សហគមន៍ជនវៀតណាមនៅក្រៅប្រទេស គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រជាជាតិវៀតណាម ដែលជាធនធានដ៏សំខាន់ជាពិសេសនៃផែនសាមគ្គីភាពជនជាតិទាំងមូលនៅក្នុងយុគសម័យថ្មី នៃការអភិវឌ្ឍថ្មី។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VNA)
នេះជាការអះអាងរបស់អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងពិធីជួបជាមួយគណៈប្រតិភូអាណិកជនវៀតណាម ដែលចូលរួមក្នុងកម្មវិធី "និទាឃរដូវនៅស្រុកកកំណើត ឆ្នាំ ២០២៦" ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៨ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ)។
លោកអគ្គលេខាបក្សបានថ្លែងថា នាពេលកន្លងមកនេះ បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ដល់កិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដោយរួមចំណែកជួយឧបត្ថម្ភបងប្អូនប្រជាជនស្ថិរភាពជីវភាពរស់នៅ ធ្វើ សមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសង្គមប្រទេសសាមី និងលើកកម្ពស់អត្តសញ្ញាណប្រពៃណីរបស់ប្រជាជាតិវៀតណាម។ ក្នុងពេលជាមួយគ្នានេះ តែងតែស្តាប់និងស្រូបយកការចូលរួមមតិយោបល់របស់ជនរួមជាតិនៅក្រៅប្រទេស ក្នុងដំណើរការបង្កើតគោលនយោបាយរបស់ប្រទេសជាតិ ជាពិសេសគោលនយោបាយទាក់ទងនឹងប្រជាជនវៀតណាម នៅក្រៅប្រទេស។
អគ្គលេខាបក្ស លោក តូ ឡឹមនិងគណៈប្រតិភូដែលចូលរួមកម្មវិធី "និទាឃរដូវនៅស្រុកកំណើតឆ្នាំ២០២៦" (រូបថត៖ VNA)
|
|
លោកអគ្គលេខាបក្សសង្ឃឹមថា អាណិកជនវៀតណាមនៅក្រៅប្រទេសនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាង វៀត ណាមនិងបណ្តាប្រទេស។ លោកជឿជាក់ថា ជនរួមជាតិទាំងអស់ទាំងក្នុងនិងក្រៅប្រទេស នឹងលើកកម្ពស់ស្មារតីស្នេហាជាតិ ភាពធន់ឥតឈប់ឈរ និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ ដោយពង្រឹងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល - គ្រឹះដ៏សំខាន់បំផុត ដែលធានាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពារយ៉ាងរឹងមាំនូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់មាតុភូមិតាំងពីដំបូង និងពីចម្ងាយ។
អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជូនអំណោយដល់ជនជាតិវៀតណាមនៅក្រៅប្រទេស (រូបថត៖VNA) |
“ខ្ញុំក៏សូមបញ្ជាក់ថា បក្សនិងរដ្ឋតែងតែស្វាគមន៍ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ អ្នកបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសហគ្រិនជាអាណិកជន ដើម្បីចូលរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងវិស័យសំខាន់ៗសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។ បក្សនិងរដ្ឋនឹងបន្តកែលម្អគោលនយោបាយសម្រាប់ប្រជា ជនវៀតណាមនៅក្រៅប្រទេស ខណៈពេលដែលពង្រឹងការសម្របសម្រួលអន្តរជាតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូន ដោយជួយជនរួមជាតិនឹងនរចិត្តក្នុងការរស់នៅ ធ្វើការ និងអភិវឌ្ឍន៍នៅក្នុងប្រទេសសាមី។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម