• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុនីស្តវៀតណាម ​លោក តូឡឹម និងអគ្គលេខា​បក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញចូល​វិមានតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ​

អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង រួមជាមួយគណៈប្រតិភូវៀតណាម និងគណៈប្រតិភូចិន បានដាក់កម្រងផ្កា ចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ រូបថត៖ VOV

 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (១៤-១៥ មេសា) នាព្រឹកថ្ងៃទី ១៥ មេសា អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិនបានអញ្ជើញដាក់កម្រងផ្កានិងចូលវិមានតម្កល់សព គោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ និងជាអគ្គមគ្គុទេសក៍របស់បក្ស និងប្រជាជនវៀតណាម។

កាលនៅរស់ លោកប្រធានហូជីមិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនិងពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងចិន។ លោកប្រធានហូជីមិញតែងតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន ហើយលោកបានខិតខំប្រឹងប្រែងជាច្រើនដើម្បីកសាងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

វៀតណាមជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវនៃសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតងនិងគោលដៅសកលឆ្នាំ២០៣០ (P4G) លើកទី៤ នៅទីក្រុងហាណូយ។

Top