ព័ត៌មាន សហគមន៍អន្តរជាតិអំពាវនាវឱ្យដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡាដោយសន្តិវិធី 05/01/2026 សហភាពអឺរ៉ុប (EU) នាថ្ងៃទី៤ ខែមករា បានចេញសេចក្តីប្រកាស ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកដ៏ធ្ងន់ធ្ងរ នៃការធ្វើអន្តរាគមន៍របស់អាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា។ សេចក្តីប្រកាសនេះ បានដកស្រង់សម្តីរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេស លោកស្រី Kaja Kallas បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងភាពតានតឹងកាន់តែខ្លាំងឡើង ហើយបានបញ្ជាក់ពីភាពចាំបាច់ ក្នុងការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិដែលកំពុងតែបន្តនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។ EU បានបញ្ជាក់សារជាថ្មីថា ក្នុងកាលៈទេសៈទាំងអស់ គោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប ត្រូវការបានគោរព។នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងទស្សនៈរបស់លោកនៅលើ បណ្តាញសង្គម។ រូបថតអេក្រង់ពីហ្វេសប៊ុក៖ VOV/Bangkokចំពោះមុខស្ថានភាពតានតឹងនៅវេណេស៊ុយអេឡា ប្រទេសជាច្រើន រួមទាំងប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានសម្តែងការព្រួយបារម្ភ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។នៅថ្ងៃទី៤ ខែមករា ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងការឡើងជណ្ដើរនៃជម្លោះ ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា។ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អន្តរាគមន៍ពីខាងក្រៅសំដៅផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសមួយ អាចបង្កើតគំរូដ៏គ្រោះថ្នាក់មួយ និងធ្វើឱ្យច្បាប់អន្តរជាតិចុះខ្សោយ។ដូចគ្នានេះដែរ នៅថ្ងៃទី៤ ខែមករា ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្តីប្រកាសដោយប្រឆាំងជំទាស់នឹងសកម្មភាពទាំងអស់ដែលផ្ទុយនឹងច្បាប់អន្តរជាតិ រួមទាំងអន្តរាគមន៍យោធាពីខាងក្រៅផងដែរ; ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យមានភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងប្រទេសវេណេស៊ុយអេឡា៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុប (EU) នាថ្ងៃទី៤ ខែមករា បានចេញសេចក្តីប្រកាស ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកដ៏ធ្ងន់ធ្ងរ នៃការធ្វើអន្តរាគមន៍របស់អាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា។ សេចក្តីប្រកាសនេះ បានដកស្រង់សម្តីរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេស លោកស្រី Kaja Kallas បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងភាពតានតឹងកាន់តែខ្លាំងឡើង ហើយបានបញ្ជាក់ពីភាពចាំបាច់ ក្នុងការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិដែលកំពុងតែបន្តនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។ EU បានបញ្ជាក់សារជាថ្មីថា ក្នុងកាលៈទេសៈទាំងអស់ គោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប ត្រូវការបានគោរព។នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងទស្សនៈរបស់លោកនៅលើ បណ្តាញសង្គម។ រូបថតអេក្រង់ពីហ្វេសប៊ុក៖ VOV/Bangkokចំពោះមុខស្ថានភាពតានតឹងនៅវេណេស៊ុយអេឡា ប្រទេសជាច្រើន រួមទាំងប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានសម្តែងការព្រួយបារម្ភ និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។នៅថ្ងៃទី៤ ខែមករា ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងការឡើងជណ្ដើរនៃជម្លោះ ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និងគោរពឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា។ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា អន្តរាគមន៍ពីខាងក្រៅសំដៅផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសមួយ អាចបង្កើតគំរូដ៏គ្រោះថ្នាក់មួយ និងធ្វើឱ្យច្បាប់អន្តរជាតិចុះខ្សោយ។ដូចគ្នានេះដែរ នៅថ្ងៃទី៤ ខែមករា ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្តីប្រកាសដោយប្រឆាំងជំទាស់នឹងសកម្មភាពទាំងអស់ដែលផ្ទុយនឹងច្បាប់អន្តរជាតិ រួមទាំងអន្តរាគមន៍យោធាពីខាងក្រៅផងដែរ; ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យមានភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងប្រទេសវេណេស៊ុយអេឡា៕
អត្ថបទផ្សេងទៀត កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ06/01/2026ព័ត៌មាននាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជេម្យុង (Lee Jae Myung)។ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ៣៨ ពាន់លានដុល្លារ06/01/2026ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើរឱ្យវិស័យហិរញ្ញវត្ថុ “ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយចីរភាព”06/01/2026ព័ត៌មានពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម06/01/2026ព័ត៌មានវៀតណាម-កាណាដាជំរុញការអភិវឌ្ឍនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម06/01/2026ព័ត៌មានវគ្គផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ២០២៦៖ ក្រុម U23 វៀតណាមមានជំនឿជឿជាក់និងការប្តេជ្ញាចិត្ត06/01/2026ព័ត៌មានប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បដិសេធការចោទប្រកាន់ទាំងអស់របស់តុលាការអាមេរិក06/01/2026ព័ត៌មាន អត្ថបទផ្សេងទៀត