ព័ត៌មាន អបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា៖ នាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី 09/08/2025 នាយប់ថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Luanda ស្ថានទូតវៀតណាមប្រចាំនៅ អង់ហ្គោឡាបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា (១២ វិច្ឆិកា ១៩៧៥-១២ វិច្ឆិកា ២០២៥)។ ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ ជាមួយគណៈប្រតិភូវៀតណាម និងអង់ហ្គោឡាក្នុងពិធីអបអរសាទរ។ រូបថត៖ VNA អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ គឺមួយថ្ងៃបន្ទាប់ពីអង់ហ្គោឡាបានប្រកាសឯករាជ្យ វៀតណាមនិងអង់ហ្គោឡាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ពិសេសមួយដែលបញ្ជាក់ពីភាពស្មោះត្រង់និងទំនុកចិត្តក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកប្រធានរដ្ឋ លឿងគឿង និងភរិយា ជាមួយប្រតិភូ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា។ រូបថត៖VNA“រយៈពេលពាក់កណ្តាលសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ចម្ងាយភូមិសាស្រ្តមិនអាចរាំងស្កាត់ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរបានទេ។ ពីអ្នកជំនាញកសិកម្មនិងវេជ្ជសាស្ត្រ ១១ នាក់ដំបូង ដែលបានមកប្រទេសអង់ហ្គោឡា នៅចុងទស្សវត្សរ៍ ៧០ មកទល់បច្ចុប្បន្ន មានគ្រូបង្រៀន វេជ្ជបណ្ឌិត និងជនជាតិវៀតណាមជាច្រើនម៉ឺននាក់ បានចូលមករស់នៅ និងធ្វើការនៅតាមសាលារៀន បរិក្ខារពេទ្យ និងកសិដ្ឋានគម្រោងសាងសង់នានា។ ពួកគេបាននៅជាមួយប្រជាជនអង់ហ្គោឡា សូម្បីតែក្នុងគ្រាលំបាកក៏ដោយ ហើយបានរួមចំណែកជាវិជ្ជមានប្រកបដោយមោទនភាពចំពោះការកសាងឡើងវិញ និងការអភិវឌ្ឍរបស់អង់ហ្គោឡា”។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា វៀតណាមនិងអង់ហ្គោឡា មានមូលដ្ឋានគ្រប់បែបយ៉ាងដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី - កាន់តែសំខាន់ ប្រសិទ្ធភាពនិងនិរន្តរភាព - កសាងទំនាក់ទំនង "ភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍" ដើម្បីក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការភាគខាងត្បូង - ខាងត្បូង។ភាគីអង់ហ្គោឡា រដ្ឋមន្ត្រីការបរទេស Tete Antonio បានសម្តែងការពេញចិត្តចំពោះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់សាធារណៈរដ្ឋអង់ហ្គោឡា។ លោក Tete Antonio បាននិយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីស្វែងរក និងទាញយកឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរវប្បធម៌ ជំរុញទេសចរណ៍ និងតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បី បើកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រី Tete Antonio បានសង្កត់ធ្ងន់ថា អង់ហ្គឡាយកចិត្តទុកដាក់ជាពិសេសចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ លឿង គឿង លើកនេះ ដែលបង្ហាញពីទំនាក់ទំនងមិត្តភាពនិងការប្តេជ្ញាចិត្តក្នុងការរួមដៃគ្នា ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម-អង់ហ្គោឡា៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយប់ថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Luanda ស្ថានទូតវៀតណាមប្រចាំនៅ អង់ហ្គោឡាបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា (១២ វិច្ឆិកា ១៩៧៥-១២ វិច្ឆិកា ២០២៥)។ ប្រធានរដ្ឋ លោក លឿង គឿង និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកប្រធានរដ្ឋ លឿង គឿង និងលោកជំទាវ ជាមួយគណៈប្រតិភូវៀតណាម និងអង់ហ្គោឡាក្នុងពិធីអបអរសាទរ។ រូបថត៖ VNA អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ គឺមួយថ្ងៃបន្ទាប់ពីអង់ហ្គោឡាបានប្រកាសឯករាជ្យ វៀតណាមនិងអង់ហ្គោឡាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ពិសេសមួយដែលបញ្ជាក់ពីភាពស្មោះត្រង់និងទំនុកចិត្តក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកប្រធានរដ្ឋ លឿងគឿង និងភរិយា ជាមួយប្រតិភូ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា។ រូបថត៖VNA“រយៈពេលពាក់កណ្តាលសតវត្សកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ចម្ងាយភូមិសាស្រ្តមិនអាចរាំងស្កាត់ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរបានទេ។ ពីអ្នកជំនាញកសិកម្មនិងវេជ្ជសាស្ត្រ ១១ នាក់ដំបូង ដែលបានមកប្រទេសអង់ហ្គោឡា នៅចុងទស្សវត្សរ៍ ៧០ មកទល់បច្ចុប្បន្ន មានគ្រូបង្រៀន វេជ្ជបណ្ឌិត និងជនជាតិវៀតណាមជាច្រើនម៉ឺននាក់ បានចូលមករស់នៅ និងធ្វើការនៅតាមសាលារៀន បរិក្ខារពេទ្យ និងកសិដ្ឋានគម្រោងសាងសង់នានា។ ពួកគេបាននៅជាមួយប្រជាជនអង់ហ្គោឡា សូម្បីតែក្នុងគ្រាលំបាកក៏ដោយ ហើយបានរួមចំណែកជាវិជ្ជមានប្រកបដោយមោទនភាពចំពោះការកសាងឡើងវិញ និងការអភិវឌ្ឍរបស់អង់ហ្គោឡា”។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា វៀតណាមនិងអង់ហ្គោឡា មានមូលដ្ឋានគ្រប់បែបយ៉ាងដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី - កាន់តែសំខាន់ ប្រសិទ្ធភាពនិងនិរន្តរភាព - កសាងទំនាក់ទំនង "ភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍" ដើម្បីក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការភាគខាងត្បូង - ខាងត្បូង។ភាគីអង់ហ្គោឡា រដ្ឋមន្ត្រីការបរទេស Tete Antonio បានសម្តែងការពេញចិត្តចំពោះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់សាធារណៈរដ្ឋអង់ហ្គោឡា។ លោក Tete Antonio បាននិយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីស្វែងរក និងទាញយកឱកាសថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរវប្បធម៌ ជំរុញទេសចរណ៍ និងតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បី បើកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រី Tete Antonio បានសង្កត់ធ្ងន់ថា អង់ហ្គឡាយកចិត្តទុកដាក់ជាពិសេសចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ លឿង គឿង លើកនេះ ដែលបង្ហាញពីទំនាក់ទំនងមិត្តភាពនិងការប្តេជ្ញាចិត្តក្នុងការរួមដៃគ្នា ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម-អង់ហ្គោឡា៕
អត្ថបទផ្សេងទៀត នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង09/08/2025ព័ត៌មាន“លើកកម្ពស់ទំនាក់ទំនងវៀតណាម-អង់ហ្គោឡាឡើងកំពស់ថ្មី ក្លាយជាស្ពានជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍និងអាហ្រ្វិក” គឺជាប្រធានបទនៃសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអង់ហ្គោឡា ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ៧ សីហា (ម៉ោងក្នុងស្រុក)។ វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិលើការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ09/08/2025ព័ត៌មានពិធីបង្ហូតទង់អបអរសាទរខួបលើកទី ៥៨ នៃទិវាបង្កើតអាស៊ាន09/08/2025ព័ត៌មានវៀតណាម - សមាជិកសកម្មរបស់អាស៊ាន09/08/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីវិស័យហិរញ្ញវត្ថុ09/08/2025ព័ត៌មានបើកយុទ្ធនាការផ្សព្វផ្សាយ "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ"09/08/2025ព័ត៌មានបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងរវាងវៀតណាមនិងអង់ហ្គោឡា09/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត