• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ពង្រីកសិទិ្ធនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុង“ពិធីបុណ្យុធំមួយរបស់ប្រជាជនវៀតណាម”

នៅម៉ោង ៧ និង ០០ នាទី ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ មណ្ឌលបោះឆ្នោតប្រមាណ ៨០ ០០០ កន្លែង នៅទូទាំងប្រទេសបានប្រារព្ធពិធីគោរពទង់ជាតិនិងនីតិវិធីចាំបាច់ ដើម្បីចាប់ផ្តើម​ការបោះឆ្នោតជ្រើសរើសសមាជិក​ សមាជិកា រដ្ឋ​សភា​ នីតិកាលទី ១៥  និងតំណាង​ក្រុមប្រឹក្សា​ប្រជាជនគ្រប់​ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ នេះជាពិធី​បុណ្យ​ដ៏ធំមួយ​របស់ប្រជាជនវៀតណាម​ទាំងមូល​ដែលជា​ឱកាស​ដ៏សំខាន់សម្រាប់អ្នកបោះឆ្នោត​អនុវត្ត​និងលើកកម្ពស់​សិទ្ធិ​ កាតព្វកិច្ច​និងទំនួលខុសត្រូវរ​បស់ពលរដ្ឋ​ ក្នុងការ​ជ្រើសរើស​អ្នកដែលមានគុណធម៌​ទេព កោសល្យ​និង​សក្តិស ម​សម្រាប់ឆន្ទៈសេចក្តីប៉ងប្រាថ្នារបស់​ប្រជាជនដែលចូលរួមនៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។

ការបោះឆ្នោតបានធ្វើឡើងនៅពេលដែលប្រទេសទាំងមូលកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្កើតសមិទ្ធិផលនានាសំដៅអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម - ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ៗរបស់គណៈកម្មាធិការបក្ស ប្រទេសជាតិនិងប្រជាជនរបស់យើង ហើយមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មីនិងស៊ីសង្វាក់គ្នា បន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែជឿនលឿននិងមាននិរន្តរភាព ក្នុងសម័យកាលថ្មី។ នេះក៏ជាឱកាសដើម្បីបន្តកសាង បង្រួបបង្រួមនិងធ្វើឱ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន បង្កើតឡើងដោយប្រជាជននិងបំរើផលប្រយោជន៍របស់ប្រជាជន។ ការជ្រើសរើសនិងបោះឆ្នោតជ្រើសរើសសមជក សមាជិកា រដ្ឋសភា និតីកាលទី ១៥ និង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មីគឺជាភារកិច្ចសំខាន់របស់បក្ស ប្រជាជននិងកងទ័ពទាំងមូល នៅឆ្នាំ ២០២១ ។

ក្នុងបរិយាកាសរីករាយនិងរំភើបចិត្តនៃថ្ងៃបោះឆ្នោត ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋ រួមជាមួយអ្នកបោះឆ្នោតជាង ៦៩ លាននាក់នៅទូទាំងប្រទេសបានទៅបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិ កាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ពលរដ្ឋចំពោះប្រទេស ដើម្បីជ្រើសរើសតំណាងដែលមានភាពសក្ដិសមដើម្បីតំណាងឱ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជន។



លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)


លោកប្រធានរដ្ឋសភា វឿត ឌីញហ្វេ (Vuong Dinh Hue) ទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១ ទីរួមខេត្ត អានឡាវ (An Lao) ស្រុកអានឡាវ (An Lao) ទីក្រុងហាយផុង (Hai Phong) ក្រុងអានឡាវសង្កាត់អានឡាវក្រុង Hai Phong ។ រូបថត៖យ័នតឹន  / VNA


លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc )ជាមួយភរិយានិងលោកលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (Ho Chi Minh) ង្វៀនវ៉ានណែន (Nguyen Van Nen)  បានបោះឆ្នោតជ្រើសរើស សមាជិក សមាជិការដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ រូបថត៖ ថុងណាត / VNA

លោកនាយករដ្ឋមន្រ្តី ផាម មីញជិញ (Pham Minh Chinh)បានបោះឆ្នោតជ្រើសរើសសមាជិក សមាជិការដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ រូបថត៖ ង៉ុកធៀន / VNA
 

សម្រាប់តំណាងនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ តួលេខជាក់លាក់មានដូចតទៅ៖ ពីបេក្ខជនចំនួន ៦.១៩៩ នាក់ អ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសតំណាងចំនួន ៣.៧២៦ នាក់ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនខេត្ត ពីបេក្ខជនចំនួន ៣៧.៤៦៨ នាក់អ្នកបោះឆ្នោតជ្រើសរើសតំណាងចំនួន ២២.៩៥២ នាក់ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក។ ពីបេក្ខជនចំនួន ៤០៥.២៤៤ នាក់អ្នកបោះឆ្នោតជ្រើសរើសតំណាងចំនួន ២៤២.៣១២ នាក់ចូលរួមក្នុងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ។


កាលពីព្រឹកថ្ងៃទី ១៦ ឧសភាដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត មណ្ឌលបោះឆ្នោតចំនួន ២០ កន្លែង នៅកោះ ទីប្រជុំជនទ្រឿងសា (Truong Sa)ឃុំស៊ីញុតុន (Sinh Ton) ឃុំសុងទឹតី (Song Tu Tay) បានរៀបចំការបោះឆ្នោតមុនកាលកំណត់។ រូបថតៈ VNA ផ្សាយ


មណ្ឌលបោះឆ្នោត នៅអាស័យដ្ឋាន ៤៨ ហាងង៉ាង (Hang Ngang) រដ្ឋធានីហាណូយ (Ha Noi) ជាកន្លែងដែល លោកប្រធានហូជីមិញសរសេរសេចក្តីប្រកាសឯករាជ្យ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP


អ្នកបោះឆ្នោតបានត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់ពួកគេនិងអនុវត្តតាមបទប្បញ្ញត្តិស្តីពីការការពារ Covid-19 នៅមណ្ឌលបោះឆ្នោតលេខ ១ សង្កាត់ហាងបាយ (Hang Bai) ខណ្ឌហ័រគែម (Hoan Kiem) ទីក្រុងហាណូយ (Ha Noi)។ រូបថត៖ វៀតគឿង / VNP
 

នៅតាមមណ្ឌលបោះឆ្នោត អ្នកបោះឆ្នោតក៏ដូចជាបុគ្គលិកបំរើការបោះឆ្នោតត្រូវរក្សាគម្លាតសង្គមនិងពាក់ម៉ាស ដើម្បីបង្ការនិងការពារការរីករាលដាលនៃ Covid-19 ។
រូបថត៖ កុងដាត / VNP


អ្នកបោះឆ្នោតជ្រើសរើសបេក្ខជនដោយប្រុងប្រយ័ត្ន មុនពេលបោះឆ្នោត។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP


អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ០៤ សង្កាត់ទ្រុងភូង (Trung Phung) ខណ្ឌ ដុងដា (Dong Da)  រដ្ឋធានី ហាណូយ (Ha Noi) ។ រូបថត៖ ខាញ់ឡុង / VNP

អ្នកបោះឆ្នោត លោក្រសី ង្វៀនគីមងៀត (Nguyen Kim Nguyet) កើតនៅឆ្នាំ ១៩២៥ (អាយុ ៩៦ ឆ្នាំ) បាន បំពេញកាតព្វកិច្ចបោះឆ្នោតរបស់លោកស្រី នៅសង្កាត់ឌៀនបៀន (Dien Bien) រដ្ឋធានី ហាណូយ (Ha Noi)។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP

អ្នកកាន់សាសនាម្នាក់ទៅបោះឆ្នោតនៅមណ្ឌលលេខ ០៣ សង្កាត់ហាងត្រុង (Hang Trong) ខណ្ឌហ័រគៀម (Hoan Kiem) រដ្ឋធានីហាណូយ (Ha Noi)។ រូបថត៖ ថាញ់ដេត / VNA


អ្នកបោះឆ្នោតជនជាតិម៉ុង (Mong) នៅក្នុងភូមិណឹមយាំត(Nam Giat) ឃុំផុងឡាយ (Phong Lai) ស្រុក ធួនចូវ (Thuan Chau) ខេត្តសើនឡា (Son La) ទៅបោះឆ្នោត។ រូបថតៈហ៊ឹវគ្វៀត  / VNA
 

នៅឯ“ តំបន់ផ្ទុះឡើងនូវការឆ្លងជំងឺ Covid-19 ”ខេត្ត បាក់យ៉ាង (Bac Giang) ប្រអប់ទម្លាក់សន្លឹកឆ្នោតត្រូវបានបុគ្គលិកនៃក្រុមការងារបោះឆ្នោតយកទៅកន្លែងធ្វើចត្តឡីស័ក ដើម្បីឱ្យអ្នកបោះឆ្នោតបោះឆ្នោត។ រូបថត៖ យាញ់ឡាំ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ករណីវិជ្ជមានចំនួន ៣ នាក់ ត្រូវបានផ្តល់អាទិភាពក្នុងការបោះឆ្នោត ហើយបន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅសាកលវិទ្យាល័យកសិកម្មនិងព្រៃឈើដើម្បីព្យាបាល។ រូបថត៖ យាញ់ឡាំ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ប្រអប់ទម្លាក់សន្លឹកឆ្នោតចល័តត្រូវបានផ្លាស់ទៅបន្ទប់សំរាករបស់អ្នកជំងឺ នៅមន្ទីរពេទ្យបាច់ម៉ាយ ( Bach Mai) ។ រូបថតៈមីងឃ្វេយ / VNA
 

ធ្វើឡើងនៅក្នុងបរិបទពិសេស នៅពេលដែលការរីករាលដាលនៃ Covid-19 មានភាពស្មុគស្មាញដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំសម្រាប់ការបោះឆ្នោត។ ប៉ុន្តែបានជំនះរាល់ការលំបាកនិងឧបសគ្គ ការងាររៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ត្រូវបានរៀបចំយ៉ាងល្អប្រសើរនិងបានធានាសុវត្ថិភាព គោរពតាមបទប្បញ្ញត្តិស្តីពីការការពារនិងទប់ស្កាត់នឹងការរាតត្បាត ដោយមានការប្តេជ្ញាចិត្តខ្ពស់ ដូច្នេះថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ប្រព្រឹត្តទៅតាមបែបប្រជាធិបតេយ្យ ដោយស្មើភាព ស្របតាមច្បាប់ ធានាសណ្តាប់ធ្នាប់ និង នាំយកសិទ្ធិពេញលេញរបស់ប្រជាជន។


ទោះបីជាមានស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ ជំងឺ Covid-19 ក៏ដោយ បរិយាកាសបោះឆ្នោតនៅទីក្រុង ដាណាំង (Da Nang) នៅតែពោរពេញនៅគ្រប់ទីកន្លែង។ រូបថត៖ថាញ់ហ័រ / VNP


ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 ទីក្រុងដាណាំង (Da Nang) អនុវត្តយ៉ាងម៉ឹងម៉ាត់នូវការរក្សាគម្លាតសង្គម នៅមណ្ឌលបោះឆ្នោតដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់ប្រជាជន។ រូបថត៖ ថាញ់ហ័រ/ VNP


បុគ្គលិកពេទ្យនៅក្រុមបោះឆ្នោតមួយ នៅខណ្ឌកឹមលេ (Cam Le) ទីក្រុងដាណាំ (Da Nang) អនុវត្តនីតិវិធីនៃការត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់អ្នកបោះឆ្នោត មុនពេលចូលក្នុងមណ្ឌលកបោះឆ្នោត។ រូបថត៖ ថាញ់ហ័រ / VNP

 
តាមច្បាប់ មនុស្សដែលកំពុងជាប់ឃុំឃាំងឬឃុំខ្លួនជាបណ្តោះអាសន្ននៅឯមជ្ឈមណ្ឌលឃុំឃាំងរបស់ប៉ូលីស ទីក្រុងដាណាំ (Da Nang) ត្រូវបានអនុញ្ញាតឱ្យអនុវត្តសិទ្ធិប្រជាពលរដ្ឋ នៅថ្ងៃបោះឆ្នោត។ រូបថត៖ CTV
 

សម្រាប់ការបោះឆ្នោតនៅតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំ មន្ទីរពេទ្យនិងមណ្ឌលសុខាភិបាលដែលកំពុងព្យាបាលអ្នកជំងឺ Covid-19 ក្រុមបោះឆ្នោតបានរៀបចំសម្រាប់អ្នកបោះឆ្នោតដែលកំពុងទទួលការព្យាបាលនិងធ្វើចត្តាឡីស័ក ការបោះឆ្នោតតាមការណែនាំរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលខេត្ត។ ចំពោះអ្នកបោះឆ្នោតដែលធ្វើចត្តាឡីស័កនៅផ្ទះក្រុមការងាររៀបចំការបោះឆ្នោតបានអនុវត្តយ៉ាងល្អនូវវិធានការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលស្របតាមបទបញ្ជា ដើម្បីឱ្យអ្នកបោះឆ្នោតអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនដោយសុវត្ថិភាពនិងស្របតាមច្បាប់។


នៅម៉ោង ៧ និង ០០ នាទី នាពេលព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ នៅមណ្ឌលបោះឆ្នោតលេខ ០៥ សង្កាត់ អានខាញ់ (An Khanh) ខណ្ឌ ធូឌឹក (Thu Duc) ក៏បានចាប់ផ្តើមរៀបចំការបោះឆ្នោត។ រូបថតៈគីមភឿង/VNP 


ការត្រួតពិនិត្យនិងបិទជិតនិងបោះត្រានៃប្រអប់ទម្លាក់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ១២ សង្កាត់អានឡាក  (An Lac) ខណ្ឌប៊ិញតឹន (Binh Tan) ទីក្រុងហូជីមិញ (Ho Chi Minh) ។ រូបថត៖ ឡេមិញ / VNP


អ្នកបោះឆ្នោតម្នាក់ៗនឹងត្រូវបានផ្តល់ជូនឯកសារអំពីជីវប្រវត្តិរបស់បេក្ខជន ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ។ រូបថតៈគីមភឿង / VNP


អ្នកបោះឆ្នោតបានទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ ៧២ ខណ្ឌ ភូញួន (Phu Nhuan) ទីក្រុងហូជីមិញ (Ho Chi Minh)។  ។ រូបថត៖ ថុងហាយ / VNP


ក្រុមការងាររៀបចំការបោះឆ្នោតបាននាំយកប្រអប់ទម្លាក់ សន្លឹកឆ្នោតចល័តទៅផ្ទះរបស់លោកស្រី ទ្រឿងធីមីង (Truong Thi Minh) កើតនៅឆ្នាំ ១៩៣០ នៅផ្លូវលេខ ៦ សង្កាត់អានឡាក  (An Lac) ខណ្ឌប៊ិញតឹន (Binh Tan) ទីក្រុងហូជីមិញ (Ho Chi Minh) ដោយសារលោកស្រីពិបាកក្នុងការធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោត។ រូបថត៖ ឡេមិញ / VNP
 


ព្រះសង្ឃនិងប្រជាជនខ្មែរទីក្រុងបាកលាវ (Bac Lieu) បោះឆ្នោត។ រូបថត៖ ញឹបប៊ិន /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិកា រដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ បានបញ្ចប់នៅម៉ោង ១៩ និង ០០ នាទី ថ្ងៃដដែល។ យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃ ការបូកសរុបលទ្ធផលនៃចំនួនអ្នកទៅបោះឆ្នោតគិតត្រឹមម៉ោង ១៩ និង ០០ ថ្ងៃទី ២៣ ខែឧសភាបានបង្ហាញថាប្រទេសទាំងមូលមានអ្នកបោះឆ្នោតសរុបចំនួន ៦៩.៥០៩.៣២៤ / ៧០.០៩៨.៩៤៩ នាក់ (ស្មើនឹង ៩៩,១៦%) ។ ខេត្តដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេគឺខេត្តឡាវកាយ (Lao Cai)  ឡាងសឺន (Lang Son) និងត្រាវិញ (Tra Vinh) (៩៩,៩៨%) ។ ខេត្តដែលមានអត្រាអ្នកទៅបោះ ឆ្នោតទាបជាងគេគឺខេត្ត៖ ងេអាន (Nghe An)  (៩៧,៣០%) ./.
 

ការអនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

 

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top