បាល ក្បែរមាត់​ទឹក គួបផ្សំ​ធាតុ​អាកាស​ខ្យល់ត្រ​ជាក់​ ថែម​ទាំងបាន​ពិសាញាំ​ក្រូចពិត​ជា ការពិសោធន៍​មួយមិនអាច​បំភ្លេចបាន ចំពោះ​ភ្ញៀវ​ទេសចរណ៍​ម្នាក់ៗ​​ពេលមក​​លេង​​នៅកោះ​តឹន​ទ្រីវ​៕

អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ថុងហាយ
 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top