ព័ត៌មាន សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស 12/02/2026 ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។ អនុប្រធានសហព័ន្ធការងារវៀតណាម លោក Ngo Duy Hieu ប្រគល់អំណោយដល់សមាជិកសហជីពនិងពលករដែលមានស្ថានភាពរស់នៅលំបាកនៅក្នុងឃុំ Thieu Hoa។ (រូបថត៖ baothanhoa.vn)នាថ្ងៃទី១១ ខែកុម្ភៈ នៅខេត្ត Thanh Hoa អនុប្រធានសហព័ន្ធការងារវៀតណាម លោក Ngo Duy Hieu បានប្រគល់អំណោយដល់សមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាកចំនួន ១៣០ នាក់ នៅក្នុងឃុំ Thieu Hoa។នាល្ងាចថ្ងៃដដែល (ថ្ងៃទី១១ ខែកុម្ភៈ) នៅសង្កាត់ Vi Tan ទីក្រុង Can Tho បានរៀបចំកម្មវិធី "និទាឃរដូវនៃសេចក្តីស្រឡាញ់" ឆ្នាំ២០២៦ ដោយប្រគល់អំណោយបុណ្យតេតដល់កុមារដែលមានជីវភាពលំបាកចំនួន ៦០០ នាក់ ដែលអំណោយនីមួយៗមានតម្លៃ ៣៨ ដុល្លារអាមេរិក និងអាហារបុណ្យតេត។ខេត្ត Dak Lak បានរៀបចំក្រុមការងារចំនួន ១៦ ដឹកនាំដោយថ្នាក់ដឹកនាំខេត្ត ដើម្បីទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ។ (រូបថត៖ VOV-Tay Nguyen)នៅខេត្ត Dak Lak កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ មជ្ឈមណ្ឌលគាំពារសង្គម និងកុមារ (ចំណុះមន្ទីរសុខាភិបាលខេត្ត) បានរៀបចំកម្មវិធី Gala ដោយមានប្រធានបទ "និទាឃរដូវនៃសេចក្តីស្រឡាញ់ - បុណ្យតេតនៃការជួបជុំគ្នា"។ កម្មវិធី Gala មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ របាំលោតម៉ុងសាយស្វាគមន៍ឆ្នាំថ្មី ការសម្តែងតន្ត្រីសិល្បៈ ការជូនអំណោយ និងអាំងប៉ាវដល់កុមារកំព្រា កុមារអនាថា ជនចាស់ជរាដែលរស់នៅម្នាក់ឯង ជនពិការនៅមជ្ឈមណ្ឌល និងកុមារដែលមានស្ថានភាពលំបាកនៅក្នុងតំបន់ផងដែរ។ លោក Nguyen Xuan Quy នាយកមជ្ឈមណ្ឌលគាំពារសង្គមនិងកុមារខេត្ត Dak Lak បានចែករំលែកថា៖“នៅពេលដែលបុណ្យតេតមកដល់ មជ្ឈមណ្ឌលតែងតែរៀបចំកម្មវិធី Gala និទាឃរដូវ តាមនោះលើកទឹកចិត្ត ផ្ដាំផ្ញើរទំនុកចិត្តនិងសុភមង្គលដល់អ្នកដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល។ យើងចង់បង្កើតបរិយាកាសកក់ក្តៅនៅក្នុងផ្ទះរួមនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍កក់ក្តៅដូចក្រុមគ្រួសារពិតប្រាកដអញ្ចឹង ក្នុងអំឡុងបុណ្យតេតនេះ”។សម្ព័ន្ធយុវជននៃមន្ទីរកសិកម្មនិងបរិស្ថានប្រគល់អំណោយដល់សិស្សានុសិស្សនៅខេត្ត Quang Tri។ (រូបថត៖ baoquangtri.vn)នៅខេត្ត Quang Tri ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ សកម្មភាពសប្បុរសធម៌ និងការថែទាំមុខសញ្ញាងាយរងគ្រោះ ត្រូវបានអនុវត្តន៍ក្រោមទម្រង់សម្បូរបែប និងជាក់ស្តែង។ សកម្មភាពលេចធ្លោមួយគឺកម្មវិធីលក់រៃអង្គាសមូលនិធិផ្សាយផ្ទាល់ដែលមានប្រធានបទ “អំណោយបុណ្យតេតសម្រាប់កុមារ” ដែលរៀបចំដោយសម្ព័ន្ធយុវជននៃមន្ទីរកសិកម្មនិងបរិស្ថានខេត្ត Quang Tri។ កម្មវិធីនេះបានរៃអង្គាសប្រាក់បានជិត ៥៨០០ ដុល្លារអាមេរិក។ ចំនួនទឹកប្រាក់ទាំងមូលត្រូវបានប្រើប្រាស់ដើម្បីបរិច្ចាគកញ្ចប់អំណោយចំនួន ២០ ដល់គ្រួសារដែលមានស្ថានភាពលំបាក និងកញ្ចប់អំណោយចំនួន ១៣០ ដល់កុមារដែលមានស្ថានភាពលំបាក កុមារនៅតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។ អនុប្រធានសហព័ន្ធការងារវៀតណាម លោក Ngo Duy Hieu ប្រគល់អំណោយដល់សមាជិកសហជីពនិងពលករដែលមានស្ថានភាពរស់នៅលំបាកនៅក្នុងឃុំ Thieu Hoa។ (រូបថត៖ baothanhoa.vn)នាថ្ងៃទី១១ ខែកុម្ភៈ នៅខេត្ត Thanh Hoa អនុប្រធានសហព័ន្ធការងារវៀតណាម លោក Ngo Duy Hieu បានប្រគល់អំណោយដល់សមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាកចំនួន ១៣០ នាក់ នៅក្នុងឃុំ Thieu Hoa។នាល្ងាចថ្ងៃដដែល (ថ្ងៃទី១១ ខែកុម្ភៈ) នៅសង្កាត់ Vi Tan ទីក្រុង Can Tho បានរៀបចំកម្មវិធី "និទាឃរដូវនៃសេចក្តីស្រឡាញ់" ឆ្នាំ២០២៦ ដោយប្រគល់អំណោយបុណ្យតេតដល់កុមារដែលមានជីវភាពលំបាកចំនួន ៦០០ នាក់ ដែលអំណោយនីមួយៗមានតម្លៃ ៣៨ ដុល្លារអាមេរិក និងអាហារបុណ្យតេត។ខេត្ត Dak Lak បានរៀបចំក្រុមការងារចំនួន ១៦ ដឹកនាំដោយថ្នាក់ដឹកនាំខេត្ត ដើម្បីទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ។ (រូបថត៖ VOV-Tay Nguyen)នៅខេត្ត Dak Lak កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ មជ្ឈមណ្ឌលគាំពារសង្គម និងកុមារ (ចំណុះមន្ទីរសុខាភិបាលខេត្ត) បានរៀបចំកម្មវិធី Gala ដោយមានប្រធានបទ "និទាឃរដូវនៃសេចក្តីស្រឡាញ់ - បុណ្យតេតនៃការជួបជុំគ្នា"។ កម្មវិធី Gala មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ របាំលោតម៉ុងសាយស្វាគមន៍ឆ្នាំថ្មី ការសម្តែងតន្ត្រីសិល្បៈ ការជូនអំណោយ និងអាំងប៉ាវដល់កុមារកំព្រា កុមារអនាថា ជនចាស់ជរាដែលរស់នៅម្នាក់ឯង ជនពិការនៅមជ្ឈមណ្ឌល និងកុមារដែលមានស្ថានភាពលំបាកនៅក្នុងតំបន់ផងដែរ។ លោក Nguyen Xuan Quy នាយកមជ្ឈមណ្ឌលគាំពារសង្គមនិងកុមារខេត្ត Dak Lak បានចែករំលែកថា៖“នៅពេលដែលបុណ្យតេតមកដល់ មជ្ឈមណ្ឌលតែងតែរៀបចំកម្មវិធី Gala និទាឃរដូវ តាមនោះលើកទឹកចិត្ត ផ្ដាំផ្ញើរទំនុកចិត្តនិងសុភមង្គលដល់អ្នកដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល។ យើងចង់បង្កើតបរិយាកាសកក់ក្តៅនៅក្នុងផ្ទះរួមនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍កក់ក្តៅដូចក្រុមគ្រួសារពិតប្រាកដអញ្ចឹង ក្នុងអំឡុងបុណ្យតេតនេះ”។សម្ព័ន្ធយុវជននៃមន្ទីរកសិកម្មនិងបរិស្ថានប្រគល់អំណោយដល់សិស្សានុសិស្សនៅខេត្ត Quang Tri។ (រូបថត៖ baoquangtri.vn)នៅខេត្ត Quang Tri ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ សកម្មភាពសប្បុរសធម៌ និងការថែទាំមុខសញ្ញាងាយរងគ្រោះ ត្រូវបានអនុវត្តន៍ក្រោមទម្រង់សម្បូរបែប និងជាក់ស្តែង។ សកម្មភាពលេចធ្លោមួយគឺកម្មវិធីលក់រៃអង្គាសមូលនិធិផ្សាយផ្ទាល់ដែលមានប្រធានបទ “អំណោយបុណ្យតេតសម្រាប់កុមារ” ដែលរៀបចំដោយសម្ព័ន្ធយុវជននៃមន្ទីរកសិកម្មនិងបរិស្ថានខេត្ត Quang Tri។ កម្មវិធីនេះបានរៃអង្គាសប្រាក់បានជិត ៥៨០០ ដុល្លារអាមេរិក។ ចំនួនទឹកប្រាក់ទាំងមូលត្រូវបានប្រើប្រាស់ដើម្បីបរិច្ចាគកញ្ចប់អំណោយចំនួន ២០ ដល់គ្រួសារដែលមានស្ថានភាពលំបាក និងកញ្ចប់អំណោយចំនួន ១៣០ ដល់កុមារដែលមានស្ថានភាពលំបាក កុមារនៅតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត៕
អត្ថបទផ្សេងទៀត និទាឃរដូវ ឆ្នាំ មមី អដ្ឋស័ក ២០២៦៖ ប្រជាជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ទទួលអំណរបុណ្យតេតសហគមន៍12/02/2026ព័ត៌មាននាយប់ថ្ងៃទី១០ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan ក្នុងទីក្រុង ប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ សម្របសម្រួលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសអាល្លឺម៉ង់ បានប្រារព្ធបុណ្យតេតសហគមន៍ ដើម្បីស្វាគមន៍និទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦។ មូលដ្ឋានកូរ៉េខាងត្បូងជំរុញគម្រោងសាងសង់ភូមិវៀតណាម12/02/2026ព័ត៌មានបុណ្យតេតសហគមន៍ និងពិធីបើកបរិយាកាសវប្បធម៌វៀតណាមនៅប្រ៊ុយណេ12/02/2026ព័ត៌មានណាតូដាក់ពង្រាយបេសកកម្មសន្តិសុខថ្មីនៅតំបន់ប៉ូលខាងជើង12/02/2026ព័ត៌មានដៃគូអន្តរជាតិសហការបង្កើនសមត្ថភាពកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិរបស់វៀតណាម12/02/2026ព័ត៌មានប្រធានាធិបតីអាមេរិកទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើការបន្តការចរចាជាមួយអ៊ីរ៉ង់12/02/2026ព័ត៌មានបើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam12/02/2026ព័ត៌មាន អត្ថបទផ្សេងទៀត