• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ច​កាលយក​ចិត្ត​ទូក​ដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជាមួយសហរដ្ឋអាមេរិក

នាថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ តាងនាមប្រធានរដ្ឋ លោក លឿង គឿង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង (Le Hoai Trung) បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចនៃសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper។ រូបថត៖ ក្រសួថការបរទេស
បន្ទាប់ពីពិធីប្រគល់គ្រឿងឥស្សរិយយស លោករដ្ឋមន្ត្រី ឡេ ហយជុង បានទទួលជួបឯកអគ្គរដ្ឋទូត Knapper ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតជិតនឹងបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ពីតួនាទីវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត Knapper ក្នុងការរួមចំណែកបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំនួយមនុស្សធម៌និងការដោះស្រាយផលវិបាកនៃសង្គ្រាម។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានស្នើឱ្យបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានបញ្ជាក់ពីមោទនភាពក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី តាមនោះ ពង្រឹងទំនុកចិត្តនយោបាយ ពង្រីកពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ចិននិងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ ដើម្បីដោះស្រាយជម្លោះលើយានយន្តអគ្គិសនី

ចិននិងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ ដើម្បីដោះស្រាយជម្លោះលើយានយន្តអគ្គិសនី

ចិននិងសហភាពអឺរ៉ុប (EU) បានប្រកាសនាថ្ងៃទី១២ ខែមករាថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើជំហាននានា ឆ្ពោះទៅរកការដោះស្រាយជម្លោះទាក់ទងនឹងការដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប លើយានយន្តអគ្គិសនី (EV) ដែលផលិតនៅចិន។

Top