• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

មហាសន្និបាតលើកទី ១៣ របស់ - ជាព្រឹត្តិការណ៍សំខាន់មួយ


មហាសន្និបាតលើកទី ១៣ របស់បក្ស កុម្មុយនិស្តវៀតណាមបានទទួលជោគ​ជ័យ​យ៉ាងខ្លាំង។ មហាសន្និបាតលើកទី ១៣ គឺជាព្រឹត្តិការណ៍នយោបាយ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រពិសេសគ និងជា​ព្រឹត្តិការណ៍​សំខាន់មួយក្នុងការអភិវឌ្ឍប្រទេស។ មហាសន្និបាតនេះ នាំមកនូវជំនឿនិងសេចក្តីប្រាថ្នារបស់បក្ស ប្រជាជន​ និងកងទ័ពទាំងមូល​ដើម្បី​ វៀតណាមក្លាយ​​ទៅជាប្រទេសអភិវឌ្ឍន៍តាមទិស​សង្គមនិយមនៅពាក់កណ្តាលសតវត្សរ៍ទី ២១ ។

ដោយមានបាវចនាថា“សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ការច្នៃប្រឌិត - អភិវឌ្ឍន៍” មហាសន្និបាតលើកទី ១៣ របស់បក្សបានពិនិត្យការអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ ដែលផ្សាភ្ជាប់នឹងការវាយតម្លៃជាទូទៅនៃដំណើរការផ្លាស់ប្តូរថ្មី សម្រេចទិសដៅ និងភារកិច្ចសម្រាប់ ៥ ឆ្នាំ  និងចក្ខុវិស័យក្នុងរយៈពេល ១០ ឆ្នាំខាងមុខដល់ឆ្នាំ ២០៤៥  ការវាយតំលៃលើការអនុវត្តន៍លក្ខន្តិកៈបក្សនីតិកាលទី ១២ ពិនិត្យមើលការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ បោះឆ្នោតជ្រើសតាំងសមាជីកនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ។

អាណត្តិ ៥ ឆ្នាំ (២០១៦-២០២០) មានចំណុចលេចធ្លោរបស់បក្ស ប្រជាជននិងកងទ័ព ក្នុងការចាប់យកឱកាសបង្ហាញពីការខិតខំប្រឹងប្រែងតស៊ូជំនះនូវការលំបាកនិងឧបសគ្គជាច្រើនសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន មានអត្ថន័យជាប្រវត្តិសាស្រ្ត ជាសញ្ញាសម្គាល់នូវភាពចាស់ទុំ នៅគ្រប់ទិដ្ឋភាពរបស់បក្សនិងរដ្ឋ ការមូលមតិ និងគាំទ្រពីប្រជាជន។ ការទទួលបានជោគជ័យបែបនេះគឺជាសមត្ថភាពដឹកនាំរបស់បក្ស ប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់រដ្ឋ និងប្រសិទ្ធភាពក្នុងការធ្វើសកម្មភាពរបស់ប្រព័ន្ធនយោបាយ។
 


នាព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ នៅទីក្រុងហាណូយ សន្និបាតលើកដំបូង នៃគណៈកម្មាធិការមជ្ឈិមបក្ស  នីតិកាលទី ១៣ បានបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយអគ្គលេខាបក្ស គណៈលេខាមជ្ឈិម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស។ លោក ង្វៀនភូត្រុង (Nguyen Phu Trong) បានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ ។រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)


ជីវប្រវត្តិសង្ខេបរបស់សមមិត្តង្វៀនភូត្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ ប្រធានរដ្ឋ
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។



សន្និបាតលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានជួបជុំនិងបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ។


គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បង្ហាញមុខ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)


នាព្រឹកថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ នៅទីក្រុងហាណូយ សន្និបាតលើកដំបូង នៃគណៈកម្មាធិការមជ្ឈិមបក្ស  នីតិកាលទី ១៣ បានបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយ អគ្គលេខាបក្ស គណៈលេខាមជ្ឈិម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស។លោក ង្វៀនភូត្រុង (Nguyen Phu Trong) បានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ ។ រូបថត៖ VNA


សន្និបាតលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ រូបថត៖ VNA


ជោគជ័យនោះក៏បានបង្ហាញពីកម្លាំងនៃ“គំនិតរបស់បក្សសមនឹងគំនិតរបស់ប្រជាជន”។ ពីព្រោះបក្សតែងតែយល់ជ្រូតជ្រាប ហើយអនុវត្តយ៉ាងតឹងរឹងនូវទស្សនៈយកប្រជាជនជាស្នូល។ ប្រជាជនគឺជាមជ្ឈមណ្ឌលនិងជាប្រធានបទនៃការកសាងនិងការពារជាតិ។ រាល់គោលនយោបាយរបស់បក្សនិងរដ្ឋគឺកើតចេញពីសេចក្តីប្រាថ្នានិងផលប្រយោជន៍សមស្របរបស់ប្រជាជន…

 

នាព្រឹកថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ) មហាសន្និបាតជាតិលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់។ នៅក្នុងរូបថត៖ គណៈអធិបតីដឹកនាំសម័យប្រជុំបិទមហាសន្និបាត លើកទី ១៣។ រូបថត៖ VNA
 

សមមិត្ត វ៉វ៉ាន់ធឿង (Vo Van Thuong) ប្រធានគណៈកម្មាធិការឃោសនាអប់រំកមជ្ឈិមបក្ស តាមនាមគណៈអធីបតីបានរាយការណ៍អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយ អគ្គលេខាបក្សគណៈលេខាមជ្ឈិមបក្ស គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាលទី១៣។ រូបថត៖ VNA


លោក ឡេម៉ិញហ៊ឹង (Le Minh Hung) ប្រធានគណៈលេខានៃមហាសន្និបាតបានអានសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ របស់បក្ស។ រូបថត៖ VNA


អង្គប្រជុំបានបោះឆ្នោតនិងអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ រូបថត៖VNA


នាពេលខាងមុខនេះនៅតែមានការលំបាកនិងបញ្ហាប្រឈមជាច្រើនគ្រោះថ្នាក់ ៤ ចំណុចដែលចង្អុលបង្ហាញដោយបក្សនៅតែមានហើយកាន់តែធ្ងន់ធ្ងរថែមទៀត អំពើពុករលួយ ការធ្លាក់ចុះនៃសីលធម៌របៀបរស់នៅ“ ការវិវឌ្ឍន៍ដោយខ្លួនឯង”“ ការផ្លាស់ប្តូរដោយខ្លួនឯង” នៅផ្ទៃក្នុងក៏ដូចជាជម្លោះសង្គមនៅតែមានភាពស្មុគស្មាញដដែល។ កម្លាំងប្រឆាំងបន្តបង្កើនការវាយបំផ្លាញបុព្វហេតុបដិវត្តរបស់បក្សរដ្ឋនិងប្រជាជនរបស់យើង។ ការការពារឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីការថែរក្សា បរិស្ថានសន្តិភាពស្ថិរភាពនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាតគឺជាតម្រូវការបន្ទាន់សម្រាប់ប្រទេសយើង។
 


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង ( Nguyen Phu Trong,) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹកភុក ( Nguyen Xuan Phuc, )លោកស្រីប្រធានរដ្ឋសភា ង្វៀ ធីគីមង៉ឹន ( Nguyen Thi Kim Ngan,) លោក ត្រឹន គ្វឹកវឿង (Tran Quoc Vuong )សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស
បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ នៅរសៀលថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២១ ។ រូបថត៖ VNA



រចនាសម្ព័ននៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ។

 

ភ្លាមៗបន្ទាប់ពីពិធីបិទមហាសន្និបាតលើកទី ១៣ លោក ង្វៀនភូត្រុង (Nguyen Phu Trong) អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអញ្ជើញអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃមហាសន្និបាត។ រូបថត៖ VNA


ទីភ្នាក់ងារសារព័ត៌មានជាច្រើនបានមកនិងផ្សព្វផ្សាយអំពីរាយការណ៍ព័ត៌មាននៅឯពិធីបិទមហាសន្និបាត។ រូបថត៖ VNA


អ្នកសារព័ត៌មានអន្តរជាតិធ្វើការនៅមជ្ឈមណ្ឌលសារព័ត៌មានក្នុងឱកាសបិទមហាសន្និបាត។ រូបថត៖ VNA


ការផ្សព្វផ្សាយផ្ទាល់ពិធីបិទបញ្ចប់នៃមហាស​ន្និបាតលើកទី ១៣ របស់បក្ស ។ រូបថត៖ VNA


ប្រតិភូអន្តរជាតិនិងភ្ញៀវកិត្តិយសបានចូលរួមក្នុងពិធីបិទមហាសន្និបាតលើកទី ១៣។ រូបថត៖ VNA



កាសែតយុគសម័យរបស់យើង  (UZ) នៃគណបក្សកុម្មុយនិស្តអាល្លឺម៉ង់ នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១ បានផ្សព្វផ្សាយអំពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម និងបានសង្កត់ធ្ងន់ថាមហាសន្និបាតនេះបានធ្វើឡើង ក្នុងរយៈពេលមួយសប្តាហ៍ហើយពិភាក្សាអំពីការងារនយោបាយនិងសេដ្ឋកិច្ចសំខាន់ៗរបស់បក្សនិងប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយៗទៀត។ រូបថត៖ ម៉ាញហ៊ុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គេហទំព័ររបស់មូលនិធិអន្ដរជាតិ Vivekananda (VIF) ), New Delhi នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ មានអត្ថបទមួយរបស់លោក Brig Vinod Anand អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ VIF បាននិយាយថាទំនាក់ទំនងឥណ្ឌា - វៀតណាមនឹងបន្តអភិវឌ្ឍក្រោមការដឹកនាំថ្មីរបស់វៀតណាម បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ 

 

មហាសន្និបាតលើកទី ១៣របស់បក្សបានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សចំនួន ២០០ រូប (ក្នុងនោះសមាជិកពេញសិទ្ធចំនួន ១៨០ រូបសមាជិកបំរុង ២០ រូប)។ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យនយោបាយចំនួន ១៨ នាក់ដែលមានគុណធម៌និងទេពកោសល្យគ្រប់គ្រាន់សម្រាប់ដឹកនាំបដិវត្តវៀតណាមនៅក្នុងដំណាក់ថ្មី។

មហាសន្និបាតលើកទី ១៣ របស់បក្សកំណត់ទិសដៅនិងភារកិច្ចនៃការអភិវឌ្ឍខ្លាំងក្លានូវបុព្វហេតុបដិវត្តរបស់ប្រជាជនយើងដែលបំផុសសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសរីកចម្រើន វិបុលភាព និងសុភមង្គល លើកកម្ពស់ឆន្ទៈនិងកម្លាំងនៃមហាសាមគ្គីភាពដោយគួបផ្សំនឹងកម្លាំងនៃយុគសម័យ។ ចាប់យកឱកាស និងប្តេជ្ញាចិត្តជំនះរាល់ការលំបាកនិងបញ្ហាប្រឈមបន្តផ្លាស់ប្តូរគំនិត  ពង្រីកឆន្ទះ សក្តានុពលនិងធនធានសម្រាប់ការអភិវឌ្ឍ។ 

ជំរុញឱ្យបានទូលំទូលាយនិងស៊ីជម្រៅនូវការផ្លាស់ថ្មី ឧស្សាហូបនីយកម្មនិងទំនើបកម្ម ការពារមាតុភូមិឱ្យបានរឹងមាំ ថែរក្សាបរិស្ថានសន្តិភាពនិងស្ថិរភាពបន្តនាំប្រទេសទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ។/ ។


សមូហភាពសមាជិកចំនួន ២០០ នាក់នៃគណៈកម្មាធិការមជ្ឈីមបក្ស នីតិកាលទី ១៣ ទាំងសមាជិកពេញសិទ្ធ និងសមាជិកបំរុង សូមសន្យាចំពោះមហាសន្និបាតថា នឹងជាសមូហភាពមួយសាមគ្គីភាពឯកភាពខ្ពស់ហើយនឹងអនុវត្តដូចដែលលោកអ៊ំហូបាននិយាយថា៖ មហាសន្និបាតគឺជាឱកាសមួយពង្រឹងសាមគ្គីភាពកាន់តែខ្លាំងឡើងៗ និងរីកចម្រើនកាន់តែខ្លាំងឡើងៗ ” ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top