• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អធឹកអធមសប្បាយរីករាយថ្ងៃបើកពិធីបុណ្យកាហ្វេ បួនម៉ាធួត (Buon Ma Thuot) លើកទី ៨ ឆ្នាំ ២០២៣

នាពេល​ថ្មីៗនេះ បណ្តាសកម្មភាពសំខាន់ៗនៃពិធីបុណ្យកាហ្វេ បួនម៉ាធួត (Buon Ma Thuot) បានប្រព្រឹត្តទៅជាផ្លូវការ ដែលបង្កើតបរិយាកាសអធឹកអធមសប្បាយរីករាយ នៅតាមដងផ្លូវនៃទីក្រុងភ្នំ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានប្រមូលផ្ដុំម ទីក្រុង ដើម្បីទស្សនាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់ចិត្ត សកម្មភាពដែលសំខាន់បំផុតគឺជាពិធីបុណ្យតាមដងផ្លូវ ដែលបានប្រព្រឹត្តិឡើងនៅពេលរសៀល និងពិធីបើកពិធីបុណ្យកាហ្វេ បួន​ម៉ាធួត (Buon Ma Thuot) លើកទី ៨ បានប្រព្រឹត្តឡើងនៅពេលយប់នៃថ្ងៃដដែល។ ខាងក្រោមនេះគឺជារូបថតមួយ​ចំនួនរបស់អ្នកយកព័ត៌មាននៃកាសែតរូបភាពវៀតណាមអំពីបរិយាកាសក្នុងថ្ងៃដំបូងនៃពិធីបុណ្យ។

 

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន​លឹវក្វាង (Tran Luu Quang) ថ្លែងសន្ទរកថាបើកពិធីបុណ្យកាហ្វេ បួន​ម៉ាធួត (Buon Ma Thuot) លើកទី ៨ ឆ្នាំ ២០២៣។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
ការសម្តែងពោរពេញ​ទៅដោយវិរកថានៃតំបន់ តីង្វៀន (Tay Nguyen) ក្នុងរាត្រីបើកពិធីបុណ្យ​កាហ្វេ​ បួន​ម៉ាធួត (Buon Ma Thuot) លើកទី៨ ឆ្នាំ២០២៣។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
របាំដ៏ស្រស់ស្អាតរបស់នារី​នៃតំបន់ តីង្វៀន (Tay Nguyen) ។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
រូបភាពបង្ហាញពីបេតិកភណ្ឌវប្បធម៌ពិភពលោក និងលំហរនៃវប្បធម៌គងឃ្មោះ តីង្វៀន (Tay Nguyen) ។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
ការសម្តែងនិយាយអំពីការបង្កើតតំបន់​ដី bazan តីង្វៀន (Tay Nguyen) វិរភាព។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
ប្រជាជន និងអ្នកទេសចររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា ដើម្បីទស្សនាបរិយាកាសនៃពិធីបុណ្យតាមដងផ្លូវ ម្ដុំផ្លូវបែក​ជាប្រាំមួយ នៅកណ្តាល​ទីក្រុង បួន​ម៉ាធួត (Buon Ma Thuat)។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
សិប្បករ សិប្បការិនីនៃតំបន់ តីង្វៀន តីង្វៀន (Tay Nguyen) សំដែងគងឃ្មោះ នៅតាមផ្លូវ។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
រូបភាពនៃទង់ជាតិវៀតណាម និងប្រទេសដទៃទៀតកំពុងបក់រវិចតាមដងផ្លូវ ក្នុងពិធីបុណ្យ។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
និមិត្តសញ្ញាសត្វដំរី និងកាហ្វេ នៅ បួន​ម៉ាធួត (Buon Ma Thuot) ក្នុងពិធីបុណ្យតាមដងផ្លូវ។ រូបថត៖ ទ្រីញបូ / កាសែតរូបភាពវៀតណាម
រស់រវើកនៃវប្បធម៌បណ្តាបងប្អូនជនជាតិភាគតិចក្នុងពិធីបុណ្យតាមដងផ្លូវ។ រូបថត៖ ទ្រីញបូ /កាសែតរូបភាពវៀតណាម
សម្រស់ដ៏គួរឱ្យចាប់អារម្មណ៍របស់នារីជនជាតិភាគតិច នៅខេត្ត ដាក់​ឡាក់ ( Dak Lak)។  រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ក្រុម​សិល្បៈ​នៃ​ខេត្ត Jeollabuk ប្រទេស​កូរ៉េ​ខាងត្បូងបាន​​​សម្តែង​នៅ​ក្នុងពិធីបុណ្យ​តាម​ដង​​​ផ្លូវ​។ រូបថត៖ ទ្រីញបូ /កាសែតរូបភាពវៀតណាម
សិល្បការិនីជនជាតិកូរ៉េខាងត្បូងជួប​ប្រាស្រ័យជាមួយ​មហាជនវៀតណាម។ រូបថត៖ ទ្រីញបូ /កាសែតរូបភាពវៀតណាម  
ក្រុមត្រែស្ពាន់ផ្លុំដោយកុមារខេត្ត ដាក់​ឡាក់ ( Dak Lak)។ រូបថត៖ ទ្រីញបូ /កាសែតរូបភាពវៀតណាម
បវរកញ្ញា និងនារីស្រស់ស្អាតវៀតណាមចូលរួមពិធីបុណ្យនេះ។ រូបថត៖ ទ្រីញបូ /កាសែតរូបភាពវៀតណាម
ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកសំដែងសៀកតាមដងផ្លូវ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម
យុវជនខេត្ត ដាក់​ឡាក់​ (Dak Lak) នាំមកនូវបរិយាកាសសប្បាយរីករាយ​អធឹក​អធមធឹក​នៃពិធីបុណ្យ។ រូបថត៖ ថាញហ័រ /កាសែតរូបភាពវៀតណាម

 


អនុវត្ត៖ ថាញហ័រ ទ្រីញបូ ប្រែសមួលដោយង្វៀនយ៉ាង

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

រដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម រួមចំណែកក្នុងការផ្សព្វផ្សាយ ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ប្រកបដោយវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។ ការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ្វិញ វ៉ាន់ថាវ (Huynh Van Thao) ប្រធានការិយាល័យតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា ក្នុងអាណត្តិចាស់ ដែលបានបញ្ចប់បេសកកម្មការងារ និងចូលជួបជម្រាបលា ព្រមទាំងបានទទួលស្វាគមន៍លោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh) ដែលត្រូវបានតែងតាំងជាប្រធានការិយាល័យតំណាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ប្រចាំកម្ពុជា សម្រាប់អាណត្តិថ្មី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

Top