• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្រាកំណើនរបស់វៀតណាមធ្វើឱ្យអ្នកវិនិយោគអន្តរជាតិចាប់អារម្មណ៍ខ្លាំង

គេហទំព័រ ainvest.com របស់អាមេរិកបានចុះផ្សាយអត្ថបទមួយនាថ្ងៃទី ៥ ខែតុលា ដោយវិភាគអំពីអត្រាកំណើនគួរឲ្យចាប់អារម្មណ៍នៃសេដ្ឋកិច្ចវៀតណាម។

តាមនោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៨,២៣%។ គេហទំព័រ Ainvest.com បានសង្កត់ធ្ងន់ថា ទោះបីជានៅតែមានហានិភ័យជាច្រើនទាក់ទងនឹងពន្ធគយ និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ប៉ុន្តែកំណើនរបស់វៀតណាមស្ថិតក្នុងកម្រិត ៧,៨៥% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ បង្ហាញពីភាពធន់ដោយ សារកំណែទម្រង់គោលនយោបាយ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ យោងតាមគេហទំព័រ ainvest.com អត្រាកំណើនគួរឱ្យចាប់អារម្មណ៍ត្រូវបានជំរុញដោយវិស័យចំនួន ៣ គឺ ឧស្សាហកម្ម កសិកម្មនិងសេវាកម្ម។

Ainvest.com ជឿជាក់ថា វិនិយោគិនបរទេសមានបំណងចង់ចូលរួមក្នុងវិស័យដែលវៀតណាមមានទាំងគុណសម្បត្តិប្រកួតប្រជែង និងគោលនយោបាយអំណោយផលដូចជា៖ បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ និងសេវាកម្មឌីជីថល។ អត្ថបទនេះបានសន្និដ្ឋានថា កំណើនខ្ពស់របស់ វៀតណាមក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ គឺជាការឆ្លុះបញ្ចាំងពីជំហរយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់តម្លៃសកល និងក្របខ័ណ្ឌគោលនយោបាយសកម្ម។ សម្រាប់អ្នកវិនិយោគ សំណួរត្រូវដាក់ចេញគឺ តើធ្វើយ៉ាងម៉េចដើម្បីអាចវិនិយោគលើវិស័យដែលមានថាមពលខ្លាំងជាងគេនៅវៀតណាម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិកជួយប្រជាជនជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Bualoi

ប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិកជួយប្រជាជនជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Bualoi

នាថ្ងៃទី ៦ តុលា នៅទីក្រុងហាណូយ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀត ណាមបានឲ្យដឹងថា គិតត្រឹមម៉ោង ៥៖០០ ល្ងាចថ្ងៃទី ៦ តុលា ខេត្ត ក្រុង បុគ្គល អង្គភាព អង្គការ ... បានជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភប្រជាជនតាមខេត្ត ក្រុង នានា ដើម្បីជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Bualoi តាមរយៈគណៈកម្មាធិការ ចលនាជួយសង្គ្រោះមជ្ឈិម ដោយមានទឹកប្រាក់ជិត ៧៥២,៧ ពាន់លានដុង (ជាង ៣០ លានដុល្លារអាមេរិក)។

Top