ព័ត៌មាន សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម 09/04/2026 ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សមមិត្ត ឡេ មិញហ៊ឹង ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សមមិត្ត ត្រិន ថាញ់មិន ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសនិងគណៈបក្សនយោបាយជាច្រើន បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរ។ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VOV)លោក មីហ្គែល ឌីអាស កាណែល (Miguel Diaz Canel) លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា បានអបអរសាទរចំពោះសមមិត្តអគ្គលេខាបក្ស តូ ឡឹម ក្នុងឱកាសដែលសមមិត្តត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ ហើយបានបញ្ជាក់ជាថ្មីនូវឆន្ទៈ និងការសន្យាយ៉ាងមុតមាំក្នុងការជំរុញបន្ថែមទៀតនូវមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ។អគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃស.ប.បកូរ៉េ លោក គីម ជុងអ៊ុន (Kim Jong Un) បានសង្កត់ធ្ងន់ថា ការដែលសមមិត្ត តូ ឡឹម ចូលកាន់តំណែងជាប្រធានរដ្ឋ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការរំពឹងទុកដ៏ធំធេងរបស់បក្ស និងប្រជាជនវៀតណាមទាំងមូល មកលើសមមិត្ត ក្នុងនាមជាអ្នកដែលបានដឹកនាំដោយជោគជ័យនូវបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាបក្ស ប្រធានក្រុមប្រឹក្សារដ្ឋ លោក គីម ជុងអ៊ុន បានសម្តែងជំនឿជាក់ថា ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងព្យុងយ៉ាង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍ស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានផ្ញើសារអបអរសាទរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង។ នៅក្នុងសារនោះ រដ្ឋមន្ត្រីការបរទេស លោក រូប៊ីអូ បានឲ្យដឹងថា សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលត្រូវបានកសាងឡើងអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក ជាមួយនឹងមិត្តភាពកាន់តែរឹងមាំ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ហើយមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងជាមួយប្រទេសវៀតណាម ដើម្បីជំរុញសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបន្តធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនជាងមុន៕ តាម vovworld.vn/km-KH Tags:ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សមមិត្ត ឡេ មិញហ៊ឹង ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; សមមិត្ត ត្រិន ថាញ់មិន ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសនិងគណៈបក្សនយោបាយជាច្រើន បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរ។ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VOV)លោក មីហ្គែល ឌីអាស កាណែល (Miguel Diaz Canel) លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា បានអបអរសាទរចំពោះសមមិត្តអគ្គលេខាបក្ស តូ ឡឹម ក្នុងឱកាសដែលសមមិត្តត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ ហើយបានបញ្ជាក់ជាថ្មីនូវឆន្ទៈ និងការសន្យាយ៉ាងមុតមាំក្នុងការជំរុញបន្ថែមទៀតនូវមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិសេសរវាងប្រទេសទាំងពីរ។អគ្គលេខាបក្ស និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃស.ប.បកូរ៉េ លោក គីម ជុងអ៊ុន (Kim Jong Un) បានសង្កត់ធ្ងន់ថា ការដែលសមមិត្ត តូ ឡឹម ចូលកាន់តំណែងជាប្រធានរដ្ឋ បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការរំពឹងទុកដ៏ធំធេងរបស់បក្ស និងប្រជាជនវៀតណាមទាំងមូល មកលើសមមិត្ត ក្នុងនាមជាអ្នកដែលបានដឹកនាំដោយជោគជ័យនូវបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាបក្ស ប្រធានក្រុមប្រឹក្សារដ្ឋ លោក គីម ជុងអ៊ុន បានសម្តែងជំនឿជាក់ថា ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងព្យុងយ៉ាង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍ស្របតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានផ្ញើសារអបអរសាទរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង។ នៅក្នុងសារនោះ រដ្ឋមន្ត្រីការបរទេស លោក រូប៊ីអូ បានឲ្យដឹងថា សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលត្រូវបានកសាងឡើងអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក ជាមួយនឹងមិត្តភាពកាន់តែរឹងមាំ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ហើយមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងជាមួយប្រទេសវៀតណាម ដើម្បីជំរុញសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបន្តធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនជាងមុន៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល09/04/2026ព័ត៌មាន នាព្រឹកថ្ងៃទី ៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល។ ខិតខំប្រឹងប្រែងសម្រេចបានកំណើន២ខ្ទង់ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច09/04/2026ព័ត៌មានសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាជាមួយសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ09/04/2026ព័ត៌មានវៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់09/04/2026ព័ត៌មានបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានហានិភ័យនៃការដួលរលំតាំងពីថ្ងៃដំបូង09/04/2026ព័ត៌មានសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិម លោក ត្រិន កឹមទូ ធ្វើជាសាក្សីក្នុងពិធីប្រគល់-ទទួលឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ09/04/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន09/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត