• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang។ (រូបថត៖ VNA)

អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអ.ស.ប លោក Dang Hoang Giang បានអះអាងថា ការជំរុញការ តភ្ជាប់រវាងបណ្ដាប្រទេស និងក្នុងប្រទេសគឺការងារចាំបាច់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតការងារ ធានាប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយលើកកំពស់និរន្តរភាព។ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងសមកាលកម្ម គឺជារបកគំហើញមួយក្នុង ចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបីរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេ នៅអាស៊ីក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដោយចំណាយ ៥,៧% នៃផលិតផល ក្នុងស្រុកសរុប (GDP) របស់ខ្លួនលើគម្រោងក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ វៀតណាម បន្តអភិវឌ្ឍន៍ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសជិតខាង តាមនោះជំរុញការ តភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់។ រដ្ឋាភិបាលវៀតណាមបន្តផ្តល់អាទិភាពដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព តាមរយៈការវិនិយោគលើថាមពលក កើតឡើងវិញ ប្រព័ន្ធដឹកជញ្ជូនបៃតង ក៏ដូចជាការជំរុញផលិតកម្ម និងការប្រើប្រាស់ យានយន្តសាធារណៈអគ្គិសនីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top