• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចំណុចលេចធ្លោ និងសាររបស់វៀតណាមនៅលើឆាកអន្តរជាតិ

ជាមួយនឹងការរៀបចំយ៉ាងសកម្ម និងហ្មត់​ចត់ វៀតណាមបានសម្រេច​តួនាទី​ជា​ប្រ​ធាន​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ ហើយបានបន្សល់ទុកនូវចំណុច​លេច​ធ្លោ​មួយ​ដែល​​​ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ។

វៀតណាមត្រូវបានផ្តល់កិត្តិយសជាលើកទី ២ ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិនេះ។ ដោយមានបំណងចង់កសាងប្រទេសប្រកបដោយសន្តិភាព និងវិបុលភាព ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព ពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនង ជំរុញសមាហរណកម្មអន្តរជាតិ ចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ។

នេះជាការបញ្ជាក់របស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក  ( Nguyen Xuan Phuc) ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា ឆ្នាំ២០២១ ក្នុងសម័យប្រជុំពិភាក្សាបើកចំហ ថ្នាក់ជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយបណ្តាអង្គការតំបន់ សំដៅជម្រុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការបង្ការនិងដោះស្រាយជំលោះ។



នាល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា ឆ្នាំ២០២១  លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញជាអធិបតីនៃកិច្ចពិភាក្សាបើកចំហ ថ្នាក់ជាន់ខ្ពស់ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងបណ្តាអង្គការតំបន់ សំដៅជំរុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការបង្ការ និងដោះស្រាយជំលោះ” តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូអញ្ជើញចូលរួមកិច្ចពិភាក្សាបើកចំហ ថ្នាក់ជាន់ខ្ពស់ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងបណ្តាអង្គការតំបន់ សំដៅជំរុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការបង្ការ និងដោះស្រាយជំលោះ” តាមប្រព័ន្ធវីដេអូ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា។ រូបថត៖ ថុងញឹត / VNA


ប្រធានបទអាទិភាពចំនួនបី

នៅខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានជម្រុញនិងរៀបចំកិច្ចពិភាក្សាជាមួយប្រធានបទចំនួន ៣ គឺ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការតំបន់ សំដៅជម្រុញការកសាងទំនុកចិត្ត និងការសន្ទនាគ្នាក្នុងការបង្ការ និងដោះស្រាយជំលោះ; ការជំនះនូវផលប៉ះពាល់នៃគ្រាប់បែក មីន និងការថែរក្សាសន្តិភាពប្រកបដោយចីរភាព; ការការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវិតរស់នៅរបស់ប្រជាជនក្នុងជម្លោះប្រដាប់អាវុធ។

នៅឯកិច្ចពិភាក្សានេះ វៀតណាមបានលើកឡើងនូវអាទិភាពនានា ក្នុងអាណត្តិចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ។ ទាំងនេះក៏ជាបញ្ហាជាក់លាក់ដែលត្រូវបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីអាចធានាភាពសមស្របនឹងបណ្តាអាទិភាព និងផលប្រយោជន៍របស់ វៀតណាមផង និងឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិផង។

ចែករំលែកនៅក្នុងសម័យប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបាននាំយកបញ្ហាសំខាន់នេះលើកឡើង ក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ ព្រមទាំងសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកក្នុងការបញ្ចូលកម្មវិធីសកម្មភាពជំនះគ្រប់បែកមីនចូលក្នុងបណ្តាផែនការអភិវឌ្ឈន៍របស់ប្រទេសខ្លួន។

នៅក្នុងឱកាសនេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីថ្លែងការណ៍ប្រធានដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខដែលស្នើដោយប្រទេស វៀតណាមដែលទាក់ទងនឹងការជំនះផលវិបាកនៃគ្រប់បែកមីន។ 

 


ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រចាំខែមេសា ឆ្នាំ២០២១ នាល្ងាចថ្ងៃទី ២៧ ខែមេសា (ម៉ោងនៅហាណូយ) ប្រទេសវៀតណាមបានបើកសម័យប្រជុំបើកចំហ ថ្នាក់រដ្ឋមន្ត្រីក្រោមប្រធានបទ  "ការការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវិតរស់នៅរបស់ប្រជាជន" តាមការជួបជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ 
រូបថត៖ ឡាំខាញ / VNA



រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ប៊ុយ ថាញ់សើន ( Bui Thanh Son)  ជាមួយឯកអគ្គរដ្ឋទូត តំណាងស្ថានទូត និងអង្គការអន្តរជាតិនានាអញ្ជើញចូលរួមសម័យប្រជុំពិភាក្សានៅឯទីក្រុងហាណូយ។ រូបថត៖ ឡាំខាញ / VNA


រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប៊ុយ ថាញ់សើន ( Bui Thanh Son) បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំពិភាក្សាបើកចំហ ថ្នាក់រដ្ឋមន្ត្រីក្រោមប្រធានបទ “ការការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវិតរបស់ប្រជាជន” ។ រូបថត៖ឡាំខាញ  VNA
 

ខិតខំប្រឹងប្រែង ដើម្បីសំរេចគោលដៅរួម

ជោគជ័យក្នុងខែជាប្រធានក្រុមប្រឹក្សាសន្តិសុខវៀតណាមលើកទី ២ បានបន្សល់ទុកនូវចំណុចលេចធ្លោ និងសារដ៏រឹងមាំអំពីវៀតណាម ដែលជាសមាជិកមានការទទួលខុសត្រូវ និងសកម្មរបស់សហគមន៍អន្តរជាតិ។

វៀតណាមតែងតែចង់ចូលរួមវិភាគទានដល់ការងាររបស់អង្គការសហប្រជាជាតិ គោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជម្រុញពហុភាគី និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពសន្តិសុខអន្តរជាតិ និងការអភិវឌ្ឍនៅលើពិភពលោក។

ក្រុមប្រឹក្សាសន្តិសុខក្រោមការដឹកនាំប្រទេសវៀតណាមបន្តរក្សាបន្ទុកការងារដ៏ធំមួយ ក្នុងនោះរួមមានកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតជិត ៣០ និងកិច្ចពិគ្រោះយោបល់កម្រិតការងាររាប់សិបទៀត ដើម្បីពិភាក្សាអំពីបញ្ហាសន្តិភាព សន្តិសុខក្នុងតំបន់ និងសន្តិសុខពិភពលោកដូចជាការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ; កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់និងអនុតំបន់; ការប្រឆាំងនឹងការរំសាយអាវុធប្រល័យលោក; ការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ ... ; ស្របពេលជាមួយគ្នាបានអនុម័តឯកសារផ្សេងៗគ្នាជាង ១០ ក្នុងនោះសេចក្តីសំរេចចិត្តចំនួន ៤ ត្រូវបានអនុម័តដោយការមូលមតិគ្នា។


តំណាងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចូលរួមសម័យប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ រូបថត៖ ហ៊ូថាញ់ / VNA


នាថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីផ្លាស់ប្តូរនិងស្តាប់របាយការណ៍របស់អគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់ស្តីពីរំសាយអាវុធរបស់អង្គការសហប្រជាជាតិ Izumi Nakamitsu ស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី។ រូបថត៖ ខាក់ហៀវ/ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក


នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) លោកឯកអគ្គរដ្ឋទូត ដាំង ឌីញគ្វី (Dang Dinh Quy) ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីដំណើរការបោះឆ្នោត និងស្ថានភាពសន្តិសុខនៅប្រទេសសូម៉ាលី។ រូបថត៖ ខាក់ហៀវ/ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក


នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំពិភាក្សាថ្នាក់រដ្ឋមន្រ្តីលើប្រធានបទ “ការការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះជីវីតរបស់ប្រជាជន រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ុយ ថាញសើន (Bui Thanh Son) បានធ្វើជាអធិបតីក្នុងកិច្ចពិភាក្សានេះ។ រូបថត៖ ហឺថាញ់/ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New York


នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាពីស្ថានភាពនៅស៊ីរី។ លោកឯកអគ្គរដ្ឋទូត ដាំង ឌីញគ្វី (Dang Dinh Quy) ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតីក្នុងកិច្ចពិភាក្សានេះ។ នៅក្នុងរូបថត៖ តំណាងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចូលរួមសម័យប្រជុំនេះ។ រូបថត៖ ហឺថាញ់/ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New York


នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូតដាំង ឌីញគ្វី (Dang Dinh Quy)  ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបសកម្មភាពនានា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅខែមេសា ឆ្នាំ២០២១ ។ សម័យប្រជុំបូកសរុបបានទាក់ទាញអ្នកតំណាងជាង ៧០ នាក់នៃប្រទេសជាសមាជិក និងប្រទេសសង្កេតការណ៍អង្គការសហប្រជាជាតិ រួមទាំងឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មមកពីប្រទេសជាច្រើន។ រូបថត៖ ហឺថាញ់/ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New York

ប្រទេសវៀតណាមបានចូលរួមចំណែកក្នុងការងារទូទៅរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងស្មារតីម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវ ដោយបង្ហាញទស្សនៈរបស់វៀតណាមលើបញ្ហានានាដែលត្រូវបានពិចារណា និងពិភាក្សាដោយក្រុមប្រឹក្សាសន្តិសុខ ដែលបានបង្ហាញយ៉ាងច្បាស់នូវជំហររបស់វៀតណាមដែលគាំទ្រការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្តាគោលការណ៍ជា
មូលដ្ឋាននៃច្បាប់អន្ដរជាតិ។

វៀតណាមជានិច្ចកាលខិតខំជំរុញការបង្ការជំលោះ កាត់បន្ថយភាពតានតឹង ស្វែងរកដំណោះស្រាយចំពោះជំលោះ គាំទ្រតួនាទីរបស់អង្គការសហប្រជាជាតិ បណ្តាបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់។

 

បូកសរុបខែដែលវៀតណាមជាប្រធាន មកដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១ ក្រុមប្រឹក្សាសន្តិសុខបានធ្វើសកម្មភាពជាផ្លូវការចំនួន ២៧ បានអនុម័តសេចក្តីសម្រេចចំនួន ១២ ក្នុងនោះមានសេចក្តីសម្រេចចិត្តចំនួន ៤ និងសេចក្តីសម្រេចចិត្តរបស់ប្រធានចំនួន ២ សេចក្តីប្រកាសព័ត៌មាន ៥ និងការផ្តល់ព័ត៌មាន ១។

ដោយជោគជ័យរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសា ឆ្នាំ២០២១ រួមជាមួយនឹងបទពិសោធន៍ មេរៀន និងលទ្ធផលដែលទទួលបានពីដើមអាណត្តិរហូតមក​ដល់​បច្ចុប្បន្ន រួមជាមួយកម្លាំង និងកិត្យានុភាពរបស់ប្រទេស ការយកចិត្តទុកដាក់ ការដឹកនាំជាប្រចាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ការសម្របសម្រួលយ៉ាងសកម្មរបស់ក្រសួង ស្ថាប័ននានា ប្រទេស​វៀតណាមនឹងបំពេញល្អតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍​​នៃក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេល ៨ ខែទៀតនៃអាណត្តិ ២០២០-២០២១ ៕


 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម / ការសែតរូបថតវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top