• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

សម័យប្រជុំលើកទី ១១ នៃរដ្ឋសភា នីតិកាលទី ១៤ ៖ បញ្ចប់ការងារបុគ្គលិក

ក្នុងសប្តាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី ១១ - សម័យប្រជុំចុងក្រោយនៃរដ្ឋសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមេសា សមាជិករដ្ឋសភាយកចិត្តទុកដាក់ខ្លាំងលើការបំពេញការងារបុគ្គលិករបស់រដ្ឋ រដ្ឋសភា រដ្ឋាភិបាល។

សម័យប្រជុំលើកទី ១១ បានចំណាយពេល ៧ ថ្ងៃ ដើម្បីពិចារណានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសំខាន់ៗ
 

នៅថ្ងៃទី ៥ ខែមេសា គឺជាថ្ងៃធ្វើការដំបូង រដ្ឋសភាបានអនុវត្តន៍ដំណើរការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តី ដោយការបោះឆ្នោតដ៏សំងាត់។

ដោយមានសមាជិករដ្ឋសភាចំនួន ៤៦៨ / ៤៦៨ នាក់មានវត្ត ដែលបានអនុម័ត (ស្មើនឹង ៩៧.៥% នៃចំនួនសមាជិករដ្ឋសភាសរុបទាំងអស់) រដ្ឋសភាបានអនុម័តសេចក្តីសំរេចចិត្តបោះឆ្នោតជ្រើសរើសប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០១៦​-២០២១ ចំពោះលោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ។


 

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) កើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ មានស្រុកកំណើតនៅខេត្ត ក្វាងណាម (Quang Nam) ។ កំរិតទ្រឹស្តីនយោបាយ៖ថ្នាក់ជាន់ខ្ពស់ កំរិតវិជ្ជាជីវៈ៖ បរិញ្ញាបត្រសេដ្ឋកិច្ច។ លោកគឺជាសមាជិកនៃការិយាល័យនយោបាយ និតីកាលទី XI, XII, XIII; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី X, XI, XII, XIII; សមាជិករដ្ឋសភា នីតិកាលទី X, XIII, XIV ។

 
នាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ នៅវិមានរដ្ឋសភា លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc) សមាជិកនៃការិយាល័យនយោបាយ នាយករដ្ឋមន្រ្តី អាណត្តិ ២០១៦-២០២១ បានថ្លែងសច្ចាប្រណិធាន។ លោកង្វៀនស្វឹនភុក (Nguyen Xuan Phuc)  កាន់តំណែងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីជាប់ឆ្នោតនិងទទួលសំឡេងគាំទ្រ ៩៧,៧៥% នៃចំនួនសមាជិករដ្ឋសភាសរុប។ រូបថត៖ថុងណាត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

លោកអគ្គលេខាធិការបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) អបអរសាទរលោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)។ រូបថត៖ ទ្រីយុង /(VNA)
 
 

នារសៀលថ្ងៃទី ៥ ខែមេសា នៅសម័យប្រជុំលើកទី ១១ ដោយមានសមាជិករដ្ឋសភាចំនួន ៤៦២ / ៤៦៦ រូប មានវត្តនិងបានអនុម័ត (ស្មើនឹង ៩៦,២៥% នៃចំនួនសមាជិកសភាជាតិសរុប) រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តី អាណត្តិឆ២០១៦ ។ -២០២១ ចំពោះលោក ផាមមីញជីញ (Pham Minh Chinh)

តាមនោះ រដ្ឋសភាបានសម្រេចជ្រើសតាំងលោក ផាមមីញជីញ (Pham Minh Chinh) សមាជិកការិយាល័យនយោបាយ នីតិកាលទី XIII ប្រធានគណៈកម្មាការចាត់តាំងមជ្ឈិមបក្ស សមាជិករដ្ឋសភា នីតិកាលទី XIV ឱ្យកាន់តំណែងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិ ២០១៦ -២០២១ ។ សេចក្តីសម្រេចនេះបានចូលជាធរមាន ចាប់ពីពេលដែលរដ្ឋសភាបានអនុម័ត។

លោកនាយករដ្ឋមន្រ្តី ផាម មីញជីញ (Pham Minh Chinh)  កើតនៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ១៩៥៨ ស្រុកកំណើតថាញ់ហ័រ (Thanh Hoa)។ លោកគឺជាបណ្ឌិតច្បាប់ សាស្រ្តាចារ្យរងនៃវិទ្យាសាស្ត្រសន្តិសុខ។ កំរិតទ្រឹស្តីនយោបាយ៖ ថ្នាក់ជាន់ខ្ពស់។ លោកគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្ស នីតីកាលទី XI, XII, XIII; សមាជិកនៃការិយាល័យនយោបាយ XII, XIII; លេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស និតីកាលទី XII; ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិមបក្ស ប្រធានអនុគណៈកម្មាធិការការពារនយោបាយផ្ទៃក្នុងមជ្ឈិមបក្ស នីតិកលាទី ១២ សមាជិករដ្ឋសភា នីតិកាលទី XIV; ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុននៃរដ្ឋសភា នីតិកាលទី ១៤ ។


ពិធីថ្លែងសច្ចាប្រណិធានរបស់លោកនាយករដ្ឋមន្ត្រី ផាម មីញជីញ (Pham Minh Chinh)។ រូបថត៖ វ៉ាន់ឌៀប / VNA


លោកប្រធានរដ្ឋសភា វឿង ឌីញហ្វេ (Vuong Dinh Hue) ជូនផ្កានិងអបអរសាទរលោកនាយករដ្ឋមន្រ្តី ន្ត្រី ផាម មីញជីញ (Pham Minh Chinh) ។ រូបថត៖ភឿងហ័រ / VNA
 

មុននោះ នាព្រឹកថ្ងៃទី ៣១ ខែមីនា នៅវិមានរដ្ឋសភា ក្រោមការដឹកនាំរបស់សមមិត្ត ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) រដ្ឋសភា នីតិកាលទី ១៤ បានបោះឆ្នោតជ្រើសរើសលោក វឿង ឌីញហ្វេ (Vuong Dinh Hue)  សមាជិកនៃការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ (Ha Noi)ទទួលដំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

ដោយទទួលបានសំឡេងគាំទ្រពី ១០០% នៃសមាជិករដ្ឋសភាដែលមានវត្តមាន (ស្មើនឹង ៩៨.៥៤% នៃចំនួនសមាជិករដ្ឋសភាសរុបទាំងអស់)។ លោក វឿង ឌីញហ្វេ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហាណូយ (Ha Noi) ជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

 

លោកប្រធានរដ្ឋសភា វឿង ឌីញហ្វេ ( Vuong Dinh Hue) បានកើតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ១៩៥៧ មានស្រុកកំណើតនៅឃុំ ងឺស្វឹន ( Nghi Xuan) ស្រុក ងឺឡុក (Nghi Loc) ខេត្ត ងេអាន (Nghe An) ដែលមានកំរិតទ្រឹស្តីនយោបាយថ្នាក់ជាន់ខ្ពស់ ជាសមាជិកនៃការិយាល័យនយោបាយ និតីកាលទី XIII លេខានៃគណៈកម្មាធិការបក្សទីក្រុងហាណូយ។ 


លោកប្រធានរដ្ឋសភា វឿង ឌីញហ្វេ  (Vuong Dinh Hue) ថ្លែងសច្ចាប្រណិធាន។ 

 

មូលដ្ឋានសម្រាប់បន្តការផ្លាស់ប្តូរថ្មីនូវសកម្មភាពរបស់រដ្ឋសភា

សម័យប្រជុំលើកទី ១១ គឺជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៤ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក រដ្ឋសភាបានខិតខំប្រឹងប្រែងនិងសាមគ្គីភាពជាមួយប្រធានរដ្ឋ រដ្ឋាភិបាល ស្ថាប័ននិងអង្គការពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចដែលបានចាត់តាំងបង្កើតកម្លាំងរឹងមាំសម្រាប់បក្ស ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលទទួលបានសមិទ្ធិផលដ៏អស្ចារ្យ និងមានសារៈសំខាន់ដែលបានតំឡើងឋានៈនិងកិត្យានុភាពរបស់ប្រទេសវៀតណាមនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ។

 
សមាជិកនៃរដ្ឋសភាចូលរួមក្នុងពិធីបើកសម័យប្រជុំលើកទី ១១ នៃរដ្ឋសភា នីតិកាលទី ១៤ ។ រូបថតៈដួងឌៀង / VNA 
 


លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) បាននិយាយថា ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងចំណាយពេលវេលាគ្រប់គ្រាន់ ដើម្បីពិភាក្សានិងវាយតំលៃការងាររបស់រដ្ឋសភា និតីកាលទី XIV ។ ពិនិត្យរបាយការណ៍ការងារ សម្រាប់អាណត្តិ ២០១៦-២០២១ នៃៈប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល ក្រុមប្រឹក្សាជនជាតិភាគតិច និងគណៈកម្មាធិការនានានៃរដ្ឋសភា តុលាការប្រជាជនកំពូល មហាអយ្យការប្រជាជនកំពូល សវនកម្មរដ្ឋ។

ផ្អែកលើមូលដ្ឋាននោះ នឹងពិចារណានិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបូកសរុបការងាររបស់ស្ថាប័ននានានៃរដ្ឋ អាណត្តិ ២០១៦​-២០២១ ។

នៅក្នុងសម័យប្រជុំបើក នាព្រឹកថ្ងៃទី ២៤ ខែមីនា លោកអគ្គលេខាធិការបក្សនិងប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) រាយការណ៍ស្តីពីបូកសរុបការងាររបស់ប្រធានរដ្ឋ ក្នុងអាណត្តិ ២០១៦-២០២១ របស់ប្រធានរដ្ឋ។

លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរាយការណ៍ស្តីពីការបូកសរុបការងាររបស់រដ្ឋាភិបាល ក្នុងអាណត្តិ ២០១៦​-២០២ ។

នៅក្នុងថ្ងៃធ្វើការបន្ទាប់ រដ្ឋសភាបានបញ្ចប់តំណែងជាអនុប្រធានរដ្ឋ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនករនៃរដ្ឋ ដោយការបោះឆ្នោតដ៏សំងាត់ ដំណើរការនៃការបោះឆ្នោតជ្រើសរើសអនុប្រធានរដ្ឋ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនករនៃរដ្ឋ ។

បន្ទាប់មក រដ្ឋសភាអនុវត្តដំណើការសច្ចាប័នលើសំណើរចាត់តាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលមួយចំនួនទៀត។ ផ្តល់សច្ចាប័នលើបញ្ជីឈ្មោះអំពីការចាត់តាំងអនុប្រធាននិងសមាជិកមួយចំនួននៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងអនុម័័តលើការចាត់តាំងអនុប្រធានរដ្ឋនិងសមាជិនមួយចំនួននៃក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ។
 

យោងតាមកម្មវិធី នៅរសៀលថ្ងៃទី ៨ ខែមេសា សម័យប្រជុំលើកទី ១១ ត្រូវបានបិទជាផ្លូវការ ដែលក៏ជាការបិទសម័យប្រជុំចុងក្រោយនៃរដ្ឋសភា នីតិកាលទី ១៤ ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀនយ៉ាង

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top