នាថ្ងៃទី១៥ ខែមីនា ទីភ្នាក់ងារសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានរាយការណ៍អំពីការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ២០២៦-២០៣១ របស់វៀត ណាម ដោយចាត់ទុកនេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ដែលធ្វើឡើងបន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងក្នុងបរិបទដែលវៀតណាមបន្តជំរុញគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅក្នុងដំណាក់កាលថ្មី។
នៅក្នុងប្រទេសចិន
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានសង្កត់ធ្ងន់លើការរៀបចំ ទ្រង់ទ្រាយ និងអត្ថន័យនយោបាយនៃការបោះឆ្នោត
ដោយបញ្ជាក់ថា អ្នកបោះឆ្នោតជិត ៧៩
លាននាក់ទូទាំងប្រទេសបានចូលរួមក្នុងការបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភានីតិកាលទី១៦ចំនួន
៥០០ នាក់
ព្រមទាំងជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។
រូបថតអេក្រង់នៃអត្ថបទរបស់ប្រព័ន្ធផ្សព្វផ្សាយចិនអំពីការបោះឆ្នោតនៅវៀតណាម។ (រូបថត៖ TTXVN)
យោងតាមអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី
(BERNAMA) បានឲ្យដឹងថា
ការបោះឆ្នោតលើកនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាមបន្តជំរុញគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
និងសុក្រិតប្រព័ន្ធគោលនយោបាយសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។
អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតសកលមិនត្រឹមតែជាឱកាសសម្រាប់អ្នកបោះឆ្នោតជិត
៧៩ លាននាក់ទូទាំងប្រទេស អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចបោះឆ្នោត
ដើម្បីជ្រើសរើសបុគ្គលដ៏ឆ្នើមនិងសក្តិសម
ដើម្បីតំណាងឱ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ពួកគេនៅក្នុងរដ្ឋសភា
និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ប៉ុណ្ណោះទេ ថែមទាំងក៏ជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី
១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៀតផង។
កាសែតជប៉ុន
Nikkei Asia បានវាយតម្លៃថា
ការបោះឆ្នោតនេះគឺជាឱកាសមួយដើម្បីឲ្យប្រជាពលរដ្ឋចូលរួមជ្រើសរើសតំណាងរាស្ត្រសម្រាប់សំឡេងនិងផលប្រយោជន៍របស់ពួកគេ។
យោងតាមអត្ថបទនេះ
ការចូលរួមយ៉ាងសកម្មរបស់អ្នកបោះឆ្នោតនឹងជួយពង្រឹងការស្រុះចិត្តគំនិតសង្គម
និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្ពោះទៅរកការលើកកម្ពស់កំណើន
និងគុណភាពជីវភាពរបស់ប្រជាជន។
ស្ថានីយ៍
Sputnik (រុស្ស៊ី) ទូរទស្សន៍មជ្ឈិមចិន (CCTV)
ទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina និងទីភ្នាក់ងារសារព័ត៌មានលោកខាងលិចនានា
ក៏បានរាយការណ៍អំពីទិវាបុណ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦
និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១
របស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម