"អភិវឌ្ឍយុទ្ធសាស្ត្រជាតិ MICE (ទេសចរណ៍ដែលរួមបញ្ចូលគ្នានូវកិច្ចប្រជុំ ពិព័រណ៍ ឬព្រឹត្តិការណ៍ និងដំណើរកម្សាន្តលើកទឹកចិត្ត) និងនាំទីក្រុងហូជីមិញក្លាយជាមជ្ឈមណ្ឌល MICE មានលក្ខណៈប្រកួតប្រជែងនៅក្នុងតំបន់"។
លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា ថ្លែងសុន្ទរកថានៅក្នុងវេទិកា។ រូបថត៖ VNA
នេះជាប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ហ្វាមធិ ថាញ់ ត្រា នៅក្នុងវេទិកាទេសចរណ៍កម្រិតខ្ពស់ ដែលបានធ្វើឡើងនាថ្ងៃទី២៧ ខែសីហា នៅទីក្រុងហូជីមិញ។ ឧបនាយករដ្ឋមន្ត្រី ហ្វាមធិ ថាញ់ត្រា បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បង្កើតជាបន្ទាន់នូវទិសដៅអភិវឌ្ឍន៍ MICE ថ្នាក់ជាតិ។ ជាមួយគ្នានោះ ផ្តល់ប្រឹក្សាយោបល់លើយន្តការ និងគោលនយោបាយដើម្បីទាក់ទាញអង្គការ និងសាជីវកម្ម MICE ឈានមុខគេលើពិភពលោក៖
"ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ផ្តល់ប្រឹក្សាយោបល់ជាបន្ទាន់ ជូនដល់រដ្ឋាភិបាលអំពីការអនុវត្តសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញនៅក្នុងយុគសម័យថ្មី។ នៅថ្ងៃទី ៣ ខែកញ្ញា យើងនឹងរៀបចំសន្និសីទជាតិដើម្បីជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចនេះ។ នេះគឺជាសេចក្តីសម្រេចចិត្តមួយនៅក្នុងកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មី ដោយលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសជាតិ។ ដូច្នេះ ត្រូវតែអនុវត្តន៍ជាបន្ទាន់ ម៉ឺងម៉ាត់ សកម្ម និងមានប្រសិទ្ធភាព”។ នេះ បើយោងតាមប្រសាសន៍របស់លោកស្រី ហ្វាម ធិ ថាញ់ត្រា។
យោងតាមស្ថិតិ ទំហំទីផ្សារ MICE នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្នឈានដល់ជិត ៦ ពាន់ លានដុល្លារអាមេរិក។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានកំណត់ភារកិច្ចអាទិភាពនៃការធ្វើឱ្យឲ្យសុក្រិតនូវយន្តការ និងគោលនយោបាយ ដើម្បីទាក់ទាញការវិនិយោគ និងនាំយកព្រឹត្តិការណ៍ MICE ទ្រង់ទ្រាយធំមកកាន់វៀតណាម៕
តាម vovworld.vn/km-KH