• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ស្នាមញញឹមសម្រាប់កុមារ

ជារៀងរាល់ឆ្នាំវៀតណាមមានកុមារ​ប្រហែល ៣០០០ នាក់ដែលមាន​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម (សមាមាត្រ ១/ ៧០០) ។ សម្រាប់កុមារទាំងនេះ ក្រៅពីប៉ះពាល់ដល់សុខភាព និងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ក៏មានការឈឺចាប់ផ្លូវចិត្ត ផងដែរ​។ ទោះយ៉ាងណា អស់រយៈពេលជាង ៣០ ឆ្នាំ ដោយមានការ​ចូល​រួម​ពីមន្ទីរពេទ្យនានា ទាំងមន្ទីរពេទ្យ​ថ្នាក់ជាតិ​​ដល់ថ្នាក់មូលដ្ឋាន និង​មូលនិធិសម្រាប់កុមារ វៀតណាម រួម​ទាំងអង្គារ​​សប្បុរសក្នុង​និង​ក្រៅ​ប្រទេស​ បាន​អនុវត្តយ៉ាងសកម្មនូវកម្មវិធីវះកាត់​ជាច្រើន ដោយ​នាំមកនូវស្នាមញញឹមដល់​កុមារវៀតណាមរាប់​លាន​នាក់​​។

យើងមានវត្តមានក្នុងការពិនិត្យសុខភាពឲ្យកុមារៗ នៅផ្នែក ធ្មេញ ថ្គាម មុខ នៃមន្ទីរពេទ្យកុមារមជ្ឈិម ក្នុងកំឡុងពេលដែលទីក្រុងហាណូយ (Ha Noi) កំពុងអនុវត្តការរក្សាគម្លាតសង្គមតាមការណែនាំលេខ ១៦ របស់រដ្ឋាភិបាល។ ឃើញទារកដែលទើបតែមានអាយុ ២-៣ ខែប៉ុណ្ណោះ ប៉ុន្តែបានកើតមកអកុសលមានមាត់ឆែបនិងឆែបក្រអូមនោះ បានធ្វើឱ្យគ្រូពេទ្យនៅទីនេះរឹតតែមានការតាំងចិត្តខ្ពស់ចំពោះការងាររបស់ខ្លួន។

យោងតាមលោកអនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសទី ២ ដូវ៉ាន់កិន  (Do Van Can)  - ប្រធានផ្នែកធ្មេញ ថ្គាម មុខ បាននិយាយថា មូលហេតុដែលកុមារមានជំងឺឆែបមាត់ និងឆែបក្រអូម អាចបណ្តាល មកពីកត្តាជាច្រើនដូចជា ឥទ្ធិពលនៃការបំពុលបរិស្ថាន វិទ្យុសកម្ម ឬក្នុងកំឡុងពេល ៣ ដំបូងមានផ្ទៃពោះ ម្តាយមានគ្រុនក្តៅលេបថ្នាំ ឬដោយកត្តាហ្សែនផង។

នៅរសៀលថ្ងៃដដែល យើងបានដើរតាមក្រុមរបស់វេជ្ជបណ្ឌិត កិន (Can) ចូលបន្ទប់វះកាត់។ នៅថ្ងៃនោះ ពួកគេបានធ្វើការវះកាត់មាត់ឆែបសម្រាប់ទារកប្រុសអាយុ ៣ ខែ ឈ្មោះ ង្វៀនមីញ ក្វឹន (Nguyen Minh Quan)។ ម្តាយរបស់ទារករូបនេះបានយកកូនដើរតាមគ្រូពេទ្យទៅបន្ទប់វះកាត់ក្នុងក្តីបារម្ភយ៉ាងខ្លាំងដែលបង្ហាញយ៉ាងច្បាស់លើមុខមាត់។

 

ការវះកាត់មាត់ឆែបសម្រាប់កុមារនៅមន្ទីរពេទ្យវៀតណាម - គុយបា ក្នុងខែកក្កដា ឆ្នាំ ២០២១ ជាកម្មវិធីដែលធ្វើឡើងដោយអង្គការស្នាមញញឹម Operation Smile ។ រូបថត៖ កុងដាត / VNP


វេជ្ជបណ្ឌិត ដូវ៉ាន់កិន (Do Van Can) ប្រធានផ្នែកធ្មេញ ថ្គាម មុខ នៃមន្ទីរពេទ្យកុមារមជ្ឈិមពិនិត្យឲ្យកុមារមានជំងឺឆែបមាត់។
រូបថត៖ កុងដាត / VNP


 ការពិនិត្យមុនវះកាត់ឲ្យកុមារមានជំងឺឆែបមាត់នៅមន្ទីរពេទ្យវៀតណាម - គុយបា ក្នុងខែកក្កដាឆ្នាំ ២០១១។
រូបថត៖ កុងដាត / VNP


កុមារមានជំងឺឆែបមាត់ត្រូវបានគេនាំទៅបន្ទប់វះកាត់ នៅមន្ទីរពេទ្យកុមារមជ្ឈិម។ រូបថត៖ កុងដាត / VNP

 វេជ្ជបណ្ឌិតចាក់ថ្នាំសន្លប់ដល់អ្នកជំងឺ មុនពេលវះកាត់។ រូបថត៖ កុងដាត / VNP
  

ដំណាក់កាលកែបបូរមាត់សម្រាប់អ្នកជំងឺកុមារ។ រូបថត៖ កុងដាត / VNP
 
ដំណាក់កាលនៃការវះកាត់សម្រាប់កុមារដែលមានជំងឺមាត់ឆែប។ រូបថត៖ កុងដាត / VNP
 

ជាង ២ ម៉ោងបានកន្លងផុតទៅ ទារក ក្វឹន (Quan) បានចេញពីបន្ទប់វះកាត់ ដោយបបូរមាត់របស់វាបានជាសះស្បើយហើយ។ ការថប់បារម្ភបានប្រែទៅជាសុភមង្គលវិញ នៅពេលម្តាយបានពកូនក្នុងដៃ។

បន្ទាប់ពីបញ្ចប់ការវះកាត់ លោកវេជ្ជបណ្ឌិត កិន ( Can) ឲ្យដឹងថា កុមារឆែបមាត់ពីកំណើតភាគច្រើនជាគ្រួសារជួបការលំបាក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយ នេះ មានកម្មវិធីវះកាត់មាត់ឆែបដោយឥតគិតថ្លៃជាច្រើន ដែលជាឱកាសដើម្បីផ្តល់ស្នាមញញឹមដល់កុមារវៀតណាមជាច្រើន។ កម្មវិធីផ្តល់អាទិភាពដល់គ្រួសារដែលជួបការលំបាក ដោយជួយឧបត្ថម្ភថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅសម្រាប់ គ្រួសារអ្នក ជំងឺ។ បច្ចុប្បន្ន ផ្នែកធ្មេញ ថ្គាម មុខ នៃមន្ទីរពេទ្យកុមារមជ្ឈិមដោយមានការគាំទ្រពីមូលនិធិ NCF តៃវ៉ាន់ និងអង្គការ Smile Train នោះបានមានថវិកាសម្រាប់ជួយដល់កុមារនៅពេលពួកគេមកវះកាត់មាត់ឆែបហើយ។ 

 

ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមមានទារកប្រហែល ៣.០០០ នាក់ដែលមានពិការភាពពីកំណើត ហើយគេប៉ាន់ស្មានប្រមាណថា នៅតែមានកុមារប្រហែល ១០.០០០ នាក់ដែលមិនមានលទ្ធភាពទទួលបានសេវាសុខភាព។ ដូច្នេះ រាល់ឆ្នាំអង្គការ Operation Smile បានកំណត់គោលដៅថា នឹងពិនិត្យ និងព្យាបាលឲ្យកុមារបបានប្រមាណ ២.០០០ នាក់។

លោក ង្វៀនវៀតភឿង (Nguyen Viet Phuong) - ប្រធានតំណាង Operation Smile វៀតណាម។

ចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែកញ្ញាឆ្នាំ ២០២១ ផ្នែកបានផ្តល់ថវិកាសម្រាប់ការវះកាត់ឲ្យកុមារជាង ៧០០ នាក់មានជំងឺឆែបមាត់ និងឆែបក្រអូម។
 

ជាធម្មតាកុមារមានជំងឺឆែបមាត់ និងឆែកក្រអូបឬរលាកត្រចៀក ច្រមុះនិងបំពង់ក  ឬធ្មេញថ្គាមមិនត្រឹមត្រូវ បន្ទាប់ពីវះកាត់ត្រូវឆ្លងកាត់ការព្យាបាលការនិយាយ។ ដូច្នេះ ក្រៅពីពីលើការគាំទ្រផ្នែកហិរញ្ញវត្ថុមូលនិធិ NCF និងអង្គការ Smile Train ក៏គាំទ្រដល់មន្ទីរពេទ្យកុមារមជ្ឈិម ក្នុងការបណ្តុះបណ្តាលដល់អ្នកជំនាញជាច្រើនក្នុងការវះកាត់ ការព្យាបាលនូវការនិយាយ ការព្យាបាលមាត់ធ្មេញផងដែរ។

ការព្យាបាលការនិយាយគឺជាផ្នែកមួយដ៏សំខាន់ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅ ការសិក្សានិងធ្វើការ នៅពេលក្រោយ។ ដូច្នេះឥឡូវនេះ ផ្នែកធ្មេញ ថ្គាម មុខ កំពុងសម្របសម្រួលជាមួយមជ្ឈមណ្ឌលសម្រាប់សោតទស្សន៍និងព្យាបាលការនិយាយ ដើម្បីជួយកុមារក្នុងការព្យាបាលការនិយាយកុមារនិងហាត់ការបញ្ចេញសំឡេង។

លោកស្រីវេជ្ជបណ្ឌិត ង្វៀនធីថាញ់ (Nguyen Thi Thanh) ធ្វើការនៅមជ្ឈមណ្ឌល សោតទស្សន៍ និងព្យាបាលការនិយាយនៃមន្ទីរពេទ្យកុមារមជ្ឈិមបាននិយាយថា ការព្យាបាលត្រូវតែអនុវត្តតាមដំណើរការ វិធីសាស្រ្តនិងលំដាប់សំដោយដើម្បីជួយឱ្យកុមារបញ្ចេញសំឡេងឲ្យបានត្រឹមត្រូវនៅក្នុងអាយុរបស់កុមារទៅសាលារៀន។ នៅដំណាក់កាលដំបូង វាចាំបាច់ដើម្បីជំរុញលំហូរខ្យល់របស់កុមារ នៅពេលនិយាយចេញមកតាមមាត់។ បន្ទាប់មក បន្តជំរុញ ដើម្បីកុមារស្តាប់ សំឡេងពាក្យនិងប្រយោគដែលគាត់និយាយខុស។ នៅពេលណាដែលកុមារបានស្តាប់ និងរៀនពាក្យនោះរួចហើយ ដល់ពេលវេលាដែលប្រើវិធីសាស្រ្តនៃការបញ្ចេញសំឡេង បន្ទាប់មកហាត់និយាយទៅជាឃ្លាឬប្រយោគខ្លី។ ហើយដំណាក់កាលចុងក្រោយគឺការសន្ទនារបស់កុមារជាមួយអ្នកដទៃ។  លោកស្រី ថាញ់ (Thanh) បានបន្ថែម ថា“បច្ចុប្បន្ននេះមន្ទីរពេទ្យកុមារមជ្ឈិមប្រើឧបករណ៍ឆ្លុះពិនិត្យដោយបំពង់ទន់ដែលឧបត្ថម្ភដោយមូលនិធិ NCF សម្រាប់ការធ្វើតេស្តក្នុងកំឡុងពេលព្យាបាលការនិយាយ” ។


បច្ចុប្បន្ននេះកម្មវិធីវះកាត់សម្រាប់ស្នាមញញឹមរបស់កុមារ មិនត្រឹមតែត្រូវបានអនុវត្តនៅមន្ទីរពេទ្យកុមារជាតិប៉ុណ្ណោះទេ ថែមទាំងបានរៀបចំនៅតាមមន្ទីរពេទ្យមួយចំនួនទៀតដូចជា មន្ទីរពេទ្យធ្មេញ ថ្គាម មុខ មន្ទីរពេទ្យវៀតណាម-គុយបា មន្ទីរពេទ្យមជ្ឈិមយោធា ១០៨ និងមន្ទីរពេទ្យនៅតាមខេត្ត និងក្រុងទូទាំងប្រទេស ... រួមជាមួយមន្ទីរពេទ្យគឺជាការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលបច្ចេកទេសវេជ្ជសាស្ត្រពីអង្គការសង្គមជាច្រើនដូចជា Operation Smile វៀតណាម, គណៈប្រតិភូសប្បុរសជន Project Vietnam Foundation,  មូលនិធិ NCF តៃវ៉ាន់, អង្គការ Smile Train, ESSO,  មូលនិធិកុមារវៀតណាម ... រួមទាំងការជួយឧបត្ថម្ភពីអង្គភាពអាជីវកម្មវៀតណាមមួយចំនួនទៀត។
 


អ្នកជំងឺជាកុមា នៅក្នុងបន្ទប់ក្រោយការវះកាត់។ រូបថត៖ កុងដាត / VNP


បន្ទាប់ពីវះកាត់ អ្នកជំងឺជាកុមារត្រូវសំរាកក្នុងមន្ទីរពេទ្យដើម្បីតាមដាន។ រូបថត៖ កុងដាត / VNP

គ្រូពេទ្យតែងតែទៅជួបពិនិត្យឲ្យកុមារ បន្ទាប់ពីការវះកាត់។ រូបថត៖ កុងដាត / VNP
 



ការព្យាបាលការនិយាយសម្រាប់កុមារមានជំងឺឆែបមាត់ ។ រូបថត៖ កុងដាត / VNP


 ការរស់នៅនៅផ្ទះរបស់កុមារ យ៉ាងយ៉ាបាវ (Zhang Gia Bao) ។ រូបថត៖ កុងដាត / VNP

ក្នុងនាមជាអង្គការមិនរកប្រាក់ចំណេញដំបូងបង្អស់ដែលមានវត្តមាននៅក្នុងប្រទេសវៀតណាមក្នុងវិស័យថែទាំសុខភាពសាធារណៈនោះ អង្គការ Operation Smile បានចាប់ផ្តើមធ្វើការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃដល់ទារកកើតមកឆែបមាត់ ចាប់តាំងពីឆ្នាំ ១៩៨៩ មក ដែលជាគំនិតផ្តួចផ្តើមរបស់អតីតយុទ្ធជន លោក John Connor និងអ្នកស្ម័គ្រចិត្តអាមេរិក ៣៨ នាក់។ ក្នុងកំឡុងពេលប្រតិបត្តិការជាង ៣០ ឆ្នាំមក អង្គការ Operation Smile Vietnam បានជួយគាំទ្រការពិនិត្យ និងព្យាបាលកុមារជាង ៦២.០០០ នាក់នៅគ្រប់ខេត្តក្រុងនៃប្រទេសវៀតណាម។

លោក ង្វៀនវៀតភឿង (Nguyen Viet Phuong) - ប្រធានតំណាងអង្គការ Operation Smile វៀតណាមបាននិយាយថា ជាមួយនឹងចំនួនកុមារប្រហែល ៣.០០០ នាក់ដែលកើតមកមានពិការភាពជារៀងរាល់ឆ្នាំនោះ ដែលគេបានប៉ាន់ប្រមាណថានៅតែមានកុមារប្រហែល ១ ម៉ឺននាក់ដែលមិនមានលទ្ធភាពទទួលបានសេវាសុខភាពរបស់អង្គការទេ។ ដូច្នេះរៀងរាល់ឆ្នាំ អង្គការ Operation Smile បានកំណត់គោលដៅថានឹងពិនិត្យ និងព្យាបាលអ្នកជំងឺកុមារបានប្រមាណ ២.០០០ នាក់ ដោយជាមធ្យមការវះកាត់រាប់សិបនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស។

យោងតាមការណែនាំពីអង្គការ Operation Smile Vietnam យើងបានជួបជាមួយ កូនកម្លោះ ង ស្វឹនឡុង (Ngo Xuan Long) (អាយុ ២៦ ឆ្នាំ) ដែលធ្លាប់ចូលរួមក្នុងកម្មវិធីវះកាត់សម្រាប់ស្នាមញញឹមដោយឥតគិតថ្លៃ ដែលរៀបចំដោយមន្ទីរពេទ្យ A ថាយង្វៀន (Thai Nguyen) ដោយមានការជួយឧបត្ថម្ភពីអង្គការ Operation Smile និងក្រុមហ៊ុន Samsung នៅពេលគាត់មានអាយុ ១០ ឆ្នាំ។

កូនកម្លោះ ង ស្វឹនឡុង (Ngo Xuan Long) បានចែករំលែកថា៖“ កាលខ្ញុំនៅក្មេង ខ្ញុំត្រូវបានមិត្តភក្តិខ្ញុំចំអក ។ នេះធ្វើឱ្យខ្ញុំមានអារម្មណ៍ព្រួយចិត្តខ្លាំងណាស់។ នៅពេលដែលខ្ញុំចូលរួមកម្មវិធីវះកាត់សម្រាប់ស្នាមញញឹមដោយឥតគិតថ្លៃនោះ ឥឡូវនេះខ្ញុំមានទំនុកចិត្តក្នុងការជួបប្រាស្រ័យ និងធ្វើការហើយ” ។ ដោយមានស្នាមញញឹមបន្ទាប់ពីការវះកាត់អស់រយៈពេល ១៦ ឆ្នាំមក និងការខិតខំប្រឹងប្រែងរបស់ខ្លួន កូនកម្លោះ ង ស្វឹនឡុង (Ngo Xuan Long) បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអេឡិចត្រូនិក ហើយបានធ្វើការនៅក្រុមហ៊ុនសាមសុង ៦ ឆ្នាំហើយ៕

 

អត្ថបទ៖ ងឹន ហា  - រូបថត៖ កុងដាត
ប្រែសម្រូលដោយង្វៀន​យ៉ាង

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top