• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នៅហុងគ្រី

ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) នាថ្ងៃទី២០ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីបានដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ នៅទីក្រុង Zalaegerszeg ដែលជាវិមាន លោកប្រធានហូជីមិញតែមួយគត់នៅអឺរ៉ុបកណ្តាលខាងកើត។
ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី ដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ (រូបថត៖ VOV - Czech)

ចូលរួមក្នុងពិធីនេះមានអភិបាលរងក្រុង Zalaegerszeg លោក Vadvari Tibor; ប្រធានសមាគមមិត្តភាពហុងគ្រី-វៀតណាម លោក Laszlo Botz; លោក Gora Balazs មេដឹកនាំគណបក្សសង្គមនិយមហុងគ្រី (MSZP) រួមជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី មិត្តភក្តិហុងគ្រី សមាគម និងសហគមន៍វៀតណាមនៅប្រទេសហុងគ្រីផងដែរ។

នៅក្នុងពិធីនេះ អភិបាលរងក្រុង Zalaegerszeg លោក Vadvari Tibor បានសង្កត់ធ្ងន់លើអត្ថន័យនៃរូបសំណាកលោកប្រធានហូជីមិញ ដែលមានទីតាំងនៅកាច់ជ្រុងផ្លូវដ៏មមាញឹករបស់ទីក្រុង ដែលជានិមិត្តរូបនៃការអភិវឌ្ឍចំណងមិត្តភាព និងស្នេហារវាងប្រជាជនទាំងពីរ ហុងគ្រី និងវៀតណាម។ អភិបាលរងក្រុង Vadvari Tibor បានឲ្យដឹងថា នាពេលខាងមុខ ទីក្រុងនឹងពង្រីកទំហំ និងតុបតែងវិមានរបស់ប្រធានហូជីមិញ ដើម្បីឱ្យទីនេះក្លាយជាគោលដៅរួមសម្រាប់ប្រជាជនវៀតណាម និងហុងគ្រី ដែលជានិមិត្តរូបទំនាក់ទំនងមិត្តភាពកាន់តែល្អប្រសើររវាងវៀតណាម និងហុងគ្រី និយាយរួម និងវៀតណាម និងទីក្រុង Zalaegerszeg និយាយដោយឡែក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top