• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មុខរបររបស់ប្រជាជនវៀតណាម

ឬស្សី និងផ្តៅ វៀតក្វាង (Viet Quang) ផលិតចេញផលិតផលដែលទទួលស្តង់ដារ OCOP លំដាប់ផ្កាយ ៤

ដោយមានភូមិសិប្បកម្មប្រពៃណី ចំនួន ១៣៥០ រដ្ឋធានី ហាណូយ (Ha Noi) មានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍន៍កម្មវិធី ឃុំមួយផលិតផលមួយ (OCOP) រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការបំពេញគោលដៅសាងសង់ជនបទថ្មី។ ផលិតផល

គួរកត់សម្គាល់ថា ផលិតផលជាច្រើនដែលចូលរួមក្នុងកម្មវិធី OCOP បានផលិតចេញពីភូមិសិប្បកម្មប្រពៃណី ដោយផ្តោតលើវិស័យមួយចំនួន ដូចជា ក្រណាត់-វាយនភណ្ឌ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ គ្រឿងសង្ហារឹម និងសិប្បកម្ម។

យោងតាមការិយាល័យសម្របសម្រួលជនបទថ្មីទីក្រុងហាណូយ (Ha Noi) ដែលបានប្រកាសលទ្ធផលនៃចំណាត់ថ្នាក់ និងវាយតម្លៃផលិតផល OCOP នាពេលថ្មីៗនេះ ផលិតផលឬស្សី និងផ្តៅតម្បាញរបស់ក្រុមហ៊ុនវៀតក្វាង (Viet Quang) បានទទួលលិខិតបញ្ជាក់នូវផលិតផល Ocop លំដាប់ផ្កាយ  ពី​គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​ (Ha Noi) ដូច​ជា៖ ឈុត​ភ្លើង​ត្បាញតាមរូបរាងស្រការ​នាគ ឈុតចានចំនួន​បី,ថាស​រាង​ចតុកោណ, ប្រអប់ទុក​ក្រដាស, ប្រអប់វេចខ្ចប់​ប៊ិច, ថាស​ផ្លែឈើ។

ផលិតផលធ្វើពីឬស្សី និងផ្តៅរបស់ក្រុមហ៊ុន វៀតក្វាង  (Viet Quang) ថ្វីត្បិតតែមានរូបរាងសាមញ្ញ ក៏ដោយ ក៏ត្រូវទាមទារបច្ចេកទេសតម្បាញដ៏ប៉ិនប្រសប់ ល្អិតល្អន់ និងមិនប្រើប្រាស់ម៉ាស៊ីន។ ដោយហេតុនេះបង្កើតភាពខុសប្លែកគ្នាសម្រាប់ផលិតផលទាំងនេះ បើប្រៀបធៀបទៅនឹងផលិតផលនៅលើទីផ្សារ ជាពិសេសបច្ចេកទេសតម្បាញ ។



ដំណាក់កាលជ្រើសរើសគ្រឿងផ្សំ ហូត ហាល ពុះឫស្សី ហាលឲ្យស្ងួត បន្ទាប់មក គ្រឿងផ្សំនឹងស្ងោរក្នុងទឹកដាំពុះឬហាលក្រោមផ្សែងចំបើង ដើម្បីឱ្យមានពណ៌ធម្មជាតិដ៏ស្រស់ស្អាត។ រូបថត៖ ខាញ់ឡុង



សិល្បករឆ្នើម ង្វៀនវ៉ាន់ទិញ  (Nguyen Van Tinh) ជាមួយផលិតផលដែលបានទទួលលិខិតបញ្ជាក់នូវផលិតផល Ocop លំដាប់ផ្កាយបួន  ដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។


សិប្បករកំពុងផលិតផលិតផលធ្វើពីឬស្សី និងផ្តៅ។ រូបថត៖ ខាញ់ឡុង



មុខរបរតម្បាញឬស្សី និង​ផ្តៅ ទាមទារ​ភាព​ល្អិតល្អន់របស់​កម្មករ។ រូបថត៖ ខាញ់ឡុង



វាស់ទំហំផលិតផលដើម្បីធានាគុណភាពនៃផលិតផល។ រូបថត៖ កុងដាត

 

ផលិតផលតម្បាញរបស់ក្រុមហ៊ុន វៀតក្វាង (Viet Quang) មានលក្ខណៈពិសេសដែលទាក់ទាញអតិថិជនយ៉ាងខ្លាំង។ រូបថត៖ ខាញ់ឡុង


ដំណើរការបាញ់ថ្នាំលាបនិងរក្សាពណ៌នៃផលិតផល។ រូបថត៖ កុងដាត


ផលិតផលធ្វើពីឬស្សី និងផ្តៅ បន្ទាប់ពីបាញ់ថ្នាំរួចដែល យក​ទៅហាលឲ្យស្ងួត។ រូបថត៖ ខាញ់ឡុង

ទស្សនាភូមិសិប្បកម្មប្រពៃណីនៅឃុំ ភូវិញ (Phu Vinh) ហើយសួរអំពីសិប្បករដ៏ឆ្នើម ង្វៀនវ៉ាន់ទិញ (Nguyen Van Tinh) ដែលបាននរណាក៏បានស្គាល់យ៉ាងច្បាស់ ដោយសារតែគាត់គឺជាអ្នកនិពន្ធគំនូរតម្បាញ​ឬស្សីនិងផ្តៅដ៏ប្លែកៗជាច្រើន ផ្ទាំងគំនូរទេសភាព និងឃ្លាឆ្លងឆ្លើយធ្វើពីឫស្សី និងផ្តៅ ប្រកបដោយពិសេសនិងប្លែកៗ ថ្មី ដែលធ្វើទស្សនិកជនកោតសរសើរ។

ក្នុងនាមជានាយកក្រុមហ៊ុនវៀតក្វាង ( Viet Quang) ដែលជាក្រុមហ៊ុនផលិតសិប្បកម្មដ៏ល្បីល្បាញមួយក្នុងចំណោមក្រុមហ៊ុនផលិតសិប្បកម្មពីផ្តៅ ឬស្សីនៅទីក្រុងហាណូយ (Ha Noi) លោក ង្វៀន​វ៉ាន់ទិញ  (Nguyen Van Tinh) បាន​រៀន​​មុខរបរ​តម្បាញ​ឬស្សី​និង​ផ្តៅ តាំងពីអាយុ ១០ ឆ្នាំ លោកគឺជាកូន​ប្រុសរបស់សិល្បករ ង្វៀន​វ៉ាន​ខៀវ (Nguyen Van Khieu) ដែល​​តម្បាញ​រូបថតរបស់ហូ (Ho) ធ្វើពីឫស្សី និងផ្តៅប្រកបដោយ​ជោគ​ជ័យ ។ រហូតដល់ពេល​ដែល​លោក​ ទិញ (Tinh) មានអាយុ ១៧ ឆ្នាំ គាត់បានយល់ដឹងពីបច្ចេកទេស វិធីតម្បាញ ដំណើរការតម្បាញ ចេះលាយគ្រឿងផ្សំដើម្បីផលិតចេញផលិតផលនីមួយៗ លោក ង្វៀន​វ៉ាន់​ទិញ ( Nguyen Van Tinh) កាន់តែមានជំនាញពីមួយថ្ងៃទៅមួយថ្ងៃ។ នៅឆ្នាំ ១៩៨៦ គាត់បានទទួលមេដាយមាសនៃផលិតផលសិប្បកម្មដែលផ្តល់ដោយសម្ព័ន្ធសហករណ៍សិប្បកម្មនិងឧស្សាហកម្មខ្នាតតូច។ ក្នុងឆ្នាំ ២០០៩ លោក ង្វៀន​វ៉ាន់​ទិញ ( Nguyen Van Tinh) បានទទួលកិត្តិនាមជាសិប្បករឆ្នើមដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ កូនប្រុសទាំងពីររបស់គាត់គឺលោក ង្វៀន​​វ៉ាន់ប៊ិញ (Nguyen Van Binh) (កើតក្នុងឆ្នាំ ១៩៨២) និង លោក ង្វៀន​វ៉ាន់​ក្វាង (Nguyen Phuong Quang) (កើតក្នុងឆ្នាំ ១៩៨៤) ទាំងពីរនាក់បានទទួលពានកិត្តិនាម​ជាសិល្បករ។ ក្នុងនោះ លោក ង្វៀន​វ៉ាន់​ក្វាង (Nguyen Phuong Quang) បានទទួលកិត្តិនាមជាសិប្បករ ក្នុងឆ្នាំ ២០១២ ក្នុងអាយុ២៨ ឆ្នាំ ដែលជាវិចិត្រករវ័យក្មេងជាងគេនៅភូមិសិប្បកម្មប្រពៃណីឬស្សី និងផ្តៅ ភូវិញ (Phu Vinh)។ ក្នុងឆ្នាំ ២០១៦ លោក ង្វៀន​ ភឿង​ក្វាង (Nguyen Phuong Quang) ទទួល​កិត្តិនាមជាសិប្បករឆ្នើមដោយប្រធានរដ្ឋ។

តាមលោក ង្វៀន​វ៉ាន់ទិញ (Nguyen Van Tinh )ផលិតផលដែលចូលរួមកម្មវិធី ឃុំមួយ ផលិតផលមួយ បានឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់​នូវបច្ចេកទេសតម្បាញ ការវេចខ្ចប់ផលិតផល ជាដើម។  នេះបានបង្កើតលើកទឹកចិត្តដល់ភូមិសិប្បកម្មឱ្យលើកកម្ពស់គុណភាពផលិតផលជាបណ្តើរៗ។ ជាពិសេស ភូមិសិប្បកម្ម ភូវិញ (Phu Vinh) មានលក្ខណៈពិសេសនៃការតម្បាញ​​ឬស្សីនិងផ្តៅ និងតម្បាញរូបថតដោយឬស្សី និងផ្តៅ ឬការតម្បាបញក្បួនរចនាផ្សេងៗ ដែលភូមិសិប្បកម្មផ្សេងទៀតគ្មានទេ។


ឈុត​ភ្លើង​តម្បាញ​ស្រការនាគ ជា​ផលិតផល​ទទួល​បាន​លិខិតបញ្ជាក់នូវផលិតផល​លំដាប់ផ្កាយ ​៤ Ocop ដោយ​គណៈកម្មាធិការ​ប្រជាជន​ហាណូយ​ (Ha Noi)។ រូបថត៖ ខាញ់ឡុង


គោមឬស្សី និង​ផ្តៅ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការតុបតែង​ការិយាល័យ និង​អាផាតមិន។ រូបថត៖ ខាញ់ឡុង


កន្លែងដាក់តាំងផលិតផលនៅក្នុងសិក្ខាសាលាផលិតកម្មរបស់ក្រុមហ៊ុនឬស្សីនិងផ្តៅ វៀតក្វាង (Viet Quang) រូបថត៖ ខាញ់ឡុង

ផលិតផលជាច្រើននៅក្នុងរោងជាងរបស់ក្រុមហ៊ុន​​វៀតក្វាង (Viet Quang ) រូបថត៖ ខាញ់ឡុង


ផ្តៅនិង​ឬស្សី​មិន​មែន​ជា​អាជីព​សម្រាប់​ចិញ្ចឹម​ជីវិត​ទេ ប៉ុន្តែ​ក៏​មាន​ចំណង់​ចំណូល​ចិត្ត​ដែរ។ សមាជិកនៃគ្រួសារសិប្បករឆ្នើមង្វៀនវ៉ាន់ទិញ (Nguyen Van Tinh) មិនដែលពេញចិត្តនឹងផលិតផលដែលគេបានផលិតចេញនោះទេ ប៉ុន្តែតែងតែគិតគូរ ស្វែងយល់ បង្កើតគំរូថ្មីៗ... ពីសរសៃផ្តៅ តាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករឆ្នើម លោកង្វៀន ង្វៀន វ៉ាន់ទិញ (Nguyen Van Tinh) និងកូនៗបានបង្កើតនូវភាពប្លែកៗជាច្រើន ការងារបង្កប់អត្តសញ្ញាណវៀតណាម។/.

 
 

ខាញ់ឡុង កុងដាត

ពិសេសភាព ក្រមួនឃ្មុំ - ពណ៌ឆ្លុះ

ពិសេសភាព "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ"

 នាពេលថ្មីៗនេះ នៅសារមន្ទីរនារីវៀតណាម (រដ្ឋធានីហាណូយ) ព្រឹត្តិការណ៍ “ក្រមួន​ឃ្មុំ - ពណ៌ឆ្លុះ ​” បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់សិប្បករ សិល្បការិនីជនជាតិ ម៉ុង (Mong) (ខេត្ត ហ័រ​ប៊ិញ (Hoa Binh))...

Top