• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកផ្តល់អាជ្ញាប័ណ្ណទូទៅដើម្បីជំរុញការរុករកប្រេងនិងឧស្ម័ននៅវេណេស៊ុយអេឡា

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១០ ខែកុម្ភៈ បានផ្តល់អាជ្ញាប័ណ្ណទូទៅដើម្បី ជួយសម្រួលដល់ការងាររុករកនិងធ្វើអាជីវកម្មប្រេង និងឧស្ម័ននៅវេណេស៊ុយអេឡា។

ទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយទណ្ឌកម្មជាបណ្ដើរៗ លើថាមពលរបស់វេណេស៊ុយអេឡា ចាប់តាំង ពីកងកម្លាំងអាមេរិកចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ នៅដើមខែមករា ឆ្នាំនេះ។ មុននោះ សហរដ្ឋ អាមេរិកបានចេញអាជ្ញាប័ណ្ណទូទៅមួយចំនួនដែលអនុញ្ញាតឱ្យនាំចេញ រក្សាទុក នាំចូល និងធ្វើពាណិជ្ជកម្មប្រេងឆៅរបស់វេណេស៊ុយអេឡា។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក អាជ្ញាប័ណ្ណថ្មីនេះអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ទំនិញ បច្ចេកវិទ្យា កម្មវិធីកុំព្យូទ័រ និងសេវាកម្មពីអាមេរិក សម្រាប់ការរុករក ការអភិវឌ្ឍ ការផលិតប្រេងនិងឧស្ម័ននៅវេណេស៊ុយអេឡា។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាប័ណ្ណនេះមិនអនុញ្ញាតឱ្យមានការបង្កើតក្រុមហ៊ុន ឬអង្គភាពថ្មីៗនៅក្នុងប្រទេសនេះ សម្រាប់ធ្វើអាជីវកម្មប្រេង និងឧស្ម័ន។

ក្រុមហ៊ុនខួងប្រេងនៅវេណេស៊ុយអេឡាឥឡូវនេះ ត្រូវការការអនុញ្ញាតពីសហរដ្ឋអាមេរិកដើម្បីប្រើប្រាស់ឧបករណ៍ឯកទេស និងនាំចូលឧបករណ៍ខួងដើម្បីបង្កើនផលិតកម្ម ដែលបច្ចុប្បន្នមានជិត ១ លានបារ៉ែលក្នុងមួយថ្ងៃ។ ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានព្យាករណ៍ថា ការផលិតប្រេងឆៅរបស់វេណេស៊ុយអេឡាអាចកើនឡើងរហូតដល់ ២០% ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើលក្ខខណ្ឌអំណោយផលត្រូវបានរក្សា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top