វីដេអូ
មហាសន្និបាតលើកទី ១៤ របស់បក្ស៖ ទីក្រុងដាណាំង (Da Nang)មានគោលបំណងនូវការអភិវឌ្ឍទីក្រុងស៊ីវិល័យ និងទំនើប
ក្នុងឱកាសចូលរួមក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស លោក ឡេ ង៉ុក ក្វាង (Le Ngoc Quang) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងដាណាំង និងជាប្រធានគណៈប្រតិភូបក្សទីក្រុងនេះដែលបានចូលរួមក្នុងមហាសន្និបាតលើកនេះ បានចែករំលែកជាមួយអ្នកសារព័ត៌មានអំពីទំនុកចិត្ត និងសេចក្តីប្រាថ្នារបស់លោកក្នុងការកសាងទីក្រុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយ នៅភាគកណ្តាលវៀតណាម ឲ្យក្លាយជាទីក្រុងស៊ីវិល័យ និងទំនើបមួយ ដែលមានគុណភាពខ្ពស់ ពោលគឺក្លាយជាប៉ូលកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ នៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ៕
