នាព្រឹកថ្ងៃទី ២៥ ខែមករា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូតវៀតណាមនៅបរទេស ដែលមកចូលរួមមហាសន្និបាតលើកទី១៤ របស់បក្ស។ អញ្ជើញចូលរួមមាននាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ។
អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូ (រូបថត៖ ថុង ញ៉ាត់/TTXVN)
នៅក្នុងជំនួបនេះ
បណ្តាឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូត វៀតណាមនៅបរទេស
បានចែករំលែកសេចក្តីរីករាយរបស់ប្រជាជនវៀត ណាមនៅបរទេសចំពោះលទ្ធផលជោគជ័យនៃមហាសន្និបាត
លើកទី១៤ របស់បក្ស ដែលទើបបញ្ចប់ថ្មីៗនេះ ដោយបង្ហាញពីទំនុកចិត្តលើស្មារតី
និងឋានៈថ្មីរបស់វៀតណាមនៅក្នុងយុគសម័យស្ទុះឈានទៅមុខ របស់ប្រទេសជាតិ។
ដោយស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកអគ្គរដ្ឋទូត
ប្រធានបេសកកម្មការទូតបនៅបរទេសដែលបានមកចូលរួមមហាសន្និបាត លោកអគ្គលេខាបក្ស
បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗ ចែងក្នុងសេចក្តីសម្រេចដែលត្រូវបានមហាសន្និបាតលើកទី១៤
អនុម័ត។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា សេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ បានបញ្ជាក់យ៉ាងច្បាស់ថា
កិច្ចការបរទេសមានសារៈសំខាន់ ដោយទាមទារឱ្យវិស័យការបរទេស
បន្តច្នៃប្រឌិតសកម្មភាពរបស់ខ្លួន
និងអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតប្រកបដោយប្រសិទ្ធភាព
ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា
ឯកអគ្គរដ្ឋទូត និងប្រធានតំណាងបេសកកម្មការទូតនៅបរទេស ត្រូវបង្ហាញពីស្មារតីសកម្ម
នៅក្នុងបរិបទនៃការប្រែប្រួល សកលដែលមិនអាចទាយទុកជាមុនបាន
ជាពិសេសបង្កើនការព្យាករណ៍ និងកំណត់ប្រភពធនធានការទូត
ដើម្បីធានាបាននូវស្វ័យភាពជាយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិនិងប្រជាជាតិ
ក៏ដូចជាការចូលរួមដោយការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិ និងសកលលោក។
ក្នុងឱកាសនេះ
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូតនៅបរទេស
បំពេញល្អការងារឧបត្ថម្ភ សហគមន៍ជនវៀតណាមនៅក្នុងប្រទេសរៀងៗខ្លួន បន្តសាមគ្គីភាព និង
ផ្តោតលើការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ និងអាជីវកម្មវៀតណាម
ដោយទាញយកអត្ថប្រយោជន៍ និងអភិវឌ្ឍធនធានរបស់សហគមន៍ ជាពិសេសអ្នកបញ្ញវន្ត អ្នកជំនាញ
និងអ្នកវិទ្យាសាស្ត្រ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម