• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសន្តិសុខសង្គម នាំមកនូវជីវភាពសម្បូរធូធារនិងសុភមង្គលជូនប្រជាជន

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី ង្វៀន មិញ ហាំង បានដឹកនាំគណៈប្រតិភូវៀត ណាម ទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកលើកទីពីរ ស្តីពីការអភិវឌ្ឍសង្គមនៅទីក្រុងដូហា ប្រទេសកាតា។

អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ង្វៀន មិញហាំង អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ (រូបថត៖ ក្រសួងការបរទេស)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រី លោកស្រី ង្វៀន មិញ ហាំង បានចែករំលែកភាពជោគជ័យរបស់វៀតណាមក្នុងការរួមបញ្ចូលកម្មវិធីសកម្មភាព Copenhagen ១៩៩៥ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក។ លោកស្រីអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ វៀតណាមនៅតែបន្តប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសន្តិសុខសង្គម ដោយចំណាយធនធានទាំងអស់ ដើម្បីធានាថាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនឹងនាំមកនូវជីវភាពសម្បូរធូធារ និងសុភមង្គលជូនប្រជាជន។

លោកស្រីអនុរដ្ឋមន្ត្រី ង្វៀន មិញ ហាំង បានបញ្ជាក់ថា ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន សកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ វៀតណាមប្តេជ្ញាបន្តចូលរួមជាមួយប្រទេសនានា ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងជាសកល សម្រាប់អនាគតដ៏ចីរភាពប្រកបដោយបរិយាប័ន្នសម្រាប់ប្រជាជនគ្រប់រូប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) នាថ្ងៃទី ៦ ខែវិច្ឆិកា បានបង្ហាញថា ការវិនិយោគបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានឈានដល់ជាង ៣១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top