• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ប្រព័ន្ធនយោបាយដែលមានស្ថិរភាពគឺជាប្រៀបខ្លាំងរបស់វៀតណាម

“វៀតណាមមានប្រព័ន្ធនយោបាយដែលមានស្ថិរភាព ហើយនោះគឺជាប្រៀបខ្លាំងមួយរបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ”។
លោក Andrew Goledzinowski (ទីពីររាប់ពីឆ្វេង) អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម តែងតែខិតខំជំរុញទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាមលើគ្រប់វិស័យ (រូបថត៖ Thanh Tu/TTXVN)

នេះគឺជាការវាយតម្លៃរបស់លោក Andrew Goledzinowski អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាមដំណាក់កាល ២០២២-២០២៤ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៅប្រទេសអូស្ត្រាលី។

លោក Goledzinowski ជឿជាក់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ មានអត្ថន័យសំខាន់ពិសេស។ អនាគតរបស់វៀតណាមស្ថិតនៅក្នុងការផ្លាស់ប្តូរនិងសម្របខ្លួនទៅនឹងបរិបទអន្តរជាតិដែលកំពុងមានបម្រែបម្រួលយ៉ាងឆាប់រហ័សទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ និងភូមិសាស្ត្រ។ ដើម្បីត្រៀមខ្លួនសម្រាប់យុគសម័យថ្មីនេះ វៀតណាមក៏ត្រូវចូលដល់យុគសម័យថ្មីមួយផងដែរ។

លោកក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានម្ចាស់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូជាច្រើន រួមមាន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង ម៉ាឡេស៊ី សហរដ្ឋអាមេរិក សិង្ហបុរី និងចក្រភពអង់គ្លេស។ល។ យុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរយៈពេលវែងរបស់វៀតណាមអំពីឋានៈ និងការអភិវឌ្ឍនាពេលអនាគតនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top