• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ ឆ្នាំ២០២៦ ត្រូវអនុវត្តន៍ជាក់ស្តែងរាល់ខ្លឹមសារស្នូលនៃឯកសារមហាសន្និបាតលើកទី១៤ របស់បក្ស

នារសៀលថ្ងៃទី ១០ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិកនៃអនុគណៈកម្មាធិការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស និងសមាជិកនៃគណៈកម្មាធិការដឹកនាំ ដោយបូកសរុបបញ្ហាទ្រឹស្តី និងជាក់ស្តែងមួយចំនួន លើដំណើរការកែទម្រង់តាមទិសដៅសង្គមនិយមនៅវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លង មក។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួប។ រូបថត៖ VNA

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ឯកសារនៃមហាសន្និបាតបក្សលើកទី ១៤ ដែលមានស្រាប់   ហើយគោលនយោបាយមានភាពច្បាស់លាស់ និងគោលដៅត្រូវបានកំណត់; បញ្ហាមានលក្ខណៈសម្រេចនៅពេលនេះគឺការប្រែក្លាយស្មារតីនៃមហាសន្និបាតទៅជាសកម្មភាព លទ្ធផលជាក់ស្តែង និងការផ្លាស់ប្តូរក្នុងជីវភាពរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកដែលបានចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ដូច្នេះ សមាជិកទាំងអស់សុទ្ធតែយល់យ៉ាងច្បាស់អំពីស្មារតី និងខ្លឹមសារនៃពាក្យ និងឃ្លានីមួយៗ គំនិតថ្មីៗនៅក្នុងឯកសារនីមួយៗ។ ឆ្នាំ២០២៦ ត្រូវតែជាឆ្នាំនៃការធ្វើឲ្យមានលក្ខណៈស្ថាប័ន និងការអនុវត្តជាក់ស្តែង នូវខ្លឹមសារថ្មី ខ្លឹមសារស្នូលនៃឯកសារ ហើយក៏មានបញ្ហាថ្មីៗដែលត្រូវការការស្រាវជ្រាវបន្ថែមសម្រាប់អនុវត្តន៍ជាក់ស្តែង   ដូចជាបញ្ហានៃការបង្កើនស្វ័យភាពជាយុទ្ធសាស្ត្រ បញ្ហានៃការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ជាតិ បញ្ហានៃការសម្រេចបានកំណើនពីរខ្ទង់ និងបញ្ហានៃការកសាងសង្គមមួយដែលមានសណ្តាប់ធ្នាប់ មានវិន័យ មានសុវត្ថិភាព មានតម្លាភាព អរិយធម៌អភិវឌ្ឍន៍។  ទាំងនេះគឺជាកិច្ចការដ៏ធំ និងលំបាក ដែលទាមទារបញ្ញារួម ភាពវៃឆ្លាតខាងនយោបាយ និងជម្រៅនៃចំណេះដឹងទ្រឹស្តី”៕

ទិដ្ឋភាពនៃជំនួប។ រូបថត៖ VNA

 

 

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ជាសកម្មភាពមួយក្នុងកម្មវិធី បុណ្យតេតវៀតណាម បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៦ workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" (៩-២០ កុម្ភៈ) បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍នៃរបរសិប្បកម្ម ម្រ័ក្សណ៍ខ្មុក ប្រពៃណី ដោយឥតគិតថ្លៃ នៅចំកណ្តាលវិថីបុរាណហាណូយ ។

Top