• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អត្តសញ្ញាណវប្បធម៌ប្រពៃណីភ្ជាប់ជាមួយជីវភាពនៅសម័យទំនើប

ក្នុងលំហូរនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ ការរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចមិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ...
របាំប្រពៃណីរបស់ជនជាតិខ្មែរ។ រូបថត៖ Nhan Dan

ក្នុងលំហូរនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ ការរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចមិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ សហគមន៍ ដែលជាទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅបណ្ដាមូលដ្ឋានជាច្រើននៅតំបន់ភាគនិរតី ណាមបូ។

នៅខេត្ត Ca Mau ប្រទេសវៀតណាម គម្រោងលេខ៦ស្តីពី ការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិភាគតិចគឺផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០២១-២០២៥ (កម្មវិធីលេខ១៧១៩) បានជម្រុញសក្ដានុពលអភិវឌ្ឍទេសចរណ៍ នៃតំបន់ជនជាតិភាគតិច។

ដោយទទួលបានដើមទុនពីមជ្ឈិម និងមូលដ្ឋាន សកម្មភាពអភិរក្សវប្បធម៌ជាច្រើនត្រូវបានអនុវត្តដោយព្រមៗគ្នា រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ការរៀបចំពិធីបុណ្យ ការស្ដារឡើងវិញនូវសិល្បៈប្រពៃណី ការជួយគាំទ្រសិប្បករ បណ្តុះបណ្តាលជំនាញទេសចរណ៍សម្រាប់ប្រជាជន...

យោងតាមលោក Nguyen Thanh Niem នាយករងមន្ទីរជនជាតិ និងសាសនាខេត្ត Ca Mau អាស្រ័យការយកចិត្តទុកដាក់ និងការដឹកនាំរបស់ខេត្ត និង "ការជួយគាំទ្រ" ពីដើមទុននៃកម្មវិធីលេខ១៧១៩ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្ត Ca Mau ត្រូវបានអភិរក្ស និងផ្សព្វផ្សាយ។ ចាប់ពីឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រសួង និងមូលដ្ឋាននានាបានអនុវត្ត និងជួយឧបត្ថម្ភសម្ភារៈ និងបរិក្ខារសម្រាប់សំណង់ Salatel ចំនួន១៨ និងផ្ទះវប្បធម៌នៅភូមិចំនួន១២៥ ក្នុងឃុំ និងសង្កាត់នៃជនជាតិភាគតិច និងតំបន់ភ្នំ ជួសជុលនិងតុបតែងវត្តព្រះពុទ្ធសាសនាខ្មែរថេរវាទចំនួន ១៩ និងជួយជួសជុលទូក ង ចំនួន ៥ គ្រឿង។

អ្នកស្រី Cao Thi Thu Loan មកពីភូមិ Truong Loan ឃុំ Truong Tay ស្រុក Hoa Thanh (ខេត្ត Tay Ninh) បង្រៀនរបាំស្គរឆៃយ៉ាំដល់កុមារ។ រូបថត៖ VNA

ទន្ទឹមនឹងនោះ វគ្គបណ្តុះបណ្តាលចំនួន ៨ ត្រូវបានរៀបចំឡើង ដើម្បីបង្រៀនសិល្បៈភ្លេងពិណពាទ្យ និងសិល្បៈនៃការសំដែងរបាំប្រជាប្រិយរបស់ជនរួមជាតិខ្មែរនៅតាមវត្តអារាមនានា។ ពិធីបុណ្យប្រពៃណីរបស់ជនជាតិខ្មែរចំនួន ២ ត្រូវបានស្ដារឡើងវិញ (ពិធីបុណ្យចូលឆ្នាំថ្មី និងពិធីពូនភ្នំខ្សាច់) ការបង្ហាញម៉ូតសំលៀកបំពាក់ប្រពៃណីចំនួន ៣២ ត្រូវបានរៀបចំ...

នៅឃុំ Hung Hoi ខេត្ត Ca Mau វត្តខ្មែរល្បីៗចំនួន ៣ គឺវត្ត Cu Lao, Cai Gia និង Cai Gia Chot ស្ថិតនៅលើផ្លូវតែមួយ បានបង្កើតជាកន្លែងវប្បធម៌ខ្មែរសមរម្យសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ពិធីបុណ្យ និងសកម្មភាពវប្បធម៌ និងកីឡា ត្រូវបានប្រារព្ធឡើងជាទៀងទាត់នៅទីនេះក្នុងឱកាសពិធីបុណ្យ និងពិធីបុណ្យចូលឆ្នាំថ្មី។

ប្អូន Huu Duyen នៅភូមិ Cay Kho ឃុំ Ho Thi Ky ខេត្ត Ca Mau បាននិយាយដោយក្តីរំភើបថា៖ ខ្ញុំពិតជាចូលចិត្តរបាំជនជាតិខ្មែរ កាលនៅពីក្មេង ខ្ញុំមានចំណង់ចំណូលចិត្តព្រោះបានឃើញអ្នកភូមិរាំច្រៀងក្នុងពិធីបុណ្យនានា។ ពេលឮថា ក្រុមសិល្បៈជនជាតិខ្មែរនៅខេត្ត Ca Mau បានបើកវគ្គបង្រៀនរបាំប្រជាប្រិយ ខ្ញុំបានចុះឈ្មោះចូលរួមភ្លាម។ រហូតមកដល់ពេលនេះ ខ្ញុំបានរៀនពីរបាំជាមូលដ្ឋាន ហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់»

អនុវត្តគម្រោងលេខ៦ មិនត្រឹមតែជួយឲ្យជនរួមជាតិភាគតិចទទួលបានអត្ថប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងវប្បធម៌ក៏ត្រូវបានរក្សា និងពង្រីកផងដែរ។

 

លើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិភាគតិច

ដោយទទួលការគាំទ្រពីគម្រោងលេខ៦ បណ្ដាមូលដ្ឋាននៅតំបន់ជនជាតិភាគតិចមានលក្ខខណ្ឌកាន់តែច្រើនក្នុងការប្រមូល អភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិភាគតិច។ ពីនោះនាំមកនូវតម្លៃវប្បធម៌ពិសេសដល់ជីវភាពសហគមន៍ បម្រើដល់សកម្មភាពវប្បធម៌របស់ប្រជាជន។ ទន្ទឹមនឹងនោះ បំពេញតម្រូវការរបស់ប្រជាជន ពង្រឹងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងសហគមន៍នៃបណ្ដាជនជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

យោងតាមលោក Ngo Vu Thang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau ដើម្បីឲ្យវប្បធម៌របស់ជនជាតិភាគតិចត្រូវបានរក្សា តម្រូវឲ្យមានការតំរង់ទិស និងដំណោះស្រាយព្រមៗគ្នាជាច្រើនពីមជ្ឈិម ខេត្ត និងការយកចិត្តទុកដាក់ក្នុងការអនុវត្តរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាពិសេស ប្រជាពលរដ្ឋត្រូវស្ដារឡើងវិញ   និងរក្សាសម្បត្តិដ៏វិសេសវិសាលដែលដូនតាបានបន្សល់ទុក៕

តាម kh.qdnd.vn

ការសូមអក្សនាដើមឆ្នាំ - សេចក្តីប្រាថ្នាតាមរយៈអក្សរនីមួយៗ

ការសូមអក្សនាដើមឆ្នាំ - សេចក្តីប្រាថ្នាតាមរយៈអក្សរនីមួយៗ

ការសុំអក្សរដើមឆ្នាំថ្មីបានក្លាយជាទៅទម្លាប់របស់ប្រជាជនវៀតណាមរាល់ពេលដែលបុណ្យតេតនិងនិទាឃរដូវមកដល់ម្តងៗ... 

Top