ឧទ្យានជាតិ Vu Quang ខេត្ត Ha Tinh ត្រូវបានបង្កើតឡើងកាលពី ២៣ ឆ្នាំមុន (ក្នុងឆ្នាំ ២០០២) ដែលមានផ្ទៃដីជាង ៥៧ ពាន់ហិកតា ស្ថិតនៅលើជួរភ្នំ Truong Son ដ៏សម្បើម គឺជាតំបន់មួយដែលមានប្រព័ន្ធអេកូឡូស៊ីចម្រុះបំផុតនៅវៀតណាម។ ឧទ្យានជាតិ Vu Quang មិនត្រឹមតែល្បីល្បាញដោយសារទេសភាពធម្មជាតិរហោស្ថានប៉ុណ្ណោះទេ ថែមទាំងជាជម្រកនៃសត្វ និងរុក្ខជាតិកម្រជាច្រើនប្រភេទ ដែលរួមចំណែកបង្កើតឡើងតម្លៃពិសេសនៃតំបន់នេះ។
ឧទ្យានជាតិ Vu Quang ត្រូវបានចាត់ទុកថាជា "គ្រាប់គជ់បៃតង" នៃខេត្ត Ha Tinh។ (រូបថត៖ VOV5)
ស្ថិតនៅតាមផ្លូវលំហូជីមិញ
ដែលសំងំលាក់ខ្លួនក្នុងជួរភ្នំ Truong Son ដ៏សម្បើម
ឧទ្យានជាតិ Vu Quang ត្រូវបានចាត់ទុកថាជា
"គ្រាប់គជ់បៃតង" នៃខេត្ត Ha Tinh។
ដើម្បីទៅដល់ឧទ្យានជាតិ Vu Quang អ្នកត្រូវជិះទូកនៅលើផ្ទៃបឹងធារាសាស្ត្រ
Ngan Truoi ប្រហែល ១ ម៉ោង។
ឧទ្យានជាតិនេះរក្សាទុកប្រភពហ្សែនដ៏មានតម្លៃជាច្រើនសម្រាប់ការអភិរក្ស។
ក្នុងចំណោមនោះ មានប្រភេទសត្វ និងរុក្ខជាតិកម្រជាច្រើនដែលជិតផុតពូជ
ដែលបានចុះបញ្ជីក្នុងសៀវភៅក្រហម IUCN ("សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ
និងធនធានធម្មជាតិ" និងសៀវភៅក្រហមវៀតណាម) ដែលចាំបាច់ត្រូវផ្តល់អាទិភាពសម្រាប់ការអភិរក្ស
និងការការពារយ៉ាងតឹងរ៉ឹង។ នៅ Vu Quang អ្នកស្រាវជ្រាវបានកត់ត្រាប្រភេទរុក្ខជាតិថ្នាក់ខ្ពស់ជាង
១៦០០ ប្រភេទ។ ក្នុងនោះមានរុក្ខជាតិកម្រចំនួន ៩៤
ប្រភេទដែលចុះបញ្ជីក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហម IUCN។ ជាពិសេសនៅក្នុងឧទ្យានជាតិ Vu Quang មានរុក្ខជាតិរហូតដល់
៦៨៦ ប្រភេទដែលត្រូវបានប្រើជាថ្នាំពេទ្យ និងដើមឈើ ៣៣៩ ប្រភេទ។ លោក Nguyen
Danh Ky នាយកឧទ្យានជាតិ Vu Quang បានអះអាងថា៖
“ក្នុងឆ្នាំ
២០១៨ ឧទ្យានជាតិ Vu Quang មានកិត្តិយសដោយត្រូវបានទទួលស្គាល់ជាឧទ្យានបេតិកភណ្ឌអាស៊ាន។
នេះជាកិត្តិយសដ៏ធំធេងសម្រាប់ឧទ្យានជាតិ Vu Quang ខេត្ត Ha
Tinh និងប្រទេសវៀតណាមលើឆាកអន្តរជាតិក្នុងវិស័យអភិរក្សជីវៈចម្រុះ។
បច្ចុប្បន្ននេះ យើងការពារតំបន់ជីវមណ្ឌល
តំបន់អភិរក្សជីវចម្រុះដ៏មានឥទ្ធិពលនេះយ៉ាងតឹងរ៉ឹង”។
ប្រព័ន្ធសត្វនៅក្នុងឧទ្យានជាតិ Vu
Quang ក៏សម្បូរបែបផងដែរ។ តាមការសិក្សាបានកត់ត្រាថា
ឧទ្យាននេះមានថនិកសត្វ ៩៤ ប្រភេទ បក្សី ៣១៥ ប្រភេទ សត្វល្មូន ៥៨ ប្រភេទ ត្រី ៨៨
ប្រភេទ និងមេអំបៅ ៣១៦ ប្រភេទ ក្នុងនោះថនិកសត្វ ២៦ ប្រភេទ បក្សី ១០ ប្រភេទ
និងសត្វល្មូនកម្រ ១៦ ប្រភេទដែលត្រូវការការពារ។ ឧទ្យានជាតិ Vu Quang ក៏ជាកន្លែងដែលបានរកឃើញដំបូងគេនូវថនិកសត្វថ្មីកម្រចំនួន ២
ប្រភេទនៅលើពិភពលោកនោះគឺ៖ សាវឡា (saola) (ក្នុងឆ្នាំ 1992)
និងឈ្លូសយក្ស ដែលគេស្គាល់ថា "ឈ្លូស Vu Quang" (ក្នុងឆ្នាំ ១៩៩៣)។
នាពេលកន្លងមក
គម្រោងសមាសភាគអភិរក្សជីវៈចម្រុះ (គម្រោង VFBC) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ
(USAID) បានជួយឧបត្ថម្ភឧទ្យានជាតិ Vu Quang ដើម្បីបណ្តុះបណ្តាល និងអនុវត្តន៍ការពិនិត្យជីវចម្រុះ
និងធ្វើការវាយតម្លៃចំពោះការគំរាមកំហែងលើជីវចម្រុះដោយប្រើឧបករណ៍ SMART។ លោក Nick Cox នាយកម្មវិធីសមាសភាគអភិរក្សជីវចម្រុះដែលឧបត្ថម្ភដោយ
USAID នៃគម្រោង VFBC បាននិយាយថា៖
“ឧទ្យានជាតិ Vu
Quang គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានតិចតូច នៅក្នុងប្រទេសវៀតណាម
ដែលនៅតែមានសត្វដំរី និងឈ្លូសយក្ស
ដែលថ្មីៗនេះត្រឹមតែបានឃើញនៅលើគេហទំព័រមួយចំនួនប៉ុណ្ណោះ។
នេះជាសញ្ញាល្អដែលបង្ហាញថាការងារអភិរក្សនៅ Vu Quang កំពុងការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព។
តាមរយៈកម្មវិធីសមាសភាគអភិរក្សជីវចម្រុះដែលឧបត្ថម្ភដោយ USAID នៃគម្រោង VFBC គណៈគ្រប់គ្រង
និងបុគ្គលិកនៃឧទ្យានជាតិ Vu Quang អាចបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវចម្រុះ”។
មិនត្រឹមតែបំពេញការងារអភិរក្សជីវចម្រុះបានល្អប៉ុណ្ណោះទេ
ឧទ្យានជាតិ Vu Quang ក៏ទទួល ថែទាំ និងដោះលែងសត្វរាប់រយក្បាលទៅក្នុងព្រៃឡើងជារៀងរាល់ឆ្នាំទៀតផង។
ការស្ថិតិបង្ហាញថាក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ឧទ្យានបានទទួល និងថែទាំសត្វចំនួន
៦៤២ ក្បាល ហើយបានដោះលែងសត្វចំនួន ៥៨៧ ក្បាលចូលទៅក្នុងព្រៃវិញ។ លោក Nguyen
Viet Hung ប្រធានផ្នែកវិទ្យាសាស្ត្រ និងសហប្រតិបត្តិការអន្តរជាតិនៃឧទ្យានជាតិ
Vu Quang បានឲ្យដឹងថា៖
“នាពេលកន្លងមក
ការងារជួយសង្គ្រោះ អភិរក្ស និងដោះលែងសត្វព្រៃឡើងវិញ
បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីឧទ្យានជាតិ Vu Quang។
ឧទ្យានជាតិ Vu Quang បានទទួលសត្វយ៉ាងច្រើនរហូតដល់ ១.៥០០
ក្បាល។ សត្វដែលបានទទួលយកនៅឧទ្យានជាតិ Vu Quang ភាគច្រើនជាប្រភេទសត្វ
ដែលយើងផ្ដល់អាទិភាពការពារ ហើយចុះបញ្ជីក្នុងសៀវភៅក្រហមវៀតណាម និងសៀវភៅក្រហមពិភពលោក។
ត្រូវតែនិយាយថា ការដោះលែងឡើងវិញ និងជួយសង្គ្រោះសត្វព្រៃនៅឧទ្យានជាតិ Vu
Quang មានប្រសិទ្ធភាពខ្ពស់ក្នុងការរួមចំណែកការពារ
និងអភិរក្សជីវៈចម្រុះ”។
ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ
ឧទ្យានជាតិ Vu Quang សក្តិសមជាកន្លែងដែលមានប្រព័ន្ធអេកូឡូស៊ីចម្រុះបំផុតនៅវៀតណាម
ដើរតួនាទីយ៉ាងសំខាន់ក្នុងភាពសម្បូរបែប
និងនិរន្តរភាពនៃប្រព័ន្ធអេកូធម្មជាតិរបស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម