វីដេអូ
ភូមិផ្កាអាយុរាប់សតវត្សរ៍ ជាមួយនឹងបច្ចេកទេសដាំដុះពិសេស
ភូមិផ្កា Sa Dec ក្នុងខេត្ត Dong Thap នៃតំបន់ដីសណ្តទន្លេ Cuu Long បានអភិវឌ្ឍអស់រយៈពេលរាប់រយឆ្នាំមកហើយ។ អ្វីដែលធ្វើឱ្យភូមិផ្កា ដែលមានអាយុកាលយូរលង់ណាស់មកហើយនេះ មានលក្ខណៈពិសេស គឺកសិករដាំផ្កា និងរុក្ខជាតិលម្អនៅលើទ្រើងខ្ពស់ៗ ដែលជំនួសឲ្យការដាំដោយផ្ទាល់នៅក្នុងដី។ វិធីសាស្ត្រដាំដុះបែបប្រពៃណីនេះ ដែលសម្របខ្លួនទៅនឹងលក្ខខណ្ឌធម្មជាតិក្នុងស្រុក ជួយកាត់បន្ថយថ្លៃដើម និងត្រូវបានថែរក្សាជាច្រើនជំនាន់មកហើយ ដែលបានក្លាយជាលក្ខណៈពិសេសមួយនៃភូមិផ្កា Sa Dec។
