• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ”

វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រ តៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបថត៖ TTXVN)

នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤  ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរព័ត៌មានអំពីគោលនយោបាយ ចិនតែមួយ របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា ឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ចិនតែមួយ ទទួលស្គាល់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកបាននៃទឹកដី ចិន វៀតណាមរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងស៊ីវិល ក្រៅរដ្ឋាភិបាលជាមួយតៃវ៉ាន់ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការអប់រំ ... ដោយមិនអភិវឌ្ឍន៍ទំនាក់ទំនងកម្រិតរដ្ឋណាមួយជាមួយតៃវ៉ាន់។ វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់តំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដែលអភិវឌ្ឍន៍ឆ្ពោះទៅរកកំណើនបៃតង

ទាក់ទងនឹងគោលដៅជាក់លាក់ នៅឆ្នាំ២០២៥ ខិតខំទទួលភ្ញៀវអន្តរជាតិពី ២៥ ទៅ ២៨លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលភ្ញៀវអន្តរជាតិ ៣៥លាននាក់។ វៀតណាមឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន; ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងការប្រែប្រួលអាកាសធាតុ។

Top